Tag: Henrique
Football News
Barça កំពុងចាប់អារម្មណ៍លើខ្សែការពារ Caio Henrique របស់ក្លឹប AS Monaco
ខ្សែការពារ Caio Henrique របស់ក្លឹប AS Monaco ត្រូវបានក្លឹបអ្នកមានបុណ្យ Barcelona កំពុងចាប់អារម្មណ៍។ យោងតាមសារព័ត៌មាន AS បានឱ្យដឹងថា Barcelona ចាប់អារម្មណ៍ក្នុងការចុះហត្ថលេខាលើកីឡាករវ័យ 24 ឆ្នាំរូបនេះហើយអ្នកតំណាងរបស់ក្លឹបអ្នកមានបុណ្យ Barcelona បានទាក់ទងជាមួយភ្នាក់ងាររបស់កីឡាកររួចហើយ។ ប្រភពបានអះអាងថាកីឡាករសញ្ជាតិប្រេស៊ីលរូបនេះធ្លាប់លេងឱ្យក្រុម Atletico Madrid ចន្លោះឆ្នាំ 2016 ដល់ឆ្នាំ 2018 នឹងមានបំណងចង់លេងនៅ La Liga ម្តងទៀត។ តម្លៃផ្ទេរសម្រាប់ខ្សែការពារខាងលើរូបនេះត្រូវបានគេប៉ាន់ស្មានថាមានប្រហែល ៣០ លានអឺរ៉ូ។ Caio Henrique បានបញ្ជូនបាល់ឲ្យមិត្តរួមក្រុមចំនួន 7 ដងក្នុងការបង្ហាញខ្លួន 17 ប្រកួតសម្រាប់ក្លឹបក្នុងរដូវកាលនេះ៕
29 Oct 2021
116 views