Tag: Inevitable
Football News
Pique នៅតែស្ដាប់បទរបស់ Shakira ទោះបែកគ្នាក្ដី
ចាប់តាំងពីគូស្នេហ៍ទាំងពីរបានចែកផ្លូវគ្នាកាលពីខែមិថុនា Shakira និង Pique ត្រូវបានគេចាប់អារម្មណ៍ខ្លាំងនៅលើប្រព័ន្ធផ្សព្វផ្សាយ។ ទំនាក់ទំនងរវាងកីឡាករ Barcelona និងតារាចម្រៀងសញ្ជាតិកូឡុំប៊ីបានបញ្ចប់ ប៉ុន្តែតាមរយៈវីដេអូមួយ Pique បានអង្គុយក្នុងរថយន្តស្ដាប់បទចម្រៀងរបស់ Shakira។ ខ្សែការពារកណ្ដាលបានស្ដាប់បទ “Inevitable” ដែលច្រៀងដោយអតីតគូស្នេហ៍ ពេលដែលឈប់រថយន្ត អំឡុងពេលចាកចេញពីកន្លែងហ្វឹកហាត់របស់ Barca។ វីដេអូរបស់ Pique ត្រូវថតបានដោយអ្នកគាំទ្រម្នាក់ និងបានបង្ហោះចូលទៅក្នុងបណ្ដាញសង្គម Tik Tok។ វីដេអូនោះទទួលបានការទស្សនាដល់ទៅ៤,៥លានដង និងឲ្យបេះដូងជាង២៥ម៉ឺន។ ការប្រេះឆាស្នេហារវាងអ្នកទាំងពីរដោយសារតែ Pique លួចមានទំនាក់ទំនងជាមួយនារីខាងក្រៅ ហើយ Shakira ចាប់បាន៕
15 Jul 2022
37 views