Tag: Gravenverch
Football News
Bayern Munich យកបាន Ryan Gravenberch ពី Ajax បានសម្រេច
ក្លឹប Bayern Munich បានចុះកុងត្រាផ្ទេរយកខ្សែបម្រើ Ryan Gravenverch ពីក្លឹប Ajax ក្នុងតម្លៃខ្លួន១៨,៥លានអឺរ៉ូ។ កីឡាករវ័យ២០ឆ្នាំសញ្ជាតិហុល្លង់បានចុះកុងត្រារហូតដល់ឆ្នាំ២០២៧។ ក្លឹប Ajax បានបញ្ជាក់ថា ការផ្ទេរនេះមានតម្លៃ១៨,៥លានផោន ហើយអាចឡើងដល់២៤លានអឺរ៉ូជាមួយប្រាក់លើកទឹកចិត្ត។ Ryan បានបង្ហាញខ្លួន១០៣ប្រកួតឲ្យ Ajax និងរកបាន១២គ្រាប់។ វ័យទើបតែ២០ឆ្នាំ ខ្សែបម្រើខាងលើធ្លាប់បានឈ្នះពានលីគកំពូលហុល្លង់ Eredivisie ចំនួន៣ដង និង KNVB Cup ២ដង។ អ្នកចាត់ការទូទៅរបស់ Bayern លោក Oliver Kahn បាននិយាយថា៖ Ryan Gravenverch គឺជាកីឡាករវ័យក្មេងម្នាក់ និងគួរឲ្យចាប់អារម្មណ៍ដែលក្លឹបនៅអឺរ៉ុបជាច្រើនចង់បាន។ គេជ្រើសរើស Bayern ព្រោះគេអាចអភិវឌ្ឍន៍ឡើងទៅកម្រិតខ្ពស់នៅទីនេះ៕
14 Jun 2022
22 views