Tag: Inter Milan
Football News
Eriksen មានឈ្មោះចូលលេងឲ្យដាណឺម៉ាកវិញជាលើកដំបូង ក្រោយមានបញ្ហាបេះដូង
ខ្សែបម្រើ Christian Eriksen មានឈ្មោះចូលលេងឲ្យក្រុមជម្រើសជាតិដាណឺម៉ាករបស់ខ្លួនវិញជាលើកដំបូង ចាប់តាំងពីមានបញ្ហាបេះដូងនៅក្នុងប្រកួត Euro 2020 នៅខែមិថុនា ឆ្នាំ២០២១កន្លងមក។ ក្រោយមានបញ្ហាគាំងបេះដូង Eriksen ក៏ត្រូវបានក្លឹប Inter Milan បញ្ចប់កុងត្រាផងដែរ ដោយសារតែលក្ខខណ្ឌនៅលីគកំពូលអ៊ីតាលីគឺមិនឲ្យមានកីឡាករណាមានបញ្ហាបេះដូងលេងក្នុងប្រកួតរបស់លីគខ្លួនបានឡើយ។ កីឡាករនេះបានសម្រាកព្យាបាលរហូតដល់ខែធ្នូ ឆ្នាំ២០២១កន្លងទៅទើបចេញហ្វឹកហាត់បាន ហើយក៏បានចូលលេងជាកីឡាករអាជីពវិញនៅ Premier League ដោយលេងឲ្យ ក្លឹប Brentford មានកុងត្រាចាប់តាំងពីចុងខែមករា រហូតដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២នេះ។ ចាប់តាំងពីចូលលេងឲ្យ Bretford មក Eriksen ចូលលេងបាន៣ ប្រកួតហើយ។ ចំពោះការចូលលេងឲ្យក្រុមជម្រើសជាតិដាណឺម៉ាកលើកនេះគឺចូលលេងជាប្រកួតលក្ខណៈមិត្តភាពរវាង ក្រុមជម្រើសជាតិហុល្លង់ នៅថ្ងៃទី២៧ និងក្រុមស៊ែបនៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២២ខាងមុខនេះ៕
16 Mar 2022
54 views
Football News
ក្រុម Inter Milan ចាប់អារម្មណ៍ចង់បាន Gabriel Jesus របស់ក្រុម Man City
យោងតាមសេចក្ដីរាយការណ៍គឺខ្សែប្រយុទ្ធ Gabriel Jesus អាចនឹងចាកចេញពីក្លិប Manchester City និងផ្ទេរទៅ Inter Milan ដើម្បីជំនួសកន្លែង Lautaro Martinez ។ ថ្មីៗនេះ Martinez ត្រូវបានគេរាយការណ៍ថាអាចនឹងផ្ទេរចេញពី Inter Milan ទៅក្លិប Tottenham Hotspur ឬ Arsenal។ ដូច្នេះសារព័ត៌មាន Calciomercato បានចុះផ្សាយថា Jesus អាចនឹងចាកចេញពីទឹកដី Etihad ដោយសារកុងត្រារបស់គេជាមួយ Man City នៅសល់តែ១៨ខែទៀតប៉ុណ្ណោះ។ លោក Piero Ausilio ដែលជាប្រធានដឹកនាំផ្នែកកីឡារបស់ក្លិប Inter Milan បានស្ញើចសរសើរសមត្ថភាពរបស់ Jesus យូរមកហើយ និងធ្លាប់ចង់បានគេតាំងពីគេលេងនៅក្លិប Palmeiras ម៉្លេះ។ គួរបញ្ជាក់ផងដែរថា នៅរដូវកាលនេះ Gabriel Jesus ចូលលេងបានតែ ១៥ប្រកួតប៉ុណ្ណោះ ខណៈដែល Man City កំពុងចង់បាន
26 Feb 2022
80 views
Football News
លោកគ្រូបង្វឹក Allegri ក្រុមកំពូលក្នុងតំបន់អ៊ឺរ៉ុបទាំង ៥ នេះមានលិទ្ទភាពឈ្នះពាន UCL
លោកគ្រូបង្វឹក Massimiliano Allegri ជឿជាក់ថាក្រុមមកពីអង់គ្លេសដូចជា Liverpool និង Man City , Paris Saint-Germain, Real Madrid និង Bayern Munich មានភាគរយខ្ពស់អាចឈ្នះពាន Champions League ខ្ពស់ជាងគេនៅរដូវកាលនេះ។ Liverpool, Manchester City និង PSG សុទ្ធតែបានលេងឈ្នះនៅការប្រកួតវគ្គ១៦ក្រុមពាន UCL ជើងទី១ ដោយ Liverpool យកឈ្នះ Inter Milan ក្នុងលិទ្ធផល ២ ទល់នឹង ០ រីឯ Man City យកឈ្នះ Sporting Lisbon ក្នុងលិទ្ធផល ៥ ទល់នឹង ០ ខណះក្រុម PSG យកឈ្នះ Real Madrid ក្នុងលិទ្ធផល ១ ទល់នឹង
20 Feb 2022
62 views
Football News
Christian Eriksen បានត្រលប់មកវិស័យបាល់ទាត់វិញហើយលេងឲ្យ ក្លឹប Brentford
ខ្សែបម្រើ Christian Eriksen បានត្រលប់មកវិស័យបាល់ទាត់វិញហើយ ដោយមកលេងឲ្យ ក្លឹប Brentford។ កីឡាកររូបនេះបានចុះកុងត្រាលេងឲ្យក្លឹប Premier League រហូតដល់ចប់រដូវកាលឆ្នាំ២០២១/២២នេះ និងមានលក្ខខ័ណ្ឌបន្ត ១ឆ្នាំទៀតផងដែរ។ Eriksen បានបាត់មុខពីវិស័យបាល់ទាត់មួយរយៈធំហើយ ដោយសាររកមានបញ្ហាគាំងបេះដូង ចាប់ពីតាំងពីកំឡុងពេល ប្រកួត Euro 2020 ឆ្នាំមុនកន្លងមក ដោយសារតែបញ្ហាជំងឺនេះហើយ ខ្សែបម្រើនេះ ត្រូវបាន Inter Milan បញ្ចប់កុងត្រាជាមួយផងដែរ ព្រោះតែនៅលីគកំពូលអ៊ីតាលី មិនឲ្យកីឡាករដែលរកឃើញមានបញ្ហាគាំងបេះដូង បន្តលេងទេឡើយ។ នៅក្នុងអាជីពបាល់ទាត់ Eriksen ធ្លាប់ចូលលេងឲ្យក្លឹបដូច Ajax, Spurs និង Inter Milan ដោយចូលប្រកួតសរុប ៥២៧ប្រកួត និងរកគ្រាប់បាល់បាន ១០៩គ្រាប់៕
01 Feb 2022
80 views
Football News
ខ្សែបម្រើ Christian Eriksen កំពុងចរចាជាមួយក្លិប Brentford ក្នុងលក្ខខណ្ឌ ៦ខែ
ខ្សែបម្រើ Christian Eriksen កំពុងស្ថិតក្នុងការចរចាជាមួយក្លិប Brentford ក្នុងលក្ខខណ្ឌព្រមព្រៀងចំនួន៦ខែ ដោយអាចបន្តថែម១ឆ្នាំ បន្ទាប់ពីមុននេះលេចឮដំណឹងថាគេនឹងវិលត្រឡប់មកលេងនៅ Premier League វិញ។ Eriksen ចាកចេញពី Spurs និងផ្ទេរទៅ Inter Milan កាលឆ្នាំ២០២០ ប៉ុន្តែជាអកុសល គេត្រូវក្លិបយក្សនៅអ៊ីតាលីមួយនេះផ្ដាច់កុងត្រា ដោយសារបញ្ហាបេះដូង។ កីឡាករសញ្ជាតិដាណឺម៉ាករូបនេះបានរងអាការៈគាំងបេះដូងក្នុងការប្រកួតរវាំង ហ្វាំងឡង់ និង ដាណឺម៉ាក នាព្រឹត្តិការណ៍ Euro 2020 ប៉ុន្តែសំណាងល្អគេត្រូវបញ្ជូនទៅមន្ទីរពេទ្យទាន់ពេលវេលាហើយពេទ្យក៏បានដាក់ឧបករណ៍ ICD សម្រាប់វាស់ស្ទង់ចង្វាក់បេះដូង។ យ៉ាងណាមិញ Eriksen ត្រូវបង្ខំចិត្តចាកចេញពី Inter Milan ក៏ដោយសារច្បាប់នៅអ៊ីតាលីមិនអនុញ្ញាតឲ្យកីឡាករមានបំពាក់ឧបករណ៍នេះចូលលេងនោះឡើយ៕
20 Jan 2022
113 views
Football News
ជម្រើសជាតិនីហ្សេរីយ៉ា បានទាក់ទង Mourinho ឲ្យដឹកនាំជំនួសគ្រូបង្វឹកចាស់
សហព័ន្ធកីឡាបាល់ទាត់ប្រទេសនីហ្សេរីយ៉ា បានទាក់ទងទៅលោក Jose Mourinho ដើម្បីហៅមកដឹកនាំក្រុមបន្ទាប់ពីបានចែកផ្លូវគ្នាជាមួយលោកគ្រូបង្វឹក Gernot Rohr រួចមក។ Mourinho ទើបនឹងត្រូវបានតែងតាំងជាគ្រូបង្វឹករបស់ក្លិប Roma បាន៦ខែប៉ុណ្ណោះក្រោយត្រូវ Tottenham Hotspur បញ្ចប់តំណែងលោក។ សារព័ត៌មាន Daily Trust បានបង្ហើបថា សហព័ន្ធកីឡាបាល់ទាត់ប្រទេសនីហ្សេរីយ៉ា ចង់ហៅលោកមកដឹកនាំដើម្បីឲ្យពួកគេឈ្នះពាន Africa Cup Of Nations នៅឆ្នាំក្រោយ ដោយលោក Amaju Pinnick ក្នុងនាមជាប្រធានសហព័ន្ធផ្ទាល់បានទាក់ទងទៅអតីតគ្រូបង្វឹក Real Madrid រូបនេះរួចរាល់ហើយ។ គួរបញ្ជាក់ផងដែរថា លោក Jose Mourinho បានចុះកុងត្រា៣ឆ្នាំជាមួយក្លិប Roma ដោយក្លិបកំពុងស្ថិតនៅលេខរៀងទី៦ក្នុងតារាង Serie A ចាញ់ក្រុមកំពូលតារាង Inter Milan ចំនួន១៤ពិន្ទុ៕
25 Dec 2021
174 views
Football News
Ancelotti ថាឆ្នាំនេះ Real Madrid អាចប្រជែងពាន UCL បាន
ក្រុម Real Madrid បានប្រកួតបិទពូលនៅយប់មិញនេះហើយ ដោយយកឈ្នះលើក្រុម Inter Milan បានក្នុងលទ្ធផល ២-០ ឈរនៅកំពូលតារាង។ ក្រោយពីចប់ការប្រកួតនេះទៅ លោក Carlo Ancelotti អ្នកចាត់ការក្រុម Real Madrid បាននិយាយថា៖ “យើងមានសមត្ថភាពក្នុងការឈ្នះ La Liga ហើយនិងអាចប្រជែងពានរង្វាន់ Champions League បាន។ មិនមានក្រុមណាដឹងច្បាស់ថាមានសមត្ថភាពអាចឈ្នះ Champions League បានទេនៅត្រឹមនេះ ប៉ុន្តែបើនិយាយពីសមត្ថភាពអាចប្រជែងគឺបាន។ មានក្រុមជាច្រើនទៀតសុទ្ធតែរៀបចំបានល្អដែរ ពួកគេក៏មានសមត្ថភាពដូចគ្នា”។ នាពេលបច្ចុប្បន្ននេះក្រុមអធិរាជសឃើញថារៀបចំក្រុមបានល្អជាពិសេសនៅតំបន់ការពារដែលអាចរក្សា Clean-sheet បាន។ មួយវិញទៀតសមាជិកសំខាន់ៗក្នុងក្រុមនៅពេលនេះ ក៏មិនមានបញ្ហារបួសទៀត ដូច្នេះហើយទើបធ្វើឱ្យលោក Ancelotti មិនពិបាកក្នុងការរៀបទម្រង់លេងនោះទេ៕
08 Dec 2021
92 views
Football News
Mourinho ថាឲ្យអ្នកកាសែតកប់យោបល់ ក្រោយដឹកនាំចាញ់២ប្រកួតជាប់គ្នា
លោក Jose Mourinho បានរិះគន់លើអ្នកកាសែតម្នាក់ និងបដិសេធឆ្លើយសំនួរផ្សេងៗ បន្ទាប់ពី Roma ចាញ់ Inter Milan ៣-០ កាលពីចុងសប្ដាហ៍។ ត្រឹមវគ្គទីមួយ Roma បានរបូតដល់ទៅ៣គ្រាប់ ហើយបានបរាជ័យនេះបានធ្វើឲ្យពួកគេធ្លាក់ទៅលេខ៧នៅ Serie A ខណៈ Inter ស្ថិតនៅលេខពីរ។ Roma ពេលនេះគម្លាតដល់ទៅ១៣ពិន្ទុពីក្រុមកំពូលតារាង AC Milan។ ក្រោយពីបញ្ចប់ការប្រកួតលោក Mourinho បានបដិសេធឆ្លើយនូវសំនួរទីមួយរបស់អ្នកកាសែត និងបានតបវិញធ្ងន់ៗថា៖ “ការងាររបស់អ្នកមានភាពងាយស្រួលច្រើនជាងពួកយើង ដែលនេះជាហេតុដែលពួកយើងរកចំណូលបានច្រើនជាងអ្នក”។ បន្ទាប់ពីនោះមក អ្នកចាត់ការសញ្ជាតិព័រទុយហ្គាល់មិនបន្តឆ្លើយសំនួរណាទៀតឡើយ។ នេះមិនមែនជាលើកទីមួយទេ លោក Mourinho តែងតែមានបញ្ហាជាមួយអ្នកកាសែតពេលដែលពួកគេសួរសំនួរធ្ងន់ៗ ស្របពេលដែលក្រុមរបស់លោកកំពុងចាញ់៕
06 Dec 2021
139 views
Football News
ក្លិបយក្ស ៥ នេះត្រៀមបើកទ្វាស្វាគមន៍ Aubameyang ឱ្យតែព្រមដើរចេញពី Arsenal
កីឡាករ Pierre-Emerick Aubameyang ត្រូវបានគេរាយការណ៍មកថា កំពុងស្ថិតនៅលើរ៉ាដារបស់ក្លិបយក្ស ៥ ក្នុងតំបន់ អឺរ៉ុប ស្របពេលជាមួយគ្នានេះ អនាគតរបស់គេជាមួយ Arsenal ក៏កំពុងតែស្ថិតក្នុងភាពស្រពិចស្រពិលផងដែរ។ ខ្សែប្រយុទ្ធវ័យ ៣២ ឆ្នាំហាក់ពុំសូវបង្ហាញទម្រង់លេងបានល្អប្រសើរប៉ុន្មានឡើយនារយៈពេល ១២ ខែចុងក្រោយនេះជាមួយក្រុមកាំភ្លើងធំ, ជាក់ស្តែងសម្រាប់ការប្រកួតទល់នឹង Newcastle និង Manchester United ២ ប្រកួតចុងក្រោយនេះ គេតែងតែទទួលបានកម្រិតពិន្ទុទាបជាងគេប្រចាំការប្រកួត។ Aubameyang បានបន្តកុងត្រាថ្មីជាមួយក្រុម Arsenal រហូតដល់ឆ្នាំ ២០២៣, បន្ទាប់ពីកុងត្រាចាស់របស់គាត់ផុតកំណត់កាលពីរដូវក្តៅមុន, ប៉ុន្តែឥឡូវនេះគាត់កំពុងតែប្រឈមមុខនឹងការចាកចេញ ដោយសាររយៈពេលចុងក្រោយនេះទម្រង់លេងរបស់គាត់ហាក់ធ្លាក់ចុះខ្លាំងគួរឱ្យកត់សម្គាល់។ យោងតាមសេចក្តីរាយការណ៍របស់កាសែត Fichajes បានឱ្យដឹងថា Real Madrid, Barcelona, Atletico Madrid, Inter Milan និង AC Milan សុទ្ធតែមានបំណងចង់បាន Aubameyang និងត្រៀមចុះកុងត្រាយករូបគេនៅឆ្នាំ ២០២២៕
05 Dec 2021
104 views
Football News
Real Madrid បានបំបែកកំណត់ត្រាថ្មីនៅ UCL
ដោយបានយកឈ្នះលើក្រុម Sheriff Tiraspol ក្នុងលទ្ធផល 3 ទល់នឹង 0 កាលពីល្ងាចថ្ងៃយប់មិញក្រុម Real Madrid បានឡើងទៅវគ្គបន្តនៃក្របខ័ណ្ឌ Champions League ។ យោងតាមកាសែត OptaJose ក្រុមអធិរាជស Real Madrid បានឈានដល់វគ្គ 16 ក្រុមចុងក្រោយជាលើកទី 19 ជាប់ៗគ្នា ចាប់តាំងពីវគ្គនេះត្រូវបានណែនាំត្រឡប់មកវិញនៅក្នុងរដូវកាល 2003/04 ដែលធ្វើឱ្យពួកគេក្លាយជាក្រុមតែមួយគត់ដែលមិនមានក្រុមណាធ្វើបានក្នុងព្រឹត្តិការណ៍ដ៏សំខាន់នេះ ។ ជាមួយនឹង 12 ពិន្ទុបន្ទាប់ពីការប្រកួតចំនួន 5 លើកក្រុមរបស់លោក Carlo Ancelotti បានឈរនៅលើកំពូលតារាងនៃពូល D នៅពេលនេះ ខណៈដែលជោគវាសនារបស់អ្នកកាន់កាបកំពូលតារាងក្នុងពូលនេះនឹងត្រូវសម្រេចក្នុងជំនួបទជាមួយក្រុម Inter Milan នៅថ្ងៃទី 7 ខែធ្នូខាងមុខនេះ៕
25 Nov 2021
119 views
Football News
Christian Vieri និយាយថា Haaland គួរតែមានតម្លៃ 200លានផោន
Christian Vieri អតីតខ្សែប្រយុទ្ធរបស់ក្រុម Inter Milan បាននិយាយអំពីខ្សែប្រយុទ្ធវ័យក្មេងសញ្ជាតិន័រវេស Erling Haaland ។ កាសែត Fabrizio Romano បានស្រង់សម្ដីរបស់លោក Christian Vieri និយាយថា៖ “ខ្ញុំមិនដែលឃើញកីឡាករណាដូចនឹង Haaland នោះទេដែលទើបតែមានអាយុ 21ឆ្នាំតែប៉ុណ្ណោះ។ Haaland មិនស័ក្ដិសមនឹងម្លៃ ៨០ លានអឺរ៉ូនោះទេ? គឺគាត់មានយ៉ាងខ្ពស់គឺតម្លៃ 200 លានអឺរ៉ូ! ទើបសមនឹងសមត្ថភាពរបស់គាត់។ សរុបមក Haaland បានចូលរួមជាមួយ Dortmund ក្នុងខែមករាឆ្នាំ 2020 ដោយចុះហត្ថលេខាលើកិច្ចសន្យារហូតដល់ឆ្នាំ 2024 ដោយស៊ុតបញ្ចូលទីបាន 70 គ្រាប់ និងបញ្ជូនបាល់ឲ្យមិត្តរួមក្រុម 19 ដងបន្ថែមទៀតក្នុងការបង្ហាញខ្លួនត្រឹមតែ 69 ប្រកួតសម្រាប់ក្លឹប៕
17 Nov 2021
105 views
Football News
Inter មានគម្រោងបន្តកុងត្រាឲ្យខ្សែការពារ Federico Dimarco រហូតដល់ឆ្នាំ 2026
កាសែត Calciomercato អះអាងថាក្លឹប Inter Milan មានគម្រោងបន្តកិច្ចសន្យាជាមួយខ្សែការពារ Federico Dimarco រយះពេលយូរជាងមុន។ យោងតាមប្រភពបានឱ្យដឹងថា ក្រុមប្រឹក្សាភិបាលរបស់ក្លឹប Inter Milan មានបំណងចង់បន្តកិច្ចព្រមព្រៀងរបស់កីឡាករវ័យ 24 ឆ្នាំរូបនេះផងដែរ ដែលផ្តល់នូវលក្ខខណ្ឌកាន់តែប្រសើរឡើងទាក់ទងនឹងប្រាក់ខែ។ កិច្ចសន្យាបច្ចុប្បន្នរបស់ Dimarco នឹងផុតកំណត់នៅរដូវក្តៅឆ្នាំ 2023 ខណៈដែលកិច្ចសន្យាថ្មីនេះត្រូវបានគេរំពឹងថានឹងដំណើរការរហូតដល់ឆ្នាំ 2026។ រដូវកាលនេះ Federico Dimarco ស៊ុតបញ្ចូលទីបាន 2 គ្រាប់ និងការបញ្ជូនបាល់ឲ្យមិត្តរូមក្រុមជាច្រើនទៀតក្នុងការបង្ហាញខ្លួន 15 លើកសម្រាប់ក្លឹបនៅគ្រប់ការប្រកួតទាំងអស់ក្នុងរដូវកាលនេះ៕
16 Nov 2021
160 views
Football News
Zlatan Ibrahimovic៖ ៤០០ គ្រាប់ក្នុងលីគក្នុងស្រុក
ក្រុម AC Milan បានផ្តួលក្រុម Roma ក្នុងលទ្ធផល 2 ទល់នឹង 1 នៅកីឡាដ្ឋាន Olimpico កាលពីថ្ងៃអាទិត្យជាមួយនឹងកីឡាករ Zlatan Ibrahimovic បានស៊ុតបាល់បញ្ចូលទីគ្រាប់ដំបូងរបស់ក្រុម AC Milan នៅយប់នេះ ពីការស៊ុតបាល់ហ្វ្រីឃីកដ៏អស្ចារ្យ។ ខ្សែប្រយុទ្ធស៊ុយអែតរូបនេះបានសម្រេចបានគ្រាប់បាល់ចំនួន ៤០០ ក្នុងលីកក្នុងស្រុកជាមួយនឹងគ្រាប់បាល់ដំបូងសម្រាប់ក្រុម Malmo កាលពី 22 ឆ្នាំមុនកាលពីខែតុលា ឆ្នាំ 1999។ នេះបើតាម Opta Sports រាយការណ៍អំពី Ibrahimovic ដែលទើបតែមានអាយុ 40 ឆ្នាំអាចរកគ្រាប់បាល់បានចំនួន 150 គ្រាប់ក្នុងលីក Serie A ក្នុងនោះ 23 គ្រាប់លេងឲ្យក្រុមសេះបង្កង់ Juventus រីឯ 57 គ្រាប់ក្នុងការលេងឲ្យក្រុម Inter Milan និង 70 គ្រាប់ជាមួយក្រុម AC Milan នេះផ្ទាល់តែម្ដង។
01 Nov 2021
134 views
Football News
Conte យល់ព្រមបើកចិត្តទទួលយកតួនាទីជាអ្នកចាត់ការរបស់ក្រុម Man United
សារព័ត៌មាន Manchester Evening News បាននិយាយថាអតីតអ្នកចាត់ការក្រុមតោខៀវ Chelsea លោក Antonio Conte ត្រូវបានគេរាយការណ៍ថាបើកចំហរក្នុងការទទួលយកតួនាទីអ្នកចាត់ការទូទៅរបស់ក្រុមបិសាចក្រហម Manchester United ។ យោងតាមប្រភពបានឱ្យដឹងថា អ្នកចាត់ការសញ្ជាតិអ៊ីតាលីរូបនេះដែលមិនទាន់មានការងារថ្មីនោះទេបន្ទាប់ពីការចាកចេញរបស់គាត់ពីក្លឹប Inter Milan ប៉ុន្តែលោកចាប់អារម្មណ៍ក្នុងការមកកាន់ទឹកដីអង់គ្លេស។ សរុបមកលោក Antonio Conte ដែលបានដឹកនាំក្រុម Inter Milan ឲ្យឈ្នះពាន Serie A ជាលើកដំបូងរបស់ពួកគេក្នុងរយៈពេល 11 ឆ្នាំដោយបញ្ចប់ភាពខ្លាំងរបស់ក្រុមសេះបង្កង់ Juventus និងបានឈ្នះពានរង្វាន់ Premier League ក្នុងរដូវកាលដំបូងរបស់គាត់ជាមួយនឹងក្រុមតោខៀវ Chelsea ផងដែរ។ ភាពចាំបាច់ក្នុងការស្វែងរកអ្នកជំនួសលោក Ole Gunnar Solskjaer បានលេចចេញបន្ទាប់ពីចាញ់ Liverpool ក្នុងលិទ្ធផលមិនគួរឲ្យជឿ ៥ ទល់នឹង ០ នៅឯកីឡដ្ឋាន Old Trafford កាលពីថ្ងៃអាទិត្យ។ ទោះបីជាមានយុទ្ធនាការផ្ទេរកីឡាកររដូវក្តៅដ៏ល្បីក៏ដោយ Man United ទទួលបានត្រឹម
26 Oct 2021
171 views
Football News
Benzema៖“ខ្ញុំកាន់តែកៀកជាងពេលណាៗទាំងអស់ក្នុងការឈ្នះ Ballon d’Or”
Karim Benzema ខ្សែប្រយុទ្ធកណ្តាលរបស់ក្រុម Real Madrid បាននិយាយពីឱកាសរបស់ខ្លួនក្នុងការឈ្នះ Ballon d’Or នៅឆ្នាំនេះ។ ខ្សែប្រយុទ្ធសញ្ជាតិបារាំងរូបនេះបានប្រាប់ Canal+ ថា៖”ឈ្នះ Ballon d’Or? នោះនឹងធ្វើឱ្យសុបិនពីកុមារភាពដ៏ធំបំផុតរបស់ខ្ញុំក្លាយជាការពិត។ ជាការពិតណាស់ខ្ញុំសុបិនអំពីវាកាលពីក្មេង។ Idol របស់ខ្ញុំមិនថា Ronaldo Nazario ឬ Zinedine Zidane នោះទេពួកគេបានមកកាន់ Real Madrid ហើយឈ្នះ Ballon d’Or។ ហើយនោះជារឿងតូចមួយដែលខ្ញុំគិត។ ខ្ញុំគិតថាខ្ញុំនៅជិតជាងពេលណាៗទាំងអស់ ”។ សរុបមក Ronaldo Nazario ដែលតំណាងឱ្យក្លឹប Real Madrid ចន្លោះឆ្នាំ 2002 ដល់ 2007 បានទទួលពានរង្វាន់ Ballon d’Or ចំនួន ២ដង គឺក្នុងឆ្នាំ 1997 កាលនូវលេងឱ្យក្រុម Inter Milan និងក្នុងឆ្នាំ 2002 ឈ្នះជាមួយក្រុមអធិរាជស
24 Oct 2021
134 views
Football News
Real Madrid បានដាក់គោលដៅទៅលើ Adeyemi របស់ក្រុម Salzburg
ខ្សែប្រយុទ្ធ Karim Adeyemi របស់ក្រុម Red Bull Salzburg អាចបន្តអាជីពជាមួយក្រុម Real Madrid នៅឯប្រទេសអេស្ប៉ាញ។ យោងតាមសារព័ត៌មាន Sky Germany បានឱ្យដឹងថា Real Madrid ចាប់អារម្មណ៍ក្នុងការចុះហត្ថលេខាលើកីឡាករវ័យក្មេងអាល្លឺម៉ង់រូបនេះនៅរដូវក្តៅក្រោយខណៈដែលការពិភាក្សាត្រូវបានគេរំពឹងថានឹងធ្វើឡើងនៅដើមសប្តាហ៍ក្រោយ។ ដើម្បីសង្ខេបឡើងវិញក្រុមហង្សក្រហម Liverpool, Inter Milan, Bayern Munich និង Atletico Madrid ក៏បានបង្ហាញចំណាប់អារម្មណ៍ចំពោះកីឡាករវ័យ ១៩ ឆ្នាំរូបនេះផងដែរ។ Adeyemi បានស៊ុតបាល់បញ្ចូលទីចំនួន ១១ គ្រាប់និងបានបញ្ជូនឲ្យមិត្តរួមក្រុម ២ គ្រាប់បន្ថែមទៀតនៅក្នុងការបង្ហាញខ្លួនចំនួន ១៦ លើកសម្រាប់ក្លឹបដែលឈរនៅលេខរៀងទី ១ ក្នុងតារាងពិន្ទុកំពូលនៃក្របខ័ណ្ឌ Bundesliga របស់អូទ្រីស៕
19 Oct 2021
121 views
Football News
Fiorentina កំពុងដាក់ការចាប់អារម្មណ៍ទៅខ្សែប្រយុទ្ធ Jovic
ក្លឹប ACF Fiorentina មានឆន្ទៈពង្រឹងខ្សែប្រយុទ្ធរបស់ខ្លួននៅក្នុងទីផ្សារដោះដូរកីឡាករនាពេលខាងមុខនេះ ។ តាមការសែត Calciomercato អះអាងថា“ ក្រុម Fiorentina បង្ហាញចំណាប់អារម្មណ៍ក្នុងការចុះហត្ថលេខាជាមួយខ្សែប្រយុទ្ធសញ្ជាតិស៊ែប៊ីគឺ Luka Jovic ក្នុងលក្ខខណ្ឌខ្ចីជើងពីក្រុមអធិរាជស Real Madrid ។ រដូវកាលនេះកីឡាករវ័យ ២៣ ឆ្នាំបានបង្ហាញខ្លួនចំនួន ៦ ដងសម្រាប់ក្លឹបជាមួយនឹងការលេងសរុប ៨៤ នាទីដែលរួមចំណែកដល់ការបំពេញការងាររបស់ក្រុម។ មុននេះត្រូវបានគេរាយការណ៍ថាភ្នាក់ងាររបស់ខ្សែប្រយុទ្ធ Luka Jovic បាននិងកំពុងធ្វើការលើការផ្ទេរកីឡាកររូបនេះទៅកាន់ក្រុមអ៊ីតាលីមួយទៀតគឺ Inter Milan ៕
15 Oct 2021
181 views
Football News
ក្លឹប Newcastle បានចាប់អារម្មណ៍លោក Antonio Conte
លោក Antonio Conte អាចបន្តអាជីពជាគ្រូបង្វឹកនៅអង់គ្លេសជាមួយក្រុម Newcastle United ។ យោងតាមសារព័ត៌មាន La Gazzetta dello Sport បានអោយដឹងថាក្លឹប Newcastle United ចាប់អារម្មណ៍អ្នកចាត់ការវ័យ ៥២ ឆ្នាំរូបនេះបន្ទាប់ពីសេដ្ធីអារ៉ាប៊ីសាអូឌីតទិញក្លឹបសារិកាព្រៃ Newcastle United ក្នុងទំហំទឹកប្រាក់ ៣០០ លានផោន។ ប្រធានក្លឹប Newcastle ត្រូវបានគេនិយាយថាមានទ្រព្យសម្បត្ដិច្រើនជាងក្លឹបអ្នកមានបារាំង Paris Saint-Germain ដល់ទៅ ៥០ ដងឯណោះ។ ក្លឹបចំនួនពីរចុងក្រោយរបស់លោក Conte គឺ Chelsea និង Inter Milan សុទ្ធតែអាចឈ្នះពានរង្វាន់ទាំងពីរក្រោមការដឹកនាំរបស់លោក ដោយលោកដឹកនាំក្រុម Chelsea ឈ្នះពានរង្វាន់ Premier League ក្នុងឆ្នាំ ២០១៧ និង Inter Milan ឈ្នះពានរង្វាន់ Serie A នៅរដូវកាលមុនផងដែរ ។ បច្ចប្បន្នការចរចាររវាងភាគីទាំងពីរនូវមិនទាន់ដំណើរការនៅឡើយទេ៕
08 Oct 2021
117 views