Tag: Instagram
Football News
Aguero បានចូលទៅ Comment ដៀមដាមឱ្យយុវជនវ័យក្មេង Alejandro Garnacho
វីរបុរសរបស់ Manchester City កីឡាករ Sergio Aguero បានចូលទៅ Comment ដៀមដាមឱ្យយុវជនវ័យក្មេងរបស់ Manchester United កីឡាករ Alejandro Garnacho ក្រោយរូបគេលើកសរសើរ Cristiano Ronaldo នៅលើបណ្តាញសង្គម Instagram ថាជាកីឡាករល្អបំផុតគ្រប់ពេលវេលា។ ជាការពិតណាស់ នៅក្នុងការប្រកួតយប់មិញយុវជនវ័យក្មេងសញ្ជាតិ អាហ្សង់ទីន Alejandro ក៏មានឈ្មោះជាមួយក្រុមបិសាចក្រហមផងដែរ ប៉ុន្តែរូបគេមិនបានចូលលេងនោះទេ ដោយមានវត្តមានត្រឹមជាកីឡាករបម្រុងប៉ុណ្ណោះ, ខណៈនៅក្នុងការប្រកួតនោះ Man UTD បានទទួលជ័យជម្នះទៅលើក្រុម Norwich City ៣-២ ដែលរកគ្រាប់បាល់បានដោយ Ronaldo ទាំង ៣ គ្រាប់។ ក្នុងនាមជាមិត្តរួមក្រុមរបស់ Ronaldo ក្រោយបញ្ចប់ការប្រកួត Alejandro បានសរសេរលើកសរសើរ CR7 នៅលើ Instagram យ៉ាងដូច្នេះថា “កីឡាករល្អបំផុតគ្រប់ពេលវេលា” អមជាមួយ Sticker រូបពពែ, ភ្លើង, បាល់ និងរូបបេះដូង។
18 Apr 2022
36 views
Football News
ល្បីថា Ronaldo អត់បានចូលប្រកួតនឹង Man City មិនមែនដោយសាររបួសទេ
បញ្ហាខ្សែប្រយុទ្ធ Cristiano Ronaldo មិនមានវត្តមានក្នុងការប្រកួតតទល់នឹង Manchester City ម្សិលមិញនេះគឺត្រូវបាន លោក Ralf Rangnick អ្នកចាត់ការបណ្ដោះអាសន្នរបស់ Man Utd បកស្រាយថា គឺដោយសារគេមានរបួសត្រគាក។ យ៉ាងណានេះរឿងរ៉ាវនេះ ត្រូវបានប្រភពជាច្រើនបានចុះផ្សាយវែកញែក ដោយថា Ronaldo មិនមានរបួសនោះទេ កីឡាកររូបនេះមិនចូលរួមការប្រកួតនេះគឺមិនមែនដោយសាររបួសនោះទេ គឺដោយសារតែលោក លោក Rangnick មិនដាក់ឲ្យចូលលេង។ ប្រភពដើមនៃការចុះផ្សាយព័ត៌មាននេះគឺចេញពីបណ្ដាញសង្គម Instagram ពីគណនី cr7.o_lendario ដែលគណនីគាំទ្រកីឡាកររូបនេះ ដែលមានអ្នកគាំទ្រតាមដានជិត ៦០ម៉ឺននាក់ ដោយសារចុះផ្សាយពីបញ្ហានេះត្រូវបាន Like (គាំទ្រ) ដោយបងស្រីបង្កើតរបស់ Ronaldo គឺ Katia Aveiro ។ ដូច្នេះហើយបញ្ហាខាងលើនេះត្រូវបានគេលើកឡើងមកពីវែកញែក និងបានយល់ឃើញថា បញ្ហារវាង Rangnick និង Ronaldo គឺកាន់តែមិនត្រូវរ៉ូវគ្នាហើយ។ បើប្រភពជាច្រើនបានឲ្យដឹងថា ដោយសារតែរឿងរ៉ាវនេះ Ronaldo បានមិនបានជួបជុំមិត្តរួមក្រុមនៅថ្ងៃសៅរ៍កន្លងនេះនោះទេ ដោយបានហោះទៅកាន់ព័រទុយហ្គាល់ ដោយមិនទាំងចូលរួមមើលមិត្តរួមក្នុងការប្រកួតខាងលើផងដែរ។
08 Mar 2022
45 views
Football News
Mkhitaryan សម្រេចចិត្តចូលនិវត្តន៍ពីជម្រើសជាតិហើយ
ខ្សែបម្រើប្រយុទ្ធ Henrikh Mkhitaryan បានសម្រេចចិត្តចូលនិវត្តន៍ពីជម្រើសជាតិហើយក្នុងវ័យ៣៣ឆ្នាំ។ កីឡាករសញ្ជាតិអាមេនីលេងបាន ៩៥ប្រកួត និងរកបាន៣២គ្រាប់អំឡុងពេលលេងឲ្យជម្រើសជាតិរយៈពេល១៥ឆ្នាំ។ Mkhitaryan បានឡើងធ្វើជាប្រធានក្រុមជម្រើសជាតិ ចាប់តាំងពីឆ្នាំ២០១៥ ប៉ុន្តែពេលនេះគេបានសម្រេចព្យួរស្បែកជើងពីបាល់ទាត់ហើយ។ អតីតកីឡាកររបស់ក្លឹប Man United និង Arsenal បានប្រកាសដំណឹងពីការចូលនិវត្តន៍នៃជម្រើសជាតិតាមបណ្ដាញសង្គម Instagram។ ក្រោយពីបញ្ចប់ភារកិច្ចជាមួយជម្រើសជាតិ ពេលនេះគេនឹងផ្ដោតជាមួយក្លឹបអាជីពវិញ ដោយបច្ចុប្បន្នជាកីឡាកររបស់ AS Roma។ ក្នុងរដូវកាលនេះ Mkhitaryan បានលេងទៀងទាត់ឲ្យក្លឹបក្នុងលីគ Serie A ដោយរកបាន៣គ្រាប់ ក្នុងការបង្ហាញខ្លួន២៥ប្រកួត៕
05 Mar 2022
103 views
Football News
អ្នកចាំទី Dean Henderson ចេញមុខបដិសេធពាក្យចចាមអារ៉ាមថាគេត្រូវបានប៉ូលិសចាប់
អ្នកចាំទី Dean Henderson បានបង្ហោះសារនៅលើបណ្ដាញសង្គម Instagram នៅក្នុងថ្ងៃនេះ ដោយបានបដិសេធ នឹងពាក្យចចាមអារ៉ាមដែលថា គេធ្លាប់ត្រូវបានប៉ូលិសចាប់ខ្លួនកាលពីឆ្នាំ២០១៩ ដោយសារតែបានរំលោភបំពាន វាយធ្វើបាបប្រើអំពើហិង្សាលើនារី ដែលត្រូវបានគេសន្និដ្ឋានថាជាសង្សាររបស់គេ។ បើតាមសារព័ត៌មាន Daily Mail បានឲ្យដឹងថា ពាក្យចចាមអារ៉ាមទាំងនោះបានលើកឡើងថា កាលពីឆ្នាំ២០១៩ កីឡាករ Henderson ត្រូវបានសង្សាររបស់គេតេហៅប៉ូលិសមកចាប់ខ្លួន ក្រោយបានប្រើអំពើហិង្សា ក៏ដូចជារំលោភបំពានលើរូបនាង ក៏ដូចបានផ្ញើសារគំរាមជាច្រើនលើរូបនាង។ បើតាមប្រភពដដែលខាងលើ រឿងរ៉ាវនេះបានបញ្ចប់ទៅវិញ ដោយអ្នកចាំទី Manchester United រូបនេះបានបង់លុយសងជំងឺចិត្តបញ្ចប់រឿងនេះ។ យ៉ាងណានៅក្នុងថ្ងៃនេះដើម្បីបញ្ចប់ពាក្យចចាមអារ៉ាមនេះ Henderson បានចេញមុខបដិសេធទាំងស្រុងតែម្ដងដោយរឿងនេះមិនពិតទាំងស្រុង និងប៉ះពាល់ដល់គ្រួសារគេខ្លាំងមែនទែន អញ្ចឹងគេចង់ឲ្យរឿងនេះចប់ត្រឹមហ្នឹង៕
16 Feb 2022
78 views
Football News
Neymar ស៊ីថ្លៃពី Sponsor រាល់ការបង្ហោះផ្សាយលើ Instagram ខ្លួនម្ដងៗ ក្បែរលានដុល្លារ
ខ្សែប្រយុទ្ធដើមកំណើតប្រេស៊ីល Neymar ស៊ីថ្លៃពី Sponsor របស់ខ្លួនរហូតទៅដល់ ៨២៤,០០០ ដុល្លារ រាល់ការបង្ហោះផ្សាយពាណិជ្ជកម្មម្ដងៗ នៅលើ Instagram របស់ខ្លួន។ នេះបើយោងតាមទិន្នន័យរបស់ Hopper HQ ។ ការទារថ្លៃបានដល់ក្បែរលានដុល្លារបែបនេះ បានធ្វើឲ្យ Neymar ក្លាយកីឡាករបាល់ទាត់ ជាប់ចំណាត់ថ្នាក់ទី៣ ដែលស៊ីថ្លៃបំផុត ការបង្ហោះផ្សាយពាណិជ្ជកម្មម្ដងៗ នៅលើ Instagram របស់ខ្លួន។ ខណៈអ្នកដែលជាប់ចំណាត់ថ្នាក់ទី១ គឺខ្សែប្រយុទ្ធ Cristiano Ronaldo ដែលស៊ីថ្លៃរហូតទៅដល់ ១,៦០៤,០០ ដុល្លារ និង ខ្សែប្រយុទ្ធ Lionel Messi ជាអ្នកជាប់ចំណាត់ថ្នាក់បន្ទាប់រហូតទៅដល់ ១,១៦៩,០០០ដុល្លារ។ នៅក្នុងពេលនេះ Neymar មាន Follower នៅលើ Instagram ខ្លួនរហូតទៅដល់ ១៦៧លាន Follower ឯណោះ ដែលជាស្ថិតក្នុងចំណោមអ្នកដែលមានចំនួន Follower ច្រើនបំផុតលើពិភពលោកផងដែរ៕
02 Jan 2022
106 views
Football News
Messi យកថ្លៃពី Sponsor ប៉ុន្មាន នៅពេលបង្ហោះផ្សាយពាណិជ្ជកម្មលើ Instagram ខ្លួនម្ដងៗ?
ខ្សែប្រយុទ្ធ Lionel Messi ត្រូវបានគេរាប់បញ្ចូលស្ថិតក្នុងចំណោម អ្នកដែលរកចំណូលបានខ្ពស់បំផុតនៅលើលោកពីការបង្ហោះផ្សាយពាណិជ្ជកម្មផលិតផលអ្វីមួយនៅលើបណ្ដាញសង្គម Instagram របស់ខ្លួនម្ដងៗ។ នេះបើយោងតាមការចុះផ្សាយរបស់ Hopper HQ ។ រាល់ការបង្ហោះផ្សាយពាណិជ្ជកម្មឲ្យផលិតផលណាមួយម្ដងនៅលើ Instagram នេះ Messi ស៊ីថ្លៃជាង ១.១៦លានដុល្លារឯណោះ ដែលជាតម្លៃមួយនេះថ្លៃជាង តារាចម្រៀង តារាសម្ដែង កីឡាករនានាល្បីៗជាច្រើននៅលើពិភពលោកទទួលបាន។ បើតាម របាយការណ៍ Hopper HQ ខាងលើ ការស៊ីថ្លៃដល់លានដុល្លារនេះ បានធ្វើឲ្យ Messi ជាប់ចំណាត់ថ្នាក់ទី៧ នៃតារា ដែលស៊ីថ្លៃពី Sponsor ខ្ពស់បំផុតនៅពេលបង្ហោះផ្សាយពាណិជ្ជកម្មលើ Instagram ខ្លួនម្ដងៗ លើពិភពលោក។ គួរបញ្ជាក់ផងដែរថា Messi ក៏ស្ថិតក្នុងចំណោមតារាម្នាក់ដែលទទួលបានការ Follow ពីអ្នកលេង Instagram ច្រើនបំផុតនៅលើពិភពលោក ដែលមានរហូតទៅដល់ ២៨៩លាន Followers ៕
15 Dec 2021
101 views
Football News
Georgina មានផ្ទៃពោះកូនភ្លោះជាមួយ Ronaldo ជាលើកទី ២
Cristiano Ronaldo និងដៃគូរបស់គាត់អ្នកនាង Georgina Rodriguez កំពុងរំពឹងថានឹងមានកូនភ្លោះជាលើកទី ២ ។ ខ្សែប្រយុទ្ធវ័យ ៣៦ឆ្នាំរូបនេះបានបង្ហោះព័ត៌មាននៅលើ Instagram របស់ខ្លួនជាមួយនឹងរូបថតរបស់ពួកគេទាំងពីរកាន់រូបភាពពិនិត្យផ្ទៃពោះ។ Ronaldo បានសរសេរថា៖ «យើងរីករាយជាខ្លាំងណាស់នឹងសូមប្រកាសថាយើងកំពុងមានកូនភ្លោះម្ដងទៀត។ បេះដូងរបស់យើងពោរពេញដោយក្តីស្រឡាញ់ ហើយយើងមិនអាចនឹងរង់ចាំដើម្បីបានជួបអ្នកបានទេ»។ ត្រឹមតែ ១០នាទីប៉ុណ្ណោះ រូបភាពនេះត្រូវបានមនុស្សជិត ៣លាននាក់ចុច Like នឹងមានការអបអរសាទររាប់ពាន់នាក់ពីអ្នកគាំទ្រផងដែរ៕
29 Oct 2021
147 views
Football News
Messi ស្តីបន្ទោសអាជ្ញាកណ្តាលដែលដឹកនាំការប្រកួតអាហ្សង់ទីន ប៉ះជាមួយ ប៉េរូ
អាហ្សង់ទីនបានជួបជាមួយជម្រើសជាតិប៉េរូ ក្នុងវគ្គជម្រុះ World Cup 2022 ដែលធ្វើឡើងក្នុងប្រទេសកាតា ។ ទោះបីជាទទួលបានជ័យជំនះក្នុងលិទ្ធផល ១ ទល់នឹង ០ ក៏ដោយក៏កីឡាករចំណូលថ្មីរបស់ក្រុមអ្នកមាន Paris Saint-Germain និងប្រធានក្រុមជម្រើសជាតិអាហ្សង់ទីន Lionel Messi មិនពេញចិត្តនឹងអាជ្ញាកណ្តាលលោក Wilton Sampaio ដែលបានដឹកនាំការប្រកួតនេះ។ Messi បានសរសេរតាមរយៈ Instagram “ ការប្រកួតដ៏លំបាកនៅថ្ងៃនេះ។ អាជ្ញាកណ្តាលរូបនេះតែងតែធ្វើដូចនេះរាល់ពេលដែលគាត់កាត់សេចក្ដីការប្រកួតរបស់យើង។ ប្រហែលជាគាត់ធ្វើវាដោយចេតនា” ។ បន្ទាប់ពីការប្រកួតជម្រុះ ១១ លើករបស់គ្រូបង្វឹកលោក Lionel Scaloni មាន ២៥ ពិន្ទុដោយឈរនៅលេខ ២ ក្នុងតារាងដោយឈ្នះ ៧ និងស្មើ ៤ នឹងមិនទាន់ស្គាល់ពាក្យថាចាញ់នូវឡើយទេ៕
15 Oct 2021
159 views
Football News
ល្បីរឿង Son ស្កាត់ទៅជួបស្រីស្អាត Jisoo សមាជិក Blackpink ដល់បារីស
បើយោងតាមប្រភពនៅកូរ៉េខាងត្បូង បានបញ្ជាក់ថាតារាចម្រៀង Jisoo សមាជិកក្រុម Blackpink ចាប់ផ្ដើមធ្លាយរឿងទាក់ទងជាមួយតារាបាល់ទាត់ Son Heung Min ទៀតហើយ ក្រោយពីពួកគេធ្វើដំណើរពីប្រទេសបារាំងថ្ងៃជាមួយគ្នា។ រំលឹកទៅឆ្នាំ២០១៩បន្តិច ទំនាក់ទំនងរបស់តារាល្បីនៅកូរ៉េខាងត្បូងខាងលើចាប់ផ្ដើមមានឡើង ក្រោយពី Jisoo បានទៅមើលការប្រកួតក្នុងកីឡដ្ឋាន Spurs ផ្ទាល់ និងថតរូបបង្ហោះក្នុង Instagram ថែមទៀតដើម្បីលើកទឹកចិត្ត។ ខណៈដែលពេលនោះ មិនមានអ្វីជាផ្លូវការចេញពីមាត់របស់អ្នកទាំងពីរនេះទេ។ រហូតមកដល់ឆ្នាំ២០២១នេះវិញ ក៏ចាប់ផ្ដើមមានរឿងផ្ទុះជាថ្មីម្ដងទៀត។ Son ដែលលេងឱ្យ Spurs នៅអង់គ្លេសនោះ បានធ្វើដំណើរមកកូរ៉េខាងត្បូងដើម្បីលេងឱ្យជម្រើសជាតិនៅថ្ងៃទី៥កន្លងទៅ។ តែការធ្វើដំណើររបស់គេមិនចេញពីអង់គ្លេសនោះទេ បែរជាចេញពីបារាំងមកទៅវិញ ខណៈដែល Jisoo ផ្ទាល់ក៏នៅបារាំងចូលរួមកម្មវិធី Paris Fashion Week ផងដែរ។ តារាស្រីស្រស់ស្អាតរូបនេះ ក៏ធ្វើដំណើរមកកូរ៉េវិញនៅថ្ងៃទី៥ដូច Son ដែរ។ អ្វីដែលគេចាប់អារម្មណ៍បន្ថែមពីលើនេះទៀតនោះ គឺទាំង Jisoo និង Son សុទ្ធតែពាក់ខ្សែដៃដូចគ្នា ហើយកន្លងមក Son ឱ្យតែរកគ្រាប់បាល់បានក៏ថើបខ្សែដៃពណ៌ក្រហមនេះដែរ៕
08 Oct 2021
217 views
Football News
Ramos មិនទាន់ចូលលេងឱ្យ PSG នៅឡើយ
ខ្សែការពារអេស្ប៉ាញកីឡាករ Sergio Ramos នៅមិនទាន់បង្ហាញខ្លួនឱ្យក្លឹប Paris Saint-Germain នៅឡើយទេ ទោះបីជាក្លឹបនេះបាន ៤ប្រកួត ក្នុងរយៈពេលជាងមួយខែនៃរដូវកាល ២០២១/២២ ក្ដី។ នៅក្នុងបណ្ដាញ Instagram គេសង្កេតឃើញថា Ramos បានបង្ហោះអំពីការហ្វឹកហាត់របស់ខ្លួនជាមួយនឹងក្លឹប PSG ទៀតផង ខណៈបើតាមការចុះផ្សាយរបស់ Marca ការត្រួតពិនិត្យសុខភាពរបស់កីឡាកររូបនេះកាលពីខែកក្កដាកន្លងទៅ មិនបានបង្ហាញនូវបញ្ហាធំដុំណាមួយទេ។ ប្រភពដដែលបានឱ្យដឹងថា ខាង PSG កន្លងមកនិយាយថា Ramos នឹងបង្ហាញខ្លួនក្រោយពេលឈប់សម្រាកប្រកួតក្រុមជម្រើសជាតិនៅខែកញ្ញានេះ តែក្រោយមកខាងក្លឹបក៏អះអាងថា កីឡាកររូបនេះនៅបន្តព្យាបាលរបួសរបស់គេ។ សូមជម្រាបផងដែរថា Ramos ខានលេងក្នុងប្រកួតបាល់ទាត់ចាប់តាំងពីខែឧសភាមក ពោលគឺខកខាន ៤ខែមកហើយ៕
09 Sep 2021
151 views
Football News
មានដឹងអត់ Ronaldo ស៊ីថ្លៃប៉ុន្មានពី Sponsor ក្នុងពេលបង្ហោះផ្សាយពាណិជ្ជកម្មលើ Instagram ខ្លួនម្ដងៗ?
ខ្សែប្រយុទ្ធ Cristiano Ronaldo ត្រូវបានគេរាប់បញ្ចូលថា ជាអ្នកដែលរកចំណូលបានខ្ពស់បំផុតនៅលើលោកពីការបង្ហោះផ្សាយពាណិជ្ជកម្មផលិតផលអ្វីមួយនៅលើបណ្ដាញសង្គម Instagram របស់ខ្លួនម្ដងៗ។ នេះបើយោងតាមការចុះផ្សាយរបស់ Hopper HQ ។ រាល់ការបង្ហោះផ្សាយពាណិជ្ជកម្មឲ្យផលិតផលណាមួយម្ដងនៅលើ Instagram នេះ Ronaldo ស៊ីថ្លៃជាង ១.៦លានដុល្លារឯណោះ ដែលតម្លៃមួយនេះថ្លៃជាង តារាចម្រៀង តារាសម្ដែង កីឡាករនានាទាំងអស់នៅលើពិភពលោកទទួលបាន។ គួរបញ្ជាក់ផងដែរថា Ronaldo ក៏ជាតារាម្នាក់ដែលទទួលបានការ Follow ពីអ្នកលេង Instagram ច្រើនបំផុតនៅលើពិភពលោក ដែលមានរហូតទៅដល់ ៣២២លាន Followers ៕
04 Aug 2021
143 views
Football News
Andriy Shevchenko ចុះចេញពីតំណែងគ្រូជម្រើសជាតិអ៊ុយក្រែនហើយ
លោក Andriy Shevchenko បានសម្រេចចុះចេញពីតំណែងជាគ្រូរបស់ជម្រើសជាតិអ៊ុយក្រែនហើយ បន្ទាប់ពីដឹកនាំក្រុមឡើងដល់វគ្គ៨ក្រុមចុងក្រោយ Euro ២០២០ កាលពីពេលថ្មីៗកន្លងទៅ។ បុរសវ័យ៤៤ឆ្នាំត្រូវបានតែងតាំងជាមួយគ្រូរបស់អ៊ុយក្រែនកាលពីខែ កក្កដា ឆ្នាំ ២០១៦ ដឹកនាំសរុបបាន៥២ប្រកួត រួមបញ្ចូលទាំង៥ប្រកួតនៅព្រឹត្តិការណ៍ Euro។ អតីតកីឡាកររបស់ AC Milan និង Chelsea បានប្រកាសពីការចាកចេញពីជម្រើសជាតិតាមរយៈបណ្ដាញសង្គម Instagram។ “ថ្ងៃនេះ កិច្ចសន្យារបស់ខ្ញុំជាមួយសហព័ន្ធបាល់ទាត់អ៊ុយក្រែនបានដល់ទីបញ្ចប់ហើយ”។ នេះជាសាររបស់ Shevchenko បានបញ្ចាក់។ Shevchenko ដែលចូលនិវត្តន៍ពីបាល់ទាត់នៅឆ្នាំ២០១២ គឺជាកីឡាករដែលរកបានគ្រាប់ច្រើនជាងគេបំផុតដោយអ៊ុយក្រែនមាន៤៨គ្រាប់ ក្នុងការលេង១១១ប្រកួត៕
02 Aug 2021
139 views
Football News
Icardi ចេញមុខឆ្លើយតបទៅវិញបែបនេះ ក្រោយ PSG ចង់យករូបលោកទៅប្តូរជាមួយ Ronaldo
កីឡាករ Mauro Icardi បានប្តេជ្ញាចិត្តថាខ្លួននឹងស្នាក់នៅជាមួយក្លិប Paris Saint-Germain ជាបន្តទៀត, ស្របពេលជាមួយគ្នានេះ មានពាក្យចចាមអារ៉ាមថា លោកនឹងអាចផ្ទេរទៅកាន់ក្លិប Juventus ក្នុងលក្ខខណ្ឌផ្ទេរយក Cristiano Ronaldo មកកាន់ទឹកដី Parc des Princes វិញ។ យោងតាមរបាយការណ៍របស់កាសែត L’Equipe បានឱ្យដឹងថា PSG មានគម្រោងចង់នាំយកខ្សែប្រយុទ្ធចំណូលថ្មីម្នាក់ទៀត, ក្នុងនោះ ក្លិបអ្នកមានបារាំងចង់យក Icardi ដើម្បីធ្វើការដោះដូរយក Ronaldo មកវិញ, ប៉ុន្តែខ្សែប្រយុទ្ធសញ្ជាតិ អាហ្សង់ទីន ហាក់ពុំមានចំណាប់អារម្មណ៍ក្នុងការចាកចេញនោះទេ ដោយពេលនេះរូបគេកំពុងសប្បាយចិត្តជាមួយក្រុមជើងឯករងនៅ Ligue 1។ Icardi វ័យ ២៨ ឆ្នាំបានសរសេរនៅលើបណ្តាញសង្គម Instagram របស់ខ្លួនយ៉ាងដូច្នេះថា៖ រដូវកាលនេះ, រដូវកាលបន្ទាប់ និងរដូវកាលបន្ទាប់ទៀត!!! នោះមិនមែនជារឿងដែលត្រូវសង្ស័យនោះទេ!!! ឆាប់ឡើង PSG៕
01 Aug 2021
144 views
Football News
អនាគតរបស់ Ronaldo ហាក់មិនទាន់ច្បាស់លាស់នៅឡើយ ក្រោយលោកបង្ហោះសារមួយឃ្លានេះនៅលើ Instagram
ខ្សែប្រយុទ្ធរបស់ក្រុម Juventus កីឡាករ Cristiano Ronaldo បច្ចុប្បន្នលោកគឺមិនទាន់មានតម្រុយច្បាស់លាស់ណាមួយដែលអាចបញ្ជាក់បានថា លោកនឹងចាកចេញ ឬមួយក៏ស្នាក់នៅក្លិបសេះបង្កង់បន្តនោះទេ, ហើយម្យ៉ាងទៀតថ្មីៗនេះលោកទើបតែបានបង្ហោះសារខ្លីមួយថា ការសម្រេចចិត្តពិតប្រាករបស់លោកគឺជិតមកដល់ហើយ។ ទោះបីជាមើលទៅ Ronaldo ទំនងជាអាចនឹងស្នាក់នៅក្របខណ្ឌ Serie A បន្តក៏ដោយ ក៏ពេលនេះយើងនៅមិនទាន់អាចប្រាកដបានដែរ ព្រោះថាខ្សែប្រយុទ្ធសញ្ជាតិ ព័រទុយកាល់ ទើបតែបានបង្ហោះរូបមួយនៅលើបណ្តាញសង្គម Instagram ដោយនៅក្នុងរូបនោះលោកកំពុងឈរនៅជិតរថយន្ត Rolls-Royce Ghost ហើយក្នុងនោះលោកក៏បានសរសេរចំណងជើងមួយឃ្លាផងដែរ, ដូច្នេះហើយទើបពេលនេះកាន់តែធ្វើឱ្យអ្នកគ្រប់គ្នាសង្ស័យពីអនាគតរបស់លោក។ សម្រាប់ចំណងជើងដែលលោកបានសរសេរនៅលើការបង្ហោះនោះ គឺមានអត្ថន័យយ៉ាងដូច្នេះថា៖ ថ្ងៃសម្រេចចិត្តគឺជិតមកដល់ហើយ៕
25 Jul 2021
168 views
Football News
ខ្សែប្រយុទ្ធ Cristiano Ronaldo រួមចំនែកជួយក្រុម Juventus ឈ្នះពាន Italian Cup
ខ្សែប្រយុទ្ធឆ្នើមរបស់ក្រុម Juventus កីឡាករ Cristiano Ronaldo បានបង្ហាញអំពីអារម្មណ៍របស់ខ្លួនក្រោយពីបានឈ្នះការប្រកួតវគ្គផ្តាច់ព្រ័ត្រពានរង្វាន់ Italian Cup ទល់នឹងក្រុម Atalanta ក្នុងលឹទ្ធផល ២ ទល់នឹង ១ ។ Ronaldo បានសរសេរនៅលើបណ្តាញសង្គម Instagram ថា“ ខ្ញុំមិនអាចរីករាយជាងនេះទេក្នុងការឈ្នះពានរង្វាន់មួយផ្សេងទៀតក្នុងការលេងឲ្យក្លិបដ៏អស្ចារ្យនេះ” ។ “ ទៅ Juventus គ្រប់ពេល” គាត់ក៏បានបង្ហោះរូបភាពគាត់ដេកជាមួយនឹងពានរង្វាន់ដែលគាត់បានឈ្នះផងដែរ។
20 May 2021
299 views
Other News
Cristiano Ronaldo ក្លាយជាបុគ្គលទី១លើលោក ដែលមានចំនួនអ្នក Followers លើ Instagram
កំពូលខ្សែប្រយុទ្ធសញ្ជាតិព័រទុយហ្កាល់កីឡាករ Cristiano Ronaldo បានក្លាយជាបុគ្គលទី១លើលោក ដែលមានចំនួនអ្នក Followers ច្រើនជាងគេលើបណ្ដាញសង្គម Instagram ពោលគិតមកទល់ពេលនេះ ចំនួនអ្នក Follow គាត់បានកើនឡើងដល់លើស ២០០លាននាក់ហើយ។ តាមតួលេខចុងក្រោយកីឡាករសញ្ជាតិព័រទុយហ្គាល់មានអ្នកតាមដានដល់ទៅ២០០លានលើ Instagram។ ចំនួនអ្នកតាមដានដ៏ច្រើននេះបានធ្វើឲ្យ Ronaldo ឈរលើកីឡាករនិងតារាល្បីៗលើពិភពលោកទាំងអស់រួមមាន Ariana Grande, Dwayne Johnson, Selena Gómez ,Beyoncé, Leo Messi និងNeymar។ View this post on Instagram Wow 200 million!!! Thank you to each and every one of you for sharing this journey with me every day!!👏🏽❤️ A post shared by Cristiano Ronaldo
30 Jan 2020
242 views
Other News
សូម្បីតែ Instagram របស់ Real Madrid ក៏ Ronaldo ចុច Unfollow ដែរ
រឿងដ៏គួរឱ្យភ្ញាក់ភ្អើរយ៉ាងខ្លាំងនោះគឺលោក Ronaldo បានចុច Unfollow ក្នុងបណ្ដាញសង្គម Instagram របស់ Real Madrid
04 Aug 2018
289 views