Tag: Harvey Elliott
Football News
កីឡាករវ័យក្មេងរបស់ក្រុម Liverpool ម្នាក់បានបាក់កពេលលេងជាមួយក្រុម Leeds
កីឡាករវ័យក្មេងកំពុងឡើងជើងរបស់ Liverpool គឺ Elliott បានរបួសបាក់កជើង ក្នុងជំនួបក្រុមរបស់គេយកឈ្នះ Leeds United ៣-០ កាលពីយប់មិញ។ Elliott វ័យ១៨ឆ្នាំបានរងរបួស បន្ទាប់ពីមានការទាក់ជើងពីខ្សែការពាររបស់ Leeds គឺ Pascal Stujik ធ្វើឲ្យអាជ្ញាកណ្ដាលផ្ដល់កាតក្រហមបណ្ដេញចេញពីទីលានក្នុងវគ្គទី២។ Elliott បានស្រែកបង្ហាញការឈឺចាប់ជាខ្លាំង ក្រោយពេលរបួសកជើង និងត្រូវសែងចេញបញ្ជូនទៅមន្ទីរពេទ្យ។ ក្លឹប Liverpool បានបញ្ជាក់ថា Elliott ត្រូវបានគេអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យ Leeds General Infirmary និងបានត្រឡប់ទៅវិញហើយ។ គេនឹងត្រូវធ្វើការវះកាត់ ខណៈព័ត៌មានផ្សេងក្លឹបនឹងជូនដំណឹងជាបន្តបន្ទាប់។ ជ័យជម្នះ ៣-០ លើ Leeds បានជួយឲ្យ Liverpool ឡើងឈរចំណាត់ថ្នាក់លេខ៣ក្នុងតារាងពិន្ទុ Premier League មាន១០ពិន្ទុស្មើគ្នាជាមួយក្រុមលេខ១និង២ Man Utd និង Chelsea៕
13 Sep 2021
152 views
Other News
ចំណូលថ្មីរបស់ Liverpool រងពិន័យ ក្រោយបង្ហោះវីដេអូបើពាក្យមិនសមរម្យដាក់ Harry Kane កំឡុងប្រកួត UCL វគ្គផ្ដាច់ព្រ័ត្រ
ខ្សែប្រយុទ្ធ Harvey Elliott របស់ Liverpool បានរងពិន័យ មិនឲ្យចូលរួមសកម្មភាពជាមួយក្លឹប រយៈពេល១៤ថ្ងៃ បន្ទាប់ពីរូបគេបានប្រើពាក្យមិនសមរម្យទៅលើ ខ្សែប្រយុទ្ធ Harry Kane នៅក្នុងវីដេអូមួយ។ Elliott ដែលជាកីឡាករវ័យក្មេងជាងគេទី២របស់ក្រុមហង្សក្រហម ដែលបានបង្ហាញខ្លួននៅក្នុងការប្រកួតសំរាប់ក្លឹបកាលពីខែមុន បានធ្វើការសូមទោសទៅលើកំហុសដែលបានប្រព្រឹត្ត ប៉ុន្ដែ នៅតែត្រូវបានពិន័យមិនឲ្យចូលរួមក្រុម និង ត្រូវពិន័យជាទឹកប្រាក់ ៣៥០ផោន ហើយត្រូវចូលរួមក្នុងកម្មវិធីអប់រំ។ គួររំឮកថា Elliott បានប្រើពាក្យ «F***ing Mong» ទៅលើ Kane នៅក្នុងវីដេអូ ដែលរូបគេបានថត កំឡុងការប្រកួត Champions League វគ្គផ្ដាច់ព្រ័ត្រ រវាង Livcerpool និង Tottenham។ https://videos.dailymail.co.uk/video/mol/2019/08/01/6637527179802069652/640x360_MP4_6637527179802069652.mp4 ទោះយ៉ាងណាក្ដី ក្រោយមករូបគេបានធ្វើការសុំទោស នៅលើគណនីបណ្ដាញសង្គមរបស់ខ្លួន ចំពោះកំហុសដែលបានប្រព្រឹត្ត៕
13 Oct 2019
258 views