Tag: Jefferson Lerma
Football News
ខ្សែបម្រើ Bournemouth ម្នាក់ដែលត្រូវបានចោទប្រកាន់ខាំគូប្រកួត នឹងពិន័យមិនឲ្យចូលរួម៦ប្រកួត
ខ្សែបម្រើក្លឹប Bournmouth កីឡាករ Jefferson Lerma ត្រូវបានខាង FA ចោទប្រកាន់ថាបានធ្វើការខាំខ្សែបម្រើក្លឹប Sheffield Wednesday កីឡាករ Josh Windass នៅក្នុងប្រកួតមួយកាលពីខែវិច្ឆិកា ឆ្នាំ២០២០កន្លងទៅនេះ។ ក្រោយក្ដីក្ដាំជាមួយគ្នាអស់រយៈពេលជាច្រើនខែខាង FA ក៏បានសម្រេចចោទប្រកាន់ជាផ្លូវការកាលពីថ្ងៃទីពុធ ទី០២ ខែមិថុនា ឆ្នាំ២០២១ម្សិលមិញថា Jefferson ពិតជាបានខាំ Josh មែន និងធ្វើការដាក់ពិន័យមិនចូលរួម ៦ប្រកួត និងពិន័យជាទឹកប្រាក់ជាង ៥៦,០០០ដុល្លារ។ យ៉ាងណាមិញខាង Bournmouth បានធ្វើការបដិសេធនឹងការសម្រេចរបស់ FA ដោយបានលើកឡើងថា មិនមានភស្តុតាងជាក់លាក់ណាមួយ ដែលបានបង្ហាញពីកូនក្រុមរបស់ខ្លួនពិតជាមានចេតនាក្នុងការធ្វើរឿងមួយនេះ ដោយក្លឹបនេះនឹងមានគម្រោងប្ដឹងបន្តទៀត ដើម្បីជួយកូនក្រុមមួយនេះ។ គួរបញ្ជាក់ផងដែរថា រឿងរ៉ាវខាំគូប្រកួតនេះមិនមែនលើកទីមួយ ដែលកើតក្នុងវិស័យបាល់ទាត់ទេ ដោយរឿងនេះធ្លាប់កើតឡើងច្រើនដងហើយ ដូចជាកាលពីឆ្នាំ២០១៣កន្លងទៅ Suarez ត្រូវបានរងពិន័យមិនចូលលេង១០ប្រកួត ក្រោយបានខាំគូប្រកួត Branislav Ivanovic ៕
03 Jun 2021
207 views