Tag: Gianluca Di Marzio
Football News
Arsenal កំពុងសម្លឹងមើលខ្សែប្រយុទ្ធ Vlahovic
ក្លឹប Arsenal បានចូលរួមប្រជែងយកខ្សែប្រយុទ្ធ Dusan Vlahovic របស់ Fiorentina។ យោងតាមកាសែត Gianluca Di Marzio ថាក្លឹប Arsenal បច្ចុប្បន្នកំពុងពិភាក្សាជាមួយម្ចាស់ក្លឹប Fiorentina ជុំវិញការផ្ទេរកីឡាករសញ្ជាតិស៊ែប៊ីរូបនេះ ខណៈដែលនាយកប្រតិបត្តិក្លឹបលោក Joe Barone និងនាយកកីឡា Daniele Prada ទាំងពីរបានធ្វើដំណើរទៅកាន់ទីក្រុងឡុងដ៍ ដើម្បីស្វែងយល់ពីចេតនារបស់ក្លឹបកាំភ្លើងធំ។ Arsenal សុខចិត្តបង់ថ្លៃប្រហែល ៨០ លានអឺរ៉ូ ឲ្យទៅក្លឹប Fiorentina ដែលបានទាមទារ នឹងព្រមឱ្យកីឡាកររូបនេះចូលរួមជាមួយក្រុមកាំភ្លើងធំនាខែមករាខាងមុខនេះ។ ទោះជាយ៉ាងណាក៏ដោយ កីឡាករវ័យ ២១ ឆ្នាំរូបនេះផ្ទាល់មិនមានចេតនាចង់ចូលរួមជាមួយក្រុម Arsenal ទេ ប៉ុន្តែរូបគេមានការចាប់អារម្មណ៍ជាពិសេសពីក្លឹបទីក្រុងឡុងដ៍មួយទៀតគឺ Tottenham Hotspur ដែលទើបតែតែងតាំងលោក Antonio Conte ជាគ្រូបង្វឹកថ្មីរបស់ពួកគេ។ បន្ទាប់ពី 11 ប្រកួតនៅក្របខ័ណ្ឌ Serie A ក្នុងរដូវកាលនេះ Dusan Vlahovic រកបាន 8
06 Nov 2021
211 views
Football News
អតីតខ្សែបម្រើ Franck Ribery នឹងបន្តអាជីពរបស់ខ្លួននៅ Salernitana
អតីតខ្សែបម្រើក្លឹប Bayern Munich កីឡាករ Franck Ribery អាចបន្តអាជីពរបស់ខ្លួននៅ Salernitana។ នេះយោងតាមសារពត៍មាន Gianluca Di Marzio ថាក្រុមចំណូលថ្មីរបស់ក្របខ័ណ្ឌ Serie A មានបំណងចង់ចុះហត្ថលេខាជាមួយកីឡាករសញ្ជាតិបារាំងវ័យ ៣៨ ឆ្នាំរូបនេះក្នុងការផ្ទេរដោយឥតគិតថ្លៃ។ មុននេះត្រូវបានគេរាយការណ៍ថាក្រុមអ៊ីតាលីមួយទៀតគឺ Hellas Verona បានបង្ហាញការចាប់អារម្មណ៍លើកីឡាកររូបនេះប៉ុន្តែកិច្ចព្រមព្រៀងនេះត្រូវបានគេរាយការណ៍ថាត្រូវបានបិទដោយសារតែការទាមទារប្រាក់ខែខ្ពស់របស់ Ribery ។
03 Sep 2021
168 views
Football News
Milan មានបំណងខ្ចីជើងខ្សែការពាររបស់ក្រុម AS Roma
AC Milan ត្រូវបានគេរាយការណ៍ថាកំពុងពិភាក្សាជាមួយក្លឹប AS Roma ជុំវិញការខ្ចីជើង Alessandro Florenzi ។ វរបសាយ៍ Gianluca Di Marzio បានអះអាងថាក្លឹប AC Milan មានបំណងខ្ចីជើងកីឡាករវ័យ ៣០ ឆ្នាំរូបនេះជាមួយនឹងជម្រើសទិញដាច់ក្នុងតម្លៃ ៤ លានអឺរ៉ូ ខណះដែរកីឡាករ Florenzi ផ្ទាល់ក៏ចង់ចូលរួមជាមួយក្លឹបក្នុងទីក្រុង Milan នេះផងដែរ។ រដូវកាលមុនខ្សែការពារស្តាំដែលបានឈ្នះពានរង្វាន់ EURO 2020 រូបនេះបានចំណាយពេលមួយរដូវកាលក្នុងលក្ខខណ័្ឌខ្ចីជើងនៅក្លឹប Paris Saint-Germain ។
17 Aug 2021
186 views