Tag: Italy
Football News
យកឈ្នះម្ចាស់ជើងឯក Euro 2020 ជម្រើសជាតិម៉ាសេដូនីខាងជើងអបអរយ៉ាងពេញទំហឹង
ក្រុមជម្រើសជាតិម៉ាសេដូនីខាងជើង បានយកឈ្នះក្រុមជម្រើសជាតិអ៊ីតាលីនូវលទ្ធផល ១ ទល់នឹង ០ ក្នុងនាទីទី៩០+២ ក្នុងប្រកួត World Cup វគ្គជម្រុះ Play off នៅលើទីលាន Renzo Barbera នៅឯទឹកដីអ៉ីតាលីផ្ទាល់តែម្ដងនៅយប់ថ្ងៃព្រហស្បតិ៍។ ក្រោយទទួលបានជ័យជម្នះមួយនេះ កីឡាករ ក៏ដូចជាគ្រូបង្គោលម៉ាសេដូនីខាងជើងនេះ បានធ្វើការអបអរជោគជ័យនេះទាំងលើទីលាន និងផ្អើលពេញបន្ទប់ផ្លាស់សំលៀកបំពាក់របស់ពួកគេតែម្ដង។ សម្រាប់អ្នកគាំទ្ររបស់ក្រុមជម្រើសខាងលើដែលកំពុងនៅឯប្រទេសម៉ាសេដូនីខាងជើងនេះ ក៏មានមនុស្សជាច្រើនបានធ្វើការអបអរ បង្ហោះទង់ជាតិ ដុតភ្លើង ដុតកាំជ្រួចជាដើមផងដែរ។ រីឯក្រុមអ៉ីតាលីវិញបានត្រឹមសោកស្ដាយ និងអន់ចិត្តនឹងលទ្ធផលមួយនេះ។ យ៉ាងណា ម៉ាសេដូនីខាងជើង ត្រូវប៉ះនឹង ក្រុមជម្រើសជាតិព័រទុយហ្គាល់ក្នុងប្រកួតខាងលើមួយទៀត នៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២២ខាងមុខ (ម៉ោងកម្ពុជា)៕
26 Mar 2022
31 views
Football News
គ្រូទាយច្បាស់! Jose Mourinho រើសក្រុមណា រវាងអង់គ្លេស និងអ៊ីតាលី?
លោក Jose Mourinho ទាយពិតជាច្បាស់មែនក្នុងការប្រកួតពានរង្វាន់ Euro 2020 នេះ តាំងពីវគ្គ៨ក្រុមចុងក្រោយមកម្ល៉េះ ហើយយប់មិញនេះទៀតសោតក៏លោកច្បាស់ដែរ។ មុនការប្រកួតរវាងអង់គ្លេស និងដាណឺម៉ាក លោក Jose បានបង្ហាញចំណាប់អារម្មណ៍ខុសគេថាអង់គ្លេសត្បិតតែឃើញល្អៗមែន ប៉ុន្តែប៉ះដាណឺម៉ាកដែលយកបេះដូងមកលេង គឺមិនងាយឈ្នះទេ។ ហើយជាក់ស្ដែង គឺពិតជាមិនងាយមែន បើសិនមិនមានបាល់ពិន័យ១១ម៉ែត្រទេ នោះអង់គ្លេសទំនងជានឹងត្រូវទាត់កាត់សេចក្ដីយកអ្នកឈ្នះដោយបាល់ប៉េណាល់ទីទៅហើយ។ ចំពោះបាល់ប៉េណាល់ទីនោះ ក៏លោកមើលឃើញថាមិនសមឱ្យដែរ តែរឿងអង់គ្លេសឈ្នះលោកយល់ស្រប ព្រោះអង់គ្លេសលេងបានល្អជាងមែន ប៉ុន្ដែគួរឈ្នះដោយវិធីផ្សេងមិនមែនប៉េណាល់ទីបែបនេះទេ។ សម្រាប់វគ្គផ្ដាច់ព្រ័ត្រវិញ លោក Jose ក៏បានជ្រើសរើសអង់គ្លេសទៀត។ លោកបាននិយាយថាអង់គ្លេសមានប្រៀបជាងអ៊ីតាលីត្រង់លេងនៅទឹកដី Wembley របស់ខ្លួន។ នេះជាឱកាសរបស់អង់គ្លេស ដែលបញ្ចប់កំណត់ត្រាមិនឈ្នះពានសោះ៥៥ឆ្នាំមកនេះហើយ។ ប្រសិនបើអង់គ្លេស មិនអាចចាប់ឱកាសនេះបានទេ បណ្ដោយឱ្យអ៊ីតាលីលើកពានវិញ នោះវានឹងក្លាយជាការខកចិត្តទ្វេរដងហើយសម្រាប់អ្នកគាំទ្រអង់គ្លេស។ អ្នកចាត់ការថ្មីរបស់ក្លឹប Roma បានបន្ដទៀតថាទំនួបអង់គ្លេសនិងអ៊ីតាលីនេះ គឺជាជំនួបល្អមើលបំផុតហើយ លោកកំពុងរង់ចាំទស្សនាផងដែរ ព្រោះអ៊ីតាលីមានទម្រង់លេងល្អ មិនទាន់បរាជ័យ៣៣ឆ្នាំប្រកួតមកហើយ៕
08 Jul 2021
224 views
Football News
លោក Enrique នឹងធ្វើជាអ្នកគាំទ្របស់រអ៊ីតាលីវគ្គផ្ដាច់ព្រ័ត្រ បើសិនក្រុមលោកចាញ់យប់នេះ
លោក Luis Enrique គ្រូបង្វឹកក្រុមជម្រើសជាតិអេស្ប៉ាញ បាននិយាយថាលោកនឹងគាំទ្រក្រុមអ៊ីតាលីនៅវគ្គផ្ដាច់ព្រ័ត្រ ប្រសិនបើអ៊ីតាលីយកលើក្រុមខ្លួនបាន។ អេស្ប៉ាញ នឹងប៉ះអ៊ីតាលីក្នុងកីឡដ្ឋាន Wembley របស់អង់គ្លសនៅយប់នេះ សម្រាប់ការប្រកួតវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រពានរង្វាន់ Euro 2020 ។ ក្រុមទាំងពីរនេះល្អដូចគ្នា ដែលពិបាកក្នុងការជ្រើសរើសថាក្រុមណាខ្លាំងជាងក្រុមណាណាស់។ ខណៈដែលការប្រកួតកន្លងមករបស់ពួកគេក៏ធ្វើបានល្អណាស់ដែរ។ ស្របពេលមុនការប្រកួតនេះ គ្រូបង្វឹកក្រុមទាំងពីរសុទ្ធតែគោរពគ្នា ដោយមិនបោះសម្ដីខ្លាំងៗនោះទេ។ លោក Luis Enrique គ្រូបង្វឹកក្រុមអេស្ប៉ាញបាននិយាយថាអ៊ីតាលីមិនខុសពីអេស្ប៉ាញទេ ទាំងទម្រង់លេងនិងការតាំងចិត្ត។ លោកគោរពដល់កំណត់ត្រាមិនចាញ់៣២ប្រកួតរបស់អ៊ីតាលី តែក៏ចង់ឈ្នះនៅយប់នេះដើម្បីឡើងដល់វគ្គផ្ដាច់ព្រ័ត្រដូចគ្នា។ មួយវិញទៀត បើសិនយប់នេះអេស្ប៉ាញចាញ់ ដោយអស់ចិត្ត នោះនៅវគ្គផ្ដាច់ព្រ័ត្រ Euro 2020 លោក Enrique នឹងក្លាយជាអ្នកគាំទ្រក្រុមអ៊ីតាលីហើយ៕
06 Jul 2021
152 views
Football News
គ្រូអ៊ីតាលី ថាប៉ះក្រុមស្វីស មិនងាយស្រួលឈ្នះនោះទេ
ក្រុមបាល់ទាត់ជម្រើសជាតិអ៊ីតាលី នឹងត្រូវប៉ះជាមួយក្រុមជម្រើសជាតិស្វីស សម្រាប់ការប្រកួតវគ្គសន្សំពិន្ទុតាមពូលពានរង្វាន់ Euro នៅម៉ោង២រំលងអាធ្រាត្រនេះ។ ក្រុមជម្រើសជាតិអ៊ីតាលី បើកការប្រកួតដំបូងរបស់ពួកគេបានល្អណាស់ ដោយយកឈ្នះលើក្រុមទួរគី បានក្នុងលទ្ធផល ៣-០ ឯណោះ។ ខណៈដែលក្រុមស្វីសវិញ បានត្រឹមស្មើជាមួយក្រុមវែលក្នុងលទ្ធផល ១-១ ទេ។ ស្របពេលក្រុមរបស់លោក Mancini បច្ចុប្បន្នកំពុងកាន់កំណត់ត្រាល្អណាស់ បិតដៃគូប្រកួតមិនឱ្យគេស៊ុតចូល៩ប្រកួតជាប់គ្នាមកហើយ។ ក្នុងឱកាសមុនការប្រកួតឆាប់ឆ្នើម អ្នកចាត់ការល្បីឈ្មោះខាងលើបាននិយាយថា៖ “ការប្រកួតជាមួយស្វីសនឹងក្លាយជាការប្រកួតលំបាក ពួកគេជាក្រុមល្អមួយជាមួយកីឡាករជាច្រើនដែលយល់ពីការលេង។ គ្រូបង្វឹករបស់គេក៏មានបទពិសោធច្រើន យើងរំពឹងថានេះជាការប្រកួតស្វិតស្វាញមួយ”៕
16 Jun 2021
146 views
Football News
អនាគតរបស់ Mandzukic នៅ AC Milan នៅតែមិនច្បាស់
ខ្សែប្រយុទ្ធ ត្រូវបានគេរំពឹងថានឹងចាកចេញពីក្រុម AC Milan នៅចុងបញ្ចប់នៃរដូវកាលនេះបើយោងតាមទូរទស្សន៍ Sky Sport ។ ចាប់តាំងពីចូលរួមជាក្រុម AC Milan ក្នុងនាមជាកីឡាករឥតគិតថ្លៃកាលពីខែមករា កីឡាករសញ្ជាតិ ក្រូអាតទើបលេងបានតែ ១០០ នាទីប៉ុណ្ណោះ។ យោងតាមទូរទស្សន៍ Sky Sport បានអោយដឹងថាក្រុម AC Milan អាចចែកផ្លូវជាមួយអតីតខ្សែប្រយុទ្ធក្រុម Bayern Munich និងក្រុម Juventus នៅចុងបញ្ចប់នៃរដូវកាលនេះហើយ ។ ប្រសិនបើពួកគេបញ្ចប់ក្នុងចំណាត់ថ្នាក់កំពូលទាំងបួនក្នុងលីក Italy ក្លឹបមានជម្រើសក្នុងការពង្រីកកិច្ចព្រមព្រៀងរបស់កីឡាករ Mandzukic សម្រាប់រដូវកាលមួយទៀត។ ប្រសិនបើគាត់មិនមានឥទ្ធិពលនៅក្នុងការប្រកួតចុងក្រោយនៃរដូវកាលនេះ Mandzukic នឹងចាកចេញពីក្រុម AC Milan នៅចុងបញ្ចប់នៃរដូវកាលនេះ។
06 Apr 2021
564 views
Other Highlights
Highlight បាល់ទាត់ Italy 9-1 Armenia
Highlight បាល់ទាត់ UEFA EURO Qualifying (Tue/11/19) Italy Vs Armenia
19 Nov 2019
282 views
Other Highlights
Highlight បាល់ទាត់ Bosnia 0-3 Italy
Highlight បាល់ទាត់ UEFA EURO Qualifying (Sat/11/16) Bosnia Vs Italy
16 Nov 2019
231 views
Other Highlights
Highlight បាល់ទាត់ Liechtenstein 0-5 Italy
Highlight បាល់ទាត់ UEFA EURO Qualifers (Wed/10/16) Liechtenstein Vs Italy
16 Oct 2019
344 views
Other Highlights
Highlight បាល់ទាត់ Italy 2-0 Greece
Highlight បាល់ទាត់ Euro 2020 qualifying (thu/10/13) Italy 2-0 Greece
13 Oct 2019
728 views
Other Highlights
Highlight បាល់ទាត់ Finland 1-0 Italy
Highlight បាល់ទាត់ UEFA EURO Qualifiers (Mon/09/09) Finland Vs Italy
09 Sep 2019
227 views
Other News
Highlight បាល់ទាត់ Armenia 1-3 Italy
Highlight បាល់ទាត់ Euro Qualifiers (Thu/09/05) Armenia Vs Italy
06 Sep 2019
230 views
Uefa Europa League Highlights
Highlight បាល់ទាត់ Italy 2-0 Finland
Highlight បាល់ទាត់ Uefa Euro Qualifiers (Sun/03/24) Italy 2-0 Finland
25 Mar 2019
429 views
National Football Team Highlights
Highlight បាល់ទាត់ Italy 0 – 0 Portugal
Highlight បាល់ទាត់ Nations League (Sun/18/11) Italy 0 - 0 Portugal
18 Nov 2018
455 views
National Football Team Highlights
Highlight បាល់ទាត់ Poland 0-1 Italy
Highlight បាល់ទាត់ Nations League (Mon/15/10) Poland 0-1 Italy
15 Oct 2018
606 views
Other Highlights
Highlight បាល់ទាត់ Portugal 1-0 Italy
Highlight បាល់ទាត់ UEFA Nations League (Mon/10/09) Portugal 1-0 Italy
13 Sep 2018
351 views
Other Highlights
Highlight បាល់ទាត់ Italy 1-1 Poland
Highlight បាល់ទាត់ UEFA Nations League (Fri/08/09) Italy 1-1 Poland
08 Sep 2018
1102 views
Worldcup 2018 Highlights
Highlight បាល់ទាត់ France 3-1 Italy
Highlight បាល់ទាត់ Premier League (Mon/06/04) France 3-1 Italy
04 Jun 2018
1094 views
National Football Team Highlights
Highlight បាល់ទាត់ England 1 – 1 Italy
Highlight បាល់ទាត់ International Friendlies (Tue/27/03) England 1 - 1 Italy
28 Mar 2018
475 views