Tag: John Fleck
Other News
Marcus Rashford ឈរលើគេនាមជាកីឡាករមានល្បឿនលឿនបំផុត នៅ PL រដូវកាលនេះ
ក្រុម Manchester United បានទទួលរងនូវការចាប់ផ្តើមដ៏គួរខកចិត្តមួយនៅរដូវកាលនេះ ហើយបច្ចុប្បន្នពួកគេកំពុងឈរនៅក្បែរតំបន់កាត់ចោល ប៉ុន្តែទោះជាយ៉ាងណាពួកគេមានកីឡាករម្នាក់ ដែលកំពុងឈរលើគេ នាមជាកីឡាករមាន“ ល្បឿនលឿន” បំផុត នៅរដូវកាលនេះ ។ ជាក់ស្តែងខ្សែប្រយុទ្ធ Marcus Rashford ត្រូវបានកត់ត្រាជាកីឡាករមានល្បឿនលឿនបំផុត រហូតមកដល់ពេលនេះ ខណ:កីឡាករសញ្ជាតិអង់គ្លេសរូបនេះ មានល្បឿន ៣៦,៣២ គីទ្បូម៉ែត្រក្នុងមួយម៉ោង ក្នុងអំឡុងដំណាក់កាលដំបូងនៃរដូវកាល ២០១៩/២០ នេះ ។ មិនតែប៉ុណ្ណោះ Rashford ត្រូវដេញតាមពីក្រោយដោយកីឡាកររបស់ក្រុម Sheffield United ទាំងពីររូបគឺ Enda Stevens និង John Fleck ខណ:ដែលពួកគេទាំងពីបានទទួលកំណាត់ត្រានូវល្បឿនប្រហាក់ប្រហែលគ្នា ប៉ុន្តែ Stevens បានផ្តួលមិត្តរួមក្រុមរបស់គេចំនួន ០.០៤ វិនាទី ។ ទន្ទឹមនឹងនេះ Rashford មិនមែនជាកីឡាករតែម្នាក់គត់ របស់ក្លឹប Man Utd ដែលជាប់បញ្ជីឈ្មោះនេះនោះទេ ដោយកីឡាករចំណូលថ្មី Daniel James ក៏បានជាប់ផងដែរ ជាមួយនឹងចំណាត់លេខ
20 Oct 2019
1240 views