Tag: Grealish
Football News
Man City ចាប់ផ្តើមមិនសប្បាយចិត្តជាមួយ Jack Grealish ហើយ
ក្លិប Manchester City ត្រូវបានគេរាយការណ៍ថា កំពុងមិនសប្បាយចិត្តជាមួយនឹងការបង្ហាញទម្រង់លេងរបស់កីឡាករ Jack Grealish។ ជាការពិតណាស់ Man City បានចំណាយទឹកប្រាក់រហូតដល់ទៅ ១០០លានផោន (ឬប្រមាណ១៣១លានដុល្លារ) ទៅកាន់ Aston Villa ដើម្បីនាំយក Grealish មកកាន់កីឡដ្ឋាន Etihad Stadium កាលពីដើមរដូវកាល។ ប៉ុន្តែ រូបគេហាក់មិនទាន់បានបង្ហាញថ្វីដែលលេចធ្លោនៅឡើយ ដោយក្នុងចំណោម២៩ប្រកួត គេទើបតែរកបាន៤គ្រាប់ និង បញ្ជូនឲ្យមិត្តរួមក្រុមស៊ុតបញ្ចូលទីបាន៣ដងប៉ុណ្ណោះ។ បើយោងទៅតាមការចុះផ្សាយរបស់ Football Insider បានទម្លាយឲ្យដឹងថា លោក Pep Guardiola និង ក្រុមការងាររបស់លោកហាក់មិនសប្បាយចិត្តជាមួយនឹងទម្រង់លេងរបស់គេឡើយ ហើយ លោកមានការរំពឹងទុកខុសខ្លាំងចំពោះការនាំយករូបគេមករួមក្រុម៕
03 Apr 2022
49 views
Football News
លោក Pep Guardiola នូវតែពេញចិត្តទម្រង់របស់ Jack Grealish
លោក Pep Guardiola អ្នកចាត់ការក្លឹប Manchester City បាននិយាយនៅក្នុងថ្ងៃនេះមុនត្រៀមប្រកួតនឹង Peterborough ក្របខ័ណ្ឌ FA ដោយបង្ហាញពីភាពពេញចិត្តនឹង Jack Grealish ដោយថាក្លឹបលោកមិនមែនទិញគេមកឲ្យមកស៊ុតចូលឲ្យបាន ៤៥គ្រាប់នោះទេ។ រហូតមកទល់នឹងពេលនេះ អ្នកគាំទ្រ អ្នកវិភាគបាល់ទាត់ជាច្រើនមានមន្ទិលសង្ស័យនឹងសមត្ថភាព Jack Grealish នៅក្លឹប Manchester City ដោយសារតែតម្លៃខ្លួនខ្សែបម្រើរូបនេះត្រូវបានខាងក្លឹបនេះចំណាយអស់ ១៣៩លានដុល្លារក្នុងការទិញយក រីលទ្ធផលហាក់ដូចមិនសមនឹងតម្លៃ។ មកទល់នឹងពេលកីឡាករនេះចូលលេងឲ្យ Man City បាន ២៥ប្រកួត តែទើបស៊ុតចូលបាន ៣គ្រាប់ប៉ុណ្ណោះ ដោយ Jack Grealish ខ្លួនក៏មិនសប្បាយចិត្តនឹងលទ្ធផលនេះផងដែរ ដោយគេធ្វើយ៉ាងណាឲ្យល្អជាងនេះ ជាពិសេសគឺរកគ្រាប់បាល់ និង Assist ឲ្យបានច្រើន។ យ៉ាងណាលោក Pep បានបដិសេធនឹងបញ្ហាទាំងអស់ហ្នឹងដោយថា Grealish ស្ដាប់តាមអ្នកដទៃច្រើនពេក។ លោកបានបន្តថាខ្សែបម្រើរូបនេះនៅតែគ្រាន់បើ គេប៉ះបាល់បាន លេងអីបានដូចកាលនៅ Aston Villa ដោយលោកបញ្ជាក់បន្ថែមថា លឹបលោកមិនមែនទិញគេមកឲ្យមកស៊ុតចូលឲ្យបាន ៤៥គ្រាប់នោះទេ៕
03 Mar 2022
89 views
Football News
Alan Shearer បានរិះគន់ការលេងរបស់ Jack Grealish
Alan Shearer បានរិះគន់ការលេងរបស់ Jack Grealish ថា ធម្មតាៗ និងរង់ចាំមើលកីឡាករតម្លៃ ១០០ លានផោនបង្ហាញឲ្យបានសមនឹងតម្លៃ។ ក្រោយពេលកីឡាកររូបនេះជួយក្រុម Manchester City យកឈ្នះទៅលើ Brentford យប់មិញ១ ទល់នឹង ០។ Man City បានដាច់៨ពិន្ទុពីក្រុមលេខ២ Chelsea ហើយក្រោយឈ្នះការប្រកួតយប់មិញ។ ក្រោយការបង្ហាញខ្លួនពេញ៩០នាទីទល់ Brentford និងជួយក្រុមឲ្យយកបាន៣ពិន្ទុ អតីតកីឡាករជម្រើសជាតិអង់គ្លេស Alan Shearer ចង់ឃើញការបង្ហាញរបស់ Grealish លេងឲ្យបានល្អជាងនេះជាមួយ Man City ឲ្យសមនឹងតម្លៃដែលបានទិញមកបំបែកកំណត់ត្រាកាលពីរដូវក្ដៅកន្លងមក។ និយាយទាក់ទងការប្រកួតយប់មិញ Shearer ថា Grealish គាត់ធម្មតាៗ គេបានធ្វើឲ្យបាត់បង់ក្នុងនាមជាកីឡាករដ៏គ្រោះថ្នាក់ម្នាក់កាលនៅ Aston Villa មកជាកីឡាករធម្មតាៗពេលមកលេងនៅ Manchester City ។ អតីតកីឡាករអង់គ្លេសដដែលបន្ថែមថា គាត់( Grealish ) មើលទៅហាក់លេងដោយភាពគ្មានទំនុកចិត្ត ហាក់ដូចជាមិនច្បាស់លាស់ ដែលវាធ្វើឲ្យទម្រង់លេងរបស់គេធ្លាក់ចុះទៅតាមនោះដែរ។ ទាំងនេះមិនមែនមកពី
31 Dec 2021
187 views
Football News
មានដឹងលោក Pep មានប្រសាសន៍ថាម៉េចខ្លះអត់ ក្រោយ Grealish រកបានគ្រាប់ដំបូងនៅ Man City យប់មិញ?
លោក Pep Guardiola ហាក់បង្ហាញក្តីរីករាយខ្លាំងមែនទែនចំពោះការបង្ហាញខ្លួនបានយ៉ាងល្អរបស់ខ្សែប្រយុទ្ធចំណូលថ្មី Jack Grealish, ខណៈនៅក្នុងការប្រកួតដែលក្រុម Manchester City លត់ទៅលើក្រុម Norwich City ៥ ទល់នឹង ០ ក្នុងនោះក៏ខ្សែប្រយុទ្ធសញ្ជាតិ អង់គ្លេស ក៏រកបាន ១ គ្រាប់ផងដែរ។ គួរបញ្ជាក់ថា គ្រាប់បាល់ទាំង ៥ គ្រាប់របស់ក្រុម Man City រកបានដោយកីឡាករ ៥ រូបផ្សេងគ្នា, គ្រាប់ទី ១ គឺជាការភ្លាត់ធ្វើឱ្យចូលទីខ្លួនឯងពីសំណាក់អ្នកចាំទី Tim Krul របស់ក្រុម Norwich, គ្រាប់ទី ២ រកបានដោយកីឡាករ Grealish, គ្រាប់ទី ៣ រកបានដោយកីឡាករ Aymeric Laporte, រីឯគ្រាប់ទី ៤ រកបានដោយកីឡាករ Raheem Sterling និងគ្រាប់ចុងក្រោយរកបានដោយកីឡាករ Riyad Mahrez។ ក្រោយបញ្ចប់ការប្រកួតលោក Pep
22 Aug 2021
166 views
Football News
ប្រមូលអស់ហើយ! ក្រោយទិញ Grealish បានលោក Pep ថា ចង់បានម្នាក់នេះមួយទៀត
អ្នកចាត់ការទូទៅក្លិប Manchester City លោក Pep Guardiola បានបញ្ជាក់ថា លោកពិតជាមានមហិច្ឆតាចង់បានខ្សែប្រយុទ្ធ Harry Kane មករួមក្រុមខ្លាំងមែនទែន។ ជាការពិតណាស់ កាលពីពេលថ្មីៗនេះ Man City ទើបតែបានប្រកាសជាផ្លូវការអំពីការទិញយក Jack Grealish ពី Aston Villa ក្នុងតម្លៃខ្លួន១០០លានផោន (ឬប្រមាណ១៣៩លានដុល្លារ) ហើយ កីឡាករបន្ទាប់ដែលលោក Pep ចង់បានបំផុតនោះ គឺ Kane។ លោក Pep បាននិយាយថា៖ ប្រសិនបើ Spurs អនុញ្ញាតឲ្យមានការចរចារ ខ្ញុំគិតថាមិនមានតែ Man City នោះទេដែលចង់បាន ពោល គឺមានក្លិបជាច្រើននៅជុំវិញពិភពលោកដែលចង់បានគាត់។ យ៉ាងណាក៏ដោយប្រសិនបើ Spurs មិនព្រមលក់គាត់ទេ អ្វីៗគ្រប់យ៉ាងត្រូវបានបញ្ចប់។ ពួកយើងចាប់អារម្មណ៍ចង់បានគាត់ ប៉ុន្តែ ស្ថានភាពរបស់គាត់ គឺ ខុសពី Grealish ពីព្រោះគេមានតម្លៃខ្លួនផ្តាច់កុងត្រាខ្ពស់៕
07 Aug 2021
168 views
Football News
Grealish ចូលរួមជាមួយក្រុម Manchester City កំណត់ត្រាក្របខ័ណ្ឌ Premier League
ក្លិប Manchester City ត្រូវបានគេរាយការណ៍ថាបានចំណាយប្រាក់ ១០០ លានផោនដែលជាថ្លៃកំណត់ត្រាក្របខ័ណ្ឌ Premier League ដើម្បីចុះហត្ថលេខាជាមួយ Jack Grealish ពីក្រុម Aston Villa ។ ខ្សែបម្រើសញ្ជាតិអង់គ្លេស Jack Grealish បានបញ្ចប់ការផ្លាស់មកកាន់ក្លឹបមេឃខៀវ Man City ហើយបានបំបែកឯតទគ្គកម្មតម្លៃផ្ទេរកីឡាករខ្ពស់ជាងគេរបស់ក្រុមម្ចាស់ជើងឯកក្របខ័ណ្ឌ Premier League ក្នុងកិច្ចព្រមព្រៀង ១០០ លានផោន។ កីឡាករវ័យ ២៥ឆ្នាំរូបនេះបានចំណាយពេលពេញមួយអាជីពរបស់គេនៅក្លឹប Aston Villa ហើយបានក្លាយជាប្រធានក្រុមចាប់តាំងពីឆ្នាំ ២០១៩ ។ ខ្សែបម្រើ Jack Grealish បានចុះកុងត្រារយៈពេល ៦ ឆ្នាំជាមួយ Man City ហើយបាននិយាយទៅកាន់គេហទំព័រផ្លូវការរបស់ក្លឹបថា“ ខ្ញុំពិតជារីករាយដែលបានចូលរួមជាមួយក្លឹប Manchester City ។
06 Aug 2021
134 views
Football News
ល្បីថា Man City ជិតយកបាន Jack Grealish ហើយពី Aston Villa ក្នុងតម្លៃជិត ១៤០លានដុល្លារ
ក្លឹប Manchester City ត្រូវបានព័ត៌មានជាច្រើនបានចុះផ្សាយថា ជិតទិញយកបានខ្សែបម្រើ Jack Grealish ពីក្លឹប Aston Villa មែនទែនហើយ។ នេះបើយោងតាមការចុះផ្សាយរបស់ Sky Sports នៅក្នុងថ្ងៃនេះ។ បើតាមប្រភពខាងលើ Man City បានដាក់សំណើស្នើសុំទិញ Grealish ទៅកាន់ Aston Villa កាលពីថ្ងៃសុក្រសប្ដាហ៍មុនកន្លងទៅនេះក្នុងតម្លៃជិត ១៤០លានដុល្លារ។ ជាលទ្ធផលខាងក្លឹបរបស់ខ្សែបម្រើរូបនេះក៏បានយល់ព្រមនឹងសំណើនេះផងដែរ ដោយនៅខណៈនេះ Grealish ជាអ្នកសម្រេចចិត្តខ្លួនឯងថាខ្លួនចង់ទៅ ឬនៅបន្ត។ Grealish បានប្រឡោកអាជីពកីឡាករបាល់ទាត់ក្នុងក្រុមឈុតធំនៅ Aston Villa តែម្ដងតាំងពីឆ្នាំ២០១១មក ដោយចូលរួមលេងបាន ២១៣ប្រកួត និងរកគ្រាប់បាល់បាន ៣២គ្រាប់។
04 Aug 2021
230 views
Football News
Man City ត្រៀមទិញ Grealish ធ្វើឲ្យគេក្លាយជាកីឡាករអង់គ្លេសដំបូងមានតម្លៃខ្លួន១០០លានផោន
Manchester City បានដាក់ Jack Grealish ជាខ្សែបម្រើគោលដៅទីមួយរបស់ពួកគេ និងត្រៀមធ្វើឲ្យតារារបស់ Aston Villa រូបនេះក្លាយជាកីឡាករអង់គ្លេសដំបូងមានតម្លៃខ្លួន១០០លានផោន។ City នឹងត្រូវលេងវគ្គផ្ដាច់ព្រ័ត្រ Champions League ជាលើកដំបូងទល់នឹង Chelsea នៅថ្ងៃស្អែកខាងមុខ ហើយក៏កំពុងចង់ទិញកីឡាករថ្មីដើម្បីពង្រឹងនៅរដូវកាលក្រោយផងដែរ។ Grealish បានស្ថិតក្រោមក្រសែភ្នែករបស់លោក Pep guardiola ជាយូរមកហើយ ហើយលោកចង់ឲ្យកីឡាករវ័យ២៥ឆ្នាំរូបនេះមកចូលរួមជាមួយ City។ Harry Kane ខ្សែប្រយុទ្ធរបស់ Spurs ក៏ស្ថិតក្នុងការចង់បានពី City ដូចគ្នា បន្ទាប់ពីគេបានប្រកាសកាលពីសប្ដាហ៍មុន ចង់ចេញពីក្លឹបដើម្បីទៅស្វែងរកការឈ្នះពាន។ និយាយពីរឿង Grealish ក្លឹប Aston Villa ទើបតែផ្ដល់កុងត្រាថ្មីរយៈពេល៤ឆ្នាំបន្តទៀតកាលពីខែកញ្ញាឆ្នាំមុន ដូច្នេះបើ City ចង់បានរូបគេត្រូវហ៊ានចំណាយធំបន្តិចហើយ៕
28 May 2021
402 views