Tag: Keoman
Football News
ខ្សែបម្រើ Miralem Pjanic សុខចិត្តកាត់ប្រាក់ខែខ្លួនដល់ ៦០ភាគរយហើយនូវតែក្លឹបមិនទុកទៀត
ខ្សែបម្រើ Miralem Pjanic ត្រូវគេរាយការណ៍ថា បានយល់ព្រមកាត់ប្រាក់ខែឲ្យក្លិប Barcelona មួយចំនួនធំ មុនពេលគាត់ត្រូវបានក្លិប ដាក់ឲ្យក្លិប Besiktas នៅប្រទេសតួកគីខ្ចីជើង។ ពិតណាស់ Pjanic ទើបបានព្រមព្រៀងផ្លាស់ទៅលេងនៅក្របខណ្ឌ Super Lig របស់ប្រទេសតួកគីកាលពីថ្ងៃព្រហស្បត្ដិ៍ ដោយសារតែទីផ្សារដោះដូរនៅទីនោះ នៅបន្ដបើកទ្វាររហូតដល់ថ្ងៃទី៨ ខែកញ្ញា។ ការផ្ទេរទៅលេងក្នុងលក្ខខណ្ឌខ្ចីជើងនេះ ពុំមានជម្រើសទិញដាច់ឡើយ។ យោងតាមសារព័ត៌មាន RAC1 បានឲ្យដឹងថា Pjanic បានយល់ព្រមកាត់ប្រាក់ខែ៦០% មុនពេលផ្លាស់ទៅលេងនៅក្លិប Besiktas នៅប្រទេសតួកគី ដែលក្លិបនេះគ្រោងនឹងចំណាយលើរូបគេចំនួន ២.៣លានផោន (ឬប្រមាណ៣.១លានដុល្លារ) ក្នុងមួយឆ្នាំ សម្រាប់រដូវកាល២០២១-២០២២។ គួរបញ្ជាក់ថា ចាប់តាំងពីផ្ទេរមកពី Juventus ខ្សែបម្រើ Pjanic ទើបបង្ហាញខ្លួនឲ្យក្រុមរបស់លោក Keoman បាន ៣០លើកប៉ុណ្ណោះ ខណៈកុងត្រារបស់គាត់នៅសល់រហូតដល់ឆ្នាំ២០២៤៕
04 Sep 2021
161 views