Tag: JurgenKlopp
Other News
Liverpool ចាប់អារម្មណ៍លើខ្សែប្រយុទ្ធ Timo Werner របស់ក្លឹប RB Leipzig
បើទោះបីជាក្លឹប Liverpool កំពុងបោះជំហានឆ្ពោះទៅរកការលើកពានក្របខណ្ឌ EPL ក៏ដោយ ក៏ជោគជ័យនេះមិនអាចរារាំងគ្រូបង្វឹកលោក JurgenKlopp ក្នុងការរកវិធីពង្រឹងក្រុមរបស់លោកបន្ថែមទៀតនោះទេ។ បើតាមសេចក្តីរាយការណ៍នៅអាល្លឺម៉ង់ថា ទោះបីមានខ្សែប្រយុទ្ធឆ្នើមបីរូបដូចជា Sadio Mane, Mohamed Salah និង Roberto Firmino ហើយក៏ដោយ ក៏គ្រួបង្វឹករូបនេះត្រៀមបង្កើនជម្រើសខ្សែប្រយុទ្ធបន្ថែមទៀត ។ មានការអះអាងថា ខ្សែប្រយុទ្ធ Timo Werner របស់ក្លឹប RB Leipzig ត្រូវបានគេចាត់ទុកថា ជាខ្សែប្រយុទ្ធដ៏ស័ក្តិសមក្នុងការពង្រឹងប្រព័ន្ធប្រយុទ្ធរបស់ក្លឹប Liverpool ។ មានការលើកឡើងថា លោក Kloppចង់បានកីឡាករវ័យ២៣ឆ្នាំរូបនេះមកពហុកីឡាដ្ឋាន Anfieldនៅរដូវក្តៅនេះ ហើយខ្សែប្រយុទ្ធរូបនេះមានលក្ខខណ្ឌទិញផ្តាច់៥១លានផោន៕
14 Feb 2020
494 views