Tag: Giorgio Chiellini
Football News
Chiellini កំពុងតែគិតគូរទៅលេងនៅ MLS ក្រោយចាកចេញពី Juventus
ខ្សែការពារ Giorgio Chiellini បានធ្វើការសម្រេចចិត្តចាកចេញពីក្លឹប Juventus នៅរដូវកាលខាងមុខនេះហើយ ខណៈកំពុងគិតគូរទៅលេងនៅ MLS ដោយមកទល់នឹងពេលនេះមានក្លឹប Los Angeles បានទាក់ទងដាក់សំណើចង់បានរូបគេ។ Chiellini បាននិយាយទៅកាន់ Sky Sports អ៊ីតាលីថា៖” ខ្ញុំបើកទូលាយនឹងទៅសាកលេងកន្លែងណាក្រៅពីអ៊ីតាលី ព្រោះនេះជាអ្វីដែលខ្ញុំចង់ធ្វើរហូតមកក្នុងជីវិតរបស់ខ្ញុំ។ ខ្ញុំនឹងសម្រេចចិត្តលើរឿងនេះជាមួយនឹងគ្រួសាររបស់ខ្ញុំឆាប់ៗ “។ Chiellini មានវ័យ៣៧ឆ្នាំហើយ នឹងចែកផ្លូវជាមួយ Juventus នៅរដូវកាលខាងមុខនេះ ក្រោយរួមរស់ជាមួយក្លឹបនេះរយៈពេល ១៧ឆ្នាំ ដោយចូលរួមលេងបាន ៥៦០ប្រកួត និងស៊ុតចូល ៣៦គ្រាប់។ ខ្សែការពាររូបនេះក៏ធ្លាប់បានប្រកាសផងដែរថា នឹងចូលនិវត្តន៍ពីក្រុមជម្រើសជាតិអ៊ីតាលីក្នុងរដូវកាលខាងមុខផងដែរ៕
17 May 2022
16 views
Football News
ការសែត Fabrizio Romano បញ្ជាក់ថា Chiellini នឹងទៅលេងនៅក្របខ័ណ្ឌ MLS រដូវកាលក្រោយ
យោងតាមសេចក្ដីរាយការណ៍ពីអ្នកកាសែត Fabrizio Romano គឺ ប្រធានក្រុម Juventus កីឡាករ Giorgio Chiellini កំពុងពិចារណាចែកផ្លូវជាមួយក្លិបនៅដំណាច់រដូវកាលនេះ ហើយគេអាចនឹងផ្លាស់ទៅលេងនៅលីគអាមេរិក Major League Soccer ផងដែរ។ Chiellini ដែលជាខ្សែការពារចាស់វស្សាអាយុ ៣៧ ឆ្នាំទៅហើយ នៅតែជាកីឡាករសំខាន់ម្នាក់ក្នុងក្រុម Juventus ក៏ដូចជាក្រុមជម្រើសជាតិអ៊ីតាលី ដោយរូបគេបានចូលរួមជាមួយក្លិបសេះបង្កង់តាំងពីឆ្នាំ ២០០៤ មកម៉្លេះខណៈកុងត្រារបស់គេជាមួយ Juventus មានសុពុលភាពរហូតដល់ឆ្នាំ ២០២៣ ឯណោះ។ យ៉ាងណាមិញ ដោយសារបានចូលលេងតែ២២ប្រកួតនៅរដូវកាលនេះគឺ Chiellini គិតគូហើយថារូបគេចង់ផ្លាស់ទ្រនំថ្មីដោយអ្នកកាសែត Fabrizio Romano បានចុះផ្សាយថា៖ “Giorgio Chiellini កំពុងពិចារណាចាកចេញពីក្លិប Juventus នៅដំណាច់រដូវកាលនេះ។ ហើយលីគ MLS គឺជាគោលដៅបន្ទាប់របស់គេ។ គេកំពុងតែចាប់អារម្មណ៍នឹងភាពអាចទៅរួចមួយនេះ”៕
24 Apr 2022
33 views
Football News
Juventus ព្រមលក់ខ្សែការពារ de Ligt ក្រុមណាចង់បានត្រូវមាន ១០០លានបោះលើតុ
ក្លិបសេះបង្កង់ Juventus នឹងបើកភ្លើងខៀវអនុញ្ញាតឲ្យ ខ្សែការពារ Matthijs de Ligt ចាកចេញពីក្លិបខណៈដែលក្លិប Barcelona និង Paris Saint-Germain កំពុងចង់បានគេ។ ប៉ុន្តែក្លិបនឹងឲ្យ de Ligt ចាកចេញលុះត្រាណាតែមានក្លិបផ្សេងដាក់សំណើទឹកប្រាក់ចាប់ពី ១០០លានអឺរ៉ូ(ស្មើនឹងប្រមាណ ១០៨.២ លានដុល្លារ) នេះបើយោងតាមការរាយការណ៍ពី Calciomercato ។ កុងត្រារបស់កីឡាករសញ្ជាតិហូឡង់រូបនេះនឹងផុតកំណត់នៅឆ្នាំ២០២៤ បន្ទាប់ពីផ្ទេរពី Ajax មកកាន់ទឹកដីក្រុង Turin កាលឆ្នាំ២០១៩ ដោយក្នុងនោះភាគីលោក Max Allegri ចង់បានគេមកជំនួសខ្សែការពារ Giorgio Chiellini ដែលមានវ័យជ្រេទៅហើយ។ យ៉ាងណាមិញ Juventus នៅតែចង់រក្សាទុក Matthijs de Ligt តែបើសិនគេចង់ចាកចេញនោះក្លិបនឹងមិនឃាត់ឃាំងឡើយ។ គួរបញ្ជាក់ផងដែរតម្លៃផ្ដាច់កុងត្រារបស់ de Ligt គឺមានដល់ទៅ ១២០លានអឺរ៉ូ(ស្មើនឹងប្រមាណ ១២៩.៩ លានដុល្លារ)ឯណោះ៕
14 Apr 2022
24 views
Football News
Chiellini ថាបើគ្មាន Messi នឹង Ronaldo ខ្សែប្រយុទ្ធ Zlatan ឈ្នះពាន Ballon d’Or មិនស្ទើរទេ
ខ្សែការពារ Giorgio Chiellini បានធ្វើការសម្ភាសន៍ជានឹងអ្នកកាសែតនៅក្នុងថ្ងៃនេះ និយាយពីទំនាក់ទំនងគេរវាង ខ្សែប្រយុទ្ធ Zlatan Ibrahimovic កន្លងមករហូតមកទល់នឹងពេលនេះ។ Chiellini បាននិយាយថា៖” កាលពីអតីតកាលសត្រូវដ៏ខ្លាំងបំផុតសម្រាប់ខ្ញុំគឺ Ibrahimovic នេះហើយ។ គិតទៅ គេអត់សំណាងដែលលេងក្នុងពេល Cristiano Ronaldo និង Lionel Messi កំពុងឡើងជើងខ្លាំងរហូតមក អញ្ចឹងហើយបើអត់មានពួកគេ Ibra ច្បាស់ណាស់ឈ្នះពាន Ballon d’Or មួយចំនួនមិនស្ទើរទេ “។ ក្នុងការសម្ភាសន៍ជាមួយអ្នកកាសែតនេះ Ciellini ក៏បាននិយាយបែបលេងសើចពីអនាគតនៃការចូលនិវត្តន៍ពីកីឡាករបាល់ទាត់របស់គេ ដោយនឹងធ្វើការសម្រេចជាមួយ Zlatan ហើយនឹងមកសម្ភាសន៍ជាមួយសារព័ត៌មានតែម្ដង៕
15 Mar 2022
60 views
Football News
Bonucci និង Chiellini ថា Ronaldo មិនដែលធ្វើចរិតជាកំពូលតារាល្បី ម្ដងណាទេកាលនៅ Juventus
ខ្សែការពារ Leonardo Bonucci និងខ្សែការពារ Giorgio Chiellini និយាយទៅកាន់ កម្មវិធីជជែកកម្សាន្ត Fedez’s Wild Moss នៅក្នុងថ្ងៃនេះថា ខ្សែប្រយុទ្ធ Cristiano Ronaldo មិនដែលធ្វើចរិតជា កំពូលតារាល្បី ម្ដងណាទេកាលនៅលេងក្លឹប Juventus ជាមួយពួកគេ។ Bonucci និង Chiellini បាននិយាយថា៖” កាលពីត្រៀមទទួល Ronaldo មកក្លឹប Juventus យើងដំបូងនេះ យើងបានរៀបចំ យកសកម្មភាពទាំងប៉ុន្មានរបស់គេកន្លងមក រៀបចំដើម្បីធ្វើយ៉ាងណាឲ្យមានភាពល្បីល្បាញនៅបណ្ដាញសង្គម។ យ៉ាងណាចាប់តាំងពី គេជាកីឡាកររបស់ក្រុមយើងមក យើងធ្វើធ្វើឫកពាធម្មតា ដូចគេដូចឯងជាមួយអ្នករាល់គ្នាទាំងអស់ក្នុងក្រុមនេះ “។ ពួកគេទាំងពីរបានបន្តថា៖” និយាយទៅ គេអត់ដែលធ្វើ ចរិតឫកពាជាកំពូលតារាល្បីម្ដងណាទេ។ ទោះជាគេគ្រប់គ្រង កាន់កាប់ការងារក្រុមហ៊ុនផ្សេងៗជាច្រើនដោយខ្លួនគេផ្ទាល់ តែគេនៅធ្វើធម្មតាៗ យើងនៅតែអាចលេងសើចធម្មតាបានជាមួយគេអញ្ចឹង “។
27 Jan 2022
91 views
Football News
Chiellini ៖ ខ្ញុំពិតជាសង្ឃឹមយ៉ាងខ្លាំងថា Ballon d’Or’ ឆ្នាំនេះនឹងបានទៅ Jorginho
ខ្សែការពារ Giorgio Chiellini របស់ជម្រើសជាតិអ៊ីតាលី បានបង្ហាញក្ដីសង្ឃឹមយ៉ាងខ្លាំងថាពាន Ballon d’Or ឆ្នាំនេះនឹងបានទៅមិត្តរួមជាតិ Jorginho ក្រោយពេលកីឡាករ Chelsea ទទួលបានជោគជ័យទាំងនៅក្លឹប និងនៅជម្រើសជាតិកាលពីរដូវក្ដៅកន្លងទៅ។ Chiellini នឹងត្រូវប្រឈមមុខទល់មិត្តរួមជាតិ Jorginho នៅយប់នេះក្នុងការប្រកួត UEFA Champions League វគ្គសន្សំពិន្ទុតាមពូល H ខណៈដែលប្រកួតបើកឆាករបស់ក្រុមទាំងពីរឈ្នះដូចគ្នា។ មុនពេលប៉ះគ្នាយប់នេះខ្សែការពាររបស់ Juventus ខាងលើបានបង្ហាញអារម្មណ៍រីករាយ និងក្ដីសង្ឃឹមយ៉ាងខ្លាំងថា Jorginho នឹងឈ្នះពាន Ballon d’Or ព្រោះគេជាបុគ្គលដែលសក្តិសមបំផុតក្រោយពេលជួយ Chelsea ឲ្យឈ្នះ Champions League និង Euro 2020 នៅឆ្នាំនេះ។ ក្រៅពីប្រឈមមុខជាមួយ Jorginho ខ្សែការពារខាងលើនឹងត្រូវតាមបិទ Romelu Lukaku ដែលជាកីឡាកររកបាន៣០គ្រាប់ឲ្យក្រុម Inter Milan កាលពីរដូវកាលមុនក្នុងការប្រកួតសរុប៤៤ប្រកួត ដើម្បីជួយ Inter ឈ្នះ Serie A ដែលបច្ចុប្បន្នកំពុងលេង
29 Sep 2021
150 views
Football News
ទោះអាយុច្រើនក្ដី! Chiellini នៅតែអាចទទួលបានកុងត្រាថ្មី ២ឆ្នាំបន្តទៀតជាមួយ Juventus
ខ្សែការពារ Giorgio Chiellini បានបន្តកុងត្រាថ្មីជាផ្លូវការជាមួយក្លឹប Juventus កាលពីថ្ងៃទី០២ ខែសីហា ឆ្នាំ២០២១ម្សិលមិញនេះ។ បើយោងតាមការចុះផ្សាយរបស់ក្លឹបនេះផ្ទាល់។ បើតាមកុងត្រាថ្មីមួយនេះកីឡាករវ័យ៣៦ឆ្នាំរូបនេះ នឹងបន្តលេងឲ្យ Juventus រយៈពេល២ឆ្នាំបន្តទៅមុខទៀត រាប់ចាប់ពីរដូវកាលថ្មីនេះ រហូតដល់ឆ្នាំ២០២៣។ Chiellini បានមកចូលរួមលេងជាមួយ Juventus តាំងពីឆ្នាំ២០០៥មក ដោយចូលលេងសរុបបាន៥៣៥ប្រកួត និងរកគ្រាប់បាល់បាន ៣៦គ្រាប់។ នៅក្នុងអាជីពជាកីឡាករបាល់ទាត់ខ្សែការពារនេះធ្លាប់ឈ្នះពានតូចធំជាច្រើនជាមួយក្លឹប និងក្រុមជម្រើសជាតិផងដែរ ដែលជាពិសេសកាលពីខែកក្កដា ឆ្នាំ២០២១កន្លងទៅនេះ កីឡាករនេះបានឈ្នះពាន UEFA Euro 2020 ជាមួយក្រុមអ៊ីតាលីផងដែរ។ មេក្រុម Juventus រូបនេះក៏បានសម្ដែងនូវភាពរីករាយ និងសប្បាយចិត្តជាខ្លាំងដែលកាយសម្បទារបស់ខ្លួននៅអាចចូលរួមក្នុងការប្រកួតបាន និងជាពិសេសទទួលបានកុងត្រាថ្មីជាមួយក្លឹបដែលគេចង់នៅជាមួយបែបនេះ៕
03 Aug 2021
77 views
Football News
Chiellini បញ្ជាក់ច្បាស់ៗថា នឹងចុះកុងត្រាថ្មីជាមួយ Juventus ខណៈវ័យ៣៦ឆ្នាំទៅហើយ
ខ្សែការពាររបស់អ៊ីតាលី Giorgio Chiellini បានបញ្ជាក់ថា គេនឹងចុះកុងត្រាថ្មីជាមួយក្លឹប Juventus ដោយប៉ងចង់ឈ្នះពានបន្ថែមទៀត។ Chiellini បានចំណាយពេល១៧ឆ្នាំក្នុងអាជីពលេងជាមួយ Juventus ចាប់តាំងផ្ទេរពីក្លឹប Livorno កាលឆ្នាំ២០០៤។ ប៉ុន្តែកុងត្រារបស់ Chiellini ជាមួយក្លឹបបានអស់កាលពីថ្ងៃទី ៣០ ខែ មិថុនា មុនពេលដែលគេជួយអ៊ីតាលីឈ្នះពាន Euro ២០២០។ យ៉ាងណាក្ដី កីឡាករវ័យ៣៦ឆ្នាំបានទម្លាយថា គេនឹងបន្តនៅជាមួយ Juventus ទៅមុខទៀត។ បច្ចុប្បន្នគេកំពុងសម្រាកលំហែកាយ ក្រោយធ្វើការធ្ងន់នៅ Euro។ Chiellini បង្ហាញខ្លួនបាន៥៣៥ប្រកួតឲ្យសេះបង្កង់ និងជួយក្លឹបឈ្នះពាន២០គ្រឿង៕
30 Jul 2021
134 views
Other News
ប្រធានក្រុម Juventus កីឡាករ Giorgio Chiellini ត្រូវសម្រាក៦ខែដោយសារបញ្ហារបួស
ប្រធានក្រុម Juventus និងក្រុមជម្រើសជាតិអុីតាលី កីឡាករ Giorgio Chiellini នឹងត្រូវសម្រាករយៈពេល៦ខែ ដោយសារបញ្ហារបួសសរសៃពួរ (ACL(anterior cruciate ligament))។ Chiellini បានធ្វើការវះកាត់នៅប្រទេសអូទ្រីស និងអាចវិលត្រលប់វិញនាខែមិនា។ «នាថ្ងៃមិញនេះ (ថ្ងៃអាទិត្យ) កីឡាករ Giorgio Chiellini បានទទួលការវះកាត់ជង្គង់ខាងស្តាំឡើងវិញ»។ នេះបើយោងតាមការបញ្ជាក់របស់ក្លិបនៅលើគេហទំព័រផ្លូវការ។ Juventus បានឈ្នះការប្រកួតបើកឆាក២លើកនៅ Serie A ក្នុងរដូវកាលនេះ ដោយព្យាយាមគ្រងពានរង្វាន់ជើងឯកលីគកំពូលអុីតាលី៩លើកជាប់គ្នា ប៉ុន្តែត្រូវការស្វែងរកកីឡាករសំខាន់។ ចំណែកពានរង្វាន់ Champions League ក្លិបស្ថិតនៅក្នុងពូល D ជាមួយ Atletico Madrid, Bayer Leverkusen និង Lokomotiv Moscow។ Chiellini អាចនឹងត្រលប់មកវិញនៅវគ្គ៨ក្រុមចុងក្រោយនៅ Champions League បើសិនជាក្រុមរបស់រូបគេអាចឡើងមកដល់វគ្គនេះ៕
04 Sep 2019
132 views
Other News
ខ្សែការពារ Giorgio Chiellini របស់ Juventus អាចនឹងសម្រាក ៦ខែ ដោយសាររងរបួសជង្គង់ពេលហ្វឹកហាត់
ប្រធានក្រុមក្លឹប Juventus កីឡាករ Giorgio Chiellini កំពុងប្រឈមមុខនឹងត្រូវសម្រាកដល់ទៅ ៦ខែ ដោយសាររងរបួសជង្គង់ ពេលហ្វឹកហាត់។ ក្លឹបក៏បានបញ្ជាក់ផងដែរ ពីបញ្ហានេះ កាលពីថ្ងៃសុក្រកន្លងទៅថា កីឡាករវ័យ 35ឆ្នាំ នេះរបួស វាក៏ជាឱកាសសម្រាប់កីឡាករចំណូលថ្មី តម្លៃ £67.5million ខ្សែការពារ Matthijs de Ligt នឹងត្រៀមប្រកួតទល់ក្រុម Napoli ។ ខ្សែការពារ Chiellini និង Leonardo Bonucci សុទ្ធតែជាជម្រើសដំបូងរបស់លោក Maurizio Sarri តែពេលនេះ កីឡាករ De Ligt now នឹងមកជំនួស Chiellini រហូតដល់ឆ្នាំ 2020 ។ កីឡាករ Chiellini ជាប្រធានក្រុមដ៏មានឥទ្ធិពលម្នាក់ ដែលមិនអាចស្មាន ជាបុរសដ៏រឹងមាំ និងម៉ឺងម៉ាត។
31 Aug 2019
247 views
Other News
Giorgio Chiellini ត្រូវវះកាត់ក្រោយរងរបួសសរសៃពួរជង្គង់អំឡុងពេលហ្វឹកហាត់
ប្រធានក្រុម Juventus គឺខ្សែការពារកណ្ដាល Giorgio Chiellini នឹងត្រូវទទួលការវះកាត់ បន្ទាប់ពីរបួសសរសៃពួរជង្គង់អំឡុងពេលហ្វឹកហាត់កាលថ្ងៃសុក្រទី៣០ខែសីហាឆ្នាំ២០១៩។ ក្លិបជើងឯកអ៊ីតាលីមិនបានបញ្ជាក់ពីថេរវេលានៃការត្រលប់របស់កីឡាករវ័យ៣៥ឆ្នាំរូបនេះឡើយ។ Chiellini ដែលបានលេងឱ្យ Juventus ៥០៧ប្រកួតតាំងពីឆ្នាំ២០០៥មក ត្រូវបានកោះហៅចូលជម្រើសជាតិអ៊ីតាលីសម្រាប់ប្រកួតជម្រុះ Euro 2020 ទល់នឹង អាមីនៀ និង ហ្វាំងឡង់ ប៉ុន្មានម៉ោងមុនរបួស។ គួរដឹងថា Juventus បានទិញខ្សែការពារកណ្ដាល Matthijs de Ligt ពី Ajax និង Merih Demiral ពី Sassuolo ក្នុងរដូវក្ដៅ២០១៩នេះ បន្ទាប់ពី Andrea Barzagli ចូលនិវត្តន៍ក្នុងវ័យ៣៨ឆ្នាំ។ Juventus ត្រូវស្វាគមន៍ Napoli ក្នុងក្របខ័ណ្ឌ Serie A ម៉ោង១៖៤៥យប់ថ្ងៃសៅរ៍ទី៣១ខែសីហាឆ្នាំ២០១៩នេះ៕
31 Aug 2019
148 views