Tag: Jorge Mende
Other News
ភ្នាក់ងារ Ronaldo បង្ហើបឈ្មោះក្លឺបដែលរូបគេនិងចូលនិវត្តន៏នាពេលអនាគត
ភ្នាក់ងាររបស់កីឡាករ Cristiano Ronaldo លោក Jorge Mendes បានលើកឡើងថាកំពូលខ្សែប្រយុទ្ធ ឆ្នើមក្រុមជម្រើសជាតិព័រទុយហ្កាល់រូបនេះអាចបញ្ចប់អាជីពរបស់ខ្លួននៅប្រទេសអ៊ីតាលីជាមួយនឹងក្លឹប Juventus ដែលរូបគេកំពុងលេងសម្រាប់រដូវកាលទី២នាពេលបច្ចុប្បន្ននេះ ក្រោយចាកចេញពី កីឡាដ្ឋាន Estadio Santiago Bernabeu កាលពីរដូវក្តៅឆ្នាំមុន។ យ៉ាងណាមិញកិច្ចសន្យា របស់អតីតខ្សែប្រយុទ្ធ Man Utdនិង Real Madrid មានសុពលភាពត្រឹម ឆ្នាំ ២០២២ពោលគឺក្រោយពីព្រឹត្តការណ៏ World Cup បានបញ្ចប់និងជាពេលវេលាដែលរូបគេឈាន ចូលដល់វ័យ ៣៧ ឆ្នាំ។ លោក Mendes បានបញ្ជាក់យ៉ាងដូច្នេះថាៈ Ronaldo សប្បាយចិត្ត និងជីវិតរស់នៅទីក្រុង ទូរីនហើយមិនមាន បំណងចង់បន្តអាជីពជាមួយក្លឹបដទៃទឿតនោះទេមួយវិញទៀតបច្ចុប្បន្ននេះម្ចាស់ពានបាល់មាស៥សម័យដែលឈានចូលវ័យ៣៥ឆ្នាំនៅក្នុងខែកុម្ភៈរូបនេះ អាចឆ្លៀតពេលប្រកបអាជីពធ្វើជំនួញមួយចំនួនក្នុងប្រទេសអ៊ីតាលីផងដែរ។
19 Dec 2019
483 views