Tag: Hudson-Odoi
Football News
អ្នកចាត់ការថ្មីរបស់ Barca លោក Xavi មើលឃើញកីឡាកររបស់ Chelsea ដល់ទៅ៣នាក់
Xavi Hernandez ដែលជាអ្នកចាត់ការថ្មីរបស់ក្លឹប Barcelona កំពុងសម្លឹងឃើញកីឡាករ Chelsea ដល់ទៅ៣នាក់ និងត្រៀមយកមកនៅខែមករាខាងមុខដើម្បីជួយពង្រឹងក្រុម។ អ្នកចាត់ការសញ្ជាតិអេស្ប៉ាញកំពុងសម្លឹងឃើញលើការខ្ចីជើងកីឡាករថ្មីចូល ហើយក្នុងនោះសមាជិករបស់ Chelsea ចំនួន 3 រូបដែលមាន Christian pulisic, Hakim Ziyech និង Hudson-Odoi ស្ថិងក្នុងចំណាប់អារម្មណ៍របស់លោក។ យោងតាមសារព័ត៌មាន Diario Sport ឲ្យដឹងថា Barcelona ចង់បានកីឡាករទាំង៣ខាងលើ ដែលមិនសូវបានលេងក្រោមការដឹកនាំរបស់លោក Thomas Tuchel។ ហើយពួកគេអាចជាជម្រើសប្រយុទ្ធបន្ថែមដ៏ល្អសម្រាប់ក្រុមលោក Xavi។ Pulisic រដូវកាលនេះក្នុងលីគទើបតែលេងបាន២ប្រកួតប៉ុណ្ណោះ ហើយប្រសិនបើគេទៅ Barca វាជាឱកាសអាចលេងជាមួយមិត្តរួមជាតិអាមេរិក Sergino Dest។ Ziyech ក៏មិនសូវបានបង្ហាញខ្លួនឲ្យតោខៀវដូចគ្នា ខណៈ Hudson-Odoi ត្រូវការឱកាសលេងច្រើនដើម្បីបានជាប់ជម្រើសជាតិអង់គ្លេសទៅលេងនៅ World Cup ឆ្នាំក្រោយ៕
15 Nov 2021
118 views
Other News
Bayern បានដាក់សំណើដេញថ្លៃជាលើកទី 3 សម្រាប់ខ្សែប្រយុទ្ធ Hudson-Odoi
ពិតណាស់ កិច្ចសន្យាបច្ចុប្បន្នរបស់ខ្សែប្រយុទ្ធវ័យក្មេងរូបនេះ នៅសល់មិនដល់ 18ខែទេ ដើម្បីបន្តកិច្ចសន្យាបច្ចុប្បន្នរបស់គាត់
04 Jan 2019
374 views