Tag: James Rodriguez
Football News
James ថា Messi គួរតែផ្លាស់ទៅលេងនៅ អ៊ីតាលី ដើម្បីចាប់ដៃគូជាមួយខ្សែប្រយុទ្ធរូបនេះ
កីឡាករ James Rodriguez សង្ឃឹមថា Lionel Messi នឹងផ្លាស់ទៅកាន់ក្លិប Juventus ដើម្បីចាប់ដៃគូលេងជាមួយ Cristiano Ronaldo។ ជាការពិតណាស់ កាលពីដំបូងឡើយ Messi ត្រូវបានគេរំពឹងថានឹងបន្តកុងត្រាថ្មីជាមួយ Barcelona ចំនួនប្រាំឆ្នាំបន្ថែមទៀត ប៉ុន្តែ អ្វីដែលគួរឲ្យភ្ញាក់ផ្អើលបំផុត គឺ ការប្រកាសជាផ្លូវការពី Barcelona កាលពីយប់មិញអំពីការបរាជ័យក្នុងការបន្តកុងត្រាថ្មី ដោយសារ បញ្ហាហិរញ្ញវត្ថុដែលកំណត់ដោយសហព័ន្ធបាល់ទាត់ La Liga។ ក្រោយការចាកចេញរបស់ Messi ក៏មានពាក្យចចាមអារ៉ាមជាច្រើនបានចុះផ្សាយថា Paris Saint Germain, Manchester City និង Juventus ជាដើមចង់បានរូបគេ។ James បាននិយាយថា៖ Messi គួរតែផ្លាស់ទៅកាន់ Juventus ដើម្បីបានលេងជាមួយ Ronaldo ហើយ វានឹងកក្រើកខ្លាំង។ វាជាក្តីសុបិន របស់អ្នកគាំំទ្រគ្រប់រូបដែលចង់ឃើញអ្នកទាំងពីរលេងក្នុងក្រុមតែមួយ៕
07 Aug 2021
142 views
Football News
James ដឹងខ្លួនថា គេមិនស្ថិតក្នុងគម្រោងរបស់ Benitez ឡើយ ក្រោយ Ancelotti ចាកចេញ
James Rodriguez បានបញ្ជាក់ថា គេមិនស្ថិតក្នុងគម្រោងរបស់លោក Rafa Benitez ឡើយក្នុងរដូវកាលនេះ ហើយអាចចាកចេញពី Everton ប្រសិនមានសំណើត្រូវរ៉ូវណាមួយមកដល់។ កីឡាករដែលមានថ្លៃពលកម្មខ្ពស់ជាងគេក្នុងក្លឹប Everton រូបនេះធ្លាប់ត្រូវបានចាប់អារម្មណ៍ពីក្លឹបធំៗមួយចំនួននៅអឺរ៉ុប ចាប់តាំងពីលោក Carlo Ancelotti ចាកចេញ។ AC Milan ជាក្លឹបមួយចង់បាន Rodriguez ប៉ុន្តែពួកគេត្រូវដោះស្រាយថ្លៃពលកម្ម២២ម៉ឺនផោនក្នុងមួយសប្ដាហ៍ដែលកីឡាករចង់បាន។ Porto ក៏ចាប់អារម្មណ៍កីឡាករសញ្ជាតិកូឡំប៊ីដូចគ្នា។ James បានលើកឡើងថា គេចង់លេងនៅក្លឹបណាមួយ ដែលត្រូវការគេប៉ុណ្ណោះ។ គេមិនដឹងថានឹងមានអ្វីកើតឡើងនោះទេ ប៉ុន្តែអ្វីត្រូវធ្វើពេលនេះដឹងត្រឹមតែប្រឹងហាត់ រៀបចំខ្លួនឲ្យល្អ និងហ្វឹកហាត់ខ្លួនឯង៕
04 Aug 2021
221 views
Football News
James ប្រាប់ថាគេមិនត្រឡប់ទៅ R.Madrid វិញទេ តែគេមានបំណងចង់ទៅលេងនៅលីគមួយនេះវិញ
កីឡាករ James Rodriguez បានច្រានចោលព័ត៌មានដែលថារូបគេនឹងត្រឡប់ទៅកាន់ទ្រនំចាស់ Real Madrid វិញ, ខណៈខ្សែបម្រើរូបនេះបានចាយពេល ៦ រដូវកាលជាមួយក្លិបយក្សរបស់ អេស្ប៉ាញ និង ២ រដូវកាលក្នុងលក្ខខណ្ឌខ្ចីជើងជាមួយក្រុម Bayern Munich។ គួរបញ្ជាក់ថា Rodriguez បានចាកចេញពីក្រុម Real Madrid កាលពីរដូវក្តៅមុនមកចូលរួមជាមួយក្រុម Everton, ប៉ុន្តែថ្មីៗនេះមានពាក្យចចាមអារ៉ាមថា រូបគេនឹងអាចផ្លាស់ទៅលេងនៅក្លិបចាស់វិញ ក្រោយពេលលោក Carlo Ancelotti ចាកចេញពីក្រុមដែលមានរហស្សនាមថា ស្ករគ្រាប់ ហើយទៅដឹកនាំនៅទឹកដី Santiago Bernabeu ជាលើកទី ២។ នៅពេលអ្នកគាំទ្រម្នាក់បានសួរថា តើគាត់នឹងអាចត្រឡប់ទៅក្រុម អធិរាជស វិញទេ, ក្នុងនោះ Rodriguez ក៏បានឆ្លើយតបទៅវិញយ៉ាងដូច្នេះថា៖ ទេ, ខ្ញុំមិនបានគិតលើករឿងនេះទេ។ បច្ចុប្បន្ន វាគឺដល់ពេលកំណត់ហើយ, ដូច្នេះវានឹងមិនអាចកើតឡើងម្តងទៀតទេ។
01 Aug 2021
174 views
Football News
Everton បានត្រឹម ស្មើជាមួយក្រុម Crystal Palace
ការប្រកួតដណ្ដើមកៅអីក្របខ័ណ្ឌ Champions League របស់ក្រុម Everton ត្រូវបានរារាំងដោយ ក្រុម Crystal Palace ក្នុងលទ្ធផលស្មើ ១-១ នៅកីឡដ្ឋាន Goodison Park ។ នៅក្នុងតង់ទី១ ក្រុមម្ចាស់ផ្ទះមិនអាចធ្វើអ្វីទៅលើក្រុមភ្ញៀវ Crystal បាននោះទេ បានត្រឹមលិទ្ធផល ០ ស្មើតែប៉ុណ្ណោះ ។ ក្រុមស្ករគ្រាប់ Everton មានឳកាសមាស ស្ទើតែរកគ្រាប់បាល់បាននៅតង់ទី១ ទៅហើយ ប៉ុន្តែត្រូវបានរារាំងពីការស៊ុតរបស់កីឡាករ Richarlison ដោយអ្នកចាំទីសញ្ជាតិអេស្ប៉ាញ Vicente Guaita បានបង្ហាញ់ទម្រង់លេងយ៉ាងល្អដើម្បីរក្សាសំណាញ់ទីរបស់ខ្លួន ។ ចូលដល់តង់ទី ២ ក្រុមម្ចាស់ផ្ទះ ត្រូវចំណាយពេល ១៦នាទី ទើបអាចបំបែកសំណាញ់ទីរបស់ក្រុមភ្ញៀវពីការស៊ុតដោយកីឡាករ James Rodríguez ។ ប៉ុន្តែការស៊ុតនាំមុខនេះ មិនអាចធ្វើអោយក្រុមរបស់អ្នកចាត់ការសញ្ជាតិអ៊ីតាលីលោក Carlo Ancelotti ឈ្នះការប្រកួតនេះបានឡើយ ដោយក្រុមភ្ញៀវតាមបានស្មើវិញនៅនាទីទី ៨៦ ដោយកីឡាករ Michy Batshuayi ។
06 Apr 2021
220 views
Other News
ក្រុមហ៊ុន Audi ចែកឡានទំនើបដល់កីឡាករ Real Madrid ម្នាក់១គ្រឿងសម្រាប់កាដូបុណ្យណូអែល, Ramos រើសយកអាថ្លៃជាងគេ
កីឡាកររបស់ក្រុម Real Madrid ត្រូវបានប្រគល់ជូនជាកាដូបុណ្យណូអែលដោយក្រុមហ៊ុន Audi ដែលជាម្ចាស់ឧបត្ថម្ភ ខណៈរាល់សមាជិកក្រុមឈុតធំទាំងអស់បើកឡានថ្មីចេញទៅប្រុយៗ។ ក្រុមហ៊ុនផលិតរថយន្តរបស់អាល្លឺម៉ង់ដាក់ស្នាមញញឹមនៅលើមុខរបស់លោក Zinedine Zidane និងកីឡាកររបស់គាត់ ខណៈដែលកីឡាករក្រុមយក្សអេស្ប៉ាញទាំងអស់អាចជ្រើសរើសម៉ូដែលរថយន្ត និងពណ៌តាមអំពើចិត្ត។ ប្រធានក្រុម Sergio Ramos បានជ្រើសរើសរថយន្តដែលមានតម្លៃថ្លៃជាងគេបំផុតដោយជ្រើសរើសយកឡាន Lunar Blue Audi A8 50 TDI Quattro Tiptronic តម្លៃ ៨៦.០០០ ផោន។ កីឡាករទាំងអស់បាននាំគ្នាមករើសយកម្នាក់មួយៗនិងចុះហត្ថលេខាលើស្លាកលេខកាលពីថ្ងៃចន្ទ ដែលជាផ្នែកមួយនៃពិធីប្រចាំឆ្នាំរបស់ពួកគេ។ Zidane បានបង្ហាញពីភាពរម្យទមរបស់គាត់ ដោយបានជ្រើសរើសយករថយន្ត RS 3 Sportback TFSI quattro S tronic ពណ៌ខ្មៅ ដែលជាម៉ូដែលថោកបំផុតនៅក្នុងបញ្ជី គឺត្រឹម ៦៥.០០០ ផោន។ Karim Benzema និង Thibaut Courtois ក៏បានចូលរួមជាមួយអ្នកចាត់ការទូទៅរបស់ពួកគេផងដែរដោយរើសយកម៉ូដែលថោកបំផុត ទោះបីជាមានចំណង់ចំណូលចិត្តខុសៗគ្នាលើពណ៌ក៏ដោយ៕
19 Dec 2019
827 views
Other News
James Rodriguez ត្រៀមខ្លួនរួចរាល់សំរាប់ការចាកចេញពីក្លឹប Real Madrid
James Rodriguez កំពុងតែត្រៀមខ្លួនសំរាប់ការចាកចេញពីក្លឹប Real Madrid កាន់តែឆាប់តាមលទ្ធភាពដែលអាចធ្វើទៅបាន ហើយ Manchester United អាចជាគោលដៅសំខាន់មួយដែលរូបគេអាចនឹងទៅចូលរួម។ ខ្សែបម្រើសញ្ជាតិកូឡុំប៊ីរូបនេះ បានបង្ហាញថារូបគេជាជម្រើសសំរាប់គ្រូបង្វឹក Zinedine Zidane សំរាប់រដូវកាលនេះ ប៉ុន្ដែរូបគេលែងក្លាយជាកីឡាករ ដែលត្រូវបានជ្រើសរើស ទើបការចាកចេញអាចជាវិធីមួយសំរាប់ រូបគេដើម្បីអាចបានបង្ហាញខ្លួននៅលើទីលានប្រកួត។ បើតាមការរាយការណ៍របស់កាសែតអង់គ្លេស Daily Mail បានឲ្យដឹងថា James អាចជាថ្នូរសំរាប់ក្លឹបអធិរាជស ក្នុងការដោះដូរនាំយក ខ្សែបម្រើ Paul Pogba របស់ក្លឹបបិសាចក្រហម។ ដោយឡែក Gareth Bale អាចត្រូវបានដាក់បញ្ចូលនៅក្នុងលក្ខខណ្ឌដោះដូរនេះផងដែរ ដោយខ្សែប្រយុទ្ធវេលស៍រូបនេះ ហាក់មិនសប្បាយចិត្ត សំរាប់ជីវិតនៅទីក្រុងម៉ាឌ្រីដ។ Pogba ត្រូវបានកំណត់តំលៃ ១៨០លានអឺរ៉ូដោយ Man United ហើយការយក Bale & James ជាថ្នូរអាចកាត់បន្ថយការចំណាយ ដើម្បីនាំយកខ្សែបម្រើបារាំង មកចូលរួមនៅទឹកដី Santiago Bernabeu។
10 Dec 2019
137 views
Other News
Real Madrid គ្រោងដាក់សំណើ៨៦លានផោនបូកបន្ថែមកីឡាករ Rodriguez ដើម្បីផ្ទេរយក Kante ពីក្លឹប Chelsea
បន្ទាប់ពីក្លឹប Real Madrid បានផ្ទេរកីឡាករ Eden Hazard ពីពហុកីឡាដ្ឋាន Stamford Bridge ក្នុងកិច្ចព្រមព្រៀងផ្ទេរ១៥០លានផោនកាលពីរដូវក្តៅ នៅពេលនេះ ពួកគេមានគម្រោងផ្ទេរ ខ្សែបម្រើ N`Golo Kante របស់ Chelsea ម្នាក់ទៀតក្នុងតម្លៃ៨៦លានផោន ដែលកិច្ចព្រមព្រៀងដោះដូរនេះអាចពាក់ព័ន្ធនឹងកីឡាករ James Rodriguez ផងដែរ។ ក្លឹប Chelsea ធ្លាប់បានបង្ហាញចំណាប់អារម្មណ៍លើកីឡាករសញ្ជាតិកូឡុំប៊ីរូបនេះផងដែរ ហើយក៏ធ្លាប់តាមប្រមាញ់នាពេលកន្លងមក មុនពេលកីឡាកររូបនេះទៅចូលរួមជាមួយក្លឹប Bayern Munich ។ ក្លឹប Real Madrid លែងត្រូវការ Rodriguez បន្ទាប់ពីឲ្យកីឡាកររូបនេះលេងខ្ចីជើងពីររដូវកាលនៅក្លឹប Bayern Munich ប៉ុន្តែតម្លៃខ្លួនកីឡាកររូបនេះបានកើនឡើងវិញ បន្ទាប់ពីវិលត្រឡប់មកកាន់ក្រុមជម្រើសដំបូងរបស់លោក Zinedine Zidane ។ ចំណែក Kante គឺជាកីឡាករម្នាក់ក្នុងចំណោមកីឡាករដែលលោក Zidance ចង់បានដើម្បីបំពេញចន្លោះប្រហោងនៅតំបន់បម្រើ៕
18 Oct 2019
501 views
Other News
James Rodriguez ព្រមានទៅ Zidane ថានឹងដើរចេញក្លឹបភ្លាម បើហ៊ានទិញកីឡាករមួយរូបនេះ
ខ្សែបម្រើឆ្នើម James Rodriguez ព្រមានថាគេនឹងចាកចេញពីកីឡដ្ឋាន Santiago Bernabeu បើសិនជាក្លិប Real Madrid ឈានដល់កិច្ចព្រមព្រៀងក្នុងការទិញយកកីឡាករ Christian Eriksen ពី Spurs នៅទីផ្សារខែមករាខាងមុខ។ ខ្សែបម្រើឆ្នើមជម្រើសជាតិកូឡុំប៊ីរូបនេះបានទៅចូលរួមជាមួយ Bayern Munich កាលពីឆ្នាំ២០១៧ បន្ទាប់ពីមិនសូវមានឱកាសបង្ហាញខ្លួនក្នុងជម្រើសដំបូងក្រោមការដឹកនាំរបស់លោក Zidane។ យ៉ាងណាក្រោយចំណាយរយៈពេល ២រដូវកាលនៅទឹកដីអាល្លឺម៉ង់ James បានក្លាយជាតួអង្គសំខាន់មួយរូបរបស់ Real Madrid សម្រាប់រដូវកាលថ្មី ២០១៩-២០២០ នេះ។ បើតាមប្រភពព័ត៌មានពីក្នុងប្រទេសអេស្ប៉ាញ ខ្សែបម្រើវ័យ ២៨ឆ្នាំ James នឹងដើរចេញពី Real Madrid បើសិនជាក្លិបយក្សអេស្ប៉ាញហ៊ានទិញ Eriksen។ ប្រភពដដែរបានបន្តឲ្យដឹងទៀតថា Eriksen នឹងអាចផ្លាស់មកចូលរួមលេងក្រោមការដឹកនាំរបស់លោក Zinedine Zidane អំឡុងទីផ្សារខែមករា ក្នុងតម្លៃខ្លួន ៣១លានផោន។ គួរឲ្យដឹងដែរថា Spurs មានភាគរយខ្ពស់ក្នុងការបញ្ចេញ Eriksen នៅទីផ្សារខែមករានេះ ព្រោះកុងត្រារវាងគេនិងក្លិប នឹងផុតសុពលភាពនៅដំណាច់រដូវកាល។ បើមិនដូច្នេះទេ Spurs
12 Oct 2019
300 views
Other News
ប្រធានក្លឹប Napoli បោះបង់គោលបំណងខ្ចីជើង James Rodriguez ពី Real Madrid
ប្រធានក្លឹប Napoli លោក Aurelio De Laurentiis បានបង្វែលគោលដៅចង់បានខ្សែបម្រើ-ប្រយុទ្ធ Hirving Lozano របស់ក្រុម PSV វិញម្តង បន្ទាប់ពីក្លឹប Real Madrid ប្រកាន់ជំហររឹងមាំមិនលក់កីឡាករអន្តរជាតិកូឡុំប៊ី James Rodriguez មុនរដូវកាលថ្មី។ លោក Laurentiis ត្រូវបានបដិសេធសំណើរពីសំណាក់ថ្នាក់ដឹកនាំក្រុម Real Madrid ក្នុងការទទួលយកកិច្ចព្រមព្រៀងដើម្បីខ្ចីជើង James រយៈពេលមួយឆ្នាំបន្តទៀត បន្ទាប់ពីកីឡាករខ្សែបម្រើ-ស្លាបរូបនេះបានចំណាយពេលលេងខ្ចីជើងដូច្នេះ ២រដូវកាលកន្លងមកនៅក្របខណ្ឌ Bundesliga ជាមួយក្រុម Bayern Munich។ ប្រភពដដែលបន្តថាប្រធានក្លឹប Napoli ធុញទ្រាន់នឹងជំហររបស់ក្រុម Real Madrid បើទោះបីជាក្រុមធ្លាប់បានរំពឹងទុកថានិងអាចនាំកីឡាករម្ចាស់ពានស្បែកជើងមាន World Cup ២០១៨ រូបនេះ មកលេងនៅក្របខណ្ឌ SerieA បន្ទាប់ពីរូបគេធ្លាប់ទទួលជោគជ័យក្រោមការដឹកនាំរបស់គ្រូបង្វឹកអន្តរជាតិអ៊ីតាលីលោក Carlo Ancelotti ដែលធ្លាប់ដឹកនាំក្រុមអធិរាជសនៅចន្លោះឆ្នាំ ២០១៤-២០១៥ និងបច្ចុប្បន្នជាគ្រូបង្វឹកក្រុម Napoli។ ផ្ទុយទៅវិញ James ខ្លួនឯងមិនចង់ស្វែងរកក្លឹបថ្មីទោះក្នុងលក្ខណ្ឌខ្ចីជើង
12 Aug 2019
253 views
Other News
អតីតកីឡាករម្នាក់ថា James គួរចេញពី Real ព្រោះ Zidane លែងត្រូវការហើយ
អតីតតារាបាល់ទាត់ជម្រើសជាតិកូឡុំប៊ី Carlos Valderrama យល់ឃើញថា James Rodriguez គួរតែត្រូវបានដោះលែងពី Real Madrird ខណៈអ្នកចាត់ការ Zinedine Zidane មិនមានបំណងទុករូបគេដូចគ្នានៅរដូវកាល២០១៩/២០២០ ខាងមុខ។ បុរសវ័យ៥៧រៀបរាប់ ៖”គ្រូបង្វឹកមិនចង់បានគេទេ។ ប្រសិនបើគេនៅ Real Madrid គេនឹងមិនបានលេង”។ គួរដឹងដែរថា James បានចំណាយពេលពីរដូវកាលនៅ Bayern Munich លើលក្ខខណ្ឌខ្ចីពី Real Madrid និងបានត្រលប់ទៅ Santiago Bernabeu វិញនាពេលថ្មីៗនេះ។ តែយ៉ាងណា កីឡាករជម្រើសជាតិកូឡុំប៊ីរូបនេះមិនទាន់ច្បាស់ពីអនាគតរបស់ខ្លួនឡើយ៕
06 Aug 2019
190 views
Other News
លោក Zidane ចង់ឲ្យខ្សែបម្រើ James Rodriguez នៅបន្ដលេងឲ្យ Real Madrid
ខ្សែបម្រើ James Rodriguez អាចនឹងបន្ដលេងនៅក្រុម Real Madrid ទៀត ក្រោយពីលោក Zidane ចង់យករូបគេមកធ្វើជាកីឡាករបម្រុងសម្រាប់រដូវកាលថ្មីខាងមុខនេះ។ កីឡាករកូឡុំប៊ី ត្រូវបានគេដឹងថានឹងចាកចេញពីក្រុម Real Madrid នារដូវក្ដៅនេះ ហើយ ក្រោយពីមានក្លឹប២ចង់បានគឺ Atletico Madrid និង Napoli ។ ប៉ុន្តែឆ្លងកាត់ការប្រកួតមិត្តភាពប៉ុន្មានប្រកួតមកនេះ លោក Zidane បានប្ដូរចិត្ត ដោយមិនចង់លក់ James ចេញទេ ពោលគឺលោកចង់ទុករូបគេដើម្បីមកជួយក្រុមវិញ។ James ជាកីឡាករឆ្នើមម្នាក់ ដែលបានបង្ហាញសមត្ថភាពខ្ពស់មែនទែនកាលពី World Cup 2014 ហើយក្រោយមក Real Madrid ក៏ទិញយករូបគេតែម្ដង។ យ៉ាងណាមិញ នៅអេស្ប៉ាញ កីឡាកររូបនេះមិនសមប្រកបឡើយ ដោយត្រូវក្លឹប Bayern Munich ខ្ចីជើង ហើយបច្ចុប្បន្នក៏ត្រូវគេដាក់លក់ចេញថែមទៀត៕
27 Jul 2019
207 views
Uefa Chanpions League News
អ្នកគាំទ្រថា៖ តើ James Rodriguez អាចលេងទល់នឹង Real Madrid បានទេ?
ក្រោយចំណាយពេល 3រដូវកាលជាមួយ Real Madrid ដោយពិបាករកកន្លែងលេង James បានសម្រេចមកចូលរួមជាមួយ Bayern
24 Apr 2018
427 views
Other News
James ជឿជាក់ថា Bayern Munich អាចឈ្នះពាន Champions League នៅរដូវកាលនេះ
កីឡាករ James Rodriguez បានថ្លែងប្រាប់សារព័ត៍មានថា Bayern Munich អាចស្រមៃក្នុងការឈ្នះពាន UEFA Champions League នៅរដូវកាលនេះ
03 Apr 2018
414 views
Other News
Bayern នឹងទិញ James Rodriguez ជាអចិន្រ្តៃយ៍ ដើម្បី
សារព័ត៌មានខាងលើបានអះអាងថា James Rodriguezz នឹងក្លាយជាកីឡាកររបស់ក្លឹប Barcelona បើទោះបីជាអតីតក្លឹបរបស់គាត់
18 Mar 2018
429 views
Other News
ឪពុករបស់ James បង្ហាញពីហេតុផលដែលកូនរបស់គាត់ធ្វើឱ្យ Real ខកចិត្ត
ការផ្លាស់ប្តូររបស់កីឡាករ James Rodriguez ពីក្រុម Real Madrid ទៅកាន់ Bayern Munich គឺជាការសម្រេចចិត្តដ៏ល្អបំផុត
19 Feb 2018
357 views
Other News
Zidane ចង់លក់ Isco នៅចុងបញ្ចបើនៃរដូវកាលនេះ ប្រសិនបើគាត់នៅតែជាគ្រូបង្វឹករបស់ Real Madrid
Zidane នឹងលក់ Isco នៅពេលទីផ្សារដោះដូរកីឡាករបើកម្ដងទៀត ប្រសិនបើគាត់នៅតែជាអ្នកចាត់ការទូទៅរបស់ Real Madrid
09 Feb 2018
625 views
Other News
Real Madrid កំពុងកំណត់ថ្ងៃល្អយក James Rodriguez ត្រឡប់មកវិញ
របាយការណ៏បានអោយដឹងថា ក្លឹបចាស់របស់ខ្សែប្រយុទ្ទ James Rodriguez កំពុងពិចារណាកំណត់ថ្ងៃល្អដើម្បីនាំរូបគេត្រឡបទៅទឹកដីអេស៉្បាញវិញ
05 Feb 2018
357 views
Other News
James៖ ការចាកចេញពី Real Madrid គឺសោកស្តាយណាស់ព្រោះខ្ញុំមិនបានបំពេញក្តីសុបិន្តរបស់ខ្ញុំ
James Rodriguez និយាយថាការចាកចេញរបស់ខ្ញុំគឺក្រៀមក្រំណាស់ ហើយវាពិបាកណាស់ព្រោះ Real Madrid គឺជាក្លឹបក្នុងក្ដីសុបិនរបស់ខ្ញុំ
19 Jan 2018
397 views