Tag: Hwang Hee-chan
Football News
Park Ji-Sung បានអង្វរ ទៅអ្នកគាំទ្ររបស់ Man UTD ឱ្យឈប់ធ្វើរឿងមួយនេះទៅ ព្រោះវាជាការប្រមា.ថ ដល់ប្រជាជនកូរ៉េ
លោក Park Ji-Sung បានទទូចស្នើសុំទៅកាន់អ្នកគាំទ្ររបស់ក្រុម Manchester United ឱ្យបញ្ឈប់ការច្រៀងចម្រៀងដែលទាក់ទងនឹងសត្វសុនខ, ជាមួយគ្នានេះដែរ បុរសសញ្ជាតិ កូរ៉េខាងត្បូង បានលើកឡើងថា ទង្វើរបែបនេះ វាក៏ជាចេតនាមួយដែលបង្ហាញពីការរើសអើងពូជសាសន៍ផងដែរ។ ពិតណាស់ មូលហេតុដែលបុរសវ័យ ៤០ ឆ្នាំមិនចង់ឱ្យអ្នកគាំទ្រ Man UTD ច្រៀងចម្រៀងបែបនេះ ដោយសារនៅក្នុងបទនោះគឺមានអត្ថន័យមួយចំនួនបានលើកឡើងពីការបរិភោគសាច់សុនខរបស់ប្រជាជនកូរ៉េ។ ហើយបទនេះទៀតសោតត្រូវបានគេដឹងថា អ្នកគាំទ្ររបស់ក្រុម បិសាចក្រហម បានច្រៀងកំឡុងពេលដែលក្រុម Wolves ប្រកាសពីការមកដល់របស់សមាជិកថ្មីដែលជាជនជាតិ កូរ៉េខាងត្បូង គឺកីឡាករ Hwang Hee-chan កាលពីខែ សីហា កន្លងទៅ។ លោក Park បានមានប្រសាសន៍យ៉ាងដូច្នេះថា៖ ខ្ញុំពិតជាសូមទោសទៅកាន់អ្នកគាំទ្រទាំងអស់ដែលបានឮនូវបទនេះ។ ខ្ញុំដឹងថាអ្នកគាំទ្ររបស់ Man UTD គឺគ្មានចេតនាធ្វើរឿងណាមួយដែលមិនល្អ តាមរយៈបទចម្រៀងមួយនេះទេ ប៉ុន្តែខ្ញុំនៅតែទទូចសុំទៅកាន់អ្នករាល់គ្នាឱ្យបញ្ឈប់ការច្រៀងចម្រៀងមួយនេះ ព្រោះវាគឺជាប្រមាថយ៉ាងធ្ងន់ធ្ងរទៅដល់ប្រជាជន កូរ៉េ៕
08 Oct 2021
182 views