Tag: Haaland
Football News
ល្បីថា Haaland ឲ្យនាឡិកា Rolex តម្លៃខ្ទង់ម៉ឺនដុល្លារ ឲ្យមិត្តរួមក្រុម ៣៣នាក់ ម្នាក់១គ្រឿង ជាកាដូរលាគ្នា
ខ្សែប្រយុទ្ធ Erling Haaland ត្រូវបានសារព័ត៌មាន Bild ចុះផ្សាយនៅក្នុងថ្ងៃនេះថា កីឡាករនេះបានឲ្យកាដូរនាឡិកាម៉ាក Rolex ឲ្យក្នុងម្នាក់១គ្រឿងតែម្ដង ទៅកាន់មិត្តរួមក្រុម Borussia Dortmund ៣៣នាក់ របស់ខ្លួនជាកាដូរលាគ្នា មុនផ្លាស់ទៅកាន់ក្លឹប Manchester City ។ តម្លៃនាឡិកា ដែលជាកាដូររបស់ Haaland ឲ្យទៅកាន់មិត្តរួមក្រុមរបស់ខ្លួនគឺមានតម្លៃចន្លោះ ១៤,០០០ ដល់ ១៦,០០០ដុល្លារអាមេរិក។ មិនប៉ុណ្ណោះខ្សែប្រយុទ្ធរូបនេះក៏បានឲ្យវត្ថុអនុស្សាវរីយ៍មួយចំនួនទៀតដូចជា អាវដែលមានឈ្មោះរបស់គេ ក៏ដូចជារូបថតជាដើម។ លើសពីទៅទៀត Haaland ក៏បានឲ្យកាដូរនាឡិកាម៉ាក Omega ដែលមានតម្លៃចន្លោះ ៥,០០០-៧,៥០០ដុល្លារអាមេរិក ឲ្យទៅកាន់បុគ្គលិក Dortmund ក្នុងម្នាក់១គ្រឿងជាវត្ថុអនុស្សាវរីយ៍លាគ្នាផងដែរ។ Haaland នឹងផ្លាស់ទៅលេង Man City នៅរដូវកាលខាងមុខនេះហើយ ដោយខាងក្លឹបនិងសាមីខ្លួនព្រមព្រៀងរួចរាល់ហើយចាំតែថ្ងៃប្រកាសផ្លូវការប៉ុណ្ណោះ៕
21 May 2022
15 views
Football News
Sergio Aguero បានផ្ញើសាទៅ Haaland ជុំវិញការផ្ទេរទៅ Man City
អតីតខ្សែប្រយុទ្ធក្លិប Manchester City លោក Sergio Aguero បានផ្ញើសារមកកាន់ Erling Haaland ជុំវិញការផ្ទេររបស់គេមកកាន់កីឡដ្ឋាន Etihad Stadium ក្រោយបញ្ចប់រដូវកាលនេះ។ ជាការពិតណាស់ នាពេលថ្មីៗនេះ Man City ទើបតែបានប្រកាសអំពីការចុះហត្ថលេខានាំយក Haaland មករួមក្រុមចាប់ពីរដូវកាលក្រោយទៅ ដែលគ្រប់គ្នារំពឹងថា វត្តមានរបស់គេនឹងជួយក្រុមមេឃខៀវឲ្យកាន់តែខ្លាំង។ យ៉ាងណាក៏ដោយ Aguero បាននិយាយថា៖ “Haaland គឺ ជាខ្សែប្រយុទ្ធដ៏ល្អ។ ខ្ញុំសង្ឃឹមថា គេនឹងអាចសម្របខ្លួនបានល្អជាមួយក្រុមពីព្រោះវាមិនមែនជាការងាយស្រួលលេងនោះទេនៅក្នុងក្របខណ្ឌ Premier League។ ខ្ញុំសូមជូនពរគាត់ពីព្រោះខ្ញុំជាអ្នកគាំទ្ររបស់ Man City ហើយ ខ្ញុំសង្ឃឹមថា គេនឹងអាចរកគ្រាប់បាល់បានច្រើន”៕
14 May 2022
27 views
Football News
Foden ថា Erling Haaland ជា ខ្សែប្រយុទ្ធល្អជាងគេម្នាក់នៅលើលោក
ខ្សែប្រយុទ្ធក្លិប Manchester City កីឡាករ Phil Foden បានចាត់ទុក Erling Haaland ជា ខ្សែប្រយុទ្ធដែលល្អជាងគេម្នាក់នៅលើលោក។ ជាការពិតណាស់ Foden បានលើកឡើងបែបនេះបន្ទាប់ពី Man City ទើបតែបានប្រកាសអំពីការចុះហត្ថលេខានាំយក Haaland មករួមក្រុមចាប់ពីរដូវកាលក្រោយទៅ ដែលគ្រប់គ្នារំពឹងថា វត្តមានរបស់គេនឹងជួយក្រុមមេឃខៀវឲ្យកាន់តែខ្លាំង។ Foden បាននិយាយថា៖ “វាជាការបន្ថែមកម្លាំងថ្មីដ៏សំខាន់សម្រាប់ក្រុម។ Haaland ជា កីឡាករដែលបញ្ចប់ទីល្អជាងគេម្នាក់នៅលើលោកនាពេលបច្ចុប្បន្ននេះ។ សង្ឃឹមថាគេនឹងជួយពួកយើងបាននារដូវកាលក្រោយ”៕
13 May 2022
20 views
Football News
Klopp ថា Haaland នឹងជួយ Man City ឲ្យកាន់តែល្អបានច្រើន
ទាក់ទងនឹងការមកដល់របស់ ខ្សែប្រយុទ្ធ Erling Haaland ទៅកាន់ Manchester City រដូវកាលខាងមុខនេះ លោក Jurgen Klopp អ្នកចាត់ការក្លឹប Liverpool បាននិយាយក្រោយប្រកួតឈ្នះ Aston Villa ២-១ យប់មិញថា ខ្សែប្រយុទ្ធរូបហ្នឹង អាចជួយច្រើនដល់ក្លឹបហ្នឹងឲ្យកាន់តែល្អបន្ថែមទៀត។ លោក Klopp បាននិយាយថា៖” Haaland ជាកីឡាករដ៏ល្អ។ យ៉ាងណា Man City មិនធ្លាប់ នឹងមិនមែនជាក្រុមដែលឈ្នះការប្រកួតដោយពឹងលើកីឡាករតែម្នាក់នោះទេ។ ខ្ញុំគិតថា Haaland នឹងដឹងចំណុចនេះ យ៉ាងណាគេនឹងនៅតែអាចរកគ្រាប់បានច្រើនអញ្ចឹង ដោយគ្រាន់តែចាំស៊ុតបញ្ចូលអញ្ចឹងគេនឹងចូលចិត្តនៅហ្នឹង “។ លោកបានបន្តថា៖” សួរថាគេនឹងអាចជួយ Man City ឲ្យកាន់តែល្អបានប៉ុណ្ណា? ខ្ញុំថា គេនឹងជួយបានច្រើនណាស់។ គេធ្លាប់ឈឺប៉ុន្មានដងដែរនៅ Dortmund តែពេលគេជាពេញលេញគឺថា គេខ្លាំងណាស់។ និយាយទៅគួរឲ្យសោកស្ដាយមែនទែន ខាង Man City គេយកបាន “។ ខ្សែប្រយុទ្ធ Erling
11 May 2022
23 views
Football News
តំបន់ប្រយុទ្ធរបស់ Man City កាន់តែខ្លាំង ក្រោយខិតជិតទិញបាន Haaland ពី Dortmund
Manchester City គ្រោងប្រកាសព័ត៌មានក្នុងការទិញបាន Erling Haaland ក្នុងពេលឆាប់ៗខាងមុខ បន្ទាប់ពីនិយាយតម្លៃខ្លួនត្រូវជាមួយក្លឹបអាល្លឺម៉ង់ Borussia Dortmund។ Haaland វ័យ២១ឆ្នាំបានក្លាយជាគោលដៅទីមួយរបស់លោក Pep Guardiola ជាយូរមកហើយ ខណៈពេលនេះ Man City បានត្រៀមកញ្ចប់ទឹកប្រាក់៦៣លានផោនដើម្បីទិញគេផ្ដាច់ពី Dortmund។ Haaland ត្រូវបាន Dortmund ផ្ដល់ពេលវេលាសម្រាកកាលពីថ្ងៃច័ន្ទ ហើយគេជឿជាក់ថារូបគេបានធ្វើតេស្ដពិនិត្យសុខភាពនៅឯទីក្រុង Brussels ប្រទេសបែលហ្ស៊ិក ដើម្បីត្រៀមមក City។ ប្រភពពីប្រទេសអង់គ្លេសបានឲ្យដឹងថា កិច្ចព្រមព្រៀងរវាង City និងខាង Haaland បានសម្រេចកាលពីសប្ដាហ៍មុន ដោយកីឡាករសញ្ជាតិន័រវេសរំពឹងនឹងទទួលបាន៤០ម៉ឺនផោនក្នុងមួយសប្ដាហ៍។ ដំណើរការផ្ទេរកំពុងរៀបចំ ប៉ុន្តែការចូលរួមរបស់ Haaland មកកាន់កីឡដ្ឋាន Etihad Stadium អាចនឹងត្រូវប្រកាសក្នុងសប្ដាហ៍នេះ។ រកបាន៨៥គ្រាប់ ក្នុងការបង្ហាញខ្លួន៨៨ប្រកួត Haaland នឹងធ្វើការលាអ្នកគាំទ្រ Dortmund បន្ទាប់ពីការប្រកួតចុងក្រោយរបស់ពួកគេនៅ Bundesliga ទល់នឹង Hertha Berlin នៅចុងសប្ដាហ៍នេះ៕
10 May 2022
21 views
Football News
ល្បីថា Haaland ព្រមព្រៀងមកលេងនៅ Man City ហើយនឹងប្រកាសផ្លូវការសប្ដាហ៍នេះ
ខ្សែប្រយុទ្ធ Erling Haaland បានព្រមព្រៀងផ្លាស់ពីក្លឹប Borussia Dortmund មកលេងឲ្យក្លឹប Manchester City នៅរដូវកាលក្ដៅខាងមុខ នឹងចុះផ្សាយជាផ្លូវការនៅក្នុងសប្ដាហ៍នេះ។ បើតាមសារព័ត៌មាន The Athletic ដែលមានចុះផ្សាយលើសារព័ត៌មាន Marca នៅក្នុងថ្ងៃនេះ។ កន្លងមកសារព័ត៌មានជាច្រើនបានចុះផ្សាយថា កីឡាកររូបនេះមានបំណងចាកចេញពី Dortmund ទៅកាន់ Barcelona ឬ Real Madrid ប៉ុន្តែក្រោយមកគេក៏ស្ដាប់ឪពុករបស់គេ ដែលចង់ឲ្យកូនមកកាន់ Man City នេះ។ បើតាមការបញ្ជាក់របស់លោក Sebastian Kehl នាយកកីឡាក្លឹប Dortmund បានបញ្ជាក់ទៅកាន់លោក Fabrizio Romano កំពូលអ្នកកាសែតខាងទិញដូរលក់កីឡាករកាលពីម្សិលមិញបានឲ្យដឹងដែរថា អនាគត Haaland នឹងបញ្ជាក់ច្បាស់លាស់ក្នុងសប្ដាហ៍នេះ ដោយលោករំពឹងថាកីឡាករនេះនឹងចាកចេញពី Dortmund ។ Man City ត្រូវបានគេដឹងបានទាក់ទងចង់បាន Haaland ជិតដិតប៉ុន្មានអាទិត្យចុងក្រោយ បើអ្វីៗទៅតាមការគ្រោងទុកក្លឹបនេះនឹងប្រកាសជាផ្លូវការក្នុងសប្ដាហ៍នេះហើយ។ ក្នុងរដូវកាលនេះ Haaland ចូលលេងឲ្យ Dortmund
10 May 2022
24 views
Football News
Man City ត្រៀមទិញ Haaland ផ្ដាច់កុងត្រា៦៣លានផោនពីក្លឹប Borussia Dortmund
ការប្រមាញ់ខ្សែប្រយុទ្ធ Erling Haaland របស់ក្លឹប Manchester City បានបោះទៅមុខមួយជំហានទៀតហើយ ដោយក្លឹបបានយល់ព្រមលក្ខខណ្ឌជាមួយតំណាងរបស់កីឡាករហើយ។ ផ្អែកតាមសារព័ត៌មានអង់គ្លេសឲ្យដឹងថា កញ្ចប់ហិរញ្ញវត្ថុសមរម្យ Man City អាចនឹងធ្វើឲ្យ Haaland ក្លាយជាកីឡាករមានថ្លៃឈ្នួលខ្ពស់ជាងគេនៅ Premier League ដោយទទួលបានលើ៥០ម៉ឺនផោនក្នុងមួយសប្ដាហ៍។ Man City ពេលនេះប៉ងទិញកីឡាករវ័យ២១ក្នុងតម្លៃផ្ដាច់កុងត្រា៦៣លានផោនពីក្លឹប Borussia Dortmund។ ប្រសិនបើគ្រប់យ៉ាងរលូនតាមគម្រោង កុងត្រាដែល Haaland រំពឹងទទួលបាន៥ឆ្នាំនៅ Cityនឹងអាចបញ្ចប់នៅសប្ដាហ៍ក្រោយ។ កាលពីសប្ដាហ៍មុន Dortmund បានបញ្ជាក់ថា មិនទាន់មានការយល់ព្រមអ្វីមួយហើយ ហើយពួកគេកំពុងស្វែងរកការបញ្ចប់មួយជាមួយក្លឹបផ្សេងដូចជា Real Madrid និង Paris Saint-Germain ដែលកំពុងតាមប្រមាញ់កីឡាកររបស់ខ្លួន។ Man City ពេលនេះកំពុងចង់បានខ្សែប្រយុទ្ធកណ្ដាលខ្លាំងមួយរូប ក្រោយរដូវកាលមុនពួកគេខកខាននាំយក Harry Kane ពេលដែល Sergio Aguero ចាកចេញពីក្លឹប។ Haaland ជាមុខសញ្ញាដែលលោក Pep Guardiola ចង់បានព្រោះតែសមត្ថភាពកាន់តែលេចធ្លោ ក្រោយផ្លាស់មកលេងនៅអាល្លឺម៉ង់។
20 Apr 2022
39 views
Football News
Dani Alves និយាយយ៉ាងម៉េចខ្លះ ទាក់ទង Erling Haaland និង Kylian Mbappe
ខ្សែការពារស្លាបស្តាំក្លិប Barcelona កីឡាករ Dani Alves បានធ្វើការជ្រើសរើសម្នាក់កីឡាករម្នាក់រវាង Erling Haaland និង Kylian Mbappe ដែលគេចង់ឲ្យផ្លាស់មកកាន់កីឡដ្ឋាន Camp Nou។ ជាការពិតណាស់ កីឡាករទាំងពីរខាងលើតែងតែត្រូវបានមហាជនរំពឹងថា ពួកគេនឹងស្នងតំណែងរបស់ Lionel Messi និង Cristiano Ronaldo នាពេលអនាគត ដោយសារតែទេពកោលសល្យក្នុងការបញ្ចប់ទីរបស់ពួកគេទាំងពីរ ហើយ ជាក់ស្តែង កីឡាករវ័យក្មេងរូបនេះសុទ្ធតែមានពាក្យចចាមអារ៉ាមក្នុងការផ្លាស់មកកាន់ទឹកដីអេស្ប៉ាញក្រោយបញ្ចប់រដូវកាលនេះ។ Alves បាននិយាយថា៖ “ខ្ញុំនឹងមិនចំណាយប្រាក់សន្ធឹកសន្ធាប់សម្រាប់ Haaland ឡើយ។ ប៉ុន្តែសម្រាប់ Mbappe វិញខ្ញុំនឹងចំណាយ។ ប្រសិនបើខ្ញុំជានាយកប្រតិបត្តិរបស់ក្លិប ខ្ញុំនឹងទិញយក Mbappe ពីព្រោះគេជាកីឡាករល្អមួយចប់ ហើយ ទម្រង់លេងរបស់គាត់ស័ក្តិសមទៅនឹងស្ទីលលេងរបស់ Barcelona។ នៅពេលបច្ចុប្បន្ន គ្មាន នរណាល្អជាង Mbappe ឡើយ”៕
10 Apr 2022
48 views
Football News
Klopp ថា Liverpool មិនទៅដេញថ្លៃយក Haaland ជាដាច់ខាត
លោក Jurgen Klopp អ្នកចាត់ការក្លឹប Liverpool បាននិយាយទៅកាន់សារព័ត៌មាន Sport Bild នៅក្នុងថ្ងៃនេះថា ក្លឹបលោកមិនទៅចូលរួមដេញថ្លៃយក ខ្សែប្រយុទ្ធ Erling Haaland ជាដាច់ខាត។ លោក Klopp បាននិយាយថា៖” យើងមិនទៅចូលរួមដេញថ្លៃយក Haaland មកនោះទេ។ តម្លៃក្នុងការយកខ្លួនគេមកនេះគឺពិតជាខ្ពស់ខ្លាំងណាស់ យើងមិនធ្វើអីពាក់ព័ន្ធនឹងរឿងនេះនោះទេ គ្មានផ្លូវឡើយយើងយកគេមក។ និយាយឲ្យស្មោះត្រង់ទៅ ខ្ញុំមិនចង់ប្រឡូកប្រឡាក់រឿងហ្នឹងទេ វាអត់សប្បាយទេ “។ គួរបញ្ជាក់ផងដែរថា Haaland ត្រូវបានក្លឹបធំៗជាច្រើនចង់បានពី Dortmund ដោយសារតែសារសមត្ថភាពរបស់គេ ប៉ុន្តែនៅក្នុងខណៈនេះ ខ្សែប្រយុទ្ធមានតម្លៃខ្ពស់ណាស់រហូតទៅដល់ ១៦៤លានដុល្លារ ជាមួយនឹងថ្លៃពលកម្ម ៦៥ម៉ឺនដុល្លារក្នុងមួយសប្ដាហ៍៕
08 Apr 2022
56 views
Football News
Haaland លួចសួរពត៍មានអំពីក្លឹប Real Madrid ពី Odegaard
កីឡាករ Martin Odegaard បានទម្លាយថា មិត្តរួមសញ្ជាតិ Erling Haaland បានសួរនាំគាត់អំពីព័ត៌មានមួយចំនួននៅ Real Madrid ខណៈបច្ចុប្បន្នខ្សែប្រយុទ្ធសញ្ជាតិ ន័រវែស រូបនេះក៏កំពុងមានព័ត៌មានចង់ចាកចេញពី Borussia Dortmund ផងដែរ។ ជាការពិតណាស់ អំឡុងពេលថ្មីៗនេះ Haaland ហាក់មានទំនាក់ទំនងផ្ទេរទៅកាន់ក្រុម Barcelona និង Manchester City ខ្លាំងមែនទែនប៉ុន្តែសម្រាប់រយៈពេលចុងក្រោយនេះរូបគេត្រូវបានគេដឹងថា បែជាមានដំណឹងផ្ទេរទៅកាន់ក្រុមមេឃខៀវខ្លាំងជាងទៅវិញ។ ទោះបីយ៉ាងណាក៏ដោយ ខ្សែប្រយុទ្ធវ័យ ២១ ឆ្នាំរូបនេះក៏ត្រូវបាន Real Madrid និង Manchester United កំពុងចាប់អារម្មណ៍ផងដែរ។ ដ្បិត Haaland កំពុងមានទំនាក់ទំនងផ្ទេរខ្លាំងជាមួយ Man City, ប៉ុន្តែរូបគេក៏ទំនងមានការចាប់អារម្មណ៍ទៅលើក្លិប Real Madrid ផងដែរ បន្ទាប់ពីថ្មីៗនេះរូបគេបានលួចសួរព័ត៌មានខ្លះអំពីក្រុមម្ចាស់ជើងឯក Champions League ១៣ សម័យ។ ទាក់ទងនឹងរឿងខាងលើ Odegaard ដែលជាអតីតកីឡាកររបស់ Real Madrid
26 Mar 2022
37 views
Football News
Neville ថាសមត្ថភាព Mbappe ដល់កម្រិត Messi និង Ronaldo ហើយ
លោក Gary Neville អ្នកជំនាញនិងវិភាគបាល់ទាត់ដ៏ល្បីមួយរូបបានលើកឡើងនៅក្នុងថ្ងៃនេះថា សមត្ថភាពរបស់ខ្សែប្រយុទ្ធ Kylian Mbappe គឺដល់កម្រិតរបស់ ខ្សែប្រយុទ្ធ Lionel Messi និងខ្សែប្រយុទ្ធ Cristiano Ronaldo ហើយ។ លោក Nevilla បានលើកឡើងថា៖” យើងឃើញស្រាប់ហើយ Ronaldo និង Messi គឺជិតមកដល់ទីបញ្ចប់នៃអាជីពរបស់ពួកគេហើយ។ និយាយអញ្ចឹងមិនមែនចង់មានន័យថា ពួកគេនឹងចូលនិវត្តន៍នៅក្នុងចុងរដូវកាលនេះទេ។ ច្បាស់ណាស់ ពួកគេនឹងនៅលេងបាន ៣-៤ឆ្នាំអីទៀតណោះ បើមើលតាមកាយសម្បទារបស់ពួកគេ។ តែច្បាស់ណាស់កម្លាំងពួកគេចាប់ផ្ដើមអន់ថយហើយ “។ លោកបានបន្តថា៖” នៅខណៈនេះបើយើងសួរកីឡាករមួយណាចង់ទិញយកបំផុត ច្បាស់ជាគ្មាននរណាឆ្លើយចង់យក Messi ឬ Ronaldo អីនោះទេ ពួកគេច្បាស់ជាឆ្លើយថា Mbappe, Haaland, Salah, Lewandowski អីហើយ។ និយាយទៅ ពួកគេទាំងពីរនោះនៅតែលេងបាននៅកម្រិតខ្ពស់អញ្ចឹង គ្រាន់តែកម្រិតទាំងនោះវាមិនដូចពីមុន អញ្ចឹងពួកគេលែងជាកីឡាករល្អជាងគេទៀត “។ យ៉ាងណា លោក Neville បានលើកឡើងថាឥឡូវនេះមាន Mbappe ដែលមានសមត្ថភាព
10 Mar 2022
60 views
Football News
Higuain ចុចឈ្មោះ Haaland និង Mbappe ជាអ្នកជំនួស Ronaldo និង Messi នៅពេលខាងមុខ
ខ្សែប្រយុទ្ធក្លិប Inter Miami កីឡាករ Gonzalo Higuain បានចុចឈ្មោះ Erling Haaland និង Kylian Mbappe ជា កីឡាករដែលអាចស្នងតំណែងរបស់ Cristiano Ronaldo និង Lionel Messi បាននាពេលអនាគត។ ជាការពិតណាស់ Ronaldo និង Messi តែងតែត្រូវបានគេចាត់ទុកជាកីឡាករដែលល្អជាងគេពីររូបនៅលើលោក បន្ទាប់ពីអ្នកទាំងពីរធ្លាប់បានឈ្នះពានរង្វាន់ជាច្រើននៅក្នុងអាជីពជាពិសេសពានរង្វាន់ Ballon d’Or ដែលបូកសរុបចូលគ្នាមានចំនួន១២សម័យ។ យ៉ាងណាក៏ដោយ គិតមកទល់ពេលនេះ អ្នកទាំងពីរចាប់ផ្តើមមានវ័យកាន់តែច្រើន ហើយ ទម្រង់លេងក៏ចាប់ផ្តើមធ្លាក់ចុះបន្តិចម្តងៗដែលធ្វើឲ្យ Higuain គិតថា Haaland និង Mbappe អាចស្នងតំណែងពួកគេបាននាពេលអនាគត។ Higuain បាននិយាយថា៖ “Mbappe មានលក្ខណៈគ្រប់បែបយ៉ាង។ ខ្ញុំជឿជាក់ថា Ronaldo និង Messi នឹងឈប់លេងបាល់នៅថ្ងៃណាមួយពីព្រោះជីវិត គឺ វាបែបនេះ ហើយ Haaland និង Mbappe
09 Mar 2022
47 views
Football News
Dortmund បកស្រាយពាក្យចចាមអារ៉ាមដែលថា Haaland បានទៅជួបពិភាក្សា Xavi នៅសប្ដាហ៍មុន
កាលពីសប្ដាហ៍មុន សារព័ត៌មានជាច្រើនបានចុះផ្សាយថា ខ្សែប្រយុទ្ធ Erling Haaland និង លោក Xavi គ្រូបង្គោលក្លឹប Barcelona បានទៅទីក្រុង Munich ប្រទេសអាល្លឺម៉ង់ និងបានជួបពិភាក្សាគ្នារឿងចែចូវយកកីឡាករនេះមកកាន់ Barca ។ នៅក្នុងថ្ងៃនេះ លោក Sebastian Kehl នាយកកីឡារបស់ក្លឹប Dortmund បាននិយាយទៅកាន់សារព័ត៌មាន Ruhr Nachrichten ដោយបកស្រាយ Haaland ទៅកាន់ទីក្រុង Munich នេះគឺដើម្បីទៅព្យាបាលរបួសទៅតាមវេជ្ជបញ្ជា និងមិនមានអ្វីលើសពីហ្នឹងឡើយ។ ចំពោះលោក Xavi ហាក់បីដូចជាមិនទាត់ចោលនឹងពាក្យចចាមអារ៉ាមខាងលើសោះ ដោយសារលោកបាននិយាយថា លោកមិនអាចផ្ដល់ព័ត៌មានទាក់ទងនឹងរឿងនេះបានលម្អិតទេ ដោយលោកធ្វើអ្វីគ្រប់យ៉ាងគឺដោយក្លឹបនៅពេលនេះ និងអនាគត។ ចំពោះលោក Laporta ប្រធានក្លឹប Barcelona បានលើកឡើងថា នៅខណៈនេះ Barca មិនបានទាក់ទងនឹង Haaland ដោយផ្ទាល់ទេ បើមានរឿងចែចូវចង់បានអញ្ចឹងមែន ខាង Barca គឺទាក់ទងទៅ Dortmund ផ្ទាល់។ Haaland
08 Mar 2022
62 views
Football News
Haaland ថា គេនឹងផ្លាស់ទៅ Real Madrid លុះត្រាតែKarim Benzema ចាកចេញ
ខ្សែប្រយុទ្ធក្លិប Borussia Dortmund កីឡាករ Erling Haaland ត្រូវបានគេរាយការណ៍ថា នឹងយល់ព្រមផ្លាស់មកកាន់ Real Madrid លុះត្រាតែ Karim Benzema ចាកចេញពីកីឡដ្ឋាន Santiago Bernabeu។ ជាការពិតណាស់កីឡាករវ័យ២១ឆ្នាំខាងលើបានវិវត្តន៍ខ្លួនទៅជាខ្សែប្រយុទ្ធដែលល្អជាងគេម្នាក់នៅលើលោកតាមរយៈការបង្ហាញថ្វីជើងបញ្ចប់ទីយ៉ាងអស្ចារ្យរបស់ Dortmund ដោយក្នុងចំណោមការបង្ហាញខ្លួន ៧៩ប្រកួតគេអាចស៊ុតបញ្ចូលទីបានរហូតដល់ទៅ៨០គ្រាប់ឯណោះ។ Haaland ក៏តែងតែមានពាក្យចចាមអារ៉ាមក្នុងការផ្លាស់ទៅកាន់ក្លិបធំៗដូចជា Real Madrid, Barcelona និង Manchester City ជាដើម។ យ៉ាងណាក្តីបើយោងទៅតាមការចុះផ្សាយរបស់កាសែត El Nacional បានលើកឡើងថា Haaland បានរាយការណ៍ទៅកាន់ភ្នាក់ងាររបស់គេលោក Mino Raiola ថាគេនឹងចូលរួមជាមួយ Real Madrid លុះត្រាតែ Benzema ចាកចេញពីព្រោះគេគិតថាវត្តមានរបស់កីឡាករសញ្ជាតិបារាំងខាងលើនឹងក្លាយជាតួអង្គសំខាន់និង ជាអ្នកដឹកនាំក្លិប៕
27 Feb 2022
94 views
Football News
ក្លិប Real Madrid បញ្ចុះបញ្ចូលឲ្យ Haaland បន្តស្នាក់នៅ Dortmund មួយរដូវកាលទៀតសិន
ក្លិប Real Madrid ត្រូវបានរាយការណ៍ថា ពួកគេកំពុងបញ្ចុះបញ្ចូលឲ្យ Erling Haaland ស្នាក់នៅ Borussia Dortmund មួយរដូវកាលទៀតសិន សឹមគិតគូរឿងផ្លាស់មកទឹកដីថ្មី នៅរដូវកាលក្រោយ។ ជាការពិតណាស់ Haaland ទំនងជាមិនបន្តស្នាក់នៅជាមួយក្លិប Borussia Dortmund ទៀតទេ នៅរដូវក្តៅខាងមុខនេះ។ លើសពីនេះទៅទៀត មានក្លិបយក្សជាច្រើននៅក្នុងទ្វីបអឺរ៉ុបកំពុងតាមប្រមាញ់រូបគេផងដែរ រួមមានក្លិប Barcelona, Real Madrid, Manchester United, Manchester City និង Chelsea ជាដើម។ គួរបញ្ចាក់ផងដែរថា តម្លៃផ្តាច់កុងត្រារបស់គេ គឺ ៦៤លានអឺរ៉ូ (ឬប្រមាណ ៧២លានដុល្លា)។ បើយោងទៅតាមសារកាសែត SER Deportivos បានចុះផ្សាយថា ដោយក្លិប Real Madrid មានគម្រោងចង់បាន Mbappe មុនក្នុងរដូវកាលនេះ ហើយពួកគេមិនចង់ចាយលុយច្រើនពេក។ ដូច្នេះហើយ ទើបពួកគេសម្រេចចិត្តចង់ឲ្យ Haaland បន្តស្នាក់នៅ Dortmund
26 Feb 2022
50 views
Football News
Barca មានបំណងចង់លក់ខ្សែការពារ Jordi Alba ដើម្បីប្រមូលលុយទុកទិញ Haaland
លោកប្រធាន Joan Laporta របស់ក្លិប Barcelona ត្រូវបានគេរាយការណ៍ចង់ដោះលែងឲ្យ ខ្សែការពារ Jordi Alba ចាកចេញដើម្បីអាចឲ្យក្លិបទិញយកខ្សែប្រយុទ្ធ Erling Haaland បាន។ នៅរដូវកាលនេះ Barcelona ធ្លាក់ក្នុងស្ថានភាពដុនដាបដោយបានធ្លាក់ចេញពី Champions League មកលេងនៅ Europa League ដោយសារការបាត់បង់ម៉ាស៊ីនរកគ្រាប់បាល់ឆ្នើមគឺ Lionel Messi ទើបលោក Laporta កំពុងគិតគូធ្វើយ៉ាងណាបញ្ចុះបញ្ចូល Haaland ឲ្យផ្ទេរមកទឹកដី Camp Nou ឲ្យបាន។ តម្លៃផ្ដាច់កុងត្រារបស់កីឡាករសញ្ជាតិន័រវេសរូបនេះគឺខ្ទង់ ៧៥លានផោប(ស្មើនឹងប្រមាណ ១០១.៩ លានដុល្លារ) និងថ្លៃផ្សេងៗទៀតដូចជាថ្លៃភ្នាក់ងាររបស់គេនិងឪពុករបស់គេ ហើយដោយសារ Haaland មានប្រាក់ឈ្នួលខ្ពស់គឺ Barcelona ត្រូវតែបង្ខំចិត្តដោះលែងកីឡាករក្នុងក្រុមហើយម្នាក់ក្នុងនោះគឺ Alba។ Jordi Alba នៅសល់កុងត្រាស្នាក់នៅទឹកដី Camp Nou រហូតដល់ឆ្នាំ២០២៤ ដូច្នេះក្លិបកំពុងសម្លឹងរកទីផ្សារកលក់គេចេញឲ្យបាន ខណៈដែលកីឡាកររាមច្បងដូចជា Gerard Pique និង Sergio
20 Feb 2022
133 views
Football News
Fabrizio Romano បង្ហើបថា Man United ទំនងនឹងទិញយកខ្សែប្រយុទ្ធ Martinez ពី Inter Milan
អ្នកកាសែតជនជាតិអ៊ីតាលី Fabrizio Romano បានបង្ហើបឲ្យដឹងថា Manchester United ទំនងជាមិនតាមទិញយកខ្សែប្រយុទ្ធ Erling Haaland នោះឡើយ តែ ខ្សែប្រយុទ្ធ Lautaro Martinez គឺអាចនឹងមានភាគរយ។ លោក Fabrizio Romano ឲ្យតម្រុយថាភាគីលោក Ralf Rangnick នឹងតាមទិញយកខ្សែប្រយុទ្ធថ្មីមួយរូបទៀតដើម្បីពង្រឹងក្រុមប៉ុន្តែត្រូវចាំមើលថាអ្នកណាជាគ្រូបង្វឹកបន្តសិន។ Fabrizio Romano បានថ្លែងប្រាប់ FIVE ថា៖ “បាទ ពួកគេមានជម្រើសច្រើនណាស់ ពួកគេនឹងសម្រេចចិត្តទាំងអស់គ្នាជាមួយគ្រូបង្វឹកថ្មី។នេះជារឿងសំខាន់ណាស់ ពួកគេត្រូវសម្រេចចិត្តជាមួយគ្រូបង្វឹកថ្មីព្រោះចង់ដឹងថាគ្រូចង់បានខ្សែប្រយុទ្ធរបៀបម៉េច។ ឧទាហរណ៍មានពាក្យចចាមអារ៉ាមថាក្លិបចង់បាន Haaland ប៉ុន្តែវាពិតជាពិបាកដូច្នេះខ្ញុំមិនគិតថា Erling Haaland ជាជម្រើសដ៏ពិតប្រាកដជាក់ស្ដែងទេសម្រាប់ Man United ។ ខ្ញុំនឹងរង់ចាំមើលអ្នកផ្សេងទៀត ដូចជាខ្ញុំឃើញឈ្មោះ Lautaro Martinez ហើយមើលទៅគេដូចជាអ្នកដែលក្លិបតាមទិញនៅរដូវក្ដៅខាងមុខ”៕
18 Feb 2022
57 views
Football News
Pique ថា បើគេជា Haaland គឺមិនទៅលេងនៅក្លឹបណាដែលមាន Mbappe ឡើយ
ខ្សែការពារ Gerard Pique បានផ្ដល់យោបល់ថា Erling Haaland គួរតែផ្លាស់ទៅលេងនៅក្លឹបដែលមិនមានវត្តមានរបស់ Kylian Mbappe។ ខ្សែប្រយុទ្ធ Haaland កំពុងតែក្លាយជាគោលដៅរបស់ក្លឹបធំៗជាច្រើននៅអឺរ៉ុប ក្រោយបង្ហាញសមត្ថភាពល្អជាមួយក្លឹប Borussia Dortmund។ រដូវកាលនេះក្នុងលីគកីឡាករវ័យ២១ឆ្នាំរកបាន១៦គ្រាប់ ក្នុងការបង្ហាញខ្លួន១៤ប្រកួត។ Real Madrid ជាក្លឹបដាក់ការចាប់អារម្មណ៍ខ្លាំងលើកីឡាករសញ្ជាតិន័រវែស ខណៈ Man City, United, Bayern Munich និង Barcelona សុទ្ធសឹងតែជាក្លឹបចង់ទិញ Haaland។ ថ្មីៗនេះលេចឮថា Real Madrid បានចរចាគ្នាត្រូវរ៉ូវគ្នាជាមួយ Mbappe ដោយហ៊ានឲ្យ៥០លានអឺរ៉ូក្នុងមួយឆ្នាំ។ ពាក់ព័ន្ធនឹងរឿងនេះ Pique បញ្ចេញមតិមួយជាមួយកាសែតអេស្ប៉ាញថា ប្រសិនបើគេជាមួយ Haaland គេចង់ឈ្នះពាន Ballon d’Or ហើយនឹងមិនទៅក្លឹបណាមាន Mbappe ឡើយ។ នេះអាចជាយុទ្ធសាស្ត្រមួយរបស់ Pique ដើម្បីទាក់ចិត្ត Haaland ឲ្យមកលេងនៅ Barca៕
04 Feb 2022
78 views