Tag: Goal of the Month
Football News
Lingard អាចនឹងចាកចេញទៅ West Ham
ខ្សែបម្រើ Jesse Lingard របស់ Manchester United អាចចាកចេញពីក្លឹបនៅក្នុងខែមករាខាងមុខនេះ។ កាសែត Eurosport អះអាងថា កីឡាករសញ្ជាតិអង់គ្លេសរូបនេះដែលមានកិច្ចសន្យាបច្ចុប្បន្នជាមួយ ក្រុមបិសាចក្រហម Man United នឹងត្រូវផុតកំណត់នៅរដូវក្តៅក្រោយ នឹងបានសម្រេចចិត្តថាផ្លាស់ទៅកន្លែងផ្សេងដោយសារតែមិនមានពេលវេលាលេងគ្រប់គ្រាន់ Lingard ត្រូវបានគេរំពឹងថានឹងចូលរួមជាមួយក្រុម West Ham United ខណះដែលក្រុម Newcastle ក៏មានការពេញចិត្តក្នុងការប្រជែងយកកីឡាកររូបនេះផងដែរ។ សរុបមក កីឡាករវ័យ 28 ឆ្នាំរូបនេះបានចំណាយពេលពាក់កណ្តាលនៃរដូវកាល 2020/21 ក្នុងលក្ខខ័ណ្ឌខ្ចីជើងជាមួយនឹងក្រុមញញួរយក្ស West Ham United នឹងបានស៊ុតបញ្ចូលទីបាន 9 គ្រាប់ និងបញ្ជូនឱ្យមិត្តរួមក្រុមស៊ុត 5 លើកបន្ថែមទៀតក្នុង 16 ប្រកួត។ ព្រមទាំងធ្លាប់ឈ្នះពានកីឡាករល្អប្រចាំ Premier League និងពានរង្វាន់ Goal of the Month សម្រាប់ខែមេសាថែមទៀត។ Lingard មានបំណងចង់ត្រលប់មកលេងឲ្យក្រុម West Ham វិញ។
07 Nov 2021
164 views