Tag: Hansi Flick
Football News
Lewandowski បានទទួលពានរង្វាន់ស្បែកជើងមាសប្រចាំទ្វីបអ៊ឺរ៉ុបឆ្នាំ ២០២១
ខ្សែប្រយុទ្ធ Robert Lewandowski របស់ក្រុម Bayern Munich និងជម្រើសជាតិប៉ូឡូញទទួលបានស្បែកជើងមាសប្រចាំទ្វីបអ៊ឺរ៉ុបរដូវកាល ២០២០/២១ ។ ជាមួយនឹងការស៊ុតបាន ៤១ គ្រាប់ក្នុងការបង្ហាញខ្លួនចំនួន ២៩ លើកនៅក្របខ័ណ្ឌ Bundesliga ដែលបានយកឈ្នះលើកីឡាករ Lionel Messi ដែលរកបាន ៣០ គ្រាប់និង Cristiano Ronaldo ដែលមាន ២៩ គ្រាប់។ កីឡាករវ័យ ៣៣ ឆ្នាំរូបនេះរកគ្រាប់បាល់បាន ១ គ្រាប់កន្លះក្នុងរយៈពេល ៩០ នាទីក្នុងរយៈពេល ៩ រដូវកាលជាប់ៗគ្នាឲ្យក្រុម Bayern តែបរាជ័យក្នុងការស៊ុតបញ្ចូលទីក្នុងចំណោម ៤ ប្រកួតក្នុងចំណោម ២៩ ប្រកួតរបស់គាត់។ គ្រូបង្វឹកក្រុមជម្រើសជាតិអាឡឺម៉ង់ Hansi Flick ដែលបានមកដឹកនាំក្លឹបនេះចន្លោះឆ្នាំ ២០១៩ ដល់ ២០២១ បានអបអរសាទរដល់ Lewandowski ដែលបានឈ្នះពានរង្វាន់នេះ។
22 Sep 2021
156 views
Football News
Koeman មានអារម្មណ៍ថាបាត់បង់ទំនុកចិត្តពីក្លឹប Barca ក្រោយលេចឮរឿងចង់ដូរគ្រូ
លោក Ronald Koeman គ្រូបង្គោលក្លឹប Barcelona បាននិយាយក្នុងសន្និសីទកាសែតនៅក្នុងថ្ងៃនេះថា លោកហាក់បីដូចជាបាត់បង់ទំនុកចិត្តពីក្លឹប ខណៈកាលពីពេលថ្មីៗនេះលេចឮពាក្យចចាមអារ៉ាមថា Barcelona មានបំណងចង់ដាក់គ្រូថ្មីមកជំនួស។ អតីតខ្សែការពារក្លឹប Barcelona រូបនេះបាននិយាយថា៖ ” នៅជុំចុងក្រោយនៃរដូវកាលនេះ ខ្ញុំមានអារម្មណ៍ថា ក្លឹបបាត់បង់ទំនុកចិត្តលើខ្ញុំ។ ពួកយើងមិនបានពិភាក្សាលើរឿងអនាគត ហើយខ្ញុំក៏យល់ដែរថា រឿងហេតុទាំងអស់គឺដោយសារតែលទ្ធផលមិនសូវល្អ។ ខ្ញុំក៏យល់ដែរថា ការផ្លាស់ប្ដូរត្រូវតែមាន ដើម្បីឲ្យក្លឹបបានឈ្នះឡើងវិញ ” ។ បុរសជនជាតិហុល្លង់រូបនេះបានបន្តថា៖ ” ខ្ញុំគិតថា វាក៏មិនអីដែរ ប្រសិនបើគេចង់បានគ្រូថ្មី ឬ កីឡាករថ្មីណាមួយ តែរឿងទាំងអស់នេះត្រូវតែនិយាយឲ្យដឹងគ្នាសិន ” ។ Barcelona រដូវកាលនេះកំពុងឈរលេខ ៣ នៅតារាង La Ligaដោយមាន ៧៦ពិន្ទុ។ កាលពីពេលថ្មីៗនេះ សារព័ត៌មានអេស្ប៉ាញភាគច្រើននៅផ្នែកតំបន់កាតាឡាន់បានចុះផ្សាយថា លោក Hansi Flick គ្រូ Bayern Munich ជាជម្រើសទី១ របស់លោក Joan Laporta ប្រធានក្លឹប
21 May 2021
246 views
Football News
Bayern អាចលេងដោយគ្មាន Sule ក្នុងជំនួបទី ២ ទល់នឹងក្រុម PSG
ក្រុម Bayern Munich នឹងមិនមានវត្តមានកីឡាករ Leon Goretzka, Niklas Sule, Lucas Hernandez និង Marc Roca នៅពេលពួកគេជួបជាមួយនឹងក្រុម Union Berlin នៅថ្ងៃសៅរ៍ ។ ក្រុម Bayern Munich កំពុងតែជួបបញ្ហារបួសកីឡាករមុនការប្រកួតនៅថ្ងៃសៅរ៍ជាមួយក្រុម Union Berlin ដោយលោក Hansi Flick បារម្ភថា Niklas Sule នឹងខកខានការប្រកួតជើងទី ២ នៃពានរង្វាន់ Champions League ទល់នឹង Paris Saint-Germain ។ ក្រុម Bayern Munich នឹងមិនមាន Sule, Leon Goretzka, Lucas Hernandez និង Marc Roca នៅពេលពួកគេត្រលប់មកចូលរួមប្រកួតនៅ Bundesliga នៅចុងសប្តាហ៍នេះ ។
10 Apr 2021
154 views
Football News
Gnabry ធ្វើតេស្តវិជ្ជមានលើមេរោគឆ្លងមុនប៉ះ PSG យប់នេះ
កីឡាករ Serge Gnabry គឺជាកីឡាករចុងក្រោយដែលមិនបានលេងការប្រកួត PSG ជាមួយក្រុម Bayern Munich នៅថ្ងៃពុធនេះដោយសារតែធ្វើតេស្តវិជ្ជមានលើ Covid 19 ។ កីឡាករ Serge Gnabry ដែលជាខ្សែបម្រើស្លាបរបស់ក្រុម Bayern Munich នឹងខកខានការប្រកួតជើងទី ១ វគ្គ ៨ ក្រុមចុងក្រោយទល់នឹងក្រុម Paris Saint-Germain បន្ទាប់ពីបានធ្វើតេស្តិ៍រកវីរុសដែលមានផ្ទុកមេរោគ Covid 19 ។ លោក Hansi Flick ដែលជាគ្រូបង្វឹករបស់ក្រុម Bayern Munich បានប្រកាសនៅព្រឹកថ្ងៃអង្គារនេះថា Gnabry នឹងអវត្តមានពីការប្រកួតនៅថ្ងៃពុធនេះនៅឯកីឡាដ្ធាន Allianz Arena ដោយសារតែឆ្លង Covid 19 ។ យោងតាមក្រុម Bayern បានអោយដឹងថាកីឡាករវ័យ ២៥ ឆ្នាំរូបនេះត្រូវបានគេធ្វើតេស្ត៍វិជ្ជមានសម្រាប់ជម្ងឺ Covid 19 នេះពិតមែន ។
07 Apr 2021
213 views
Other News
Bayern Munich សម្រេចបណ្ដេញគ្រូបង្វឹក Niko Kovac ចេញជាផ្លូវការហើយ
ក្លិប Bayern Munich បានឈានដល់ការចែកផ្លូវគ្នាជាមួយគ្រូបង្វឹកលោក Niko Kovac កាលពីថ្ងៃល្ងាចអាទិត្យម្សិលមិញ បន្ទាប់ពីលទ្ធផលមិនសូវជាទទួលបានភាពវិជ្ជមាន។ ជើងឯក Bundesliga រដូវកាលមុនបានរងបរាជ័យយ៉ាងធ្ងន់ធ្ងរដោយចាញ់ Eintracht Frankfurt ក្នុងលទ្ធផល ៥ទល់នឹង១ កាលពីថ្ងៃសៅរ៍ ដែលនោះជាការប្រកួតចុងក្រោយរបស់លោក Kovac មុនពេល Bayern Munich បណ្ដេញចេញពីដំណែង។ ជាមួយគ្នានេះក្លិប Bayern Munich បានប្រកាសថាលោក Hansi Flick ដែលជាគ្រូជំនួយ នឹងត្រូវដឹកនាំបណ្ដោះអាសន្នសម្រាប់ការប្រកួត ២ខាងមុខដែលនឹងត្រូវជួប Olympiacos ក្នុងពានរង្វាន់ Champions League នាថ្ងៃពុធ មុននឹងបន្តមកប៉ះជាមួយជើងខ្លាំង Dortmund នៅចុងសប្ដាហ៍ក្នុងក្របខណ្ឌ Bundesliga។ លោក Niko Kovac បានជួយឲ្យ Bayern Munich ឈ្នះពាន Bundesliga លើកទី២៦ក្នុងប្រវត្តិសាស្រ្តរបស់ក្លិបកាលពីរដូវកាលមុន ដោយដាច់ពិន្ទុពីក្រុមជើងឯករង Dortmund ដល់ទៅ ៩ពិន្ទុ។ យ៉ាងណាមិញ នៅក្នុងរដូវកាលថ្មីនេះក្រោយ
04 Nov 2019
203 views