Tag: hazard
Football News
គ្រូបង្វឹកបែលហ្សិកថានៅរដូវកាលថ្មីអ្នកគាំទ្រ Real នឹងឃើញ Hazard ថ្មីប្លែកខុសពីរដូវកាលមុនៗ
លោក Roberto Martinez គ្រូបង្វឹកក្រុមជម្រើសជាតិបែលហ្សិកបាននិយាយនៅក្នុងសម្ភាសន៍ជាមួយប៉ុស្តិ៍វិទ្យុ El Larguero កាលពីពេលថ្មីៗនេះថា នៅរដូវកាលថ្មីនេះ អ្នកគាំទ្រ Real Madrid នឹងឃើញ Eden Hazard ថ្មីប្លែកខុសពីរដូវកាលមុនៗ។ លោក Martinez បាននិយាយថា៖” Eden Hazard កំពុងតែស្ថិតក្នុងពេលដ៏ល្អបំផុតហើយនៅក្នុងអាជីពជាកីឡាករបាល់ទាត់របស់គេ។ ខ្ញុំភ្ញាក់ផ្អើលមែនទែននៅពេលឃើញកាយស្មារតី និងកាយសម្បទាល្អនៅក្នុងខែមិថុនានេះ។ អ្នកគាំទ្រ Real Madrid ប្រាកដណាស់នឹងឃើញ Hazard ថ្មីប្លែកខុសពីរដូវកាលមុនៗមិនខានទេ “។ តាំងពី Chelsea មក Real Madrid តាំងពីឆ្នាំ២០១៩មក Hazard ហាក់ដូចជាមិនសូវជាជោគជ័យដោយសារតែមានរបួសជាប់ញឹកញយពេក។ ក្នុងរយៈពេល៣ឆ្នាំកន្លងទៅនេះ គេចូលលេងឲ្យ Real បាន៦៦ប្រកួត និងស៊ុតចូល៦គ្រាប់។ យ៉ាងកាលពីចុងរដូវកាលឆ្នាំ២០២១/២២ បន្ទាប់ពីគេរបួសគេធានាសះស្បើយបានល្អ Hazard បានសន្យាទៅដល់អ្នកគាំទ្រ Real ទាំងអស់ថានឹងបង្ហាញឲ្យគ្រប់គ្នាប្លែកភ្នែក និងខំឲ្យអស់លទ្ធផលដើម្បីអ្នកទាំងអស់គ្នា៕
18 Jun 2022
21 views
Football News
Ancelotti បានអះអាងថា Hazard នឹងមិនចាកចេញពី Real Madrid នៅរដូវកាលក្រោយ
អ្នកចាត់ការលោក Carlo Ancelotti បានអះអាងថា ខ្សែប្រយុទ្ធស្លាប Eden Hazard នឹងមិនចាកចេញពី Real Madrid នៅរដូវកាលក្រោយនេះទេ។ ជាការពិតណាស់ Hazard ក្រោយចាកចេញពី Chelsea មកចូលរួមជាមួយ Real Madrid រូបគេពុំសូវបានលេងទៀងទាត់ឡើយ ដោយសារមានបញ្ហារបួសរ៉ាំរ៉ៃជាញឹកញាប់, ខណៈបច្ចុប្បន្នខ្សែប្រយុទ្ធសញ្ជាតិ ប៊ែលហ្ស៊ិករូបនេះក៏ធ្លាក់ទម្រង់លេងខ្លាំងណាស់ដែរ ដោយនៅតំណែងរបស់គេតែងតែត្រូវបានជំនួសដោយ Vinicius Jr.។ យ៉ាងណាមិញ តាមរយៈភាពអសកម្មបែបនេះបានធ្វើឱ្យអ្នកគាំទ្រក្លិបមិនសូវសប្បាយចិត្តនោះទេ ហើយមួយរយៈមុនក៏មានព័ត៌មាននៅបរទេសជាច្រើនបានចុះផ្សាយថា Real Madrid ចង់លក់ខ្សែប្រយុទ្ធវ័យ ៣១ ឆ្នាំរូបនេះផងដែរ ប៉ុន្តែនៅពេលនេះអ្វីៗហាក់មានការប្រែប្រួលមកជាល្អឡើងវិញ ក្រោយពេលលោក Ancelotti បញ្ជាក់ថា Hazard នឹងបន្តស្នាក់នៅជាមួយក្រុមអធិរាជសបន្តទៀត។ ដកស្រង់ពាក្យសម្តីដើមលោក Ancelotti បានមានប្រសាសន៍យ៉ាងដូច្នេះថា៖ “Hazard បានបញ្ជាក់ពីគម្រោងរបស់គាត់យ៉ាងច្បាស់ ដោយគាត់ចង់បង្ហាញពីគុណភាពខ្លួននៅរដូវកាលក្រោយ”៕
15 May 2022
58 views
Football News
Neymar ថាគេចង់ចាប់ដៃគូជាមួយកីឡាករឆ្នើម Eden Hazard របស់ Real Madrid
ខ្សែប្រយុទ្ធឆ្នើម Paris Saint Germain កីឡាករ Neymar Jr ថា ខ្លួនចង់ចាប់ដៃគូជាមួយ កីឡាករ Eden Hazard របស់ Real Madrid។ ជាការពិតណាស់ Hazard បានផ្លាស់ពី Chelsea មកចូលរួមជាមួយ Real Madrid កាលពីឆ្នាំ ២០១៩ ក្នុងតម្លៃខ្លួន ១៥០អឺរ៉ូ (ឬប្រមាណ ១៧០លានដុល្លារអាមេរិក)។ ជាក់ស្តែង យើងឃើញថា Hazard ពុំសូវមានឥទ្ធិពលដូចកាលគេនៅក្លិបតោខៀវទេ ដោយសារពេលមកដល់ទឹកដីអេស្ប៉ាញនេះគឺគេមានរបួសច្រើនហើយមិនសូវបាន បង្ហាញខ្លួនលើទីលានប៉ុន្មានទេ។ ខណះចាប់តាំងពីមកដល់ទឹកដីអេស្ប៉ាញនេះមក គេបង្ហាញខ្លួនបានតែ ៥៩ប្រកួត និង រកគ្រាប់បាល់បានតែ ៥គ្រាប់ប៉ុណ្ណោះ។ យ៉ាងណាមិញ Neymar នៅតែមានចំណាប់អារម្មណ៍ ចង់ចាប់ដៃគូ ជាមួយរូបគេ។ Neymar បាននិយាយថា៖ “ខ្ញុំចង់ចាប់ដៃគូ ជាមួយ Hazard យ៉ាងណាក៏ឲ្យបានម្តងដែរ ក្នុងអាជីពរបស់ខ្ញុំ ព្រោះខ្ញុំឃើញគេមានស្ទីលលេងស្រដៀងខ្ញុំ ដូច្នេះហើយបើយើងទាំងពីរបានលេងជាមួយគ្នា គឺប្រហែលជាអាចបង្កើតឱកាសគ្រោះថ្នាក់ច្រើននៅលើទីលាន”៕
07 Mar 2022
71 views
Football News
Eden Hazard បដិសេធមិនទៅលេងនៅក្លឹប Newcastle United
ខ្សែប្រយុទ្ធ Eden Hazard បានបដិសេធមិនទៅលេងនៅក្លឹប Newcastle United ទោះក្លឹប Real Madrid បានព្រមព្រៀងលក់ឲ្យក៏ដោយ។ នេះបើយោងតាមការចុះផ្សាយរបស់ El Nacional ។ បើប្រភពដដែលនេះ ក្រោយ Hazard ប្រកាសថាចង់ចាកចេញពី Real ក្លឹប Newcastle ក៏បានចរចាចង់បានខ្សែប្រយុទ្ធរូបនេះ ដោយឲ្យថ្លៃជាង ៤៥លានដុល្លារ បន្ថែមជាមួយនឹងជាង ១១លានដុល្លារ សរុបទៅជាង ៥៦លានដុល្លារ ដើម្បីទិញរូបគេ។ លោក Florentino Pérez ប្រធានក្លឹប Real Madrid ក៏បានព្រមព្រៀងនឹងសំណើចង់បាននេះផងដែរ ប៉ុន្តែ Hazard មិនព្រម ដោយថា គេនឹងចាកចេញប៉ុន្តែទៅក្លឹបណាដែលធំៗដូចជាក្លឹប Chelsea ជាដើម។ នៅក្នុងរដូវកាលនេះ Hazard បានចូលលេងឲ្យ Real Madrid បាន ១៦ប្រកួត និងមិនទាន់រកបានគ្រាប់បាល់សោះខណៈកីឡាករនេះនឹងបញ្ចប់កុងត្រាជាមួយក្លឹបនេះនៅឆ្នាំ២០២៤ខាងមុខ៕
19 Jan 2022
150 views
Football News
ក្លិប Lille ចាប់អារម្មណ៍ចង់ជួយសង្រ្គោះ Hazard ចេញពីក្លឹប Real Madrid
ក្លិប Lille ចង់សង្គ្រោះ Hazard ចេញពីសុបិនអាក្រក់នៅឯក្លិប Real Madrid ដោយចង់នាំយកអតីតកីឡាកររបស់ពួកគេរូបនេះ ទៅលេងនៅឯលីគបារាំងវិញ។ ជាការពិតណាស់ ក្លិបស្ដេចស Real Madrid ហាក់មានការខកចិត្ដចំពោះទម្រង់លេងរបស់ Hazard ដែលមិនអាចឈានដល់កម្រិតកំពូលដូចការរំពឹងទុក ហើយក្លិបបានត្រៀមរួចជាស្រេច ក្នុងការចែកផ្លូវជាមួយខ្សែប្រយុទ្ធរូបនេះ ដែលបានចុះហត្ថលេខាពីក្លិបតោខៀវ Chelsea ក្នុងឆ្នាំ២០១៩។ Hazard ស៊ុតបញ្ចូលទីបាន ៣គ្រាប់ប៉ុណ្ណោះក្នុងរយៈពេល ៣រដូវកាលចុងក្រោយ ខណៈរដូវកាលថ្មីនេះ មិនទាន់រកបានមួយគ្រាប់ឡើយ ដោយសារតែពុំសូវទទួលបានឳកាសបង្ហាញខ្លួន និងបញ្ហារបួសជាដើម។ ប៉ុន្ដែពេលនេះ ក្លិបប្រកបអាជីពនៅលីគកំពូលបារាំង Lille បានត្រៀមខ្លួនរួចជាស្រេច ក្នុងការជួយឲ្យទម្រង់លេងរបស់ Hazard ងើបឡើងវិញ ហើយសារព័ត៌មាន Marca បានរាយការណ៍ថា ពួកគេនឹងប្រើប្រាស់កីឡាកររបស់ពួកគេម្នាក់ ជាថ្នូរនឹងការនាំយកខ្សែប្រយុទ្ធស្លាបរូបនេះ។ របាយការណ៍បន្ថែមថា ខ្សែប្រយុទ្ធក្លិប Lille គឺកីឡាករ Jonathan David គ្រោងនឹងចាកចេញនាចុងរដូវកាលនេះ ហើយក្លិបគ្រោងនឹងដាក់គាត់ចូលក្នុងកិច្ចព្រមព្រៀង ផ្ទេរយក Hazard ពី Real Madrid តែម្ដង។
25 Dec 2021
115 views
Football News
Ancelotti ៖ Hazard មិនរបួសទេ តែខ្ញុំចង់ដាក់អ្នកផ្សេងលេងជាង
លោក Carlo Ancelotti បាននិយាយថាខ្សែប្រយុទ្ធ Eden Hazard មិនមានបញ្ហារបួសទេ ប៉ុន្តែលោកមើលឃើញខ្សែប្រយុទ្ធស្លាបដទៃទៀតធ្វើបានល្អជាងនិងចង់ដាក់ឱ្យលេង។ Hazard កីឡាករទិញចូលថ្លៃរបស់ក្រុម Real Madrid មិនបានចូលលេងទេក្នុងការប្រកួតទល់ក្រុម FC Barcelona កន្លងទៅនេះ ដោយសូម្បីដូរចូលក៏អត់ដែរ។ កត្ដានេះ បានធ្វើឱ្យមានមតិដាក់ចម្ងល់ជាខ្លាំង ថាតើរបួសឬយ៉ាងណាបានជាមិនបានចូលលេងបែបនេះ? តែបើតាមចម្លើយរបស់អ្នកចាត់ការ Ancelotti ថា ខ្សែប្រយុទ្ធវ័យ ៣០ ឆ្នាំនេះមិនមានរបួសអ្វីទេ។ លោកជាអ្នកសម្រេចចិត្តមិនដាក់ឱ្យរូបគេចូលលេង ក៏ព្រោះតែមានកីឡាករដទៃទៀតធ្វើបានល្អជាង និងលោកចង់ដាក់កីឡាករនោះដើម្បីចូលប្រកួត។ អ្នកចាត់ការសំបូរបទពិសោធខាងលើបានបន្ថែមថា Hazard របួសច្រើនពេកដែលធ្វើឱ្យរូបគេមិនអាចបង្ហាញកម្រិតខ្ពស់បំផុតខ្លួនបាន ដែរនារដូវកាលនេះបន្ទាប់ពីជាសះស្បើយម្ដងបន្ដិចមក Hazard នឹងមានរដូវកាលល្អរបស់ខ្លួនត្រលប់មកវិញនាពេលខាងមុខមិនខាន៕
27 Oct 2021
176 views
Football News
ក្លឹប Real Madrid ចង់យក Eden Hazard ជាថ្នូរប្តូរយក Salah ពី Liverpool មកវិញ
Real Madrid ត្រូវបានគេរាយការណ៍មកថា ពួកគេកំពុងដាក់សំណើចង់បានខ្សែប្រយុទ្ធរបស់ក្រុម Liverpool កីឡាករ Mohamed Salah ខណៈ Eden Hazard ត្រូវបានគេដឹងថា នឹងអាចក្លាយជាថ្នូរនៅក្នុងការផ្ទេរនេះ។ ជាការពិតណាស់ Salah ពិតជាបង្ហាញទម្រង់លេងអស្ចារ្យមែនទែនជាមួយក្រុម ហង្សក្រហម នៅក្នុងរដូវកាល ២០២១-២០២២ នេះ ក្នុងនោះគាត់ស៊ុតបញ្ចូលទីបាន ១០ គ្រាប់ និងបញ្ជូនឱ្យមិត្តរួមក្រុមសម្រេចគោលដៅបាន ៤ លើក នៅក្នុងការបង្ហាញខ្លួន ១០ ប្រកួតចុងក្រោយ។ គួរបញ្ជាក់ថា កុងត្រារបស់ខ្សែប្រយុទ្ធសញ្ជាតិ អេហ្ស៊ីប ជាមួយក្រុមរបស់លោក Jurgen Klopp នឹងផុតកំណត់នៅខែ មិថុនា ឆ្នាំ ២០២៣ ខាងមុខ ប៉ុន្តែ គិតមកត្រឹមពេលនេះខាង Liverpool ដូចជាមិនទាន់មានដំណោះស្រាយដើម្បីអាចបន្តកិច្ចសន្យាថ្មីជាមួយ Salah បានទេ ដោយសារតែខ្សែប្រយុទ្ធរូបនេះទាមទារតម្លើងប្រាក់ឈ្នួលថ្លៃពេក។ យោងតាមសេចក្តីរាយការណ៍របស់អ្នកកាសែតដ៏ល្បីលោក Ekrem Konur បានឱ្យដឹងថា, ក្លិបអធិរាជសកំពុងមានគម្រោងចង់យក Hazard ធ្វើជាថ្នូរ និងបន្ថែមលុយខ្លះដើម្បីប្តូរយក
17 Oct 2021
167 views
Other News
បងប្អូន Hazard ទាំងពីរអវត្តមានវគ្គជម្រុះ Euro ២០២០ ទាំង ២ប្រកួត
បងប្អូនត្រកូល Hazard ទាំងពីររូបគឺ Eden Hazard កំពុងលេងអោយ Real Madrid និង Thorgan Hazard កំពុងលេងអោយ Dormund ដែលបានរងរបួសភ្លៅ(Eden)និងឆ្អឹងជំនី(Thogan) នឹងត្រូវអវត្តមានក្នុងវគ្គជម្រុះ ទាំងពីរប្រកួតរបស់ក្រុមជម្រើសជាតិ បែលហ្ស៊ិកក្នុងវគ្គជម្រុះយូរ៉ូ ២០២០។ មិនដូចការរំពឹងទុកថានិងអវត្តមានកីឡាករឆ្នើមជាបង Eden Hazard តែម្នាក់នោះទេប៉ុន្តែប្អូនប្រុស Thorgan ក៏អវត្តមាននៅសប្តាហ៍នេះដែរ។ ខ្សែប្រយុទ្ធជើងចាស់ Hazard មិនទាន់បង្ហាញខ្លួនជាផ្លូវការចូលលេងនៅក្របខណ្ឌ La Liga ជាមួយក្រុមអធិរាជសនោះទេ បន្ទាប់ពីផ្លាស់ចេញពីក្លឹបតោខៀវ Chelsea ក្នុងតម្លៃ ១០០លានផោន នៅមុនការបើករដូវកាលថ្មី La Liga (២០១៩-២០២០)។ Eden Hazard កីឡាករវ័យ ២៨ ឆ្នាំរូបនេះត្រូវបាន គ្រូបង្វឹក Roberto Martinez របស់បែលហ្សិគប្រាប់ថាមិនប្រថុយប្រថានដាក់អោយរូបគេចូលលេងនោះទេ ព្រោះតែរបួសមិនទាន់ជាសះស្បើយ ស្របពេលគ្រូបង្វឹក Real Madrid លោក Zinedine Zidane ផ្តល់យោបល់ដូចគ្នាថា
04 Sep 2019
240 views
Premier League News
Chelsea ផ្តល់ប្រាក់ឈ្នួល30មឺុនផោនក្នុងមួយសប្តាហ៍ដល់ Hazard
Hazard កំពុងពិចារណាលើជម្រើសរបស់គាត់ដោយចំណាយពេលតិចជាង 2 ឆ្នាំទៅលើកិច្ចព្រមព្រៀងបច្ចុប្បន្នរបស់គាត់
05 Dec 2018
338 views
Premier League News
Hazard ថាខ្លួនមិនចាកចេញពី Chelsea នៅខែមករា ទែប៉ុន្តែចប់រដូវកាលនេះ
Hazard ពេលនេះកំពុងលេងនៅរដូវកាលទី7នៅកីឡដ្ឋាន Stamford Bridge ប៉ុន្តែគេត្រូវបានទាក់ទងជារឿយៗក្នុង
26 Nov 2018
676 views
Other News
Real Madrid កំពុងតាមប្រម៉ាញខ្សែប្រយុទ្ធ Hazard និង Cavani
គួរតែដឹងហើយថា Hazard មិនទាន់ចុះហត្ថលេខាថ្មីជាមួយក្លឹបរបស់លោកនោះទេ ហើយរបាយការណ៏មួយចំនួនក៏បានចុះផ្សាយដែរថា
24 Nov 2018
653 views
Premier League News
Hazard ខ្ញុំនឹងពិចារណាលើអនាគតជាមួយតោខៀវ Chelsea ចុងរដូវកាលនេះ
កីឡាករសញ្ចាតិប៊ែលហ្ស៊ិករូបនេះនៅតែបន្តភ្ជាប់ទំនាក់ទំនងយ៉ាងខ្លាំងជាមួយក្លឹប Real Madrid បន្ទាប់ពីពួកគេលក់ខ្សែប្រយុទ្ធ Ronaldo
15 Nov 2018
288 views
Premier League News
Sarri៖ Hazard អាចសម្រេចក្ដីសុបិនរបស់ខ្លួននៅ Chelsea មិនចាំបាច់ទៅណា
យោងតាមសម្ដីគ្រូបង្វឹករបស់តោខៀវ Chelsea លោក Maurizio Sarri បាននិយាយថា ខ្សែប្រយុទ្ធ Eden Hazard អាចក្លាយជាកីឡាករល្អបំផុតនៅលើពិភពលោកដោយស្នាក់នៅ Chelsea បន្តទៀត។ តាំងពី Ronaldo ចាក់ចេញពីស្ដេចស Real Madrid ដាក់គោលលើរូបគេជាខ្លាំងដើម្បីយកទៅជំនួសដំណែងរបស់គាត់។ ទោះបីជាចង់បានរូបគេប៉ុណ្នាក៏ដោយក៏កីឡាករសញ្ចាតិប៊ែលហ្សិករូបនេះ និយាយថានឹងមិនចាកចេញពី Stamford Bridge នៅពេលទីផ្សារដោះកិឡាករបើកនាខែមករាខាងមុខដែរ។ គ្រូបង្វឹករបស់លោក Maurizio Sarri បាននិយាយថា៖ Hazard គឺជាកីឡាករដ៏អស្ចារ្យ ។ គាត់ពិតជាមានសារៈសំខាន់ណាស់ ។ ខ្ញុំក៏គិតថាគាត់អាចឈ្នះគ្រប់យ៉ាងផងដែរ រួមទាំង Ballon d’Or នៅទីនេះផងដែរ ដោយមិនចាំបាច់ទៅលេងនៅក្នុងប្រទេសអេស្ប៉ាញនោះទេ៕ ប្រភព៖ Daily Mail
20 Oct 2018
296 views
Premier League News
Hazard និយាយពីពាក្យសម្ដីដែរលោក Sarri បញ្ចុះបញ្ចូលគាត់
បន្ទាប់ពីការប្រកួត World Cup ចប់ កីឡាករអន្តរជាតិប៊ែលហ្សិករូបនេះបាននិយាយថាគាត់នឹងពិចារណារឿងចាកចេញពីទឹកដី
18 Oct 2018
1240 views
Premier League News
Hazard ថា ខ្លួនមិនចាកចេញពី Chelsea នៅខែមករាទេ
ប្រភពជាច្រើននៅបែលហ្ស៊ិកជឿថា Hazard នៅតែបន្តមិនទទួលយកកិច្ចព្រមព្រៀងថ្មីជាមួយ Chelsea
13 Oct 2018
475 views
Premier League News
Real Madrid គ្រោងនឹងចុះហត្ថលេខាទិញ Hazard ឱ្យបាននៅខែមករា
ខ្សែប្រយុទ្ធសញ្ចាតិបែលហ្ស៊ិករូបនេះ ជាកីឡារម្នាក់ក្នុងចំណោមកីឡាករជាច្រើនដែរ Real Madrid ចង់ជាខ្លាំងនារដូវថ្មីនេះ
09 Oct 2018
360 views
Premier League News
Sarri កំពុងបញ្ចុះបញ្ចូលឱ្យ Hazard នឹង Kante ចុះហត្ថលេខាថ្មីជាមួយ Chelsea
ពិតណាស់ កិច្ចសន្យារបស់ Hazard ផុតនៅឆ្នាំ 2020 ខណៈបេលថ្មីៗនេះលោកមានការចាប់អារម្មណ៍ជាខ្លាំងពីក្លឹបយក្សអេស្ប៉ាញ Real Madrid
01 Oct 2018
300 views
Other News
Real គ្រោងនឹងដាក់សុំណើរដេញថ្លៃ Hazard មុនថ្ងៃទីផ្សារដោះដូរកីឡាករនៅ La Liga បិទមួយថ្ងៃ
ខ្សែប្រយុទ្ធសញ្ជាតិបែលហ្ស៊ិករូបនេះ ផ្សារភ្ជាប់ម្តងហើយម្តងទៀត ជាមួយនឹងក្លឹបយក្សអេស្ប៉ាញ Real Madrid រយៈពេលប៉ុនា្មនឆ្នាំ
22 Aug 2018
336 views