Tag: Joao Felix
Other News
ខ្សែប្រយុទ្ធវ័យក្មេង Joao Felix របស់ Atletico រងរបួស ត្រូវសម្រាកប្រហែល៣សប្ដាហ៍
ខ្សែប្រយុទ្ធវ័យក្មេង Joao Felix របស់ Atletico Madrid នឹងត្រូវសម្រាកប្រហែល៣សប្ដាហ៍ បន្ទាប់ពីកីឡាករឆ្នើមព័រទុយហ្គាល់វ័យ១៩ឆ្នាំរូបនេះបានរងរបួសកជើងអំឡុងពេល Atletico Madrid ប្រកួតស្មើ១-១ជាមួយ Valencia កាលយប់ថ្ងៃសៅរ៍ទី១៩ខែតុលាឆ្នាំ២០១៩។ Joao Felix ដែលបានផ្ទេរមកពី Benfica ក្នុងតម្លៃ១២៦លានអឺរ៉ូ ត្រូវបានគ្រាចេញពីទីលាន១០នាទីមុនចប់ការប្រកួត។ កីឡាករដែលនឹងឈានចូលវ័យ២០ឆ្នាំនៅខែវិច្ឆិកាខាងមុខ បានថត X-ray និងស្គែន MRI នៅមន្ទីរពេទ្យ Clinica Universidad de Navarra រួចហើយក្លិប Atletico Madrid បញ្ជាក់ថា Joao Felix បានគ្រេចកជើងក្នុងកម្រិតទី២ (Grade 2)។ ដូច្នេះគេនឹងអវត្តមានពីការប្រកួតទល់នឹង Athletic Bilbao, Alaves, Sevilla ក្នុង La Liga និងទល់នឹង Bayer Leverkusen ក្នុងពាន Champions League។ គេបានស៊ុតចូល៣គ្រាប់និងបញ្ជូន១គ្រាប់ក្នុងការបង្ហាញខ្លួន១៣លើកសម្រាប់ក្លិបយក្សអេស្ប៉ាញខាងលើក្នុងរដូវកាល២០១៩-២០នេះ៕
22 Oct 2019
187 views
Other News
Man Utd បោះបង់ឱកាសនាំយក Joao Felix ព្រោះចង់បានកីឡាករឆ្នើមនៅ EPL មួយរូប
ក្លឹប Manchester United ត្រូវបានគេរាយការណ៍ថា មានឱកាសក្នុងការចុះហត្ថលេខា ខ្សែប្រយុទ្ធវ័យក្មេង Joao Felix កាលពីរដូវក្ដៅកន្លងទៅ។ ទោះយ៉ាងណាក្ដី ថ្នាក់លើរបស់ក្លឹបបិសាចក្រហម បានច្រានចោលគម្រោងនេះ ដោយមានក្ដីបារម្ភថា កីឡាកររូបនេះ អាចមានទម្រង់លេងល្អតែមួយរដូវកាលដូចជា Michael Ricketts ដែលទទួលបានឱកាសចូលលេងនៅក្នុងជម្រើសជាតិអង់គ្លេស ប៉ុន្ដែ អាជីពរបស់គេត្រូវធ្លាក់ចុះយ៉ាងរហ័ស។ ហើយ Man United កំពុងស្វែងរកកីឡាករ ដែលមានទម្រង់លេងប្រយុទ្ធមានភាពនឹងនរដូចទៅនឹង ខ្សែប្រយុទ្ធ Mohamed Salah របស់ក្រុម Liverpool ជាដើម។ បើតាមការរាយការណ៍របស់ The Athletic, Felix អាចនឹងក្លាយជាកីឡាកររបស់បិសាចក្រហម ដោយសារក្លឹបអង់គ្លេស មានការចាប់អារម្មណ៍ខ្លាំងទៅលើកីឡាករសញ្ជាតិព័រទុយហ្គាល់រូបនេះ។ អ្នកតំណាងរបស់ Man United ត្រូវបានរាយការណ៍ថា បានទៅពិភាក្សាជាមួយនឹង ថ្នាក់លើរបស់ក្លឹប Benfica សំរាប់ការដោះដូរ Felix ជាច្រើនលើកមកហើយកាលពីរដូវក្ដៅ ប៉ុន្ដែចុងក្រោយបែជាបោះបង់ទៅវិញ។ គួរបញ្ជាក់ថា Felix បានសំរេចចិត្តផ្ទេរទៅកាន់ Atletico Madrid ពីក្លឹប Benfica
18 Oct 2019
275 views
Other News
PSG កំពុងសម្លឹងឃើញ Joao Felix ត្រៀមទុកជំនួស Mbppe/Neymar
ក្លឹបសេដ្ឋី Paris Saint-Germain បាននឹងកំពុងពិចារណាចង់នាំយក ‘Ronaldo ទីពីរ’ ឬ Joao Felix មកចូលរួមជាមួយក្លឹបក្នុងថ្ងៃខាងមុខ
02 Oct 2019
838 views
Other News
អតីតគ្រូរបស់ Felix ចង្អុលបង្ហាញក្លឹបពីរ ដែលខ្សែប្រយុទ្ធព័រទុយហ្គាល់សក្ដិសមលេងជាង Atletico
លោក Renato Paiva ដែលជាគ្រូបង្វឹកដំបូងបង្អស់របស់ Joao Felix នៅក្លឹប Benfica បានបង្ហាញការយល់ឃើញថា កីឡាករវ័យ១៩ឆ្នាំរូបនេះ
28 Sep 2019
216 views