Tag: Hummels
Bundesliga News
Bayern ប្រាប់ Chelsea ឱ្យមាន 30លានផោនសិនបើចង់បាន Hummels
ក្លឹបកយ្សអាឡឺម៉ង់ Bayern Munich បានប្រាប់ទៅកាត់ក្លឹបតោខៀវ Chelsea ថាឱ្យមាន 30លានផោន ប្រសិនបើពួកគេចង់បានកីឡាករ Mats Hummels នៅថ្ងៃទី 14 មករាខាងមុខនេះ។ ក្លឹបតោខៀវ Chelsea កំពុងសម្លឹងរកការពង្រឹងនៅតំបន់ការពាររបស់ពួកគេបន្ថែមទៀត និងបានកំណត់គោលដៅនាំយកកីឡាករវ័យ 30ឆ្នាំ ដែលជារបងការពារដ៏រឹងមាំសម្រាប់ក្លិប Bayern Munich ដែលជួយឲ្យក្លឹបយក្សរបស់អាល្លឺម៉ងមួយនេះលើកពានក្របខ័ណ្ឌ Bundesliga ជាច្រើនរដូវកាលកន្លងមកនេះ។ តម្លៃនេះប្រហែលធ្វើឱ្យ Chelsea មានការស្ទាក់ស្ទើបន្តិចបន្ទួចព្រោះពួកគេទើបតែបានយល់ព្រមលើតំលៃ 45 លានផោនសម្រាប់ខ្សែបម្រើស្លាបរបស់ក្លឹប Borussia Dortmund កីឡាករ Christian Pulisic ថ្មីៗនេះ៕ ប្រភព៖ The Sun
31 Dec 2018
879 views
Uefa Chanpions League News
Hummels៖ ការបរាជ័យទល់នឹង Real Madrid ខ្ញុំត្រូវចំណាយពេល 10ឆ្នាំ ដើម្បីបំភ្លេចវា
ពិតណាស់ Bayern Munich ត្រូវបានធ្លាក់ចេញពីពានរង្វាន់ Champion League ក្នុងវគ្គ 4ក្រុមចុងក្រោយ ក្រោមថ្វីជើង Real Madrid
04 May 2018
480 views