Tag: Gary Lineker
Football News
Gary Lineker៖“ Ansu Fati អនាគតភ្លឺស្វាងសម្រាប់ក្រុម Barça”
អតីតខ្សែប្រយុទ្ធរបស់ក្រុម Barcelona នឹងជម្រើសជាតិអង់គ្លេសលោក Gary Lineker បាននិយាយអំពីជ័យជម្នះ ៣ ទល់នឹង ១ របស់ក្រុមកាតាឡានទៅលើក្រុម Valencia នៅកីឡដ្ឋាន Camp Nou កាលពីយប់មិញជាមួយ Ansu Fati និង Memphis Depay ។ Gary Lineker បានសរសេរតាម Twitter ថា៖“ ការប្រកួតនៅកីឡដ្ឋាន Camp Nou ជាមួយនឹងគ្រាប់បាល់ដ៏អស្ចារ្យរបស់ខ្សែប្រយុទ្ធវ័យក្មេង Ansu Fati ។ Ansu Fati គាត់គឺជាកីឡាករដែលមានទេពកោសល្យអស្ចារ្យ។ ប្រហែលជាមិនមែនពេលនេះទេប៉ុន្តែអនាគតដ៏វែងឆ្ងាយសម្រាប់ Barça ជាមួយកីឡាករវ័យក្មេងទាំងនេះ” ។ ឥលូវនេះកីឡាករសញ្ជាតិអេស្បាញ Ansu Fati បានរកគ្រាប់បាល់បាន ២ គ្រាប់ក្នុងការបង្ហាញខ្លួន ២ លើកនៅ La Liga ចាប់តាំងពីការវិលត្រលប់មកវិញពោលគឺកីឡាករវ័យ ១៨ ឆ្នាំរូបនេះបានចូលលេងវិញនៅខែកញ្ញាបន្ទាប់ពីអវត្តមានជិត ១ឆ្នាំដោយសាររបួសជង្គង់ធ្ងន់ធ្ងរ៕
18 Oct 2021
162 views
Other News
Lineker ថា Barcelona មានកីឡាករល្អបំផុតដូចជា Ronaldinho, Xavi, Iniesta និង Messi
Gary Lineker និយាយថា " Barcelona គឺជាក្លឹបដែលមានកីឡាករល្អបំផុតចាប់តាំងពី Ronaldinho, Xavi, Andres, Iniesta និងជាពិសេស Messi "
08 Feb 2018
407 views