Tag: Julien Laurens
Football News
លោក Julien Laurens បានអះអាងថាខ្សែប្រយុទ្ធ Griezmann លេងបានល្អជាង Messi
អ្នកកាសែតជនជាតិបារាំងលោក Julien Laurens បានអះអាងថា ខ្សែប្រយុទ្ធ Antoine Griezmann លេងបានល្អជាង Lionel Messi ទៅទៀតនៅរដូវកាលនេះព្រោះកីឡាករសញ្ជាតិអាហ្សង់ទីនម្នាក់នេះធ្លាក់ទម្រង់លេងខ្លាំងណាស់។ Messi បានផ្ទេរពី Barcelona មកកាន់ក្លិប Paris Saint-Germain នៅរដូវក្ដៅកន្លងទៅ ដោយមកទល់ពេលនេះហើយគេទើបតែរកបាន៦គ្រាប់ឲ្យ PSG។ ក្នុងនោះដែរគឺស៊ុតបញ្ចូលទីបានតែ១គ្រាប់គត់នៅក្របខណ្ឌ Ligue 1 ។ លោក Laurens បាននិយាយដូច្នេះបន្ទាប់ពី PSG បានធ្លាក់ចេញពីពាន Coupe de France នៅវគ្គ ១៦ក្រុម៖ “អ្នកអាចនិយាយបានថា Griezmann ធ្វើបានល្អជាងគេ។ គេរកបាន៥គ្រាប់នៅ Champions League ក្នុងការបង្ហាញខ្លួន ៦ប្រកួតដែល១គ្រាប់ក្នុងនោះគឺស៊ុតបានល្អណាស់ទល់នឹង Man City តែបើនិយាយពីគ្រាប់បាល់ក្នុងលីគឲ្យ PSG វិញគឺមើលទៅដូចជាពិបាកណាស់។ គេគួរតែធ្វើឲ្យបានល្អជាងនេះ។ កាលពីការប្រកួតថ្ងៃច័ន្ទ(ទល់នឹង Nice) គេមើលទៅដូចមិនចង់លេង។ គេនិងក្រុមគេលេងមិនបានល្អទេ ហើយប្រើពេលយូរណាស់ដើម្បីសម្របខ្លួន។ មានអ្វីជាច្រើនដែលមើលទៅមិនសមនឹងគេហើយពិតណាស់គេមិនមែនជាកីឡាករឆ្នើមដូច ១០ឆ្នាំមុនទេ
06 Feb 2022
66 views