Tag: Kieran Trippier
Football News
Newcastle នាំចូលកីឡាករ ២រូបថែមមុនទីផ្សារដោះដូរកីឡាករត្រូវបានបិទ
ក្លិបសារកាព្រៃ Newcastle United បានសម្រេចកិច្ចព្រមព្រៀងផ្ទេរយក បានកីឡាករបន្ថែម ២រូបទៀត ជាផ្លូវការនៅថ្ងៃចុងក្រោយ នៃទីផ្សារដោះដូរកីឡាករ ពោលរួមមានខ្សែការពារ Dan Burn ពីក្លិប Brighton & Hove Albion និង ខ្សែការពារស្លាបឆ្វេង Matt Targett ពីក្លិប Aston Villa។ សម្រាប់កីឡាករ Matt Targett គឺ Newcastle យកមកពី Aston ត្រឹមលក្ខខណ្ឌខ្ចីជើងរយៈពេលខ្លី រហូតដល់បញ្ចប់រដូវកាលនេះ ប៉ុណ្ណោះ។ ចំណែកឯខ្សែការពារវ័យ២៩ឆ្នាំ Dan Burn គឺ Newcastle ចុះកុងត្រាយករយៈពេល២ឆ្នាំកន្លះ ក្នុងតម្លៃខ្ទង់១៣លានផោន (ឬប្រមាណ ១៧លានដុល្លារ)។ គួរបញ្ជាក់ដែរថា សរុបទីផ្សារដោះដូរខែមករានេះ Newcastle យកបានកីឡាករចំណូលថ្មីចំនួន៥នាក់ ពោលកាលពីពេលថ្មីៗកន្លងទៅក្លិបដែលគ្រប់គ្រងដោយមហាសេដ្ឋីប្រាក់ពាន់លានសញ្ជាតិអារ៉ាប់មួយនេះ ទើបយកកីឡាករ Bruno Guimarães, Chris Wood, និង Kieran Trippier
02 Feb 2022
83 views
Football News
Newcastle និង Everton ចង់ទិញ Muller មកលេងនៅ Premier League
តារារបស់ក្លឹប Bayern Munich កីឡាករ Thomas Muller ត្រូវបានក្រុមពីរទាក់ទងផ្លាស់ទៅលេងនៅ Premier League។ កីឡាករវ័យ ៣៣ឆ្នាំនៅតែបង្ហាញទម្រង់លេងគួរឲ្យចាប់អារម្មណ៍ជាមួយ Bayern ដោយរកបាន ៩គ្រាប់ និង Assist ឲ្យមិត្តរួមក្រុម ២០ លើកក្នុងរដូវកាលនេះ។ កុងត្រារបស់ Muller ជាមួយ Bayern នៅសល់តែមួយឆ្នាំទៀតប៉ុណ្ណោះ បន្ទាប់ពីរដូវកាលនេះ។ យោងតាមសារព័ត៌មានរបស់អាល្លឺម៉ង់ Sport Bild បានចេញផ្សាយថា កីឡាករពោរពេញដោយបទពិសោធន៍សញ្ជាតិអាល្លឺម៉ង់កំពុងស្ថិតក្នុងការចង់បានពីក្លឹប Newcastle និង Everton។ ក្នុងទីផ្សារដោះដូរកីឡាករនៅខែមករានេះក្លឹប Newcastle ត្រូវបានគេរំពឹងនឹងចាយប្រាក់បន្ថែមទៀតដើម្បីនាំកីឡាករថ្មីចូលដើម្បីពង្រឹងក្រុម។ ថ្មីៗកន្លងទៅ Newcastle ទើបតែទិញបាន Kieran Trippier ពី Atletico Madrid និង Chris Wood ពី Burley។ Everton បច្ចុប្បន្នគម្លាតតែ៤ពិន្ទុប៉ុណ្ណោះពីក្រុមស្ថិតនៅតំបន់កាត់ចោល ដូច្នេះពួកគេក៏ចង់បានកីឡាករបន្ថែមដើម្បីជួយក្រុមផងដែរ៕
28 Jan 2022
99 views
Football News
Dele Alli ត្រូវបានគេរាយការណ៍ថាចង់ផ្លាស់ទៅក្លិប Newcastle United
ខ្សែបម្រើរបស់ក្លិប Tottenham Spurs កីឡាករ Dele Alli ត្រូវបានគេរាយការណ៍ថា ចង់ផ្លាស់ទៅចូលរួមជាមួយមិត្តរួមក្រុមចាស់ខ្លួន នៅឯក្លិប Newcastle United វិញ។ ជាការពិតណាស់ Alli បានមកចូលរួមជាមួយ Spurs ចាប់តាំងពីឆ្នាំ ២០១៥ មកម្ល៉េះ ដោយក្នុងបីរដូវកាលដំបូងគេបានបង្ហាញសមត្ថភាព គួរឲ្យកត់សម្គាល់ គិតចាប់ពីរដូវកាលឆ្នាំ ២០១៥ ដល់ ២០១៨ គេបង្ហាញខ្លួនឲ្យ Spurs បាន ១៤៦ប្រកួត និង រកគ្រាប់បាល់បាន ៤៦គ្រាប់។ យ៉ាងណាមិញ ចាប់ពីរដូវកាលឆ្នាំ ២០១៩ មកដល់បច្ចុប្បន្ន យើងឃើញថា Alli គឺ ចាប់ផ្តើមធ្លាក់ទម្រង់ខ្លាំង ដោយ គេចំណាយពេល ១២៣ប្រកួត ហើយទើបតែរកគ្រាប់បាល់បាន ២១គ្រាប់ ប៉ុណ្ណោះ។ បើយោងតាមសារកាសែត Football Insider បានចុះផ្សាយថា Alli គឺមានបំណងចង់ចាកចេញពី Spurs ហើយគេថែមទាំងនិយាយប្រាប់ មិត្តចាស់គេ
25 Jan 2022
104 views
Football News
Kieran Trippier របស់ក្រុម At Madrid បានចូលរួមជាមួយ Newcastle
Kieran Trippier នឹងក្លាយជាកីឡាកររបស់សារិកាព្រៃ Newcastle ក្នុងទីផ្សារដោះដូរកីឡាករខែមករា នេះ ក្រោយក្លឹប Atlético Madrid បានព្រមព្រៀងជាមួយតម្លៃ១២លានផោនជាមួយការបន្ថែមលុយផ្សេងៗ។ ខ្សែបម្រើស្លាបស្ដាំរបស់ជម្រើសជាតិអង់គ្លេសរូបនេះ ក៏ត្រូវបានគេរាយការណ៍ថា ខ្លួនរបស់គេផ្ទាល់បានព្រមព្រៀងជាមួយការផ្ទេរនេះរួចទៅហើយ បន្ទាប់ពីគេបានបញ្ជូនភ្នាក់ងារតំណាងខ្លួនទៅជួបចរចាជាមួយ Newcastle ។ ឥឡូវនេះក្រុមការងាររបស់ក្លឹបនៅអង់គ្លេសកំពុងញាប់ដៃជើងក្នុងការរៀបចំឲ្យ Kieran Trippier ធ្វើតេស្តសុខភាពមុនពេលការប្រកាសផ្លូវការថាជាកីឡាកររបស់សារិកាព្រៃត្រូវបានធ្វើឡើង។ Kieran Trippier គឺជាកីឡាករដែលត្រូវបាន Newcastle ទិញចូលដំបូងគេ ដែលស្ថិតក្រោមការគ្រប់គ្រងរបស់កំពូលអ្នកមានជនជាតិអារ៉ាប៊ីសាអ៊ូឌីត ដែលបានទិញក្លឹបនេះកាលពីខែតុលា ឆ្នាំ២០២០។ យ៉ាងណាការចរចាទិញយកកីឡាករវ័យ៣១ឆ្នាំខាងលើបានដំណើរការកាលពីខែធ្នូមក ហើយក្លឹប Atlético ក៏បានយល់ព្រមក្នុងការលក់កីឡាកររូបនេះដែរ ក្រោយពេលដឹងថារូបគេចង់ចាកចេញ ដើម្បីវិលទៅកាន់ទឹកដីអង់គ្លេសវិញ៕
06 Jan 2022
121 views
Football News
Arsenal កំពុងតែចង់បានកីឡាករ Kieran Trippier ដើម្បីយកមកជំនួស Bellerin
ក្លិបកាំភ្លើងធំ Arsenal នឹងចូលប្រជែងជាមួយ Manchester United ក្នុងការទិញយកខ្សែការពារ Kieran Trippier ដែលលេងនៅក្លិប Atletico Madrid និងក្រុមជម្រើសជាតិអង់គ្លេស។ បើទោះបីជា Trippier ត្រូវបានគេរាយការណ៍ថាកំពុងរង់ចាំសំណើពី Man United ក៏ដោយក៏ Arsenal នៅតែជឿជាក់ថាពួកគេអាចទិញយកកីឡាកររូបនេះដោយយោងតាមសារព័ត៌មាន The Sun គឺ Arsenal បានពិភាក្សាខ្លះៗហើយជាមួយ Atletico Madrid និងកំពុងរៀបចំដាក់សំណើ។ Manchester United ទើបតែទិញយកខ្សែការពារ Raphael Varane ពី Real Madrid ទើបមិនចង់ចំណាយប្រាក់ដល់ទៅ៣៤លានផោន (ស្មើនឹងប្រមាណ៤១.៧លានដុល្លារអាមេរិក) ដើម្បីតាមទិញយកខ្សែការពារវ័យ៣១ឆ្នាំរូបនេះទេខណៈដែល Arsenal អាចឲ្យ AT.Madrid លើសពីនោះ។ Kieran Trippier បានជួយ Atletico Madrid លើកពាន La Liga នៅរដូវកាលមុនហើយបើសិន Arsenal ទិញយកគេបានមែននោះគេនឹងក្លាយជាកីឡាករទី៤ដែលក្លិបបានទិញយកនៅរដូវកាលថ្មីនេះ៕
08 Aug 2021
224 views
Football News
Kieran Trippier មានចំណាប់អារម្មណ៍ចង់ផ្លាស់ទៅ Man United
ខ្សែការពារ Kieran Trippier របស់ Atletico អាចបន្តអាជីពរបស់គាត់នៅ Manchester United ។ ប្រភពពីកាសែតអង់គ្លេស Evening News បានដកស្រង់សំដីរបស់ប្រភពពត៌មាន Manchester Evening News បានអោយដឹងថាកីឡាករអង់គ្លេសរូបនេះចង់ផ្លាស់ទៅកាន់ក្លឹប Manchester ហើយជឿជាក់ថាកិច្ចព្រមព្រៀងមួយនឹងត្រូវធ្វើឡើងមុនចប់រដូវកាលដោះដូរកីឡាករនារដូវក្តៅ។ Trippier បានយល់ព្រមលើកិច្ចព្រមព្រៀងផ្ទេរជាមួយ United មុនពេល Euro ២០២០ ចាប់ផ្តើម។ កុងត្រារបស់ Kieran Trippier ជាមួយ Atletico នឹងផុតកំណត់នៅរដូវក្តៅឆ្នាំ ២០២៣ ហើយខាងក្រុម Atletico Madrid អាចនឹងលក់រូបគេដើម្បីរកលុយបន្ថែម។ ក្រុមបិសាចក្រហម Manchester United កំពុងមានបំណងចុះហត្ថលេខាលើខ្សែការពារសញ្ជាតិអង់គ្លេស Kieran Trippier។ វាត្រូវបានគេចង្អុលបង្ហាញថាខ្សែការពាររូបនេះមិនមានបំណងធ្វើជាអ្នកជំនួសទេតែគាត់ចង់ជំនួស Aaron Wan-Bissaka ក្នុងការចាប់ផ្តើម ។ បុគ្គលិករបស់ Man United មិនពេញចិត្តនឹងការចូលរួមចំណែករបស់ Wan-Bissaka ក្នុងការវាយប្រហារកាលពីរដូវកាលមុន។ Trippier
17 Jul 2021
216 views
Football News
Man Utd ជិតទិញបាន Varane និង Trippier ហើយក្នុងតម្លៃជិត ១០០លានដុល្លារ
ក្លឹប Manchester United ត្រូវបានសារព័ត៌មាន Daily Mail ចុះផ្សាយនៅក្នុងថ្ងៃនេះថា ជិតទិញបានខ្សែការពារ ២រូបនេះមែនទែនហើយគឺ Raphael Varane និង Kieran Trippier សម្រាប់រដូវកាលក្ដៅថ្មីខាងមុខ។ សម្រាប់រដូវកាលថ្មីទៅមុខនេះ អ្នកចាត់ការ Man Utd លោក Ole Gunnar Solskjaer មានបំណងចង់ពង្រឹងខាងខ្សែការពារឲ្យបានល្អប្រសើរជាងរដូវកាលមុន។ ដូច្នេះហើយលោកក៏សម្រេចហ៊ានចំណាយលុយជាង ៩៣លានដុល្លារ ដើម្បីទិញយកកីឡាករទាំងពីរខាងលើ។ នៅក្នុងទឹកប្រាក់ជិត១០០លានដុល្លារនេះ Man Utd បានចំណាយជាង ៧០លានដុល្លារទៅលើ Varane និង ១៣លានដុល្លារទៅលើ Trippier ។ បើប្រភពខាងលើក្លឹបមួយនេះគ្រោងនឹងបញ្ចប់កិច្ចចរចា និងនាំយកខ្សែការពារទាំង២រូបខាងលើមករបស់ក្លឹបរបស់ខ្លួននៅសប្ដាហ៍ក្រោយ។ Varane បានមកលេងឲ្យ Real Madrid តាំងពីឆ្នាំ២០១១មកដោយចូលរួមលេងបាន ៣៦០ប្រកួត និងរកគ្រាប់បាល់បាន១៧គ្រាប់ ខណៈ Trippier មកលេងឲ្យ Atletico Madrid តាំងពីឆ្នាំ២០១៩ ដោយធ្លាប់ចូលលេងបាន ៦៨ប្រកួត និងធ្លាប់រកបានគ្រាប់បាល់សោះ៕
17 Jul 2021
173 views
Other News
Juventus សំលឹងឃើញ ខ្សែការពារមាន់ខ្នាយមាសមួយរូប ទៅជំនួស Joao Cancelo
ក្លឹប Juventus បានចាប់អារម្មណ៍ក្នុងការចុះហត្ថលេខា នាំយកខ្សែការពារ Kieran Trippier របស់ Tottenham មកចូលរួមជំនួស Joao Cancelo
04 Jun 2019
354 views