Tag: Hakim Ziyech
Football News
Asensio ត្រូវបានចាប់អារម្មណ៍ដោយក្លឹប Chelsea និង Paris Saint-Germain
ក្លិបតោខៀវ Chelsea និង Paris Saint-Germain ត្រូវបានគេរាយការណ៍ថាចាប់អារម្មណ៍ចង់ទិញយកខ្សែប្រយុទ្ធ Marco Asensio ពីក្លិប Real Madrid បន្ទាប់ពីឃើញថាកីឡាករសញ្ជាតិអេស្ប៉ាញរូបនេះស៊ុតបញ្ចូលទីបាន៧គ្រាប់ក្នុងការបង្ហាញខ្លួន២៣ប្រកួត។ កុងត្រារបស់ Asensio ក្នុងការស្នាក់នៅទឹកដី Santiago Bernabeu នឹងផុតកំណត់នៅរដូវកាលក្រោយដូច្នេះ Chelsea ដាក់គោលដៅចង់បានគេយកមកជំនួស Hakim Ziyech, Kai Havertz និង Timo Werner ជាដើមនិងអាចចាប់ផ្ដើមដាក់សំណើទិញយកគេនៅរដូវក្ដៅខាងមុខ។ PSG ឯណោះវិញដឹងច្បាស់ថា ខ្សែប្រយុទ្ធ Kylian Mbappe នឹងចាកចេញពីក្លិបដោយគ្មានតម្លៃខ្លួននៅរដូវក្ដៅនេះទើបចង់បាន Marco Asensio មកជំនួសកន្លែង។ គួរបញ្ជាក់ផងដែរថា Asensio បានផ្ទេរពីក្លិប Real Mallorca មក Real Madrid កាលឆ្នាំ២០១៦ ដោយស៊ុតបញ្ចូលទីបាន១១គ្រាប់ក្នុងការបង្ហាញខ្លួន ២៦ប្រកួត នៅរដូវកាល ២០១៧/២០១៨ មុននឹងរងរបួសជង្គង់ធ្ងន់ធ្ងរកាលឆ្នាំ ២០១៩៕
26 Jan 2022
83 views
Football News
ក្នុងរយៈពេល៣សប្ដាហ៍ Chelsea លត់ Spurs ដល់ទៅ ៣ដង
២ គ្រាប់នៅវគ្គទីពីរបានជួយឲ្យ Chelsea យកឈ្នះ Spurs ក្នុងលិទ្ធផល ២ ទល់នឹង ០ កាលពីយប់មិញក្នុងក្របខណ្ឌ Premier League។ បន្ទាប់ពីមិនមានគ្រាប់បាល់នៅវគ្គទីមួយ ខ្សែបម្រើប្រយុទ្ធ Hakim Ziyech បានទាត់បញ្ចូលទីយ៉ាងស្អាតពីលើប្រអប់គ្រោះថ្នាក់ ជួយ Chelsea នាំមុខ ១ ទល់នឹង ០។ ខ្សែការពារជើងចាស់ Thiago Silva ជាអ្នកបន្ថែមគ្រាប់ទីពីរឲ្យតោខៀវ ក្រោយមានការបញ្ជូនពីបាល់ Free-Kick របស់ Mason Mount។ នេះគឺការឈ្នះលើកទី៣សម្រាប់ Chelsea លើក្រុម Spurs ក្នុងរយៈពេល៣សប្ដាហ៍ចុងក្រោយ។ ២លើកមុន Chelsea បានឈ្នះក្នុងពានរង្វាន់ League ទាំងពីរជើង ២ ទល់នឹង ០ និង ១ ទល់នឹង ០។ ជ័យជម្នះយប់មិញក្រុមលោក Thomas Tuchel បន្តឈរលេខ៣ក្នុងតារាងពិន្ទុលីគមាន៤៧ពិន្ទុ គម្លាតពីក្រុម Man
25 Jan 2022
66 views
Football News
Thomas Tuchel ថា Chelsea យកបាន៣ពិន្ទុពី Watford គឺសំណាងហើយ
អ្នកចាត់ការរបស់តោខៀវ Chelsea លោក Thomas Tuchel យល់ឃើញថាក្រុមរបស់ខ្លួនយកបាន៣ពិន្ទុពីក្រុម Watford បានគឺចាត់ទុកថា សំណាងហើយ សម្រាប់ការប្រកួត Premier League សប្ដាហ៍ទី១៤ ដើម្បីគ្រប់គ្រងកំពូលតារាង។ បើកការប្រកួតក្រុមទាំងពីរប្រឹងប្រែងរៀងខ្លួនរហូតដល់នាទីទី២៩ Mason Mount រកបាន១គ្រាប់មុនដើម្បីបង្កើតការនាំមុខ១-០។ ដល់នាទីទី៤៣ មុនចប់តង់ទី១ម្ចាស់ផ្ទះក៏តាមបានស្មើដោយ Emmanuel Bonaventure Dennis។ ចប់តង់ទី១ ក្រុមទាំងពីរបញ្ចប់ត្រឹម១ស្មើ។ ចូលដល់វគ្គទី២ ក្រុមភ្ញៀវរកបានគ្រាប់បាល់ជ័យជម្នះដោយ Hakim Ziyech នៅនាទីទី៧២។ ចប់ការប្រកួតក្រុមទាំងពីរបញ្ចប់ដោយក្រុមផ្ញៀវឈ្នះ ២-១។ ទាក់ទងជ័យជម្នះនេះអ្នកចាត់ការក្រុមតោបានឲ្យដឹងថា វាហាក់ដូចជាការលួច៣ពិន្ទុពីម្ចាស់ផ្ទះ យ៉ាងណាវាក៏ជាសំណាងបំផុតមួយសម្រាប់រូបលោក ដែលអាចយកបាន៣ពិន្ទុពីក្រុមម្ចាស់ផ្ទះយ៉ាងដូច្នេះដែរ៕
02 Dec 2021
133 views
Football News
អ្នកចាត់ការថ្មីរបស់ Barca លោក Xavi មើលឃើញកីឡាកររបស់ Chelsea ដល់ទៅ៣នាក់
Xavi Hernandez ដែលជាអ្នកចាត់ការថ្មីរបស់ក្លឹប Barcelona កំពុងសម្លឹងឃើញកីឡាករ Chelsea ដល់ទៅ៣នាក់ និងត្រៀមយកមកនៅខែមករាខាងមុខដើម្បីជួយពង្រឹងក្រុម។ អ្នកចាត់ការសញ្ជាតិអេស្ប៉ាញកំពុងសម្លឹងឃើញលើការខ្ចីជើងកីឡាករថ្មីចូល ហើយក្នុងនោះសមាជិករបស់ Chelsea ចំនួន 3 រូបដែលមាន Christian pulisic, Hakim Ziyech និង Hudson-Odoi ស្ថិងក្នុងចំណាប់អារម្មណ៍របស់លោក។ យោងតាមសារព័ត៌មាន Diario Sport ឲ្យដឹងថា Barcelona ចង់បានកីឡាករទាំង៣ខាងលើ ដែលមិនសូវបានលេងក្រោមការដឹកនាំរបស់លោក Thomas Tuchel។ ហើយពួកគេអាចជាជម្រើសប្រយុទ្ធបន្ថែមដ៏ល្អសម្រាប់ក្រុមលោក Xavi។ Pulisic រដូវកាលនេះក្នុងលីគទើបតែលេងបាន២ប្រកួតប៉ុណ្ណោះ ហើយប្រសិនបើគេទៅ Barca វាជាឱកាសអាចលេងជាមួយមិត្តរួមជាតិអាមេរិក Sergino Dest។ Ziyech ក៏មិនសូវបានបង្ហាញខ្លួនឲ្យតោខៀវដូចគ្នា ខណៈ Hudson-Odoi ត្រូវការឱកាសលេងច្រើនដើម្បីបានជាប់ជម្រើសជាតិអង់គ្លេសទៅលេងនៅ World Cup ឆ្នាំក្រោយ៕
15 Nov 2021
122 views
Football News
Hakim Ziyech បង្ខំចិត្តចាក់ចេញពីទឹកដី Stamford Bridge
ខ្សែបម្រើ Hakim Ziyech របស់ក្រុមតោខៀវ Chelsea អាចនឹងចាក់ចេញពីទឹកដីអង់គ្លេសនឹងបន្តអាជីពរបស់គេនៅឯប្រទេសអាល្លឺម៉ង់។ បើតាមការអះអាងរបស់ Goal.com ថាកីឡាករវ័យ 28 ឆ្នាំរូបនេះសុខចិត្តចាកចេញពីទឹកដី Stamford Bridge ក្នុងខែមករាខាងមុខនេះ ។ កីឡាករសញ្ជាតិម៉ារ៉ុកមិនពេញចិត្តនឹងពេលវេលាលេងជាប្រចាំក្រោមការដឹកនាំរបស់លោក Thomas Tuchel។ រដូវកាលនេះ Hakim Ziyech បង្ហាញខ្លួននៅ Premier League ត្រឹមតែ 4 ដងប៉ុណ្ណោះសម្រាប់ក្លឹបដែលមានតែ 2 ប្រកួតប៉ុណ្ណោះដែលរូបគេជាប់ជម្រើស 11នាក់ដំបូង។ យោងតាមប្រភពបានឱ្យដឹងថាក្លឹប Borussia Dortmund កំពុងស្វែងរកខ្សែបម្រើដើម្បីពង្រឹងក្រុមរបស់ពួកគេ ហើយ Ziyech គឺពិតជាជម្រើសដែលសមនឹងទទួលបានការពិចារណាយ៉ាងម៉ត់ចត់៕
12 Nov 2021
152 views
Football News
ស្ងាត់ៗ AC Milan ចង់ទាក់ទងសុំខ្ចីជើងតារាឆ្នើមរបស់ Chelsea រូបនេះ
ក្លិប AC Milan ចង់ខ្ចីជើងខ្សែបម្រើ Hakim Ziyech ពី Chelsea បន្ទាប់ពីឆក់យកខ្សែប្រយុទ្ធ Olivier Giroud រួចមក។ យោងតាមសារព័ត៌មាននៅអ៊ីតាលីគឺ Calciomercato លោកគ្រូបង្វឹក Stefano Pioli ចង់បាន Ziyech មករួមក្រុមខ្លាំងណាស់ក្រោយឃើញថាគេរកបាន ៦គ្រាប់ក្នុងការបង្ហាញខ្លួនចំនួន៣៩ប្រកួតនៅរដូវកាលមុន។ កីឡាករសញ្ជាតិម៉ារ៉ុករូបនេះផ្ទេរពី Ajax មកទឹកដី Stamford Bridge កាលពីឆ្នាំ២០២០ ក្នុងតម្លៃខ្លួន៣៦.៧លានផោន(ស្មើនឹងប្រមាណ៥០.៤លានដុល្លារ) ប៉ុន្តែជាក់ស្ដែងគេមិនសូវជាប់ជម្រើស១១នាក់ដំបូងនោះឡើយ។ លោកគ្រូបង្វឹក Thomas Tuchel ចូលចិត្តដាក់ Christian Pulisic, Kai Havertz, Mason Mount មកជំនួសកន្លែងគេដែលធ្វើឲ្យ Ziyech ពិតជាពិបាកប្រជែង។ យ៉ាងណាមិញ AC Milan នៅតែជ្រើសរើសយក ខ្សែបម្រើ Philippe Coutinho នៃក្លិប Barcelona និង Isco នៅក្លិប Real
24 Jul 2021
194 views
Other News
Chelsea សំរេចការទិញកីឡាករដំបូង ក្រោមការដឹកនាំរបស់ Frank Lampard
ក្លិប Chelsea បានសំរេចការទិញកីឡាករចូលដំបូងបំផុត នៅក្រោមការដឹកនាំរបស់លោក Frank Lampard បន្ទាប់ពីព្រមព្រៀងជាមួយ Ajax ទៅលើខ្សែបម្រើ Hakim Ziyech។ កីឡាករសញ្ជាតិម៉ារ៉ុករូបនេះ មានទំនាក់ទំនងក្នុងការផ្ទេរទៅកាន់ក្លឹបជាច្រើននៅក្នុងរដូវក្ដៅកន្លងទៅ ប៉ុន្ដែទឹកដី Stamford Bridge ជាទ្រនំថ្មីរបស់គេសំរាប់រដូវកាលក្រោយ។ បើតាមកាសែតហូឡង់ De Telegraaf បានរាយការណ៍ថា Ajax នឹងទទួលបាន ៤៥លានអឺរ៉ូពី Ziyech។ ក្លឹបយក្សហូឡង់បាននាំយកកីឡាករវ័យ២៦ឆ្នាំរូបនេះ មកចូលរួមកាលពីឆ្នាំ ២០១៦ ពីក្លឹប FC Twente ក្នុងតម្លៃ ១១លានអឺរ៉ូ ហើយចាប់ពីពេលនោះមក រូបគេបានបង្ហាញខ្លួនលើទីលាន ១៥៩ប្រកួត រកគ្រាប់បាល់បាន ៤៨គ្រាប់ និង បញ្ជូនឲ្យមិត្តរួមក្រុមស៊ុត ៨២លើក៕
13 Feb 2020
314 views