Tag: Joachim Low
Football News
Low សង្ស័យលេងក្បាច់ចាស់ទៀតហើយ ក្រោយចេះតែយកដៃមកហិត កំឡុងពេលប្រកួតតទល់បារាំង
លោក Joachim Low គ្រូជម្រើសជាតិអាល្លឺម៉ង់ត្រូវបានអ្នកគាំទ្រជាច្រើនសង្ស័យថា បានប្រើក្បាច់ចាស់ យកដៃលូកចូលក្នុងខោ ហើយយកដៃដែលលូកចូលខោហ្នឹងដដែលយកមកហិត ក្នុងកំឡុងប្រកួតតទល់នឹងក្រុមជម្រើសជាតិបារាំង ក្របខ័ណ្ឌ Euro 2020 ក្នុងលទ្ធផលចាញ់ ១-០ ម្សិលមិញនេះ បើយោងតាមការចុះផ្សាយរបស់ Daily Mail។ សកម្មភាពលូកដៃចូលខោហើយយកមកហិតនេះរបស់លោក Low ធ្លាប់ត្រូវបានគេថតជាប់ជាក់ស្ដែងតែម្ដងកាលពីប្រកួត Euro 2016 កន្លង។ ម្ល៉ោះហើយ អ្នកគាំទ្រជាច្រើនចេះតែសង្ស័យថា លោក Low នឹងប្រព្រឹត្តសកម្មភាពនេះជាថ្មីទៀត ក្រោយពួកគេសង្កេតថា លោកចេះយកដៃរបស់លោកមកហិតរហូត ក្រោយក្រុមបារាំងស៊ុតចូលមួយគ្រាប់ ក្នុងប្រកួតខាងលើនេះ។ លើសពីនេះទៀតអ្នកគាំទ្រខ្លះបានចំអកឲ្យលោក Low ថា យកដៃលូកចូលក្នុងខោ ហើយយកដៃដែលលូកចូលខោហ្នឹងដដែលយកមកហិតវិញអញ្ចឹង សង្ស័យអាចជួយក្រុមឲ្យស៊ុតចូលវិញ បានជាលោកចេះតែធ្វើបែបនេះ៕
16 Jun 2021
195 views
Football News
Allegri បានជួបជាមួយតំណាងមកពីក្លិប Real Madrid
Real Madrid បន្តស្វែងរកគ្រូបង្វឹកថ្មីក្នុងករណីដែលការចាកចេញរបស់លោក Zinedine Zidane ។ អ្នកតំណាងក្លឹប Real Madrid បានជួបជាមួយអតីតគ្រូបង្វឹកក្លឹបសេះបង្កង់ Juventus លោក Massimiliano Allegri កាលពីសប្តាហ៍មុននេះបើយោងតាមប្រភពពីលោក Fabrizio Romano ។ ភាគីទាំងពីរបានទាក់ទងគ្នាតាំងពីខែមីនាមក។ គ្រូបង្វឹកវ័យ ៥៣ ឆ្នាំរូបនេះបានយល់ព្រមទទួលបន្ទុក Real Madrid ប្រសិនបើក្លឹបសំរេចចិត្តតាមការពេញចិត្តរបស់គាត់។ ក្រុមអ៊ីតាលីក៏ចាប់អារម្មណ៍ក្នុងការអញ្ជើញ Allegri ដែរប៉ុន្តែអាទិភាពរបស់គាត់គឺ Real Madrid ។ មានសេចក្តីរាយការណ៍មកថា Raul និង Joachim Löw ក៏ជាបេក្ខជនសម្រាប់ការងារគ្រូបង្វឹករសប់ក្រុម Real Madrid ផងដែរ។
17 May 2021
178 views
Football News
គ្រូបង្វឹកក្រុម Bayern Munich លោក Flick បានទទួលការស្នើសុំដឹកនាំក្រុមជម្រើសជាតិអាឡឺម៉ង់រហូតដល់អឺរ៉ូ ២០២៤
លោក Hans-Dieter Flick គ្រូបង្វឹកក្រុម Bayern Munich បានទទួលសំណើដើម្បីដឹកនាំក្រុមជម្រើសជាតិអាល្លឺម៉ង់។ សមាគមបាល់ទាត់អាល្លឺម៉ង់ (DFB) បានស្នើសុំអ្នកចាត់ការវ័យ ៥៦ ឆ្នាំរូបនេះដើម្បីដឹកនាំក្រុមរហូតដល់ព្រឹត្តិការណ៍អ៊ឺរ៉ុបជើងឯកឆ្នាំ ២០២៤ ដែលនឹងត្រូវធ្វើឡើងនៅប្រទេសអាល្លឺម៉ង់។ តាមការសែត Abendzeitung München រាយការណ៍ថាលោក Hans-Dieter Flick មានចិត្តចង់ដឹកនាំក្រុមជម្រើសជាតិអាឡឺម៉ង់នៅព្រឹត្តិការណ៍បាល់ទាត់ពិភពលោកឆ្នាំ ២០២២ នៅប្រទេសកាតានិងអឺរ៉ូឆ្នាំ ២០២៤ នៅប្រទេសអាឡឺម៉ង់នេះផ្ទាល់តែម្ដង ។ កាលពីពេលថ្មីៗនេះមានសេចក្តីរាយការណ៍ថាលោក Joachim Low ជាគ្រូបង្វឹកក្រុមជម្រើសជាតិអាឡឺម៉ង់បច្ចុប្បន្ននឹងចាកចេញពីក្រុមជម្រើសជាតិបន្ទាប់ពីព្រឹត្តិការណ៍ Euro ឆ្នាំ ២០២០ ហើយលោក Flick អ្នកចាត់ការរបស់ក្រុម Bayern ក៏នឹងចាកចេញនៅចុងបញ្ចប់នៃរដូវកាលនេះផងដែរ ។ ខណះលោក Julian Nagelsmann អ្នកចាត់ការរបស់ក្រុម RB Leuzpig នឹងជំនួសតំណែងរបស់លោក Hans-Dieter Flick នៅឯ Bayern Munich។
10 May 2021
168 views
Other News
Perez ជឿជាក់ថាគ្រូបង្វឹក Zidane នឹងចុះចេញពីតំណែងនៅចុងរដូវកាលនេះ
ហើយក្លឹបនេះត្រូវបានគេនិយាយថា កំពុងសម្លឹងមើលអ្នកស្នងតំណែងជាគ្រូបង្វឹក 2នាក់រួចតទៅហើយ
20 Jan 2018
379 views
Other News
Real Madrid បានសំរេចចិត្តបណ្តេញ Zidane និងកំពុងតែចរចាជាមួយ Joachim Low
អនាគតរបស់ Zidane កំពុងតែមានភាពស្រពេចស្រពិលនៅឡើយ បន្ទាប់ពីជួយក្រុមមិនទាន់ទទួលបានលទ្ធផលល្អសោះ
13 Jan 2018
396 views