Tag: Idrissa Gueye
Football News
Gueye ថាមិត្តរួមក្រុមរបស់គេ Messi នឹង Neymar ម្នាក់ពូកែអូសបាល់ នឹងម្នាក់ពូកែស៊ុត
ខ្សែបម្រើនៅក្លិប Paris Saint Germain កីឡាករ Idrissa Gueye ថាមិត្តរួមក្រុមរបស់គេ កីឡាករ Lionel Messi ពូកែខាងស៊ុតបាល់ និង Neymar Jr ពូកែខាងអូសបាល់។ ជាការពិតណាស់ បន្ទាប់ពី Neymar បានផ្លាស់ពី Barca មុន Messi កាលពីឆ្នាំ ២០១៧ ឥឡូវនេះ Messi បានរួមគ្នាអុកឡុកពិភពបាល់ទាត់សាជាថ្មី ដោយ Messi បានផ្លាស់មក PSG ដែរ កាលពី រដូវក្តៅមុននេះ។ Gueye បាននិយាយថា៖ “អ្នកពូកែខាងស៊ុតមែនទេ? ម្នាក់នោះគឺ Messi។ គេពិតជាអស្ចារ្យណាស់ គេមិនស៊ុតអីខ្លាំងទេ គឺ គេប៉ះបាល់ចូលទីតែម្តង។ ហើយបើអ្នកលេងបច្ចេកទេស និង ខ្លាំងខាងអូសបាល់មែនទេ នោះគឺ Neymar គេខ្លាំងណាស់ បើបាល់នៅជើងគេហើយ កុំសង្ឃឹមថា ដណ្តើមបានងាយៗ”៕
18 Apr 2022
41 views
Football News
ទើបអន់ចិត្តនឹងគ្នា ចុះពេលនេះស្ថានភាព Neymar ជាមួយ Mbappe យ៉ាងម៉េចហើយ?
Kylian Mbappe និង Neymar បានដោះស្រាយបញ្ហាអន់ចិត្តនឹងគ្នារួចរាល់ហើយ និងកំពុងត្រៀមជួយ PSG លេងទល់នឹង Manchester City នៅរាត្រីនេះ។ ខ្សែប្រយុទ្ធរបស់ PSG ទាំងពីរត្រូវបានតាមដានពីសារព័ត៌មានជាច្រើនកាលពីចុងសប្ដាហ៍ ក្រោយយកឈ្នះ Montpellier។ ក្នុងការប្រកួតនេះ Mbappe ក្រោយត្រូវប្ដូរចេញនៅចុងម៉ោង ហើយគេបានទៅប្រាប់មិត្តរួមក្រុម Idrissa Gueye ថា Neymar មិនព្រមបោះបាល់ឲ្យគេទេ សុខចិត្តបោះឲ្យ Julian Draxler រកគ្រាប់ទៅវិញ។ មានការចាប់អារម្មណ៍អំពីស្ថានភាពរវាងកីឡាករទាំងពីរថា ពេលនេះទៅជាយ៉ាងណាហើយ? តាមការឆ្លើយបញ្ជាក់ពីលោក Pochettino បានឲ្យដឹងថា Neymar និង Mbappe បានពិភាក្សាគ្នាក្នុងពេលហ្វឹកហាត់ដើម្បីបង្រួមបញ្ហាឲ្យទៅជាតូច។ រឿងនេះតែងកើតឡើងលើកីឡាករកំពូលៗ។ ពួកគេគឺជាដៃគូប្រជែងដែលចង់ឈ្នះនិងជួយក្រុម។ លោក Pochettino បានទៅនិយាយផ្ទាល់ជាមួយកីឡាករម្នាក់ៗ ហើយពេលនេះ Neymar និង Mbappe និយាយគ្នាទៅវិញទៅមក និងសើចពេលហ្វឹកហាត់៕
28 Sep 2021
271 views
Ligue 1 News
មកស្គាល់បុគ្គលចំណូលថ្មី ៥នាក់ ដែលគួរតាមដាននៅ Ligue1 រដូវកាលថ្មី
ទោះបីជា PSG នៅតែត្រូវបានចាត់ទុកថាជាក្រុមដែលស្ទើរគ្មានគូប្រជែង ប៉ុន្តែមានកីឡាករ និងគ្រូបង្វឹកចំណូលថ្មី ៥នាក់ មកពីក្រុមនានា ដែលលោកអ្នកមិនគួររំលងនោះទេនៅ Ligue1
07 Aug 2019
1528 views