Tag: Griezmann
Football News
លោក Julien Laurens បានអះអាងថាខ្សែប្រយុទ្ធ Griezmann លេងបានល្អជាង Messi
អ្នកកាសែតជនជាតិបារាំងលោក Julien Laurens បានអះអាងថា ខ្សែប្រយុទ្ធ Antoine Griezmann លេងបានល្អជាង Lionel Messi ទៅទៀតនៅរដូវកាលនេះព្រោះកីឡាករសញ្ជាតិអាហ្សង់ទីនម្នាក់នេះធ្លាក់ទម្រង់លេងខ្លាំងណាស់។ Messi បានផ្ទេរពី Barcelona មកកាន់ក្លិប Paris Saint-Germain នៅរដូវក្ដៅកន្លងទៅ ដោយមកទល់ពេលនេះហើយគេទើបតែរកបាន៦គ្រាប់ឲ្យ PSG។ ក្នុងនោះដែរគឺស៊ុតបញ្ចូលទីបានតែ១គ្រាប់គត់នៅក្របខណ្ឌ Ligue 1 ។ លោក Laurens បាននិយាយដូច្នេះបន្ទាប់ពី PSG បានធ្លាក់ចេញពីពាន Coupe de France នៅវគ្គ ១៦ក្រុម៖ “អ្នកអាចនិយាយបានថា Griezmann ធ្វើបានល្អជាងគេ។ គេរកបាន៥គ្រាប់នៅ Champions League ក្នុងការបង្ហាញខ្លួន ៦ប្រកួតដែល១គ្រាប់ក្នុងនោះគឺស៊ុតបានល្អណាស់ទល់នឹង Man City តែបើនិយាយពីគ្រាប់បាល់ក្នុងលីគឲ្យ PSG វិញគឺមើលទៅដូចជាពិបាកណាស់។ គេគួរតែធ្វើឲ្យបានល្អជាងនេះ។ កាលពីការប្រកួតថ្ងៃច័ន្ទ(ទល់នឹង Nice) គេមើលទៅដូចមិនចង់លេង។ គេនិងក្រុមគេលេងមិនបានល្អទេ ហើយប្រើពេលយូរណាស់ដើម្បីសម្របខ្លួន។ មានអ្វីជាច្រើនដែលមើលទៅមិនសមនឹងគេហើយពិតណាស់គេមិនមែនជាកីឡាករឆ្នើមដូច ១០ឆ្នាំមុនទេ
06 Feb 2022
69 views
Football News
Griezmann បញ្ជាក់ថាពេលវេលានៅ Barça មិនមែនជាគ្រោះមហន្តរាយឡើយ
ខ្សែប្រយុទ្ធ Antoine Griezmann របស់ Atlético Madrid បានអះអាងពីពេលវេលាដែលបានចំណាយជាមួយនឹងក្លឹបអ្នកមានបុណ្យ Barcelona ។ កីឡាករសញ្ជាតិបារាំងរូបនេះធ្លាប់លេងឱ្យក្រុម Atletico ក្នុងចន្លោះឆ្នាំ 2014 រហូតដល់ឆ្នាំ 2019 នឹងបានចាកចេញទៅចូលរួមជាមួយក្រុមគូរប្រជែង Barcelona ក្នុងចន្លោះឆ្នាំ 2019 ដល់ 2021 ទើបត្រឡប់មកចូលរួមជាមួយ Atletico Madrid ម្តងទៀតក្នុងលក្ខខណ្ឌខ្ចីជើងពេញមួយរដូវកាលជាមួយនឹងជម្រើសទិញផ្ដាច់។ Griezmann បាននិយាយប្រាប់កាសែត Marca របស់អេស្ប៉ាញថា៖“ខ្ញុំសប្បាយចិត្តណាស់ដែលបានទៅទីនោះ ខ្ញុំមានមិត្តរួមក្រុមដ៏ល្អមិនគួរឱ្យជឿ។ ខ្ញុំបានរៀនច្រើនពីគ្រូបង្វឹក ទោះបីជាពេលខ្លះខ្ញុំមិនបានលេង ហើយពិបាកប្រជែងជម្រើសដំបូងក៏ដោយ។ វាមិនមែនជាគ្រោះមហន្តរាយទេ ព្រោះខ្ញុំតែងតែស៊ុតបញ្ចូលទីបានជិត 20 គ្រាប់រៀងរាល់រដូវកាល។ សម្រាប់ខ្ញុំ វាជាមោទនភាពដ៏អស្ចារ្យមួយដែលបានលេងនៅ Barcelona”។ Antoine Griezmann រកគ្រាប់បាល់បាន 35 គ្រាប់ និងបញ្ជូនបាល់ឲ្យមិត្តរួមក្រុម 17 ដងបន្ថែមទៀតក្នុងការបង្ហាញខ្លួន 102 លើកសម្រាប់ក្លឹបអ្នកមានបុណ្យ Barcelona ៕
23 Nov 2021
139 views
Football News
ទីបំផុត បារាំង រកឃើញជ័យជម្នះលើកដំបូងដោយ ៥ប្រកួតចុងក្រោយបានត្រឹមស្មើនឹងចាញ់
ក្រុមបាល់ទាត់ជម្រើសជាតិបារាំង បានស្គាល់ជ័យជម្នះវិញហើយ ក្រោយពីយកឈ្នះលើក្រុមហ្វាំងឡង់ក្នុងលទ្ធផល ២-០ សម្រាប់វគ្គជម្រុះ World Cup 2022 នៅតំបន់អឺរ៉ូប។ បារាំង៥ប្រកួតចុងក្រោយមិនស្គាល់ឈ្នះសោះ ប៉ុន្តែនៅយប់មិញនេះ ពួកគេអាចសម្រេចគោលដៅជ័យជម្នះបានវិញហើយ។ ប្រកួតទល់ក្រុមហ្វាំងឡង់ ខ្សែប្រយុទ្ធ Antoine Griezmann ជាអ្នករកបាន២គ្រាប់ម្នាក់ឯងនៅនាទី ២៥ និង ៥៣។ មិនត្រឹមតែកីឡាកររបស់ AT Madrid នេះទេ ដែលលេងល្អ ខ្សែប្រយុទ្ធ Karim Benzema ក៏ឃើញថាមានទម្រង់លេងប្រសើរឡើងផងដែរ។ ជាមួយការបន្ថែម៣ពិន្ទុនេះទៀត បារាំងនៅឈរកំពូលតារាងពូល D ដដែលដោយលេង៦ប្រកួត មាន១២ពិន្ទុ។ ក្រុមលេខ២ អ៊ុយក្រែន និងលេខ៣ហ្វាំងឡង់ទើបមាន៥ពិន្ទុទេ៕
08 Sep 2021
229 views
Football News
ផ្លូវការ៖ Griezmann ចូលរួមជាមួយ Atletico ក្នុងលក្ខខណ្ឌខ្ចីជើង
ខ្សែប្រយុទ្ធ Antoine Griezmann របស់ក្រុម Barcelona បានចូលរួមជាមួយក្រុម Atletico Madrid សារជាថ្មីម្ដងទៀតនេះបើយោងតាមការចុះផ្សាយរបស់ព័ត៌មានផ្លូវការណ៍។ ក្លិប Atletico Madrid បានចុះហត្ថលេខាជាមួយកីឡាករសញ្ជាតិបារាំងរូបនេះក្នុងលក្ខខណ្ឌខ្ចីជើងរយៈពេលមួយរដូវកាលជាមួយនឹងជម្រើសទិញផ្ដាច់នៅរដូវក្តៅឆ្នាំ ២០២២ ។ មុននេះត្រូវបានគេរាយការណ៍ថាក្លឹបអ្នកមានបុណ្យ Barcelona នឹងទទួលបានប្រាក់ ១០ លានអឺរ៉ូពីការដាក់ Griezmann ឲ្យក្លឹប At Madrid ខ្ចីជើងនិង ៤០ លានអឺរ៉ូប្រសិនបើខ្សែប្រយុទ្ធសញ្ជាតិបារាំងរូបនេះចុះហត្ថលេខាលើកិច្ចព្រមព្រៀងអចិន្រ្តៃយ៍ជាមួយក្លឹប។
01 Sep 2021
361 views
Football News
Barca ចង់ស្នើប្ដូរ Griezmann យកកីឡាករ Man UTD រូបនេះវិញ
ក្លិបអ្នកមានបុណ្យ Barcelona បានស្នើដាក់ខ្សែប្រយុទ្ធ Antoine Griezmann ប្ដូរយកខ្សែការពារ Victor Lindelof ពី Manchester United បន្ទាប់ពីបរាជ័យក្នុងការចរចាជាមួយ Atletico Madrid។ Barcelona ធ្លាប់ចង់យក Griezmann មកប្ដូរនឹង Saul Niguez ដោយឲ្យ Atletico Madrid ថែមលុយមួយចំនួនទៀតប៉ុន្តែការចរចាក៏បានបរាជ័យដូច្នេះក្លិបបានងាកមករក Manchester United វិញដោយសម្លឹងចង់បានខ្សែការពារ Lindelof ម្ដង។ Barcelona ចង់លក់ Griezmann ចេញឲ្យឆាប់ៗដោយសារតែត្រូវការកាត់បន្ថយប្រាក់ឈ្នួលកីឡាករដើម្បីអាចចុះកុងត្រាយកកីឡាករថ្មីៗរួមទាំង កំពូលខ្សែប្រយុទ្ធ Lionel Messi ផងដែរ។ ការមកដល់របស់ Raphael Varane នៅក្លិប Manchester United អាចធ្វើឲ្យ Lindelof លែងបានជាប់ជម្រើស១១នាក់ដំបូងទើប Barcelona គិតចង់ដាក់សំណើប្ដូរកីឡាករនេះឡើងប៉ុន្តែបើសិន Man United ចង់បាន Griezmann មែនគឺត្រូវថែមលុយឲ្យ Barcelona មួយចំនួនទៀត៕
31 Jul 2021
228 views
Football News
Barca ចង់លក់ Griezmann ចេញ ប៉ុន្តែអង្គុយទន្ទឹងគ្មានក្លឹបណាដាក់សំណើរទិញសោះ
ក្លឹប Barcelona មានបំណងចង់លក់ខ្សែបម្រើប្រយុទ្ធ Antoine Griezmann ដើម្បីបង្កើនចំណូលខ្លះ ប៉ុន្តែទល់នឹងពេលនេះមិនទាន់មានក្លឹបមួយណាដាក់សំណើរចង់ទិញកីឡាករនៅឡើយទេ។ Atletico Madrid ជាក្លឹបបង្ហាញការចាប់អារម្មណ៍ខ្លាំងបំផុតលើ Griezmann ប៉ុន្តែក្រុមជើងឯក La Liga មួយនេះចង់យកខ្សែបម្រើ Saul Niguez ដាក់ក្នុងលក្ខខណ្ឌដោះដូរជាមួយ Barca។ Griezmann ធ្លាប់ជាអតីតកីឡាកររបស់ Atletico មុនផ្លាស់ទៅ Barcelona កាលពីឆ្នាំ២០១៩ ក្នុងតម្លៃខ្លួន១០២លានផោន។ ទាក់ទងជាមួយ Manchester City ក្លឹប Barcelona ក៏មានបំណងចង់យក Griezmann ទៅដោះដូរជាមួយកីឡាករណាម្នាក់របស់ក្លឹបអង់គ្លេសមួយនេះ រួមមាន Riyad Mahrez, Aymeric Laporte, Raheem Sterling ឬ Bernardo Silva។ Chelsea និង Juventus សុទ្ធតែចាប់អារម្មណ៍ Griezmann។ ប៉ុន្តែបើតាមកាសែតអេស្ប៉ាញ Marca ឲ្យដឹងថា ទល់នឹងពេលនេះ Barcelona មិនទាន់ទទួលបានសំណើរជាលុយពីក្លឹបណាមួយឡើយក្នុងការទិញ
27 Jul 2021
177 views
Football News
ក្លឹប PSG និង Premier League ចាប់អារម្មណ៍លើ Griezmann
ខ្សែប្រយុទ្ធ Antoine Griezmann របស់ក្រុម Barcelona អាចនឹងចាកចេញពីក្លឹបដែលកំពុងព្យាយាមកែប្រែស្ថានភាពហិរញ្ញវត្ថុរបស់ពួកគេ។ Paris Saint-Germain និងក្លឹបអង់គ្លេសមួយចំនួនបានបង្ហាញចំណាប់អារម្មណ៍ទៅលើកីឡាកររូបនេះប៉ុន្តែការសម្រេចចិត្តមួយនឹងអាស្រ័យលើ Griezmann ផ្ទាល់ដោយថារូបគេចង់ទៅលេងឲ្យក្លឹបណាដែលរូបគេចង់ប្រកបអាជីពបន្តនោះនេះបើយោងតាមការសែត Marca របស់អេស្ប៉ាញ។ ខ្សែប្រយុទ្ធសញ្ជាតិបារាំងរូបនេះលេងបាន ៣៦ ប្រកួតនៅ La Liga កាលពីរដូវកាលមុននិងរកបាន ១៣ គ្រាប់៕
22 Jul 2021
181 views
Football News
ថ្មី! ធ្លាយរឿង Pavard ប៉ះសម្ដីជាមួយ Varane និង Mbappe ច្រណែន Griezmann
រឿងជម្លោះពាក្យសម្ដីរវាងគ្រួសារនៃក្រុមជម្រើសជាតិបារាំងមិនទាន់ទាំងចប់ផង ស្រាប់តែពេលនេះលេចធ្លាយរឿង Benjamin Pavard ប៉ះសម្ដីជាមួយ Raphael Varane ។ បារាំងបានធ្លាក់ពីពាន Euro ត្រឹមវគ្គ១៦ក្រុមចុងក្រោយ បន្ទាប់ពីចាញ់បាល់ប៉េណាល់ទីជាមួយស្វីស។ Kylian Mbappe ជាអ្នកទាត់មិនចូលគ្រាប់ទី៥ ធ្វើឲ្យបារាំងអស់លទ្ធភាពបន្តដំណើរទៅមុខ។ ចប់ការប្រកួតភ្លាមម្ដាយរបស់ Rabiot បានផ្ដាំទៅឪពុក Mbappe ឲ្យចេះបង្រៀនកូនផងកុំក្រអឺតក្រទមពេក។ ស្រាប់តែពេលនេះលេចរឿង Varane និង Pavard ប៉ះសម្ដីគ្នាពេលប្រកួត ដោយសារការរិះគន់លើ Pogba។ អំឡុងពេលប្រកួត Varane ប្រាប់ Pavard ឲ្យគ្រប់គ្រងបាល់វែងឲ្យល្អបន្តិច។ ភ្លាមនោះ Pavard ក៏តវ៉ាវិញ ថា Pogba ក៏ធ្វើមិនបានល្អដូចគ្នា គេមិនបោះបាល់មកក្រោយខ្លះទេ នាំឲ្យមានការពិបាកដល់គ្រប់គ្នា។ បន្ទាប់ពីរឿងមួយនេះក៏ធ្លាយរឿង Mbappe ច្រណែន Griezmann ដែលមានឥទ្ធិពលខ្លាំងក្នុងជម្រើសជាតិបារាំង។ តាំងពីដំបូង កីឡាកររបស់ PSG រូបនេះទាមទារខ្លាំងឲ្យមានការកោះហៅ Karim Benzema ចូលជម្រើសជាតិវិញ ដើម្បីឲ្យមានផលប៉ះពាល់ខ្លះចំពោះតំណែងរបស់ Griezmann។
02 Jul 2021
226 views
Other News
Griezmann ខ្ញុំតែងតែស្រម៉ៃចង់ឈ្នះពាន Ballon d’Or ណាស់
ខ្សែប្រយុទ្ធវ័យ 27ឆ្នាំរូបនេះ ក៏ជាបេក្ខជនម្នាក់ដែលមានសក្ដានុពលក្នុងការឈ្នះពានមួយនេះដែរ បន្ទាប់ពីគេបានជួយបារាំងឱ្យយលើកពាន
01 Nov 2018
266 views
Other News
Griezmann ប្រសិនបើ Beckham ព្រមទទួលខ្ញុំ ខ្ញុំនឹងទៅភ្លាម
ពិតណាស់នាពេលថ្មីៗនេះ អតីតប្រធានក្រុមអង់គ្លេស Beckham ទើបតែបង្កើតក្លឹបចេញជារូបរាងហើយដែលមានឈ្មោះថា
09 Sep 2018
684 views
Other News
ខ្សែប្រយុទ្ធ Griezmann ចុះហត្ថលេខាថ្មីជាមួយ Atletico រហូតដល់ឆ្នាំ 2023
ងរយៈពេលប៉ុន្មានខែមកនេះអនាគតរបស់ Griezmann ស្ថិតក្នុងភាពមិនច្បាស់លាស់ក្រោយលេចឮដំណឹងថាម្ចាស់ក្លឹប Barce លោក
20 Jun 2018
461 views
La Liga News
Griezmann បាននិយាយពីអនាគតរបស់ខ្លួនហើយ នៅពេលនេះ
ពិតណាស់ Griezmann មានភារកិច្ចធំ ដោយរូបគេនឹងត្រូវជួយក្រុមជម្រើសជាតិបារាំងនៅពេលប្រកួតជាក្រុមអូស្រ្តាលី
15 Jun 2018
406 views
La Liga News
Griezmann ថា លោកនឹងនិយាយអនាគតរបស់ខ្លួននៅសប្តាហ៍នេះ
ពិតណាស់ Griezmann វ័យ 27រូបនេះកំពុងតែមានពាក្យចចាមអារ៉ាមយ៉ាងខ្លាំង ក្នុងការផ្លាស់ទៅកាន់ Barcelona បើទោះបីជាគេ
11 Jun 2018
867 views
La Liga News
Messi ជឿរជាក់ថា Griezmann នឹងចូលរួមជាមួយ Barcelona ជាមិនខាន់
ពិតណាស់ Griezmann កំពុងតែមានពាក្យចចាមអារ៉ាមយ៉ាងខ្លាំង ក្នុងការផ្លាស់ទៅកាន់ Barcelona បើទោះបីជាគេជាប់កុងត្រា
07 Jun 2018
434 views
Other News
Griezmann ថាខ្លួននឹងប្រាប់ពីអនាគតរបស់ខ្លួនមុន World Cup
ពិតណាស់ Griezmann កំពុងតែមានពាក្យចចាមអារ៉ាមយ៉ាងខ្លាំង ក្នុងការផ្លាស់ទៅកាន់ Barcelona បើទោះបីជាគេជាប់កុងត្រា
04 Jun 2018
368 views
La Liga News
Messi ខ្ញុំចង់ឱ្យ Griezmann មកចូលរួមជាមួយ Barcelona មែនទែន
ពិតណាស់ ប៉ុន្មានសប្តាហ៍ក្រោយនេះមានសារព័ត៌មានជាច្រើនបានបង្ហើបថាក្លឹប Atletico Madrid បានយល់ព្រមលើកិច្ចព្រមព្រៀងតម្លៃ
21 May 2018
338 views
Other News
ប្រធានក្លឹប Atletico ប្រមាន Griezmann ថា បើរូបគេចូលរួមជាមួយ Barceឬ Man Utd នឹង
ពិតណាស់ Griezmann គឺជាតួរអង្គសំខាន់មួយរូបនេះក្នុងការប្រកួតវគ្គផ្ដាច់ព្រ័ត្រ Europa League កាលពីម្សិលមិញដោយរកបាន
18 May 2018
960 views
Uefa Europa League News
Griezmann ស៊ុត 2គ្រាប់ឲ្យ Atletico លើកពាន Europa យប់មិញ (មានវីដេអូ)
ពិតណាស់ ការប្រកួតនៅកីឡដ្ឋាន Parc Olympique Lyonnais ខ្សែប្រយុទ្ធសញ្ជាតិបារាំងផ្ទាល់គឺ Griezmann បានស៊ុតបើកឆាក 2គ្រាប់
17 May 2018
496 views