Tag: Iker Casillas
Football News
Ronaldo ធ្លាប់ចង់ឲ្យប្ដូរឈ្មោះ Champions League មកដាក់បែបនេះវិញ
ខ្សែប្រយុទ្ធ Cristiano Ronaldo ធ្លាប់បានអះអាងថា Champions League គួរតែប្ដូរឈ្មោះទៅជា «The CR7 Champions League» វិញ ដោយសារតែគាត់មានកំណត់ត្រាច្រើន នៅក្នុងប្រកួតពានរង្វាន់កំពូលរបស់អឺរ៉ុបមួយនេះ។ ពិតណាស់ ខ្សែប្រយុទ្ធវ័យ ៣៦ឆ្នាំរូបនេះ ទើបបានបង្កើតប្រវត្ដិសាស្ដ្រថ្មីមួយទៀត ក្រោយជួយក្រុមបិសាចក្រុម Manchester United ឈ្នះលើ Villarreal ថ្មីៗនេះ ពោលបានក្លាយជាកីឡាករបង្ហាញខ្លួនច្រើនបំផុតនៅក្នុងការប្រកួតពានរង្វាន់ Champions League គឺចំនួន១៧៨ដង ដោយបានវ៉ាដាច់អតីតមិត្ដរួមក្រុមនៅ Real Madrid គឺអ្នកចាំទី Iker Casillas ដែលបង្ហាញខ្លួនបាន ១៧៧ដង។ មិនតែប៉ុណ្ណោះបច្ចុប្បន្នគាត់ក៏ជាកីឡាករស៊ុតបញ្ចូលទីបានច្រើនគ្រាប់បំផុតនៅក្នុងពានរង្វាន់នេះដែរ ពោលបានចំនួន ១៣៦គ្រាប់ហើយ ខណៈ Messi ឈរលេខ២ មានចំនួន ១២១គ្រាប់។ ម្ចាស់ពានរង្វាន់ Ballon d’Or ៥ សម័យរូបនេះ ធ្លាប់បាននិយាយកាលកំលុងខែឧសភា ឆ្នាំ២០១៨ ថា៖ តើអ្នកណាជាអ្នករកគ្រាប់បាល់បានច្រើនជាងគេ? Champions League
02 Oct 2021
328 views
Football News
បែកធ្លាយសម្លេង Perez កាលឆ្នាំ២០០៦ថា Raul និង Casillas មិនសមលេងឲ្យ Real នោះទេ
សារសម្លេងបែកធ្លាយកាលពីឆ្នាំ២០០៦ របស់លោក Florentino Perez ប្រធានក្លឹប Real Madrid ត្រូវបានចុះផ្សាយដោយកាសែត El Confidencial កាលពីពេលថ្មីៗនេះថា Raul និង Iker Casillas ជាកីឡាករមិនស័ក្ដិសមលេងឲ្យក្លឹបលោកនោះទេ។ លោក Perez បាននិយាយថា៖” Casillas មិនមែនជាអ្នកចាំទីស្តង់ដាររបស់ Real នោះទេ នេះជាអ្វីដែលខ្ញុំអាចនិយាយបាន។ គេមិនមែន ហើយក៏មិនដែលធ្លាប់ទេ។ គេហ្នឹងហើយជាភាពបរាជ័យរបស់យើង។ បញ្ហានោះគឺថាមានមនុស្សស្រលាញ់គេខ្លាំងពេក ការពារគេខ្លាំងពេក។ គេមិនស័ក្ដិសមលេងឲ្យយើងទេ មួយទៀតនោះគឺ Raul និយាយទៅគេទាំងពីរនាក់នេះហើយ ទី១គឺ Casillas ទី២គឺ Raul ។ លោកក៏បានបន្ថែមដែរថា៖” និយាយទៅកីឡាករមួយចំនួនដូចពួកគេហ្នឹងគិតតែចិត្តខ្លួនឯងទេ។ យើងអត់អាចរំពឹងអីពីពួកគេបានសោះ។ ប្រសិនជាយើងគិតថារំពឹងលើពួកគេបាន នោះគឺខុសហើយពួកគេនឹងធ្វើឲ្យយើងខកចិត្តជាមិនខាន។ និយាយទៅខ្ញុំមិនសូវជាមានការយល់ឃើញល្អប៉ុន្មានទេសម្រាប់កីឡាករមួយចំនួន “។ សារសម្លេងបែកធ្លាយនេះធ្វើឡើងបន្ទាប់ពីលោក Perez ចាកចេញពីតំណែងប្រធាន Real កាលពីឆ្នាំ២០០៦ ក្រោយពីលោកឡើងដឹកនាំបាន ៦ឆ្នាំចាប់ពីឆ្នាំ២០០០មក។ យ៉ាងណាក្ដីលោកត្រូវបានគេតែងតាំងជាប្រធានក្លឹបម្ដងទៀតនៅឆ្នាំ២០០៩ ដែលនៅបន្តដឹកនាំរហូតដល់បច្ចុប្បន្ន៕
14 Jul 2021
129 views
La Liga News
អតីតអ្នកចាំទី Real ម្នាក់ ថា គំនិតខ្ញុំ មិនយក Ronaldo ដូរយក Neymar ឡើយ
ពិតណាស់ Casillas ធ្វើជាអ្នកចាំទីឱ្យ Real Madrid តាងពីនៅកុមារភាព 1990 ដល់ឆ្នាំ 2015 ដែលសព្វថៃ្ងកំពុងប្រកបអាជីពនៅក្លឹប Porto
31 May 2018
439 views