Tag: James Milner
Football News
Liverpool បានប្រកាសថាពួកគេទិញបានអ្នកជំនួស James Milner ហើយ
ក្លិបហង្សក្រហម Liverpool បានប្រកាសថាពួកគេបានទិញយកខ្សែបម្រើការពារ Ben Doak ពីក្លិប Celtic នៃប្រទេសស្កុតឡេន បានសម្រេចហើយ ដោយក្លិបបានផ្ដល់ថ្លៃសងជំងឺចិត្តចំនួន ៦០០០០០ផោន(ស្មើនឹងប្រមាណ ៧៨៦០០០ ដុល្លារ)។ កីឡាករវ័យ១៦ឆ្នាំរូបនេះទើបតែបានឡើងមកលេងនៅឈុតធំរបស់ក្រុម Celtic នៅខែមករាតែមិនទាន់បានចុះកុងត្រាផ្លូវការនៅឡើយទេទើប Liverpool ឆក់យករូបគេតែម្ដង។ សារព័ត៌មាន The Athletic បានចុះផ្សាយថា មុនដំបូងក្លិប Leeds United ចង់ទិញយកគេប៉ុន្តែ Doak សម្រេចចិត្តថានឹងចូលរួមជាមួយ Liverpool ភ្លាមពេលដឹងថាភាគីលោក Jurgen Klopp ចង់បានគេ។ យ៉ាងណាមិញ Ben Doak មិនទាន់អាចចូលលេងឲ្យ Liverpool ទេគឺចាំរហូតទាល់តែដល់រដូវកាលក្រោយ ហើយគេរំពឹងទុកថានឹងពាក់អាវលេខ៧របស់ ខ្សែបម្រើ James Milner ទៀតផង៕
03 Apr 2022
44 views
Other News
ខ្សែបម្រើ James Milner ចុះកិច្ចសន្យាថ្មីដល់ឆ្នាំ២០២២ជាមួយក្លិប Liverpool
ខ្សែបម្រើ James Milner បានយល់ព្រមស៊ីញេលើកិច្ចសន្យាថ្មីដល់ឆ្នាំ២០២២ជាមួយក្លិប Liverpool។ អតីតយុវជន Leeds United វ័យ៣៣ឆ្នាំរូបនេះបានចេញពី Manchester City មកចូលរួម Liverpool ដោយគ្មានតម្លៃផ្ទេរក្នុងខែមិថុនាឆ្នាំ២០១៥ និងកំពុងស្ថិតក្នុងឆ្នាំចុងក្រោយនៃកិច្ចសន្យាបច្ចុប្បន្នរបស់គេជាមួយហង្សក្រហម។ កីឡាករដែលបានប្ដូរមកលេងតួនាទីខ្សែការពារស្លាបនាប៉ុន្មានឆ្នាំចុងក្រោយនេះ បានឈ្នះ Champions League ជាមួយក្រុមលោក Jurgen Klopp រដូវកាលមុន និងពាន UEFA Super Cup ក្នុងខែសីហាកន្លងទៅ។ អតីតសមាជិក Newcastle United, Aston Villa និងក្រុមជម្រើសជាតិអង់គ្លេស ដដែល និយាយថាកិច្ចសន្យាថ្មីនេះគឺល្អឥតខ្ចោះសម្រាប់គេក្នុងការបន្តលេងក្នុងកម្រិតខ្ពស់បំផុតច្រើនឆ្នាំទៀត។ គេបានលេងឱ្យ Liverpool ចំនួន១៩៨លើកមកទល់ពេលនេះ និងស៊ុតចូល២៥គ្រាប់។ នៅក្រុមជម្រើសជាតិវិញ រវាងឆ្នាំ២០០៩ដល់២០១៦ គេលេងឱ្យអង់គ្លេសបាន៦១លើក៕
15 Dec 2019
257 views
Other News
ខ្សែបម្រើ James Milner សំរេចបន្តរួមរស់ជាមួយ Liverpool ពីរឆ្នាំបន្ថែមទៀត
នៅក្នុងថ្ងៃដែលលោក Jurgen Klopp បន្ដកុងត្រាថ្មីជាមួយនឹង Liverpool កូនក្រុមមួយរូបគឺខ្សែបម្រើ James Milner ក៏ចុះហត្ថលេខាទៅលើកុងត្រាថ្មីជាមួយក្លឹបដូចគ្នា ដែលមានសុពលភាពរហូតដល់ឆ្នាំ ២០២២។ កុងត្រារបស់ Milner នឹងត្រូវផុតកំណត់នៅរដូវក្ដៅខាងមុខ ប៉ុន្ដែ វាមិនមានអ្វីដែលត្រូវភ្ញាក់ផ្អើលនោះទេ សំរាប់អ្នកគាំទ្រហង្សក្រហម ដោយសារភាពសកម្មក្នុងការជួយក្រុម បូករួមនឹងកំណត់ត្រាល្អ ក្នុងការស៊ុតបាល់ប៉េណាល់ទី របស់កីឡាករអង់គ្លេសរូបនេះ អាចជាការជំរុញទឹកចិត្តដល់កីឡាករវ័យក្មេង ក្រោមការដឹកនាំរបស់លោក Klopp។ កីឡាករវ័យ៣៣ឆ្នាំរូបនេះ បានបង្ហាញខ្លួន២១ប្រកួត សំរាប់ឈុតធំរបស់ ហង្សក្រហមរដូវកាលនេះ គ្រប់ការប្រកួតពានរង្វាន់ ដោយរកគ្រាប់បាល់បាន៣គ្រាប់ ១គ្រាប់នៅ Premier League និង ២គ្រាប់ទៀតនៅ Carabao Cup៕
14 Dec 2019
174 views