Tag: Kurt Zouma
Other News
លោក Frank Lampard បានអះអាងថា លោកបានបដិសេធសំណើផ្ទេរខ្សែការពារ Kurt Zouma
គ្រូបង្វឹកក្លឹប Chelsea លោក Frank Lampard សារភាពថា លោកបានបដិសេធចំណាប់អារម្មណ៍របស់ក្លឹបផ្សេងៗដែលចង់ផ្ទេរខ្សែការពារកណ្តាល Kurt Zouma ព្រោះលោកដឹងថា កីឡាកររូបនេះនឹងដើរតួនាទីសំខាន់ក្នុងក្រុមជម្រើសដំបូងរបស់ Chelsea នៅរដូវកាលនេះ។ កីឡាករវ័យ២៥ឆ្នាំរូបនេះ ដែលលេងខ្ចីជើងជាមួយក្លឹប Everton កាលពីរដូវកាលមុនបានលេងជាដៃគូជាមួយកីឡាករ FikayoTomori ហើយអ្នកទាំងពីរធ្វើបានល្អក្នុង៧ប្រកួតជាប់ៗគ្នារបស់ក្រុម Chelsea ។ បន្ទាប់ពីធ្វើបានល្អនៅពហុកីឡាដ្ឋាន Goodison Park កាលពីរដូវកាលមុនក្លឹប Everton ចង់ចុះកិច្ចព្រមព្រៀងផ្ទេរZoumaជាអចិន្ត្រៃយ៍ ប៉ុន្តែលោកLampard ដឹងថា លោកមិនអាចរកកីឡាករមកជំនួសបានទាន់ពេលទេ ខណៈក្លឹប Chelsea កំពុងជាប់បម្រាមមិនឲ្យផ្ទេរកីឡាករថ្មី។ Lampard បាននិយាយថា “Zouma ពិតជាអស្ចារ្យណាស់។ ខ្ញុំមានការជឿជាក់លើគាត់ គាត់ធ្វើបានល្អអំឡុងពេលខ្ចីជើងនៅក្លឹប Everton កាលពីឆ្នាំមុន”៕
01 Nov 2019
204 views