Tag: Jerome Boateng
Football News
Boateng ថា Werner នឹងបង្ហាញសមត្ថភាពទាំងអស់របស់គេក្នុងប្រកួត Euro 2020 នេះ
ខ្សែការពារអាល្លឺម៉ង់ Jerome Boateng បាននិយាយនៅក្នុងថ្ងៃនេះថារដូវកាលនេះជារដូវកាលល្អណាស់សម្រាប់ខ្សែប្រយុទ្ធ Timo Werner ហើយគេនឹងបង្ហាញសមត្ថភាពទាំងអស់របស់គេក្នុងប្រកួត Euro 2020 ខាងមុខនេះ។ Boateng បាននិយាយថា៖” នៅក្នុងរដូវកាលនេះ Werner គេបានផ្លាស់ប្ដូរប្រទេស បានដូរក្លឹប លេងនៅក្នុងលីគកំពូលថ្មី។ អញ្ចឹងហើយវាមិនងាយស្រួលសម្រាប់គេនោះទេ។ មិនតែប៉ុណ្ណឹងទេ គេត្រូវការស៊ុតបាល់ Assist ឲ្យគេ ឆ្លងកាត់ការលេងលំបាកច្រើន និងស្រណុកមួយចំនួន តែឥឡូវនេះគេបានឈ្នះពាន UCL ហើយ។ សម្រាប់ខ្ញុំរដូវកាលនេះល្អបំផុតសម្រាប់គេ ជាមួយភាពឡើងចុះរបស់គេនេះ គេនឹងរឹងមាំ និងខ្លាំងជាងមុនព្រោះគេបានរៀនពីកំហុសទាំងអស់នេះ “។ កីឡាករនេះបន្តថា៖” អញ្ចឹងហើយនៅក្នុងការប្រកួត Euro ខាងមុខនេះអ្នកទាំងអស់គ្នានឹងឃើញ Werner ថ្មីជា Werner ដែលឃ្លានរកគ្រាប់បាល់ជា Werner សាហាវជាងមុនព្រោះគេទើបតែឈ្នះពាន UCL ថ្មីៗចាំមើលទៅ គេនឹងបង្ហាញសមត្ថភាពទាំងអស់ក្នុងប្រកួតនេះ “។ គួរបញ្ជាក់ផងដែរថា Euro 2020 នឹងចាប់ផ្ដើមចាប់ពីថ្ងៃទី១១ ខែមិថុនា រហូតដល់ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២១ខាងមុខ៕
09 Jun 2021
190 views