Tag: Gerrard
Football News
Gerrard ចង់នាំយក Suárez មកលេងឲ្យ Aston Villa
Steven Gerrard កំពុងចង់បានអតីតមិត្តរួមក្រុមរបស់ខ្លួន Luis Suárez ជាខ្លាំងមកកាន់ទឹកដីរបស់ Aston Villa ក្រោយយកបាន Philippe Coutinho នេះបើតាមការផ្សាយរបស់ Gerard Romero ។ Gerrard បាននិយាយជាមួយខ្សែប្រយុទ្ធរបស់ AT Madrid ខាងលើទាក់ទងការចង់បានមកកាន់ទឹកដីអង់គ្លេសនារដូវកាលនេះ។ កុងត្រារបស់ Suárez នឹងផុតជាមួយ AT Madrid នៅរដូវក្ដៅនេះហើយ ។ ខណៈដែលបច្ចុប្បន្នអ្នកចាត់ការរបស់ Aston Villa កំពុងមានបំណងចង់រៀបចំប្រមូលផ្ដុំអតីតមិត្តរួមក្រុមចាស់ដែលធ្លាប់លេងជាមួយគ្នាកាលខ្លួននៅជាកីឡាកររបស់ Liverpool នោះមកកាន់ទឹកដី Aston ដោយកាលពីពេលថ្មីៗនេះអតីតខ្សែបម្រើជម្រើសជាតិអង់គ្លេសរូបនេះបានចុះកុងត្រាយក Philippe Coutinho ពី Barcelona ក្នុងលក្ខខណ្ឌខ្ចីជើងរួចមកហើយ។ រំលឹកថា កាលពីពេលថ្មីៗនេះ Suárez បានសម្រេចចិត្តបដិសេធរួចហើយពីការតាមចែចូវចង់បានរបស់ក្លឹប Palmeiras, Corinthians, Atletico Mineiro និងក្លឹបមួយទៀតដែលមិនបញ្ចេញឈ្មោះនៅប្រទេស Saudi Arabia ៕
20 Jan 2022
107 views
Football News
ក្រុម Aston Villa ខិតជិតទិញបានខ្សែការពារ Lucas Digne របស់ក្រុម Everton ហើយ
ក្រុម Aston Villa ក្រោមការដឹកនាំរបស់លោក Steven Gerrard កំពុងស្វះស្វែងទិញកីឡាករថ្មីចូលខ្លាំងមែនទែនដោយពួកគេកៀកនឹងនាំយកសមាជិកទី២ម្នាក់ទៀតមករួមក្រុមហើយ។ ខ្សែការពារ Lucas Digne របស់ក្រុម Everton ត្រូវបានគេដឹងថាយល់ព្រមផ្ទេរមកលេងនៅ Aston Villa ហើយ ដោយមានតម្លៃខ្លួនប្រមាណ២៥លានផោន។ កីឡាករសញ្ជាតិបារាំងរូបនេះ គឺជាកីឡាករទី២ហើយសម្រាប់ក្រុមរបស់លោក Gerrard ដែលនាំចូល បន្ទាប់ពីលោកទើបតែចុះកុងត្រាខ្ចីជើងយក Coutinho បានពីក្រុម Barcelona ថ្មីៗនេះដែរ។ ដោយការកសាងក្រុមនេះ ត្រូវបានគេមើលឃើញថាក្រុម Aston Villa មានមហិច្ឆតាធំដែរសម្រាប់រដូវកាលថ្មីខាងមុខ។ លោក Gerrard បានទិញកីឡាករថ្មីចូល ខណៈដែលសមាជិកបច្ចុប្បន្នដែលមានស្រាប់ ក៏មើលឃើញថាមានទម្រង់លេងល្អប្លែកពីមុនផងដែរ។ ពួកគេ បច្ចុប្បន្នអាចនិយាយបានថាផុតពីតំបន់គ្រោះថ្នាក់ទៅហើយ តាំងពីអតីតកីឡាករ Liverpool មកដឹកនាំ៕
13 Jan 2022
129 views
Football News
Steven Gerrard បានក្លាយជាគ្រូបង្គោលថ្មីរបស់ក្រុម Aston Villa ហើយ
លោក Steven Gerrard ត្រូវបានក្លឹប Aston Villa តែងតាំងជាគ្រូបង្គោលថ្មីនៅក្នុងថ្ងៃនេះ។ នេះបើយោងតាមការចុះផ្សាយរបស់ក្លឹបផ្ទាល់អម្បាញ់មិញនេះ។ Gerrard មានបទពិសោធន៍ដឹកនាំក្លឹបជិត ៥ឆ្នាំហើយដោយលោកធ្លាប់ដឹកនាំក្រុមថ្នាលរបស់ក្លឹប Liverpool ធ្លាប់ធ្វើជាអ្នកចាត់ការក្រុម U18 របស់ Liverpool ក្រុម UEFA U19 របស់ Liverpool ដដែលនេះ និងគ្រូបង្គោល Rangers កន្លងមកនេះ។ នៅខណៈនេះខាង Aston Villa មិនទាន់បញ្ជាក់ពីរយៈពេលកុងត្រា ដែលព្រមព្រៀងជាមួយ Gerrard ឲ្យមកដឹកនាំក្លឹបរបស់ខ្លួននៅឡើយទេ ដោយគ្រាន់តែប្រកាសជាផ្លូវការថា អតីតគ្រូបង្គោលក្លឹប Ranger រូបនេះនឹងដឹកនាំក្លឹបបន្តពីលោក Dean Smith ដែលត្រូវបានបញ្ចប់តំណែងកាលពីថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២១កន្លងទៅនេះ។ ប៉ុន្តែបើយោងតាម Transfermarkt ខាងក្លឹបនេះ និង Gerrard បានព្រមព្រៀងចុះកុងត្រាជាមួយគ្នារយៈពេលជិត ៤ឆ្នាំ ចាប់ពីថ្ងៃទីនេះ រហូតដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥៕
11 Nov 2021
84 views
Football News
Gerrard នឹងចូលមកដឹកនាំក្រុម Aston Villa
អតីតខ្សែបម្រើក្រុម Liverpool និងជាគ្រូបង្វឹកក្រុម Rangers បច្ចុប្បន្នអាចនឹងចូលកាន់តំណែងជាគ្រូបង្វឹករបស់ក្រុម Aston Villa បន្ទាប់ពីការបណ្តេញចេញលោក Dean Smith កាលពី 3 ថ្ងៃមុន។ អ្នកកាសែត The Economist អះអាងថា គ្រូបង្វឹកសញ្ជាតិអង់គ្លេសរូបនេះបានត្រៀមខ្លួនរួចជាស្រេចដើម្បីចូលមកដឹកនាំក្រុម Aston Villa នៅចុងសប្តាហ៍នេះ។ គ្រូបង្វឹកវ័យ 41ឆ្នាំរូបនេះត្រូវបានជ្រើសរើសជាអ្នកចាត់ការទូទៅដែលមានប្រាក់ខែខ្ពស់បំផុតក្នុងប្រវត្តិសាស្ត្រក្លឹប Aston Villa ប៉ុន្តែការចូលមកដឹកនាំរបស់លោក Steven Gerrard គឺមិនមែនព្រោះតែប្រាក់ខែខ្ពស់នោះទេ ។ លើសពីនេះទៅទៀតប្រភពដដែលនេះបាននិយាយថា ក្លឹបនឹងមានការផ្ទេរកីឡាករបន្ថែមនាខែមករាខាងមុខនេះ។ សរុបមកលោក Steven Gerrard ធ្លាប់លេងឱ្យក្រុម Liverpool រយះពេល 19 ឆ្នាំនឹងចាកចេញទៅប្រទេសស្កុតឡែនក្នុង 2017/18 ។ ក្រោមការដឹកនាំរបស់អ្នកចាត់ការ Steven Gerrard ជាមួយក្រុម Glasgow Rangers បានឈ្នះពានលីគស្កុតឡែនកាលពីរដូវកាលមុន៕
10 Nov 2021
130 views
Uefa Europa League News
Gerrard ដឹកនាំ Rangers តែមួយប្រកួតទៀតប៉ុណ្នោះ នឹងឡើងវគ្គចែកពូល Europa League
មួយគ្រាប់របស់កីឡាករ Steven Gerrard រកបានដោយខ្សែការពារ Connor Goldson តែតបញ្ចូលនៅនាទីទី 41 ក្រោយបានបាល់ពីជ្រុល
24 Aug 2018
695 views
Other News
Gerrard ក្លាយជាគ្រូបង្វឹកក្រុម Rangers ជាផ្លូវការហើយ
ក្លឹបបាល់ទាត់ Rangers FC បានតែងតាំង Steven Gerrard ជាអ្នកចាត់ការថ្មី។ នេះបើយោងតាមរបាយការណ៍ពី Sky Sport កាលពីម្សិលមិញ
05 May 2018
291 views
Other News
Gerrard យល់ព្រមចុះហត្ថលេខាធ្វើជាគ្រូបង្វឹក Rangers ជាផ្លូវការ
ពិតណាស់ ក្នុងការគ្រប់គ្រង់ក្លឹប Rangers ជំនួសលោក Graeme Murty ដែលនឹងចាកចេញនៅដំណាច់រដូវកាលនេះ
29 Apr 2018
360 views
Other News
Gerrard កំពុងស្ថិតក្នុងបញ្ជីអ្នកចាត់ការថ្មីរបស់ក្រុម Rangers
Gerrard បានចូលនិវត្តន៍ក្នុងនាមជាកីឡាករម្នាក់នៅឆ្នាំ 2016 និងបានទៅធ្វើជាគ្រូបង្វឹកក្រុមយុវជននៅទឹកដី Anfield របស់ Liverpool
27 Apr 2018
422 views
Other News
Gerrard ថា នាពេលបច្ចុប្បន្ននេះ Salah គឺជាកីឡាករល្អបំផុតនៅលើពិភពលោក
បន្ទាប់ពីស៊ុតចូល 2គ្រាប់និងបញ្ជូន 2គ្រាប់ក្នុងជ័យជម្នះ 5-2 របស់ Liverpool លើ Roma ក្នុងជើងទី1 វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ
25 Apr 2018
1400 views
Premier League News
លោក Gerrard ថា លើកទី១ ដែលឃើញ Chelsea លេងអន់ដល់ថ្នាក់នេះ
អតីតកីឡាករក្រុម Liverpool កីឡាករ Steven Gerrard បានលើកឡើងថា ជាលើកទី១ ហើយដែលខ្លួនបានឃើញ Chelsea លេងអន់ដល់ថ្នាក់នេះ ក្រោមការដឹកនាំរបស់លោក Antonio Conte។
02 Nov 2017
1307 views