Tag: Gian Piero Gasperini
Football News
គ្រូ Atalanta និយាយអីខ្លះដាក់ Ronaldo ក្រោយជួយ Man Utd ឲ្យតាមស្មើ ចុងម៉ោងប្រកួត?
លោក Gian Piero Gasperini គ្រូបង្គោលក្លឹប Atalanta បានទម្លាយទៅកាន់សារព័ត៌មាន Sky Sports នៅក្នុងថ្ងៃនេះពីពាក្យសម្ដីដែលលោកបាននិយាយដាក់ខ្សែប្រយុទ្ធ Cristiano Ronaldo ក្រោយជួយក្លឹប Manchester United របស់ខ្លួនឲ្យតាមស្មើក្នុងលទ្ធផល ២-២ នៅចុងម៉ោងការប្រកួត។ លោក Gasperini បាននិយាយទៅកាន់សារព័ត៌មានខាងលើថា៖” ក្រោយចប់ការប្រកួត ខ្ញុំក៏បានទៅនិយាយជាមួយ Ronaldo ។ គេជាកីឡាករដ៏អស្ចារ្យមួយ អ្នកខ្លះដល់ថ្នាក់ថាគេជាបញ្ហាក្នុងការប្រកួតសម្រាប់ក្លឹបផ្សេងដែលប៉ះជាមួយគេ។ គេកម្រស៊ុតខុសគោលដៅណាស់ នៅចុងតង់ទី១គេស៊ុតចូល នៅចុងតង់ទី២ គេស៊ុតចូលជួយក្លឹបឲ្យ តាមទាន់ស្មើទៀត “។ លោកបានបន្តថា៖” អញ្ចឹងហើយនៅចុងម៉ោងប្រកួតខ្ញុំបាននិយាយទៅកាន់គេបែបកំប្លែងលេងសើចជាភាសាអ៊ីតាលីថា ទៅងាប់ទៅ “។ គួរបញ្ជាក់ផងដែរថាក្នុងការប្រកួត UCL ខាងលើ Man Utd សឹងតែចាញ់ Atalanta ២-១ ទៅហើយនៅចុងក្រោយការប្រកួតប៉ុន្តែបានកំពូលខ្សែប្រយុទ្ធ Ronaldo ស៊ុតចូលមួយគ្រាប់បន្ថែមនៅនាទីទី៩០ + ១ ធ្វើលទ្ធផលប្រកួតស្មើគ្នា ២-២៕
03 Nov 2021
88 views
Football News
លោក Gian Piero Gasperini និយាយថា Atalanta មិនមានសំណាងទេក្នុងគ្រាដ៏សំខាន់
លោក Gian Piero Gasperini គ្រូបង្វឹកក្រុម Atalanta បានអត្ថាធិប្បាយក្រោយអំពីការចាញ់ក្រុមសេះបង្កង់ Juventus ក្នុងលទ្ធផល ១ ទល់នឹង ២ ក្នុងវគ្គផ្តាច់ព្រ័ត្រនៃពានរង្វាន់ Italian Cup ។ លោក Gian Piero Gasperini បានប្រាប់ Rai Sport ថា៖ “ ការខកចិត្តមិនអាចជៀសផុតឡើយ។ វាគឺជាការប្រកួតដ៏ស្វិតស្វាញមួយ។ ក្រុមទាំងពីរគឺល្អហើយធ្វើសកម្មភាពក្នុងចង្វាក់ខ្ពស់។ Gian Piero Gasperini លោកបន្ត៖ យើងមិនមានសំណាងទេក្នុងគ្រាដ៏សំខាន់ជាពិសេសជាមួយគោលដៅទី ១ និងបាល់ពិន័យ ១១ ម៉ែត្រកាត់សេចក្ដី ប៉ុន្តែយើងបានព្យាយាមអស់ពីសមត្ថភាព។ “ ក្នុងតង់ទី ២ វាកាន់តែលំបាកមានការប្រយុទ្ធកាន់តែខ្លាំងឡើង ៗ ។ យើងមានបញ្ហាច្រើន។ ហើយ Chiesa បានរកគ្រាប់បាល់បានយ៉ាងអស្ចារ្យ។
20 May 2021
192 views