Tag: Giroud
Football News
Giroud ប្រាប់ពីមូលហេតុដែលខ្លួនចាកចេញពី Chelsea ទៅ AC Milan
ខ្សែប្រយុទ្ធ Olivier Giroud បាននិយាយប្រាប់ទៅកាន់សារព័ត៌មាន Telefoot នៅក្នុងថ្ងៃនេះពីមូលហេតុដែលគេធ្វើការសម្រេចចិត្តចាកចេញពីក្លឹបអង់គ្លេស Chelsea ទៅកាន់ក្លឹបអ៊ីតាលី AC Milan សម្រាប់រដូវកាលឆ្នាំ២០២១/២២នេះ។ Giroud បាននិយាយថា៖” ខ្ញុំចូលចិត្តនៅ Premier League នេះណាស់ប៉ុន្តែមានចំណុចខ្លះ ដែលធ្វើឲ្យខ្ញុំត្រូវតែធ្វើការសម្រេចចិត្តបែបនេះ។ ខ្ញុំធ្លាប់បានប្រាប់អ្នកចាត់ការ Thomas Tuchel ថានៅ៣ខែចុងក្រោយ នៃរដូវកាលមុនហ្នឹងគឺពិបាកខ្លាំងណាស់សម្រាប់ខ្ញុំ “។ កីឡាករនេះបន្តថា៖” អញ្ចឹងច្បាស់ណាស់ជម្រើសរបស់ខ្ញុំគឺមានតែចាកចេញពី Chelsea ហ្នឹងឯង។ ខ្ញុំបន្តដំណើរទៅមុខ ដោយមានអារម្មណ៍ ក៏ដូចជាបទពិសោធន៍ល្អៗជាមួយក្លឹបនេះណាស់ តែម៉េចក៏ដោយខ្លះក៏ល្អទៅ ខ្លះក៏មិនល្អទៅ តែយើងធ្លាប់ឈ្នះពានសំខាន់ៗ៣ដងជាមួយគ្នា “។ Giroud ធ្លាប់ឈ្នះពាន៣ដងជាមួយ Chelsea ដូចជាពាន FA Cup ពាន Europa League និងពាន Champions League។ នៅខណៈនេះ ខ្សែប្រយុទ្ធវ័យ៣៤ឆ្នាំរូបនេះមកលេងឲ្យ AC Milan ដោយចូលរួមលេងបាន៤ប្រកួត និងរកគ្រាប់បាល់បាន២គ្រាប់៕
27 Sep 2021
178 views
Football News
Giroud ទៅលេងនៅអ៊ីតាលីហើយ ក្រោយចំណាយពេល ៩ឆ្នាំនៅអង់គ្លេស
ខ្សែប្រយុទ្ធបារាំង Olivier Giroud បានផ្លាស់ទៅលេងនៅលីគកំពូលអ៊ីតាលី ជាមួយនឹងក្លឹប AC Milan ហើយនៅក្នុងថ្ងៃនេះ។ ក្លឹប AC Milan ត្រូវបានសារព័ត៌មានបាល់ទាត់ធំៗរាយការណ៍ថា បង់ឲ្យ Chelsea សរុប ២.៤លានដុល្លារដើម្បីទិញកីឡាករវ័យ ៣៤ឆ្នាំរូបនេះ។ Giroud អាចនឹងចុះកុងត្រារយៈពេល ២ឆ្នាំ ជាមួយ AC Milan ក្រោយពីបញ្ចប់ការធ្វើតេស្តសុខភាពនៅក្នុងថ្ងៃសុក្រនេះ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Sky Sports។ កីឡាកររូបនេះបានចំណាយពេល ៩ឆ្នាំលេងនៅ Premier League ដោយពីឆ្នាំ២០១២ ដល់ឆ្នាំ២០១៨ Giroud លេងឲ្យ Arsenal ហើយពីឆ្នាំ២០១៨ ដល់ឆ្នាំ២០២១ កីឡាកររូបនេះរួមរស់ជាមួយ Chelsea។ តាមពិតទៅ កីឡាកររូបនេះមានបំណងចាកចេញពី Chelsea យូរហើយ ដោយសារតែគេមិនសូវបានលេងទៀងទាត់។ នៅក្នុងរដូវកាល ២០២០/២១ កីឡាកររូបនេះលេងនៅ Premier League បានតែ ១៧ប្រកួតប៉ុណ្ណោះ ហើយចាប់ពីខែមីនាមក ខ្សែប្រយុទ្ធរូបនេះមិនបានលេងនៅជម្រើសដំបូងទេ៕
17 Jul 2021
137 views
Football News
ក្រុម AC Milan និង Chelsea យល់ព្រមផ្ទេរ Giroud
ការសែត Le Parisien បានសរសេរថាខ្សែប្រយុទ្ធ Olivier Giroud កំពុងផ្ទេរពីក្រុមតោខៀវ Chelsea ទៅទឹកដីអ៊ីតាលីគឺក្រុម AC Milan ។ ការផ្ទេរខ្សែប្រយុទ្ធវ័យ ៣៤ ឆ្នាំរូបនេះត្រូវបានយល់ព្រមហើយកិច្ចព្រមព្រៀងនេះនឹងត្រូវប្រកាសជាផ្លូវការនាពេលឆាប់ៗនេះ។ គេរំពឹងថាកីឡាករសញ្ជាតិបារាំងរូបនេះនឹងទទួលការព្យាបាលនៅថ្ងៃច័ន្ទទី ១២ ខែកក្កដានេះ។ ថ្លៃសេវាត្រូវបានកំណត់ចំនួន ១ លានអឺរ៉ូខណៈដែល Chelsea អាចទទួលបានប្រាក់រង្វាន់ចំនួន ១ លានអឺរ៉ូផ្សេងទៀត។ Giroud និង Milan បានយល់ព្រមលើកិច្ចព្រមព្រៀងរហូតដល់ឆ្នាំ ២០២៣ ជាមួយនឹងប្រាក់ខែ ៤ លានផោនក្នុងមួយឆ្នាំ។ ខ្សែប្រយុទ្ធរូបនេះលេងបាន ១៧ ប្រកួតនៅ EPL កាលពីរដូវកាលមុននិងរកបាន ៤ គ្រាប់។
10 Jul 2021
159 views
Other News
Giroud រកបានមួយគ្រាប់ជួយបារាំងឈ្នះ ហូឡង់ 2ទល់នឹង1 (វីដេអូ)
ម្ចាស់ជើងឯកពានរង្វាន់បាល់ទាត់បារាំង បានចាប់ផ្ដើមការប្រកួតពានរង្វាន់ UEFA Nations League ជើងទី2 ដោយយកឈ្នះហូឡង់
10 Sep 2018
264 views
Premier League News
Giroud ប្តេជ្ញាចិត្តនឹងនៅ Chelsea បន្តទៀតទោះបីជា Atletico ចង់បានក៏ដោយ
ក្លឹបដែរមានមូលដ្ធាននៅអេស្ប៉ាញ កំពុងសម្លឹងរកខ្សែប្រយុទ្ធបន្ថែមទៀតដោយពួកគេកំពុងតែអារម្មណ៍លើខ្សែប្រយុទ្ធ Edinson Cavani
22 Jul 2018
259 views
National Football Team News
Giroud នឹង Fekir រកបានម្នាក់មួយគ្រាប់ជួយ បារាំង ឈ្នះ អៀរឡង់ (វីដេអូ)
ពិតណាស់ មួយគ្រាប់របស់ Giroud បានធ្វើឱ្យរូបគេតាមបានស្មើកំណត់ត្រាស៊ុតបញ្ចូលទីក្នុងជម្រើសជាតិបារាំងរបស់លោក Zidane
29 May 2018
638 views
Premier League News
Giroud តែតមួយគ្រាប់ឲ្យ Chelsea ស៊ី Liverpool រំពឹងបានកៅអី Top 4 (វីដេអូ)
ងការប្រកួតនោះទាំងតង់ទី1 និងតង់ទី2 ក្រុមភ្ញៀវ Liverpool មានឱកាសគ្រប់គ្រងបាល់ និងធើ្វការសម្រុកច្រើនជាងក្រុមម្ចាស់ផ្ទះ Chelsea
07 May 2018
502 views
Premier League News
Giroud ស៊ុតពីរគ្រាប់ម្នាក់ឯង ខណៈ Chelsea ឈ្នះ Southampton 3-2 (មានវីដេអូ)
Chelsea ពេលនេះបន្ថយគម្លាតពីក្រុមលេខ4 មកសល់ត្រឹម7ពិន្ទុប៉ុណ្ណោះដោយសារ Spurs ចាញ់ Manchester City 1ទល់នឹង3
15 Apr 2018
356 views
Other News
Giroud ខកចិត្តយ៉ាងខ្លាំងចំពោះលោក Wenger ដោយសារការសម្រេចចិត្តរបស់គាត់
Giroud បានសារភាពថាគាត់មានការខកចិត្តយ៉ាងខ្លាំងចំពោះ បំណងប្រាថ្នារបស់លោក Wenger ក្នុងការចុះហត្ថលេខាលើ Aubameyang
05 Feb 2018
538 views
Premier League News
Chelsea កំពុងសម្លឹងខ្សែប្រយុទ្ធរបស់ Arsenal ប្រសិនបើពួកគេបរាជ័យជាមួយ Edin Dzeko ពី AS Roma
ខ្សែប្រយុទ្ធ Giroud រូបនេះបានទាក់ទងយ៉ាងខ្លាំងជាមួយក្រុម Borussia Dortmund នៃក្របខ័ណ្ឌ Bundesliga កាលពីប៉ុន្មានសប្តាហ៍ថ្មីៗនេះ
26 Jan 2018
410 views
Worldcup 2018 News
Griezmann និង Giroud បានស៊ុតម្នាក់មួយគ្រាប់យកជ័យជម្នះជូនបារាំង
Antoine Griezmann និង Olivier Giroud បង្ហាញពីទម្រង់លេងដ៏អស្ចារ្យ ដែលការស៊ុតបញ្ចូលទីជួយឱ្យក្រុមទទួលជ័យជម្នះ
11 Nov 2017
612 views