Tag: Inoue Kazunori
Khmer News
ក្រុមកម្ពុជា ធ្វើដំណើរទៅដល់ទីក្រុងវៀងចន្ទន៍ ប្រទេសឡាវ កាលពីយប់ម្សិលមិញហើយ!
ក្រុមកីឡាករជម្រើសជាតិកម្ពុជា ដែលមានអាយុក្រោម១៦ឆ្នាំ បានធ្វើដំណើរទៅដល់ទីក្រុងវៀងចន្ទន៍ ប្រទេសឡាវ កាលពីយប់ម្សិលមិញហើយ ដើម្បីត្រៀមប្រកួតជម្រុះពូល J នៃពានរង្វាន់ជើងឯកយុវជនអាស៊ី អាយុក្រោម១៦ឆ្នាំ ប្រចាំតំបន់អាស៊ី (AFC U16 Championship 2020 Qualifiers Group J) នៅទីនោះ។ គ្រូបង្គោលជនជាតិជប៉ុនលោក Inoue Kazunori បានជ្រើសរើសយុវជនអាយុក្រោម១៦ឆ្នាំចំនួន២៣នាក់ សម្រាប់ការចេញទៅប្រកួតជម្រុះពានរង្វាន់ ជើងឯកយុវជនអាស៊ី អាយុក្រោម១៦ឆ្នាំ ប្រចាំតំបន់អាស៊ី លើកនេះ ហើយពួកគេភាគច្រើនជាយុវជន ដែលហ្វឹកហាត់នៅមជ្ឈមណ្ឌល និងសាលាកីឡាបាល់ទាត់ជាតិបាទី ជាមួយលោកផ្ទាល់តែម្តង។ ការប្រកួតពានរង្វាន់មួយនេះ មានក្រុមយុវជនតំណាងឲ្យប្រទេសក្នុងតំបន់អាស៊ីរហូតដល់៤៧ក្រុម បានចូលរួមប្រកួតប្រជែងគ្នា ហើយក្រុមទាំងនោះ ត្រូវបានចែកការប្រកួតជា១១ពូល ចំណែកក្រុមU16កម្ពុជា បានឈរនៅពូលJ ជាមួយក្រុមU16ជប៉ុន ម៉ាឡេស៊ី និងក្រុមម្ចាស់ផ្ទះឡាវ។ ក្រុម U16កម្ពុជា នឹងត្រូវធ្វើការប្រកួតបើកឆាកជាមួយU16ម៉ាឡេស៊ី នៅពហុកីឡដ្ឋាន Natianal Studium ទីក្រុងវៀងចន្ទន៍ នាល្ងាចម៉ោង៦:៣០ ថ្ងៃពុធស្អែកនេះ គឺមុនពេលក្រុមម្ចាស់ផ្ទះឡាវ ត្រូវប្រឈមជាមួយ U16ជប៉ុន នៅរសៀលម៉ោង៣។ តាមរូបមន្តការប្រកួតពានរង្វាន់ជើងឯកយុវជនអាស៊ី
17 Sep 2019
230 views
Khmer News
U15 កម្ពុជាបានត្រឹមមួយពិន្ទុក្រោយចប់ AFF U15 Championship 2019
សមាជិកក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា អាយុក្រោម១៥ឆ្នាំ នឹងមកដល់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ នៅម៉ោង៨យប់ ថ្ងៃអង្គារ ទី០៦ ខែសីហា ក្រោយចប់យុទ្ធនាការ AFF U15 Championship 2019 នៅខេត្តឈុនបុរី ប្រទេសថៃ។ ឆ្លងកាត់ការប្រកួត៥លើកនៅពូល B ក្រុមដឹកនាំដោយគ្រូបង្គោលជប៉ុន Inoue Kazunori រកបានត្រឹមមួយពិន្ទុពីលទ្ធផលស្មើគ្នា១ទល់នឹង១។ ចំណែកបរាជ័យ៤លើកទៀត គឺចាញ់អូស្ត្រាលី ១ទល់នឹង៣, ចាញ់ម៉ាឡេស៊ី ២ទល់នឹង០, ចាញ់ថៃ ៤ទល់នឹង០ និងចាញ់ឡាវ៣ទល់នឹង០។ សម្រាប់ក្រុមឡើងទៅកាន់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រសម្រាប់ពូល B គឺម៉ាឡេស៊ី និងថៃ ដែលមាន១១ពិន្ទុដូចគ្នា។ នៅពូល A ឯណោះ គឺឥណ្ឌូនេស៊ី និងវៀតណាម។ វគ្គ៤ក្រុមចុងក្រោយនៅថ្ងៃពុធ ទី០៧ ខែសីហា ដោយថៃ ជួបឥណ្ឌូនេស៊ី និងម៉ាឡេស៊ី ប៉ះវៀតណាម៕
06 Aug 2019
159 views
Khmer News
លោក Inoue Kazunori ដឹកនាំ U-15 កម្ពុជា ចេញទៅប្រកួតពាន AFF U-15 Championship នៅថៃ
ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា អាយុក្រោម១៥ឆ្នាំ ដែលស្ថិតក្រោមការដឹកនាំដោយគ្រូបង្វឹកជនជាតិជប៉ុន លោក Inoue Kazunori បានចាកចេញពីមាតុប្រទេសដើម្បីធ្វើទៅកាន់ប្រទេសថៃ ហើយនាព្រឹកថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៩ ក្នុងន័យចូលរួមប្រកួតពានយុវជនប្រចាំតំបន់អាស៊ីអាគ្នេយ៍ ( AFF U-15 Championship 2019 )។ តាមការបញ្ជាក់ដោយមន្ត្រីសារព័ត៌មានប្រចាំសហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានឲ្យដឹងថាសមាសភាពក្រុមទាំងមូល រួមជាមួយថ្នាក់ដឹកនាំបានចាកចេញពីមាតុប្រទេសនៅវេលាម៉ោង ៩:២៥ នាទីព្រឹក តាមជើងហោះហើរលេខ WE 587 នឹងបានទៅដល់ទីក្រុងបាងកកក ប្រទេសថៃ ដោយសុវត្ថិភាព មុននឹងបន្តដំណើរទៅកាន់ខេត្តឈុនបុរី។ ការចេញទៅប្រកួតនេះចាត់ទុកថាជាលើកដំបូងផងដែរ សម្រាប់ក្រុមយុវជនអាយុក្រោម១៥ឆ្នាំ ដ្បិតក្រុមនេះភាគច្រើនជាយុវជនសាលាបាល់ទាត់ជាតិបាទីអាយុក្រោម១៥ឆ្នាំ ដែលសហព័ន្ធទើបតែសម្រិតសម្រាំងបាន កាលពីដើមខែមីនា ជាមួយនឹងការធ្វើតេស្តសមត្ថភាពរយៈពេល ៣ថ្ងៃ ក្រោមការសង្កេត និងជ្រើសរើសដោយផ្ទាល់ពី លោក Inoue Kazunori និងខ្លះទៀតបូករួមជាមួយយុវជនពីក្លឹបអាជីពនៃលីគកំពូលកម្ពុជា ភ្នំពេញក្រោន, វិសាខា និងពីយុវជនសាលាតម្រង់ទិសខេត្តព្រៃវែង ដែលត្រូវបានកោះហៅចូលក្រុមជម្រើសជាតិ។ ជាមួយគ្នាផងដែរ នេះក៏ជាការដឹកនាំនៅក្នុងការប្រកួតពានរង្វាន់ផ្លូវការលើកដំបូង សម្រាប់ លោក Inoue Kazunori ផងដែរចាប់តាំងពីលោកត្រលប់មកជួយអភិវឌ្ឍន៍យុវជនកម្ពុជា ជាលើកទី២ កាលពីដើមឆ្នាំ២០១៩ ក្នុងកិច្ចសន្យារយៈពេល
25 Jul 2019
392 views