Tag: Kolisevski
Football News
Spur ចុះកុងត្រាខ្ចីជើងខ្សែបម្រើ Dejan Kulusevski ពីក្លិប Juventus
ក្លិបមាន់ខ្នាយមាស Tottenham Hotspur បានឈានដល់កិច្ចព្រមព្រៀងក្នុងការចុះកុងត្រាខ្ចីជើង ខ្សែបម្រើ Dejan Kulusevski ពីក្លិបសេះបង្កង់ Juventus ហើយ។ ភាគីលោក Antonio Conte បានព្យាយាមតាមទិញយក Adama Traore ពី Wolves ប៉ុន្តែ Traore ក៏បានផ្ទេរទៅខ្ចីជើងនៅ Barcelona វិញទើបត្រូវងាកមកខ្ចីជើងយក Kulusevski ជំនួស។ អ្នកកាសែត Fabrizio Romano បានបង្ហើបថា ក្នុងកុងត្រាខ្ចីជើងនោះគឺ Spurs អាចទិញយក Kolisevski ផ្ដាច់ក្នុងតម្លៃ២៥លានផោន(ស្មើនឹងប្រមាណ ៣៣.៥ លានដុល្លារ)ប៉ុន្តែបើសិន Spurs មានកៅអីលេង Champions League ឬ Kolisevski បានបង្ហាញខ្លួនឲ្យក្លិបនេះច្រើនដង នោះ Spurs នឹងត្រូវទិញយកគេផ្ដាច់តែម្ដង។ អ្នកកាសែតដែលមានការទុកចិត្តខាងលើក៏បានបង្ហើបទៀតថា Dejan Kulusevski បានយល់ព្រមលក្ខខណ្ឌផ្ទាល់ខ្លួនដោយចុះកុងត្រា៥ឆ្នាំជាមួយ Spurs បើសិនក្លិបសម្រេចទិញគេផ្ដាច់មែននោះ៕
01 Feb 2022
85 views