Tag: Javier Tebas
Football News
លោក Javier Tebas បានធ្វើអត្ថាធិប្បាយអំពីការចាកចេញរបស់ Lionel Messi
ប្រធាន La Liga លោក Javier Tebas បានធ្វើអត្ថាធិប្បាយអំពីការចាកចេញរបស់ Lionel Messi ខ្សែប្រយុទ្ធអាហ្សង់ទីនរូបនេះបានចាកចេញពី Barcelona បន្ទាប់ពីចូលរួមជាមួយ Paris Saint-Germain អស់រយៈពេល ២១ ឆ្នាំ។ លោក Javier Tebas បាននិយាយថា “ Ronaldo, Neymar, Mourinho, Guardiola បានចាកចេញហើយ។ ប៉ុន្តែការចាកចេញរបស់ Messi ត្រូវតែឈឺចាប់បំផុតព្រោះខ្ញុំគិតថាគាត់ល្អបំផុតក្នុងប្រវត្តិសាស្ត្រ។ គាត់មិនសមនឹងចាកចេញដូចនេះទេមិនត្រឹមប៉ះពាល់ត្រឹមតែក្លឹប Barcelona ប៉ុណ្ណោះទេវាប៉ះពាល់ទាំងលីកទៀតផង។
12 Sep 2021
185 views
Football News
ប្រធាន Laliga និយាយថា៖ គ្មានការដាក់ទណ្ឌកម្មចំពោះក្លឹបណាឡើយ ដែលចូលរួមជាពាន Super League
ការអះអាងរបស់លោក Florentino Perez អំពីពានរង្វាន់ European Super League ត្រូវបាន Javier Tebas សង្ស័យប៉ុន្តែសហព័ន្ធបាល់ទាត់អេស្ប៉ាញ LaLiga នឹងមិនដាក់ទណ្ឌកម្មលើក្រុម Real Madrid ឡើយ។ ប្រធានសហព័ន្ធ LaLiga លោក Javier Tebas មានប្រសាសន៍ថាក្រុម Real Madrid, Barcelona និង Atletico Madrid នឹងមិនត្រូវបានដាក់ទណ្ឌកម្មចំពោះការចាប់ផ្តើមពានរង្វាន់ European Super League ទេពីព្រោះ“ ក្រុមទាំងអស់ត្រូវបានដាក់ទណ្ឌកម្មដោយអ្នកគាំទ្ររបស់ពួកគេ” ។ កាលពីថ្ងៃអាទិត្យក្លឹបធំៗ ទាំងបីរបស់លីកអេស្ប៉ាញបានប្រកាសពីការចូលរួមរបស់ពួកគេនៅក្នុងការចូលរួមប្រកួតប្រជែងគ្នាដែលមើលទៅទំនងជានឹងប្រជែងជាមួយនឹងក្របខ័ណ្ឌ Champions League របស់សហព័ន្ធ UEFA ។ ទោះយ៉ាងណាផែនការទាំងនោះបានរំលាយចោលក្នុងរយៈពេលតែ ២ ថ្ងៃបន្ទាប់ពីមានសម្ពាធទៅលើ“ ក្រុមធំៗ” ទាំង ៦ នៅអង់គ្លេសដែលបានបង្ខំឲ្យពួកគេដកខ្លួនដែលក្រុម At Madrid គឺជាអ្នកសម្រេចចិត្តចាក់ចេញពីគម្រោងពាន Super League សម្រាប់ក្រុមមកពីអេស្ប៉ាញ។
23 Apr 2021
280 views
La Liga News
Antoine Griezmann អាចនឹងត្រូវ La Liga ប្លុកការផ្ទេរពី Atletico ទៅ Barcalona
ការផ្ទេររបស់ខ្សែប្រយុទ្ធ Antoine Griezmann ទៅកាន់ក្លិប Barcelona អាចនឹងត្រូវប្លុក ដោយសារតែជម្លោះលើតម្លៃខ្លួន។ នេះបើយោងទៅតាមការបញ្ជាក់របស់លោក Javier Tebas ដែលជាប្រធានរបស់ក្របខ័ណ្ឌ La Liga។ ក្លិប Atletico Madrid បានដាក់ពាក្យបណ្តឹង ក្រោយពីក្លិប Barca បានប្រកាសថា ពួកគេបានបំពេញការចុះហត្ថលេខាជាមួយនឹងខ្សែប្រយុទ្ធអន្តរជាតិបារាំងរូបនេះ បន្ទាប់ពីបានចំណាយប្រាក់រំលាយកិច្ចសន្យាចំនួន ១២០លានអឺរ៉ូ (ស្មើនឹង១៣៤លានដុល្លារអាមេរិក) កាលពីថ្ងទី១២ ខែកក្កដា។ ទឹកប្រាក់ក្នុងលក្ខខណ្ឌរំលាយកិច្ចសន្យាបានថយចុះពី ២០០លានអឺរ៉ូ មកនៅត្រឹម ១២០លានអឺរ៉ូ កាលពីថ្ងៃទី១ ខែកក្កដា ប៉ុន្តែ ក្លិប Atletico បានអះអាងថា ការផ្ទេរនេះ ត្រូវបានបំពេញ នៅមុនពេលកាលបរិច្ឆេទនោះ ហើយថា ពួកគេគួរតែទទួលបានតម្លៃខ្លួនច្រើនជាងនេះ។ លោក Tebas បានប្រាប់កាសែត Onda Cero ថា៖ «វាអាចទៅរួចក្នុងការលុបចោលការផ្ទេររបស់កីឡាករម្នាក់។ ក្របខ័ណ្ឌ La Liga នឹងត្រូវតែសម្រេចចិត្តទៅលើចំណាត់ការដែលត្រូវធ្វើឡើង»។ Griezmann បានលេងការប្រកួតមិត្តភាព ១លើករួចជាស្រេចសម្រាប់ក្លិបថ្មីរបស់គេ
25 Jul 2019
508 views
La Liga News
ប្រធាន La Liga មិនស្វាគមន៍ Neymar ទេ ព្រោះអន់ចរិតពេក
លោក Javier Tebas ប្រធាន La Liga បានបញ្ជាក់ថាលោកមិនចង់បាន Neymar មកលេងក្នុងក្របខណ្ឌលីគអេស្ប៉ាញឡើយ ព្រោះខ្សែប្រយុទ្ធរូបនេះមានចរិតមិនល្
01 Jul 2019
500 views
La Liga News
ប្រធាន LaLiga អំពាវនាវឱ្យ Neymar វិលត្រឡប់មកវិញ
ប្រធានលីគកំពូលអេស្ប៉ាញ លោក Javier Tebas កំពុងតែអំពាវនាវឱ្យ Neymar របស់ក្លឹប Paris Saint-Germain ត្រលប់មកប្រទេសអេស្ប៉ាញវិញ
31 Jan 2018
785 views
La Liga News
Tebas បានបង្ហើបថា Messi បានប្តេជ្ញាចិត្តបន្តនៅ Barcelona
លោក Javier Tebas ប្រធានក្លិប La Liga បានបង្ហើបឱ្យដឹងថាក្លឹប Barcelona ពិតជាបានចងភ្ជាប់នឹងកីឡាករ Lionel Messi
15 Nov 2017
345 views