Tag: Jose Gaya
Football News
ក្លឹប Barcelona បង្ហាញគោលដៅផ្ទេរកីឡាករនៅរដូវក្តៅក្រោយ
អ្នកកាសែត Gerard Romero រាយការណ៍ថា Barcelona បានសម្រេចចិត្តបង្ហាញលើគោលដៅផ្ទេរកីឡាកររបស់ពួកគេនៅរដូវកាលក្រោយ។ ក្លឹបដែលស្ថិតក្នុងតំបន់កាតាឡានមួយនេះកំពុងស្វែងរកកីឡាករដើម្បីពង្រឹងក្រុមរបស់ពួកគេ ហើយទោះបីជាមានបញ្ហារផ្នែកហិរញ្ញវត្ថុក៏ដោយ Barcelona នូវតែចង់ចុះហត្ថលេខាលើកីឡាករ 3 ឬ 4 នាក់បន្ថែមទៀត។ ក្លឹបអ្នកមានបុណ្យ Barcelona កំណត់គោលដៅលើកីឡាករដូចជា ខ្សែការពារ César Azpilicueta របស់ Chelsea, ខ្សែការពារឆ្វេង Jose Gaya របស់ Valencia និងខ្សែប្រយុទ្ធវ័យក្មេង Karim Adeyemi របស់ Red Bull Salzburg ដែល Barcelona កំពុងសម្លឹងមើល។ លើសពីនេះ Barça កំពុងពិចារណាកីឡាករ Andreas Christensen របស់ Chelsea ដោយសារមានលទ្ធភាពទទួលបានគាត់ដោយឥតគិតថ្លៃនៅរដូវក្តៅក្រោយ។ សេចក្ដីរាយការណ៍ពីមុនថា Barcelona ទំនងជាមិនអាចចុះហត្ថលេខាលើកីឡាករណាម្នាក់ក្នុងខែមករានេះបានទេ ដោយសារច្បាប់ Financial Fair Play បានកំណត់៕
20 Nov 2021
133 views