Tag: Jordan Pickford
Football News
Tottenham កំពុងសម្លឹងមើលអ្នកចាំទី Pickford របស់ Everton
កាសែត The Telegraph រាយការណ៍ថា អ្នកចាំទី Jordan Pickford របស់ Everton អាចនឹងចូលរួមជាមួយ Tottenham Hotspur ។ យោងតាមប្រភពបានឱ្យដឹងថា អ្នកចាត់ការថ្មីរបស់ Spurs លោក Antonio Conte មានចំណាប់អារម្មណ៍ក្នុងការនាំយកកីឡាករអង់គ្លេសរូបនេះចូលរួមក្នុងក្រុមរបស់គាត់ដើម្បីជំនួសកន្លែងអ្នកចាំទី Hugo Lloris ។ កិច្ចសន្យារបស់អ្នកចាំទីវ័យ 27 ឆ្នាំរូបនេះជាមួយក្រុមស្ករគ្រាប់ Everton នឹងផុតកំណត់នៅរដូវក្តៅឆ្នាំ 2024 ខាងមុខនេះ ខណៈដែលតម្លៃទីផ្សាររបស់ Jordan Pickford ត្រូវបានគេប៉ាន់ប្រមាណថា 25 លានអឺរ៉ូ ដែលជាចំនួនពិតប្រាកដដែល Everton បានទិញអ្នកចាំទីរូបនេះពីក្រុម Sunderland កាលពីឆ្នាំ 2017 ។ Jordan Pickford បានរក្សា Clean Sheet 3 ដងក្នុងការបង្ហាញខ្លួន 10 លើកសម្រាប់ក្លឹបនៅរដូវកាលនេះ៕
19 Nov 2021
115 views
Premier League News
អ្នកចាំទីដៃទីមួយ របស់អង់គ្លេសតកុងត្រាជាមួយ Everton 6ឆ្នាំទៀត
អ្នកចាំទីវ័យ 24 ឆ្នាំរូបនេះបានចូលរួមជាមួយក្លឹប Everton ពីក្រុម Sunderland កាលពីឆ្នាំ 2017 ក្នុងតម្លៃ 30លានផោន
27 Sep 2018
327 views