Tag: Gomez
Football News
Gerrard ចង់ឆក់យកខ្សែការពារ Joe Gomez មកចូលរួមជាមួយ Aston Villa ក្នុងខែនេះ
ក្លិប Aston Villa នឹងដាក់សំណើទៅក្លិបហង្សក្រហម Liverpool ក្នុងការផ្ទេរយកខ្សែការពារ Joe Gomez នារយៈពេលប៉ុន្មានថ្ងៃខាងមុខ។ ភាគីលោក Jurgen Klopp កំពុងចង់លក់ខ្សែការពារចេញខ្លះ ដោយមុនដំបូងគេរំពឹងទុកថា Nat Phillips នឹងចាកចេញពីទឹកដី Anfield ប៉ុន្តែសារព័ត៌មាន Football Insider បានចុះផ្សាយថា Gomez គឺជាអ្នកចាកចេញ។ តាំងពីរងរបួសធ្ងន់កាលពីរដូវកាលមុនមក Gomez បានខកខានការប្រកួតជាង ១០ខែ ហើយនៅរដូវកាលនេះគេពុំមែនជាកីឡាករដែលលោក Klopp ជ្រើសរើសឲ្យជាប់ជម្រើស ១១នាក់ដំបូងទៀងទាត់នោះឡើយ ស្របពេល ភាគីលោក Steven Gerrard ចង់ឆក់យក Gomez មករួមក្រុមតែម្ដង។ កាលពីមុន Joe Gomez បានចាប់ដៃគូលេងជាមួយខ្សែការពារឆ្នើម Virgil van Dijk ប៉ុន្តែពេលនេះ លោក Klopp បានរើសយក Joel Matip និង Ibrahima Konate
27 Jan 2022
60 views
Football News
Kounde កាតក្រហម ដោយសារយកបាល់ទៅគប់ Alba
ខ្សែការពារ Jules Kounde ទទួលបានកាតក្រហម ក្រោយពីរូបគេបានយកបាល់ទៅគប់កីឡាករ Jordi Alba ក្នុងការប្រកួតរវាងក្រុម Sevilla និង FC Barcelona ។ សម្រាប់ការប្រកួតខាងលើនេះដែរ ក្រុមទាំងពីរបានត្រឹមស្មើគ្នាក្នុងលទ្ធផល ១ ទល់នឹង ១ ប៉ុណ្ណោះ។ ដោយខាងម្ចាស់ផ្ទះ Sevilla ជាអ្នករកគ្រាប់បាល់បានមុនថែមទៀតផង។ ដោយ ១គ្រាប់នាំមុខនោះធ្វើបានពីសំណាក់កីឡាករ Gomez នៅនាទី៣២ ប៉ុន្តែឈានដល់នាទី៤៥ ខ្សែការពារ Araujo ក៏រកគ្រាប់បាល់តាមស្មើឱ្យក្រុម Barcelona វិញបាន។ នៅតង់ទី២ នាទី៦៤ ក្រុម Sevilla ក៏សល់ត្រឹមគ្នា ១០នាក់ទេ ក្រោយពី Kounde បានកាតក្រហម តែយ៉ាងណាលទ្ធផលនៅតែរក្សា ១ ទល់នឹង ១ រហូតចប់ការប្រកួត។ ការបានកាតក្រហមរបស់កីឡាករវ័យ២៣ឆ្នាំនេះដែរ គឺដោយសារតែរូបគេរើសបាល់ចេញ ហើយបានគប់ទៅត្រូវកីឡាករ Alba បណ្ដាលឱ្យដួលទីលើដី។ អាជ្ញាកណ្ដាលដែលនៅក្បែរនោះ មិនមានការសង្ស័យអ្វីពីសម្រេចចិត្តផ្ដល់កាតក្រហមផ្ទាល់ទៅលើគេឡើយ៕
23 Dec 2021
128 views