Tag: Gerard Pique
Football News
ខ្សែការពា Christensen បានព្រមព្រៀងលក្ខខណ្ឌផ្ទាល់មាត់ជាមួយ Barca ហើយ
ខ្សែការពារក្លិប Chelsea កីឡាករ Andreas Christensen ត្រូវបានរាយការណ៍ថា បានព្រមព្រៀងលក្ខខណ្ឌផ្ទាល់មាត់ ក្នុងការ ផ្លាស់ទៅក្លិប Barcelona នៅរដូវក្តៅខាងមុខនេះហើយ។ ជាការពិតណាស់ Barca កំពុងតែរកសមាសភាពកំផែងថ្មីមក ជំនួសជើងចាស់ Gerard Pique ដោយគេកំពុងឈានចូលវ័យជ្រេរ ហើយពុំសូវបង្ហាញសមត្ថភាពបានល្អដូចមុន។ ជាក់ស្តែង Barca បានយក Eric Garcia ពី Manchester City មករ៉ាប់រងម្តងហើយ ក៏ប៉ុន្តែអ្វីៗគឺមិនបានដូចបំណង ព្រមទាំងលោក Xavi ពុំសូវមានទំនុកចិត្តទៅលើសមត្ថភាពរបស់ កីឡាករ Samuel Umtiti និង Clement Lenglet ថែមទៀតនោះ ទើបបច្ចុប្បន្ន Barca បែរទៅចាប់អារម្មណ៍ កីឡាករ Chelsea ខាងលើវិញ។ បើយោងទៅតាមសារកាសែត Caught Offside បានចុះផ្សាយថា Christensen និង Barca បានយល់ស្របព្រមព្រៀងគ្នាហើយ ដោយ Christensen
03 Mar 2022
83 views
Football News
Barca មានបំណងចង់លក់ខ្សែការពារ Jordi Alba ដើម្បីប្រមូលលុយទុកទិញ Haaland
លោកប្រធាន Joan Laporta របស់ក្លិប Barcelona ត្រូវបានគេរាយការណ៍ចង់ដោះលែងឲ្យ ខ្សែការពារ Jordi Alba ចាកចេញដើម្បីអាចឲ្យក្លិបទិញយកខ្សែប្រយុទ្ធ Erling Haaland បាន។ នៅរដូវកាលនេះ Barcelona ធ្លាក់ក្នុងស្ថានភាពដុនដាបដោយបានធ្លាក់ចេញពី Champions League មកលេងនៅ Europa League ដោយសារការបាត់បង់ម៉ាស៊ីនរកគ្រាប់បាល់ឆ្នើមគឺ Lionel Messi ទើបលោក Laporta កំពុងគិតគូធ្វើយ៉ាងណាបញ្ចុះបញ្ចូល Haaland ឲ្យផ្ទេរមកទឹកដី Camp Nou ឲ្យបាន។ តម្លៃផ្ដាច់កុងត្រារបស់កីឡាករសញ្ជាតិន័រវេសរូបនេះគឺខ្ទង់ ៧៥លានផោប(ស្មើនឹងប្រមាណ ១០១.៩ លានដុល្លារ) និងថ្លៃផ្សេងៗទៀតដូចជាថ្លៃភ្នាក់ងាររបស់គេនិងឪពុករបស់គេ ហើយដោយសារ Haaland មានប្រាក់ឈ្នួលខ្ពស់គឺ Barcelona ត្រូវតែបង្ខំចិត្តដោះលែងកីឡាករក្នុងក្រុមហើយម្នាក់ក្នុងនោះគឺ Alba។ Jordi Alba នៅសល់កុងត្រាស្នាក់នៅទឹកដី Camp Nou រហូតដល់ឆ្នាំ២០២៤ ដូច្នេះក្លិបកំពុងសម្លឹងរកទីផ្សារកលក់គេចេញឲ្យបាន ខណៈដែលកីឡាកររាមច្បងដូចជា Gerard Pique និង Sergio
20 Feb 2022
133 views
Football News
Pique ថា បើគេជា Haaland គឺមិនទៅលេងនៅក្លឹបណាដែលមាន Mbappe ឡើយ
ខ្សែការពារ Gerard Pique បានផ្ដល់យោបល់ថា Erling Haaland គួរតែផ្លាស់ទៅលេងនៅក្លឹបដែលមិនមានវត្តមានរបស់ Kylian Mbappe។ ខ្សែប្រយុទ្ធ Haaland កំពុងតែក្លាយជាគោលដៅរបស់ក្លឹបធំៗជាច្រើននៅអឺរ៉ុប ក្រោយបង្ហាញសមត្ថភាពល្អជាមួយក្លឹប Borussia Dortmund។ រដូវកាលនេះក្នុងលីគកីឡាករវ័យ២១ឆ្នាំរកបាន១៦គ្រាប់ ក្នុងការបង្ហាញខ្លួន១៤ប្រកួត។ Real Madrid ជាក្លឹបដាក់ការចាប់អារម្មណ៍ខ្លាំងលើកីឡាករសញ្ជាតិន័រវែស ខណៈ Man City, United, Bayern Munich និង Barcelona សុទ្ធសឹងតែជាក្លឹបចង់ទិញ Haaland។ ថ្មីៗនេះលេចឮថា Real Madrid បានចរចាគ្នាត្រូវរ៉ូវគ្នាជាមួយ Mbappe ដោយហ៊ានឲ្យ៥០លានអឺរ៉ូក្នុងមួយឆ្នាំ។ ពាក់ព័ន្ធនឹងរឿងនេះ Pique បញ្ចេញមតិមួយជាមួយកាសែតអេស្ប៉ាញថា ប្រសិនបើគេជាមួយ Haaland គេចង់ឈ្នះពាន Ballon d’Or ហើយនឹងមិនទៅក្លឹបណាមាន Mbappe ឡើយ។ នេះអាចជាយុទ្ធសាស្ត្រមួយរបស់ Pique ដើម្បីទាក់ចិត្ត Haaland ឲ្យមកលេងនៅ Barca៕
04 Feb 2022
78 views
Football News
Pique ថា Barcelona តែងតែនៅលើ Real Madrid តែនិយាយពីបាល់ទាត់នារីទៅវិញ
ខ្សែការពារ Gerard Pique បាននិយាយបែបលេងសើចថាក្រុម FC Barcelona តែងតែទៅមុខឬនៅលើក្រុម Real Madrid រហូតមក ជាក់ស្ដែងមើលតែក្រុមបាល់ទាត់នារីទៅឃើញច្បាស់ហើយ។ ក្រុម Barcelona នារដូវកាលនេះធ្វើមិនបានល្អនៅឡើយត្រឹមពាក់កណ្ដាលរដូវកាលនេះ ដោយចាញ់ពិន្ទុក្រុមកំពូលតារាង Real Madrid ច្រើន។ តែទោះជាយ៉ាងនេះក្ដី Pique នៅតែជឿជាក់ថាក្រុមរបស់ខ្លួននៅលើក្រុម Real Madrid ដែលជាគូប្រជែងដដែលដោយសំអាងលើហេតុផលជាច្រើន។ ដោយក្នុងនោះ អតីតកីឡាករ Manchester United បានលើកយកក្រុមបាល់ទាត់នារីមកនិយាយដែលកំពុងជោគជ័យខ្លាំងនៅអឺរ៉ុប។ សម្ដីរបស់ Pique។៖” Barcelona តែងតែនៅលើ Real Madrid។ មើលអ្វីដែលបានកើតឡើងជាមួយក្រុមនារី។ Barcelona បានទៅមុខហើយ ជាច្រើនឆ្នាំ យើងមានក្រុមនាទី ហើយបានជោគជ័យខ្លាំងណាស់ ហើយក៏គោរពពួកគេដែរ តែអ្នកយឺតបន្ដិច”។ សូមបញ្ជាក់ថាក្រុមនារី Barcelona កំពុងជោគជ័យខ្លាំងណាស់ នៅក្នុងលីគពួកគេយកបាន៣៩ពិន្ទុ ពី៣៩ពិន្ទុសរុប ឈ្នះគ្រប់ការប្រកួត រកបាន៧៥គ្រាប់ របូតវិញតែ ៤គ្រាប់ទេ។ ពេលនេះកំពុងនៅកំពូលតារាងដាច់១១ពិន្ទុពីក្រុម Sociedad លេខ
21 Dec 2021
120 views
Football News
ក្លឹប Barcelona ចង់បានខ្សែការពារ Alex Telles របស់ក្រុមបិសាចក្រហម Man United
យោងតាមសេចក្ដីរាយការណ៍ពីសារព័ត៌មាន El Nacional គឺក្លិបអ្នកមានបុណ្យ Barcelona ចាប់អារម្មណ៍ចង់ទិញយក ខ្សែការពារ Alex Telles ពីក្លិប Manchester United ដោយក្លិបចង់យកគេមកជំនួស Jordi Alba ។ កីឡាករសញ្ជាតិប្រេស៊ីលរូបនេះធ្លាប់លេចឮពាក្យចចាមអារ៉ាមថានឹងចាកចេញពីក្លិបតាំងពីរដូវកាលមុនដោយសារពុំមាននាទីចូលលេងច្រើន ប៉ុន្តែក្រោយការមកដល់របស់លោក Ralf Rangnick គឺលោកគ្រូបានដាក់ឲ្យគេជាប់ជម្រើស ១១នាក់ដំបូងជំនួសកន្លែងខ្សែការពារ Luke Shaw ។ ខណៈនោះដែរ Barcelona ក៏ត្រូវការខ្សែការពារមកពង្រឹងក្រុមបន្ថែម ស្របពេលលេចឮថា Jordi Alba នឹងត្រូវក្លិបដោះលែងឲ្យចាកចេញព្រោះមានអាយុរាងជ្រេហើយឯ Gerard Pique ក៏ត្រៀមនឹងចូលនិវត្តន៍ដូចគ្នាទើបភាគីលោក Xavi ចាប់អារម្មណ៍ចង់បាន Telles ។ Telles ផ្ទេរពីក្លិប Porto មកកាន់ក្លិប Manchester United កាលពីឆ្នាំ២០២០ និងបានបង្ហាញខ្លួនចំនួន៨ប្រកួតនៅរដូវកាលនេះគឺ ក្នុងនោះមានការប្រកួត Premier League ចំនួន ៦ប្រកួត៕
19 Dec 2021
113 views
Football News
Pique ថាក្រុមអាល្លឺម៉ង់ដឹងតែចង់ឈ្នះ មិនខ្វល់បានឡើងវគ្គ១៦ហើយឬអត់ទេ
ខ្សែការពារ Gerard Pique ថារូបគេស្គាល់ក្រុមអាល្លឺម៉ង់ច្បាស់ ដូច្នេះប្រកួតនៅយប់នេះ Bayern Munich មិនបន្ធូរជើងអ្វីនោះទេ ពោលគឺពួកគេនៅតែចង់ឈ្នះដដែល។ ក្រុម Barcelona នឹងត្រូវតតាំងជាមួយក្រុម Bayern Munich ដើម្បីដណ្ដើមយក៣ពិន្ទុឱ្យបាន ដើម្បីឡើងទៅវគ្គ១៦ក្រុមចុងក្រោយ។ ប្រកួតនេះ នឹងធ្វើឡើងនៅទឹកដីអាល្លឺម៉ង់ ហើយលេងបិទទ្វាមិនមានអ្នកគាំទ្រចូលទស្សនានោះទេ ដោយសារតែខ្លាចផ្ទុះឡើងវិញនៃមេរោគកូវីដ១៩។ មួយវិញទៀត Bayern Munich ប្រកួតនេះ មិនសំខាន់អ្វីទេ ព្រោះពួកគេបានកក់កៅអីលេខ១ក្នុងពូលរួចទៅហើយ។ តែបើតាមការយល់ឃើញរបស់ Pique វិញ គឺមិនដូច្នេះឡើយ។ ខ្សែការពារសំបូរបទពិសោធខាងលើថាខ្លួនស្គាល់ក្រុមអាល្លឺម៉ង់ច្បាស់ ពួកគេមិនដែលខ្វល់ថាបានឡើងវគ្គបន្ដរូចហើយ ឬលេងដោយគ្មានអ្នកគាំទ្រមើលនោះទេ។ អ្វីដែលពួកគេតែងតែចង់បាននោះ គឺប្រឹងប្រែងអស់ពីសមត្ថភាពនិងយកឈ្នះដៃគូឱ្យបាន។ Barcelona ទាមទារទម្រង់លេងល្អបំផុត និងប្រឹងខ្លាំងបំផុតដើម្បីយកឈ្នះលើពួកគេឱ្យបាន៕
08 Dec 2021
123 views
Football News
កីឡាកររបស់ Barcelona បានមកដល់ទីលានហ្វឹកហាត់មុនពេលចាប់ផ្តើម 2 ម៉ោង
កីឡាកររបស់ក្លឹប Barcelona បានមកដល់កន្លែងហ្វឹកហាត់ Cuidad Deportiva Joan Gamper របស់ពួកគេ 2 ម៉ោងមុនពេលចាប់ផ្តើមការហ្វឹកហាត់ នេះបើយោងតាមសារព័ត៌មាន Diario Sport ។ សរុបសេចក្តីមក Xavi Hernandez ដែលត្រូវបានបង្ហាញជាផ្លូវការដល់អ្នកគាំទ្រនៅលើកីឡដ្ឋាន Camp Nou កាលពីម្សិលមិញនោះគឺនឹងត្រូវធ្វើការហ្វឹកហាត់លើកដំបូងក្នុងនាមជាអ្នកចាត់ការថ្មីរបស់ក្រុមអ្នកមានបុណ្យ Barcelona ។ ទោះបីជាដំណើរការហ្វឹកហាត់ចាប់ផ្តើមនៅម៉ោង 1 រសៀល (ម៉ោងក្នុងតំបន់) កីឡាករទាំងអស់រួមមាន Eric Garcia, Inaki Pena, Brathwaite, Pedri, Ansu Fati និង Gerard Pique បានមកដល់ 2 ម៉ោងមុន៕
09 Nov 2021
90 views
Football News
Pique បានរងរបួសកំភួនជើងខណះ Aguero ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ
ក្រុមអ្នកមានបុណ្យ Barcelona បានប្រកួតជាមួយ Alaves នៅកីឡដ្ឋាន Camp Nou កាលពីយប់មិញ ដែលជាការប្រកួតដំបូងរបស់លោក Sergi Barjuan បន្ទាប់ពីការបណ្តេញចេញរបស់លោក Ronald Koeman ដែលបានបញ្ចប់ក្នុងលទ្ធផលស្មើ (1:1)។ កីឡាករ Barcelona ចំនួន ២នាក់ត្រូវបានបង្ខំឱ្យផ្លាស់ប្ដូរចេញពីទីលានមុនកំណត់។ ខ្សែប្រយុទ្ធ Sergio Aguero ត្រូវបានប្ដូរចេញនៅនាទីទី 41 ដោយសារតែឈឺដើមទ្រូង។ ខ្សែប្រយុទ្ធសញញជាតិអាហ្សង់ទីនរូបនេះត្រូវបានបញ្ជូនទៅមន្ទីរពេទ្យដើម្បីពិនិត្យបេះដូង។ លើសពីនេះប្រធានក្រុម Gerard Pique ក៏មានរបួសកំភួនជើងខាងស្តាំ តម្រូវអោយមានការធ្វើតេស្តបន្ថែមទៀតនឹងកំពុងរង់ចាំដើម្បីស្វែងរកស្ថានភាពជម្ងឺពិតប្រាកដនេះបើយោងតាមសារព័ត៌មានរបស់ក្លឹបបានរាយការណ៍៕
31 Oct 2021
141 views
Football News
Koeman លេងមែនទែនដាក់ឱ្យ Pique ទៅលេងជាខ្សែប្រយុទ្ធ
ពិតជារឿងភ្ញាក់ផ្អើលមួយក្នុងការប្រកួតនៅយប់មិញនេះ ក្រោយពីលោក Ronald Koeman បានដាក់ឱ្យខ្សែការពារ Gerard Pique ទៅលេងនៅតំបន់ប្រយុទ្ធវិញដើម្បីជួយរកគ្រាប់បាល់។ ក្នុងការប្រកួតពានរង្វាន់ La Liga នៅយប់មិញ ក្រុមអ្នកមានបុណ្យ FC Barcelona លេងបានត្រឹមស្មើជាមួយក្រុម Granada ក្នុងលទ្ធផល ១-១ ប៉ុណ្ណោះ។ ខណៈដែលក្រុមភ្ញៀវ Granada ជាអ្នករកគ្រាប់បាល់នាំមុខបានមុនថែមទៀតនៅនាទីទី២ ហើយនៅចុងម៉ោងទើបក្រុមអ្នកមានបុណ្យអាចរកគ្រាប់បាល់តាមស្មើ ១-១ នោះបាន។ អ្វីដែលកាន់តែចាប់អារម្មណ៍ក្នុងការប្រកួតនេះទៀត គឺលោក Ronald Koeman អ្នកចាត់ការក្រុម Barcelona បានប្រាប់ទៅខ្សែការពារ Pique ឱ្យឡើងទៅលេងប្រយុទ្ធវិញ ដោយចាប់ដៃគូជាមួយកីឡាករចំណូលថ្មី De Jong នៅតំបន់ខាងលើ។ លោក បានអះអាងថាកីឡាករដែលមាននៅពេលបច្ចុប្បន្ននេះ មិនអាចធ្វើអ្វីក្រៅពីលើកបាល់ចូលតំបន់គ្រោះថ្នាក់ខាងគេនោះទេ។ ដូច្នេះហើយ យកអ្នកជំនាញខាងតែតឡើងទៅលើជាជម្រើសមួយ៕
21 Sep 2021
148 views
Football News
ក្រុមហ៊ុនរបស់ Pique ទិញសិទ្ធិផ្សាយផ្ទាល់ Ligue 1 ដើម្បីចាក់ផ្សាយនៅអេស្ប៉ាញ
សិទ្ធិផ្សាយផ្ទាល់ការប្រកួតបាល់ទាត់ក្របខណ្ឌ Ligue 1 ដើម្បីផ្សាយក្នុងប្រទេសអេស្ប៉ាញត្រូវបានទិញដោយក្រុមហ៊ុន Kosmos Holding របស់ Gerard Pique។ ការទិញនេះគឺមុន Lionel Messi ត្រៀមបង្ហាញខ្លួនប្រកួតដំបូងឲ្យ Paris Saint-Germain នៅថ្ងៃអាទិត្យនេះ។ PSG នឹងធ្វើដំណើរទៅលេងនៅផ្ទះរបស់ក្រុម Reims ហើយការប្រកួតនឹងផ្សាយដោយសេរីតាមឆានែល Ibai Llanos លើវិបសាយ Twitch។ សិទ្ធិក្នុងការផ្សាយ Ligue 1 ក្នុងប្រទេសអេស្ប៉ាញពីមុនគ្រប់គ្រងដោយ ក្រុមហ៊ុន Movistas។ ក្រុមហ៊ុនរបស់ Pique កំពុងមានគម្រោងផ្ដល់អាជ្ញាប័ណ្ណដល់ទូរទស្សន៍ឬសេវាកម្មផ្សព្វផ្សាយដែលមានប្រជាប្រិយភាពដើម្បីយកទៅផ្សាយបន្តពីពួកគេ៕ ក្រុមហ៊ុន Kosmos Holding ត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០១៧ នាទីក្រុង Barcelona។ ស្ថាបនិករបស់ក្រុមហ៊ុនមួយនេះមានចំនួន៥នាក់ ក្នុងនោះក៏មាន Pique ម្នាក់ដែរ។ និយាយពីមុខតំណែងរបស់ Pique គឺធំជាងគេក្នុងក្រុមហ៊ុននេះ។ គេជាស្ថាបនិក នាយកប្រតិបត្តិ និងប្រធាន ហើយក៏ជាប្រធានក្រុមប្រឹក្សាភិបាលផងដែរ៕
26 Aug 2021
354 views
Football News
Pique ថាប្រធានក្រុម Barcelona ៣នាក់ទៀតនឹងកាត់ប្រាក់ឈ្នួល ដូចខ្លួនដែរ
កាលពីម្សិលមិញនេះ ក្លឹប Barcelona បានប្រកាសចុះបញ្ជីកីឡាករថ្មីរបស់ខ្លួនបានហើយជាមួយ La Liga បន្ទាប់ពីខ្សែការពារ Gerard Pique យល់ព្រមកាត់ប្រាក់ឈ្នួលរបស់ខ្លួន។ ក្រោយជ័យជម្នះលើក្រុម Real Sociedad ក្នុងលទ្ធផល ៤-២ នៅយប់មិញនេះទៀត បេក្ខភាពប្រធានក្រុមរបស់ Barcelona ខាងលើក៏បានបញ្ជាក់បន្ថែមទៀតថា ការកាត់ប្រាក់ឈ្នួលនេះគឺជាអ្វីដែលរូបគេត្រូវធ្វើ។ Barcelona មិនមែនត្រឹមជាក្លឹបបាល់ទាត់នោះទេ ប៉ុន្តែនេះជាផ្ទះរបស់គេ ដូច្នេះវាជាអ្វីដែលខ្លួនត្រូវលះបង់ដើម្បីជួយក្លឹបក្នុងគ្រាលំបាកនេះ។ ទាក់ទិននឹងរឿងអ្នកគាំទ្រស្រែកដាក់ Jordi Alba ដែលមិនព្រមកាត់ប្រាក់ឈ្នួលតាមការស្នើសុំរបស់ក្លឹបនោះ ត្រូវបាន Pique និយាយថា៖ “ប្រហែលជាមានការយល់ច្រឡំគ្នាហើយ។ ខ្ញុំបានទាក់ទងជាប់រហូតជាមួយប្រធានក្រុម៣នាក់ទៀត Sergi Busquets និង Jordi Alba ហើយពួកគេទាំងអស់ក៏យល់ព្រមថានឹងធ្វើដើម្បីក្លឹបនេះតាំងពីដំបូងដែរ។ ប៉ុន្តែ ពួកគេត្រូវការនរណាម្នាក់ដើម្បីធ្វើវាជាផ្លូវការសិន ដើម្បីអាចចុះឈ្មោះកីឡាករដទៃបាន។ ខ្ញុំដឹងថាអ្នកដទៃទៀតជិតនឹងធ្វើវាដែរហើយ។ ជួនកាល ដំណឹងដែលគ្រប់គ្នាបានទទួល វាមិនពិត១០០%នោះទេ”៕
16 Aug 2021
159 views
Football News
Depay ក្រឡុកញាក់សាច់ ខណៈរូបគេរកបាន ១ គ្រាប់ផងដែរ
កាលពីរាត្រីថ្ងៃ សៅរិ៍ កន្លងទៅ ត្រូវនឹងថ្ងៃទី ២៤ ខែ កក្កដា ឆ្នាំ ២០២១ ក្រុម Barcelona បានធ្វើការប្រកួតជាលក្ខណៈមិត្តភាពកម្តៅសាច់ដុំមុនបើករដូវកាលទល់នឹងក្រុម Girona នៅកីឡដ្ឋាន Johan Cruyff។ ជាការពិតណាស់ ការប្រកួតរបស់ក្រុមទាំងពីរបានបញ្ចប់ទៅដោយក្រុម Barcelona ទទួលជ័យជម្នះទៅលើក្រុម Girona ក្នុងលទ្ធផល ៣ ទល់នឹង ១។ យ៉ាងណាមិញ សម្រាប់ការប្រកួតមិត្តភាពនេះក្រុមអ្នកមានបុណ្យពិតជាធ្វើបានល្អមែនទែន តួយ៉ាងពួកគេបានទម្លុះសំណាញ់ទីក្រុម Girona រហូតដល់ទៅ ៣ គ្រាប់ឯណោះ។ គួរបញ្ជាក់ថា គ្រាប់ទី ១ របស់ Barca គឺរកបានដោយកីឡាករ Gerard Pique នៅនាទីទី ២១ តាមរយៈការស៊ុតបាល់ពិន័យ ១១ ម៉ែត្រ, គ្រាប់ទី ២ រកបានដោយកីឡាករ Rey Manaj នៅនាទីទី ២៤ និង គ្រាប់ចុងក្រោយរកបានដោយខ្សែប្រយុទ្ធចំណូលថ្មី Memphis
25 Jul 2021
127 views
Football News
Pique៖“ ខ្ញុំសង្ឃឹមថា Haaland ផ្លាស់ទៅ Barcelona”
ខ្សែការពារ Gerard Pique របស់ក្រុម Barcelona បានឆ្លើយតបទៅនឹងសំនួរថាតើ Barca អាចចុះហត្ថលេខាលើខ្សែប្រយុទ្ធ Erling Haaland របស់ក្រុម Borussia Dortmund បានទេ? Pique៖“គ្មានយោបល់។ ខ្ញុំសង្ឃឹមថាគាត់នឹងផ្លាស់មកលេងឲ្យក្រុមបាសេឡូណា” ។ កីឡាករបាល់ទាត់ឆ្នើម ៗ ត្រូវតែលេងឱ្យពួកយើង។ ប៉ុន្តែវាជាការសំរេចចិត្តរបស់ក្លឹប។ ខ្សែប្រយុទ្ធសញ្ជាតិន័រវែស Erling Haaland រកបាន ៤១ គ្រាប់ក្នុង ៤១ ប្រកួតកាលពីរដូវកាលមុន។ ខ្សែប្រយុទ្ធវ័យ ២០ ឆ្នាំរូបនេះគឺជាអ្នករកគ្រាប់បាល់បានច្រើនជាងគេនៅ Champions League ដោយរូបគេស៊ុតបាន ១០ គ្រាប់។
12 Jun 2021
283 views
Other News
Gerard Pique អះអាងថាគេជោគជ័យដោយសារពេលវេលាលេងនៅក្លឹប Manchester United
តារាបាល់ទាត់ Gerard Pique របស់ក្លឹប Barcelona បាននិយាយថា គេទទួលបានជោគជ័យក្នុងអាជីពជាកីឡាករបាល់ទាត់ដោយសារពេលវេលានៅក្លឹប Manchester United។ កីឡាករខ្សែការពារកណ្ដាលរូបនេះបានផ្ទេរមកលេងនៅក្រុមបិសាចក្រហមពេលដែលគេមានវ័យ ១៧ឆ្នាំកាលពីឆ្នាំ២០០៤ មុននឹងវិលមក Barcelona វិញនៅ ៤ឆ្នាំក្រោយមក។ Pique ដែលបានបង្ហាញខ្លួនចូលលេងបាន ២៣លើកជាមួយក្រុមបិសាចក្រហម បានទទួលស្គាល់ថា គេមិនបានចូលលេងគ្រប់គ្រាន់តាមដែលគេចង់នោះទេ ក្រោមការដឹកនាំរបស់លោក Alex Ferguson ប៉ុន្តែគេបានរៀនសូត្រជាច្រើន ហើយគេអាចទទួលបានដូចថ្ងៃនេះ ក៏ដោយសារពេលវេលាដែលគេលេងនៅក្លឹបអង់គ្លេសមួយនេះដែរ។ ជាមួយក្រុមបិសាចក្រហម គេធ្លាប់ឈ្នះបានពានលីគកំពូលអង់គ្លេស ពានយូហ្វាឆេមពានស៍លីគ និងពាន League Cup ក្នុងអំឡុងពេល ៤ឆ្នាំដែលគេលេងនៅអង់គ្លេស។ Pique បាននិយាយប្រាប់សារព័ត៌មាន Observer ថា៖ “ពេលដែលខ្ញុំត្រូវចាកចោលមិត្តភក្ដិ ដើម្បីទៅលេង ៤ឆ្នាំនៅក្លឹប Manchester United គឺពិបាកណាស់។ ក្នុងពេលតែមួយ នោះក៏ជាពេលវេលាដែលផ្ដល់នូវបទពិសោធន៍ដ៏មានតម្លៃសម្រាប់ខ្ញុំផងដែរ។ ខ្ញុំបានរីកចម្រើនច្រើននៅទីនោះ។ ខ្ញុំអាចដូចជាថ្ងៃនេះដោយសារពេលវេលាដែលខ្ញុំលេងនៅក្លឹប Manchester United ទោះបីជាខ្ញុំមិនសូវបានចូលលេងច្រើនដូចដែលខ្ញុំចង់បានក៏ដោយ”។ “ប៉ុន្តែនៅក្នុងតួនាទីដូចជាតួនាទីរបស់ខ្ញុំ មានកីឡាករខ្សែការពារកណ្ដាល ២រូបដែលឋិតក្នុងចំណោមកីឡាករឆ្នើមកំពូលទាំង៣ នៅពេលនោះគឺ Rio Ferdinand និង
18 Nov 2019
315 views
Other News
Gerard Pique ស្នើសុំឲ្យអ្នកគាំទ្រ Barcelona មានការអត់ធ្មត់ខ្ពស់
ខ្សែការពារក្រុម Barcelona កីឡាករ Gerard Pique បានស្នើសុំឲ្យអ្នកគាំទ្រក្រុមអ្នកមានបុណ្យទាំងអស់ មានការអត់ធ្មត់ខ្ពស់បន្តិច បន្ទាប់ពីទម្រង់លេងរបស់ក្រុម ហាក់ធ្លាក់ចុះខ្លាំង មួយរយៈចុងក្រោយនេះ។ Barcelona បានត្រឹមស្មើ ០-០ ទល់នឹងក្រុម Slavia Prague នៅ UEFA Champions League នាកីឡដ្ឋាន Nou Camp កាលពីយប់មិញ បន្ទាប់ពីចុងសប្តាហ៍កន្លងទៅ ពួកគេទើបចាញ់ Levante ៣-១ នៅ La Liga ផង។ Pique បានប្រាប់ដល់ Movistar យប់មិញថា៖ “ខ្ញុំសូមស្នើសុំឲ្យអ្នកគាំទ្រអត់ធ្មត់បន្តិច។ ខ្ញុំដឹងថា អ្នកទាំងអស់គ្នាចង់បានលទ្ធផលប្រសើរជាងនេះ យើងក៏យល់ ប៉ុន្តែយើងកំពុងតែខំប្រឹងប្រែង ដើម្បីរកដំណោះស្រាយ ហើយមិនមែនតែលទ្ធផលនោះទេ គឺយើងត្រូវដោះស្រាយពីរបៀបលេងថែមទៀត”៕
06 Nov 2019
258 views
Other News
Pique និយាយថាកីឡាករ Barcelona បានធ្វើការលះបង់ធំមួយដើម្បីជួយក្លិបយក Neymar មកវិញ
ខ្សែការពារ Gerard Pique និយាយថាកីឡាករ Barcelona បានសុខចិត្តពន្យារការបើកប្រាក់ខែ ប្រសិនបើវានឹងជួយសម្រួលដល់ការទិញ Neymar ត្រលប់ពី Paris St Germain មកវិញក្នុងរដូវក្ដៅឆ្នាំ២០១៩នេះ។ អំឡុងទីផ្សារដោះដូររដូវក្ដៅកន្លងទៅ Barcelona បានធ្វើគ្រប់យ៉ាងដែលអាចទៅរួចដើម្បីនាំយក Neymar ត្រលប់មក Camp Nou វិញ ប៉ុន្តែចុងបញ្ចប់ការផ្ទេរមិនអាចសម្រេចទៅបានដដែល។ អតីតសមាជិក Manchester United ពីឆ្នាំ២០០៤ដល់២០០៨ Pique ទម្លាយឱ្យដឹងថាកីឡាករ Barca ទាំងអស់បានសុខចិត្តពន្យារពេលបើកលុយ ដើម្បីជួយក្លិបកុំឱ្យបំពានច្បាប់កំហិតការចាយវាយ Financial Fair Play ដើម្បីទិញ Neymar ត្រលប់មកវិញ។ កីឡាករវ័យ៣២ឆ្នាំដែលគាំទ្រការផ្ដាច់ខ្លួនរបស់តំបន់ស្វយ័តកាតាឡូនីញ៉ា និយាយតាមវិទ្យុអេស្ប៉ាញ Cadena Ser ថា៖ «ពួកយើងទាំងអស់គ្នាបានត្រៀមខ្លួនរួចរាល់ដើម្បីកែប្រែកិច្ចសន្យារបស់ពួកយើង។ ពួកយើងមិនបរិច្ចាគលុយទេ ប៉ុន្តែពួកយើងជួយសម្រួលឱ្យកាន់តែងាយស្រួលដល់ក្លិបដោយអនុញ្ញាតឱ្យក្លិបចាំបង់លុយមួយចំនួនដល់ពួកគេនៅឆ្នាំទី២ឬឆ្នាំទី៣ជំនួសឱ្យឆ្នាំទី១»។ សូមរំឭកថា Neymar បានចាកចេញពី Barcelona ក្នុងឆ្នាំ២០១៧ បន្ទាប់ពី PSG បង់លុយផ្ដាច់កុងត្រាតម្លៃ២២២លានអឺរ៉ូ (២០០លានផោន) ដែលជាតម្លៃឯតទគ្គកម្មក្នុងប្រវត្តិសាស្ត្របាល់ទាត់។
01 Nov 2019
238 views
Other News
Pique ថា Messi និង Griezmann គ្មានទំនាស់និងគ្នាទេ ហើយពួកគេចុះសម្រុងនឹងគ្នាណាស់
មានការយល់ឃើញពីសំណាក់អ្នកគាំទ្រមួយចំនួនគិតថាទំនាក់ទំនងរវាង Lionel Messi និងខ្សែប្រយុទ្ធចំណូលថ្មី Antoine Griezmann គឺមានភាពមិនប្រក្រតី ពោលគឺគិតថា Messi ចង់ឲ្យ Barca យក Neymar តែបែរជាមិនបានដូចចិត្ត។ តែអតីតសមាជិកក្រុមជម្រើសជាតិអេស្ប៉ាញ ខ្សែការពារកណ្ដាល Gerard Pique បានអះអាងអំពីទំនាក់ទំនងតារាឆ្នើមទាំងពីររបស់ក្រុមអ្នកមានបុណ្យ FC Barcelona គឺរវាងកីឡាករ Lionel Messi និង Antoine Griezmann ពួកគេមានទំនាក់ទំនងល្អធម្មតានោះទេ ។ កាលពីដើមខែនេះ ខ្សែប្រយុទ្ធចំណូលថ្មី Griezmann បានសារភាពថា វាពិបាកក្នុងការភ្ជាប់ទំនាក់ទំនងជាមួយប្រធានក្រុមដែលជាតារាកំពូលរបស់ Barca ខណៈដែលពួកគេទាំងពីរមិនមែនជាអ្នកពូកែនិយាយនោះឡើយ ។ មានពាក្យចចាមអារ៉ាមថា Messi ចង់ឱ្យក្លឹបនាំយក Neymar វិលត្រឡប់មកទឹកដី Camp Nou វិញ ដែលបានជំទាស់ទៅនឹងការតាមប្រមាញ់របស់ក្លិបក្នុងការនាំយកកីឡាករជួរមុខបារាំងរូបនេះជំនួសខ្សែប្រយុទ្ធប្រេស៊ីលវ័យ ២៧ ឆ្នាំទៅវិញ ។ បញ្ជាក់ប្រាប់សារព័ត៌មាន Cadena SER ខ្សែការពារ Pique ប្រាប់ថា៖
01 Nov 2019
207 views
Other News
Messi មានសិទ្ធិចេញពី Barcelona ដោយគ្មានតម្លៃផ្ទេរនៅដំណាច់រដូវកាលនេះ
ប្រធានក្លិប Barcelona លោក Josep Maria Bartomeu និយាយថាកំពូលខ្សែប្រយុទ្ធ Lionel Messi មានសិទ្ធិដើម្បីសម្រេចពីអនាគតរបស់គេដោយខ្លួនគេ ពោលគឺម្ចាស់ពាន Ballon d’Or ៥សម័យរូបនេះអាចចេញពីក្លិបនៅដំណាច់រដូវកាល២០១៩-២០ដោយគ្មានតម្លៃផ្ទេរ (Free Transfer) ប្រសិនគេចង់ប្ដូរក្លិប។ ប្រធានក្លិប Barcelona លោក Josep Maria Bartomeu និយាយថាកំពូលខ្សែប្រយុទ្ធ Lionel Messi មានសិទ្ធិដើម្បីសម្រេចពីអនាគតរបស់គេដោយខ្លួនគេ ពោលគឺម្ចាស់ពាន Ballon d’Or ៥សម័យរូបនេះអាចចេញពីក្លិបនៅដំណាច់រដូវកាល២០១៩-២០ដោយគ្មានតម្លៃផ្ទេរ (Free Transfer) ប្រសិនគេចង់ប្ដូរក្លិប។ ឥឡូវនេះ ប្រធានក្លិប Barca បានបញ្ជាក់ច្បាស់ៗតាម Barca TV ៖ «Messi បានចុះកុងត្រាដល់ឆ្នាំ២០២១ តែក្នុងនោះមានចំណុចមួយដែលយើងបានព្រមព្រៀងគ្នាគឺគាត់មានសេរីភាពចាកចេញដោយគ្មានតម្លៃផ្ទេរមួយឆ្នាំមុនចប់កុងត្រា។ គាត់មានសេរីភាពដើម្បីសម្រេចពីអនាគតរបស់គាត់។ Xavi, Iniesta និង Puyol សុទ្ធតែធ្លាប់មានលក្ខខណ្ឌដូចគ្នានេះក្នុងកុងត្រាកាលពួកគេនៅទីនេះ។ ប៉ុន្តែខ្ញុំសូមនិយាយម្ដងទៀតថាខ្ញុំគ្មានមន្ទិលសង្ស័យឡើយថាគាត់នឹងនៅជាមួយយើងច្រើនឆ្នាំទៀត»។ ទន្ទឹមនឹងនេះ ខ្សែការពារ Gerard Pique
08 Sep 2019
625 views