Tag: Ibrahimovic
Football News
Chiellini ថាបើគ្មាន Messi នឹង Ronaldo ខ្សែប្រយុទ្ធ Zlatan ឈ្នះពាន Ballon d’Or មិនស្ទើរទេ
ខ្សែការពារ Giorgio Chiellini បានធ្វើការសម្ភាសន៍ជានឹងអ្នកកាសែតនៅក្នុងថ្ងៃនេះ និយាយពីទំនាក់ទំនងគេរវាង ខ្សែប្រយុទ្ធ Zlatan Ibrahimovic កន្លងមករហូតមកទល់នឹងពេលនេះ។ Chiellini បាននិយាយថា៖” កាលពីអតីតកាលសត្រូវដ៏ខ្លាំងបំផុតសម្រាប់ខ្ញុំគឺ Ibrahimovic នេះហើយ។ គិតទៅ គេអត់សំណាងដែលលេងក្នុងពេល Cristiano Ronaldo និង Lionel Messi កំពុងឡើងជើងខ្លាំងរហូតមក អញ្ចឹងហើយបើអត់មានពួកគេ Ibra ច្បាស់ណាស់ឈ្នះពាន Ballon d’Or មួយចំនួនមិនស្ទើរទេ “។ ក្នុងការសម្ភាសន៍ជាមួយអ្នកកាសែតនេះ Ciellini ក៏បាននិយាយបែបលេងសើចពីអនាគតនៃការចូលនិវត្តន៍ពីកីឡាករបាល់ទាត់របស់គេ ដោយនឹងធ្វើការសម្រេចជាមួយ Zlatan ហើយនឹងមកសម្ភាសន៍ជាមួយសារព័ត៌មានតែម្ដង៕
15 Mar 2022
61 views
Football News
Zlatan ចោទថា Man UTD ជាក្លិបចង្អៀតចង្អល់
កីឡាករ Zlatan Ibrahimovic បានបង្ហើបឱ្យដឹងថា កំលុងពេលនៅ Manchester United គាត់ត្រូវបានក្លិបពិន័យទឹកប្រាក់ចំនួន ១ ផោន ឬស្មើនឹង (១.៣២ ដុល្លាអាមេរិក) ពីប្រាក់ឈ្នួលរបស់ខ្លួន ដោយសារគាត់បានញ៉ាំទឹកផ្លែឈើមួយកំប៉ុង។ ក្រោយស្នាក់នៅទឹកដី Old Trafford បានរយៈពេល ២ ឆ្នាំខ្សែប្រយុទ្ធវ័យ ៤០ ឆ្នាំបានសារភាពថា Man UTD ដ្បិតជាក្លិបធំនៅលើពិភពលោក ប៉ុន្តែមើលទៅដូចជាចង្អៀតចង្អល់មែនទែន។ Ibrahimovic ហាក់មិនសប្បាយចិត្តទេដែលក្លិបពិន័យលុយផ្ទាល់ខ្លួនរបស់គាត់ ដោយគ្រាន់តែគាត់ញ៉ាំទឹកផ្លែឈើមួយកំប៉ុងនៅសណ្ឋាគារ Mini Bar កំលុងពេលធ្វើដំណើរផ្លូវឆ្ងាយជាមួយ Man UTD។ ដកស្រង់ចេញពីគេហទំព័រ Adrenaline, Zlatan បានទម្លាយឱ្យដឹងថា៖ “រឿងមួយដែលធ្វើឱ្យខ្ញុំភ្ញាក់ផ្អើលមែនទែន៖ គ្រប់គ្នាគិតថា Man UTD គឺជាក្លិបកំពូលមួយ, ជាក្លិបអ្នកមាន និងជាក្លិបដែលមានឥទ្ធិពលនៅលើពិភពលោកយើងនេះ…។ ប៉ុន្តែមានរឿងម្តងនោះ ទើបធ្វើឱ្យខ្ញុំដឹងថាក្លិបមួយនេះពិតជាតូចចង្អៀតខ្លាំងណាស់ ពួកគេគ្មានបើកចិត្តឱ្យទូលាយសោះ។ ថ្ងៃមួយ ខ្ញុំបានស្នាក់នៅសណ្ឋាគារមុនការប្រកួត។ ខ្ញុំស្រែកទឹក, ដូច្នេះខ្ញុំក៏បានទៅញ៉ាំទឹកផ្លែឈើមួយកំប៉ុង។ ជាការពិត, រាល់ដងខ្ញុំមិនដែលមើលក្រដាសបញ្ជាក់ប្រាក់ខែទេ។
05 Dec 2021
79 views
Football News
Zlatan Ibrahimovic៖ ៤០០ គ្រាប់ក្នុងលីគក្នុងស្រុក
ក្រុម AC Milan បានផ្តួលក្រុម Roma ក្នុងលទ្ធផល 2 ទល់នឹង 1 នៅកីឡាដ្ឋាន Olimpico កាលពីថ្ងៃអាទិត្យជាមួយនឹងកីឡាករ Zlatan Ibrahimovic បានស៊ុតបាល់បញ្ចូលទីគ្រាប់ដំបូងរបស់ក្រុម AC Milan នៅយប់នេះ ពីការស៊ុតបាល់ហ្វ្រីឃីកដ៏អស្ចារ្យ។ ខ្សែប្រយុទ្ធស៊ុយអែតរូបនេះបានសម្រេចបានគ្រាប់បាល់ចំនួន ៤០០ ក្នុងលីកក្នុងស្រុកជាមួយនឹងគ្រាប់បាល់ដំបូងសម្រាប់ក្រុម Malmo កាលពី 22 ឆ្នាំមុនកាលពីខែតុលា ឆ្នាំ 1999។ នេះបើតាម Opta Sports រាយការណ៍អំពី Ibrahimovic ដែលទើបតែមានអាយុ 40 ឆ្នាំអាចរកគ្រាប់បាល់បានចំនួន 150 គ្រាប់ក្នុងលីក Serie A ក្នុងនោះ 23 គ្រាប់លេងឲ្យក្រុមសេះបង្កង់ Juventus រីឯ 57 គ្រាប់ក្នុងការលេងឲ្យក្រុម Inter Milan និង 70 គ្រាប់ជាមួយក្រុម AC Milan នេះផ្ទាល់តែម្ដង។
01 Nov 2021
135 views
Football News
ក្រុម AC Milan គ្រោងនឹងចុះកុងត្រាឲ្យកីឡាករ Ibrahimovic
ខ្សែប្រយុទ្ធវ័យ ៣៩ឆ្នាំ Zlatan Ibrahimovic គ្រោងនឹងចុះកុងត្រាថ្មីជាមួយ AC Milan នៅល្ងាចនេះដែលតាមសេចក្តីរាយការណ៍បានឲ្យដឹងថាកិច្ចសន្យាថ្មីនេះមានតម្លៃ ៧.៥ លានផោនក្នុងមួយរដូវបូកនឹងការលើកទឹកចិត្ត។ កិច្ចសន្យាចាស់នឹងផុតកំណត់នៅថ្ងៃទី ៣០ ខែមិថុនា ឆ្នាំ ២០២១ នេះ ។ យោងតាមរបាយការណ៍ទាំងអស់ត្រូវបានគេរំពឹងថានឹងត្រូវប្រកាសនៅរាត្រីនេះនៅ Casa Milan ។ ជាមួយនឹងពាក្យស្លោកៈតើមានអ្វីកើតឡើង? ប្រាក់ខែរបស់ Ibrahimovic នឹងត្រូវបានកើនឡើងពី ៧ លានផោនដល់ ៧.៥ លានផោនក្នុងមួយរដូវនេះបើយោងតាម Sky Sport Italia, Tuttomercatoweb និងប្រភពដទៃទៀត។ នឹងមានការលើកទឹកចិត្តមួយចំនួនដែលជាប់ទាក់ទងនឹងលទ្ធផលរបស់កីឡាករចាស់វស្សា Ibrahimovic នេះផងដែរ។
23 Apr 2021
248 views
Premier League News
Ibrahimovic ខ្លួនសោកស្ដាយណាស់ ដែរមិនលេងឱ្យ Man Utd តាំងពីក្មេង
Ibrahimovic ដែលជាអ្នកស៊ុតបញ្ចូលទីច្រើជាងគេក្នុងប្រវត្ដិសាស្ដ្រស៊ុយអ៊ែត នឹងបានចំណាយពេលវេលាដ៏ល្អបំផុតក្នុងអាជីពរបស់គាត់
26 Jul 2018
273 views
Other News
Ibrahimovic ផ្លាស់ទៅលេងនៅ Galaxy ជាផ្លូវការ
Ibrahimovic បង្ហាញខ្លួនតែ 7ដងប៉ុណ្ណោះអោយ Manr Utd រដូវកាលនេះ ក្រោយវិលពីរបួសជង្គង់ដែលកើតឡើងកាលខែមេសា ឆ្នាំទៅមិញ
24 Mar 2018
458 views
Uefa Chanpions League News
កីឡាករ KURZAWA របស់ PSG កំណត់ត្រាថ្មីនៅសៀវភៅប្រវត្តិសាស្ត្រក្របខ័ណ្ឌ CHAMPIONS LEAGUE
វីរបុរសគឺលោក Kurzawa បានបង្ហាញពីទម្រង់លេងដ៏គួរឱ្យចាប់អារម្មណ៍នៅ PSG
01 Nov 2017
330 views