Tag: Kylian Mbappe
Football News
Pochettino នៅមិនទាន់ដឹងថា Mbappe សម្រេចចិត្តយ៉ាងណាឡើយជាមួយ PSG
លោក Mauricio Pochettino គ្រូបង្គោលក្លឹប Paris Saint Germain បាននិយាយនៅក្នុងសន្និសីទកាសែតនៅក្នុងថ្ងៃនេះថា លោកនៅតែមិនទាន់ដឹងពីការសម្រេចចិត្តរបស់ខ្សែប្រយុទ្ធ Kylian Mbappe ពីអនាគតរបស់គេនៅឡើយទេ។ លោក Pochettino បាននិយាយថា៖” ខ្ញុំនៅតែមិនដឹងពីការសម្រេចចិត្តរបស់ Mbappe អញ្ចឹង។ នេះជារឿងផ្ទាល់របស់គេរវាងក្លឹបផ្ទាល់តែម្ដង។ នៅក្នុងពេលនេះមានព័ត៌មាន និងពាក្យចចាមអារ៉ាមច្រើនចុះផ្សាយពាក់ព័ន្ធនឹងរឿងនេះ “។ លោកបន្តថា៖” យ៉ាងណាយើងត្រូវបានតែគោរព Mbappe ទោះជាកុងត្រាគេចប់នៅចុងរដូវកាលនេះក៏ដោយ ក៏ស្រេចតែលើគេ និងក្លឹបផ្ទាល់ទាក់ទងនឹងរឿងទាំងអស់នេះ។ ខ្ញុំមិនអាចផ្ដល់មតិយោបល់យ៉ាងណាទេទាក់ទងនឹងបញ្ហាទាំងនេះ ជាពិសេសគឺទៅលើកីឡាករតែម្ដង “។ ទាក់ទងនឹងអនាគតនៅរដូវកាលខាងមុខ Mbappe ធ្លាប់និយាយក្នុងសប្ដាហ៍នេះថា នឹងប្រាប់ក្នុងពេលឆាប់ៗនេះ ខណៈសារព័ត៌មានល្បីជាច្រើនថា ភាគរយច្រើនគេនឹងផ្លាស់ទៅកាន់ Real Madrid ៕
21 May 2022
12 views
Football News
Mbappe សម្រេចចិត្តផ្លាស់ទៅកាន់ Real Madrid ដោយសុខចិត្តយកប្រាក់ខែតិចជាងនៅ PSG
ខ្សែប្រយុទ្ធ Kylian Mbappe ត្រូវបានល្ហិចល្ហៀងថាបានធ្វើការសម្រេចចិត្តពីអនាគតរបស់ខ្លួនសម្រាប់រដូវកាលខាងមុខនេះហើយ ដោយចាកចេញពីក្លឹប Paris Saint Germain ផ្លាស់ទៅកាន់ក្លឹប Real Madrid ក្នុងលក្ខណៈ Free Agent ។ នេះបើយោងតាមការចុះផ្សាយរបស់ Marca ក្នុងថ្ងៃនេះ។ បើតាមប្រភពខាងលើ Mbappe នឹងចុះកុងត្រារយៈពេល ៥ឆ្នាំជាមួយ Real Madrid ដោយកីឡាករនេះសុខចិត្តយកប្រាក់ខែតិច ជាងប្រាក់ខែដែល PSG ផ្ដល់ឲ្យឲ្យតែកីឡាករនេះព្រមបន្តកុងត្រាថ្មី។ យ៉ាងណាបើតាមសម្ដី Mbappe ផ្ទាល់កាលពីម្សិលមិញទាក់ទងនឹងអនាគតរបស់ខ្លួនទៅ Real Madrid ឬបន្តនៅ PSG គឺមិនទាន់សម្រេចទេ ដោយនិយាយថា៖” ខ្ញុំមិនអាចនិយាយពីអនាគតរបស់ខ្ញុំបាននៅឡើយទេ គ្រាន់តែដឹងថាអ្នកនឹងដឹងនៅពេលឆាប់ៗនេះ ជិតសម្រេចមែនទែនហើយ ពេលនេះមិនទាន់ដល់ពេលទេ តែហ្នឹងហើយ ការសម្រេចចិត្តខ្ញុំគឺជិតហើយ “។ គួរបញ្ជាក់ផងដែរ Real Madrid ធ្លាប់ដាក់សំណើទិញ Mbappe ពី PSG ប្រមាណ ២០៨លានដុល្លារ កាលពីរដូវកាលមុន ប៉ុន្តែ
17 May 2022
16 views
Football News
ម្ដាយ Mbappe បដិសេធនូវព័ត៌មានដែលថា កូនរបស់ខ្លួនព្រមបន្តកុងត្រាថ្មីជាមួយ PSG
លោកស្រី Fayza Lamari ដែលជាម្ដាយបង្កើតរបស់ខ្សែប្រយុទ្ធ Kylian Mbappe បានធ្វើការបដិសេធនូវសារព័ត៌មានបារាំង Le Parisien ដែលក្រោយមកត្រូវបានសារព័ត៌មានធំៗយកចុះផ្សាយបន្តបន្ទាប់ ដែលបានចុះផ្សាយថា កូនរបស់ខ្លួនបានព្រមបន្តកុងត្រាថ្មីរយៈពេល ២ឆ្នាំជាមួយក្លឹប Paris Saint Germain ។ បើតាមសារព័ត៌មានបារាំងខាងលើនេះ Mbappe ព្រមជាមួយ PSG ដោយបន្តកុងត្រាថ្មីរយៈពេល២ឆ្នាំនឹងនិងមានលក្ខខ័ណ្ឌបន្តកុងត្រាថ្មីទៀតផង រីឯប្រាក់ពលកម្មវិញនឹងទទួលបានប្រមាណ ៥៣លានដុល្លារក្នុងមួយឆ្នាំ ថែមទាំងទទួលបានប្រាក់លើកទឹកចិត្តជាង ១០៦លានដុល្លារទៀត នៅពេលចុះកុងត្រាថ្មីជាផ្លូវការ។ យ៉ាងណាម្ដាយ Mbappe បានចេញមុខបដិសេធនូវព័ត៌មាននេះភ្លាមៗដោយបាននិយាយទៅកាន់ Marca ថា៖” ព័ត៌មាននេះគឺមិនត្រឹមត្រូវទាំងស្រុងតែម្ដង ដែលថា Kylian បានព្រមបន្តកុងត្រាថ្មី “។ Mbappe នឹងចប់កុងត្រានឹង PSG នៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២ខាងមុខ ដោយមកទល់នឹងពេលនេះកីឡាករនេះនៅតែមិនទាន់សម្រេចចិត្តច្បាស់លាស់ថានៅបន្តក្លឹបបារាំងនេះ ឬទៅ Real Madrid។ រីឯភាគី PSG និង Real Madrid វិញសុទ្ធតែបង្ហាញជំហរចង់បានរហូតមក៕
06 May 2022
33 views
Football News
Mbappe នឹងប្រកាសពីអនាគតរបស់ខ្លួនទៅ Real Madrid ឬបន្តនៅ PSG ចុងខែនេះ
ខ្សែប្រយុទ្ធ Kylian Mbappe ត្រូវបានសារព័ត៌មាន 90 Min ចុះផ្សាយនៅក្នុងថ្ងៃនេះថា កីឡាករនេះនឹងធ្វើការប្រកាសពីអនាគតរបស់ខ្លួននៅរដូវកាលថ្មីខាងមុខទៅលេងក្លឹប Real Madrid ឬក៏នៅបន្តជាមួយក្លឹប Paris Saint Germain នៅចុងខែឧសភានេះ។ បើតាមព័ត៌មានជាច្រើនចុះផ្សាយកន្លងមក Mbappe នឹងចប់កុងត្រានៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២ខាងមុខនេះហើយ តែគេនៅតែមិនទាន់ធ្វើការសម្រេចចិត្តនៅឡើយ ទោះជាគ្រួសាររបស់គេបានធ្វើដំណើរទៅជួបភាគីក្លឹបពីរគឺ Real Madrid និង PSG ដើម្បីទៅស្ដាប់ការចរចានិងផ្ដល់ឲ្យនៃកុងត្រាទៅលើកីឡាករនេះ។ ចំពោះខាង PSG នៅតែរក្សាជំហររហូតមកថាចង់បន្តកុងត្រាថ្មីជាមួយនឹងខ្សែប្រយុទ្ធរូបនេះ រីឯ Real Madrid ក៏តែងតែចង់បានកីឡាកររូបនេះ និងមានភាពជឿជាក់ខ្ពស់ថានឹងយកអាចបាន៕
05 May 2022
30 views
Football News
គ្រួសារ Mbappe ទៅជួបពិភាក្សាកុងត្រានឹងថ្នាក់ដឹកនាំ Real Madrid នៅសប្ដាហ៍ក្រោយ
គ្រួសារខ្សែប្រយុទ្ធ Kylian Mbappe ត្រូវបានសារព័ត៌មាន Marca ចុះផ្សាយនៅក្នុងថ្ងៃនេះថា នឹងធ្វើដំណើរទៅទីក្រុង Madrid ប្រទេសអេស្ប៉ាញនៅសប្ដាហ៍ក្រោយ ដើម្បីជួបថ្នាក់ដឹកនាំក្លឹប Real Madrid ដើម្បីទៅស្ដាប់ និងពិភាក្សាកុងត្រាសម្រាប់ខ្សែប្រយុទ្ធរូបនេះ។ នៅក្នុងពេលនេះ Mbappe មិនទាន់សម្រេចពីអនាគតរបស់ខ្លួនជាផ្លូវការនៅឡើយទេ ខណៈគេនឹងចប់កុងត្រាជាមួយ PSG នៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២ខាងមុខ យ៉ាងណាប្រភពជាច្រើននៅតែថា ការផ្លាស់ទៅ Real ជាអាទិភាពដែលខ្សែប្រយុទ្ធរូបនេះចង់បាន។ បើតាម Marca ដដែលនេះបានឲ្យដឹង ម្ដាយរបស់ Mbappe មួយរយៈពេលនេះគឺបានជួបពិភាក្សាជាមួយនឹងប្រធាន PSG ញឹកញាប់ ដោយខាង PSG នៅតែបង្ហាញចង់បន្តកុងត្រាថ្មីជាមួយ Mbappe ។ ប្រភពដដែលបានឲ្យដឹងថា ម្ដាយខ្សែប្រយុទ្ធរូបនេះនឹងទៅជួបជាមួយថ្នាក់ដឹកនាំទាំង Real បន្ទាប់មកជួបនឹង PSG នៅក្នុងសប្ដាហ៍ក្រោយ ដើម្បីឲ្យ Mbappe គិតគូរពីជម្រើស និងសម្រេចចិត្តជាចុងក្រោយតែម្ដង៕
23 Apr 2022
40 views
Football News
Dani Alves និយាយយ៉ាងម៉េចខ្លះ ទាក់ទង Erling Haaland និង Kylian Mbappe
ខ្សែការពារស្លាបស្តាំក្លិប Barcelona កីឡាករ Dani Alves បានធ្វើការជ្រើសរើសម្នាក់កីឡាករម្នាក់រវាង Erling Haaland និង Kylian Mbappe ដែលគេចង់ឲ្យផ្លាស់មកកាន់កីឡដ្ឋាន Camp Nou។ ជាការពិតណាស់ កីឡាករទាំងពីរខាងលើតែងតែត្រូវបានមហាជនរំពឹងថា ពួកគេនឹងស្នងតំណែងរបស់ Lionel Messi និង Cristiano Ronaldo នាពេលអនាគត ដោយសារតែទេពកោលសល្យក្នុងការបញ្ចប់ទីរបស់ពួកគេទាំងពីរ ហើយ ជាក់ស្តែង កីឡាករវ័យក្មេងរូបនេះសុទ្ធតែមានពាក្យចចាមអារ៉ាមក្នុងការផ្លាស់មកកាន់ទឹកដីអេស្ប៉ាញក្រោយបញ្ចប់រដូវកាលនេះ។ Alves បាននិយាយថា៖ “ខ្ញុំនឹងមិនចំណាយប្រាក់សន្ធឹកសន្ធាប់សម្រាប់ Haaland ឡើយ។ ប៉ុន្តែសម្រាប់ Mbappe វិញខ្ញុំនឹងចំណាយ។ ប្រសិនបើខ្ញុំជានាយកប្រតិបត្តិរបស់ក្លិប ខ្ញុំនឹងទិញយក Mbappe ពីព្រោះគេជាកីឡាករល្អមួយចប់ ហើយ ទម្រង់លេងរបស់គាត់ស័ក្តិសមទៅនឹងស្ទីលលេងរបស់ Barcelona។ នៅពេលបច្ចុប្បន្ន គ្មាន នរណាល្អជាង Mbappe ឡើយ”៕
10 Apr 2022
48 views
Football News
តាំងពីទិញមកមិនបានជួយធំដុំពេលនេះ PSG ពិចារណាលក់ Neymar ចេញវិញហើយ
Neymar កំពុងប្រឈមមុខនឹងអនាគតមិនច្បាស់លាស់នៅក្លឹប Paris Saint-Germain បន្ទាប់ពីមិនអាចជួយក្រុមឈ្នះពានសំខាន់អ្វីនៅឡើយ។ កីឡាករសញ្ជាតិប្រេស៊ីលគឺជាផ្នែកមួយនៃគម្រោងរបស់ PSG ចាប់តាំងផ្ទេរពីក្លឹប Barcelona កាលពីឆ្នាំ២០១៧។ ប៉ុន្តែតាមរយៈការធ្លាក់ចេញពី Champions League ក្រោមថ្វីជើងរបស់ Real Madrid ធ្វើឲ្យមានការនិយាយជាច្រើនអំពីបញ្ហាកីឡាករក្នុងក្លឹប PSG។ សារព័ត៌មានរបស់បារាំងក៏បានងាកទៅចាប់អារម្មណ៍ទៅលើ Neymar ខណៈដែលក្លឹបហាក់បាត់បង់ទំនុកចិត្ត។ យោងតាមកាសែត Diario AS ឲ្យដឹងថា ប្រធានក្លឹបរបស់ PSG កំពុងពិចារណាលក់ Neymar ដែលជាផ្នែកដើម្បីរុះរើកីឡាករក្នុងរដូវក្ដៅនេះ។ ទន្ទឹមនឹងនេះ ក្លឹបចង់រក្សា Kylian Mbappe ឲ្យបន្តជួយក្រុម និងចង់នាំ Erling Haaland ដើម្បីបំពេញតំបន់ប្រយុទ្ធ។ Mbappe នឹងអស់កុងត្រាជាមួយ PSG ពេលបញ្ចប់រដូវកាលនេះ ហើយ Real Madrid ជាក្លឹបនាំមុខដែលចង់បានកីឡាករសញ្ជាតិបារាំងខ្លាំង។ Real Madrid គឺជាក្លឹបក្នុងក្ដីស្រមៃរបស់កីឡាករវ័យ២៣ឆ្នាំតាំងពីតូច។ យ៉ាងណាមិញ Mbappe ពេលនេះកំពុងស្ទាក់ស្ទើរថាគួរចេញពី PSG
07 Apr 2022
52 views
Football News
Mbappe នៅតែមិនទាន់សម្រេចពីអនាគតរបស់ខ្លួន
ខ្សែប្រយុទ្ធ Kylian Mbappe បាននិយាយនៅក្នុងកិច្ចសម្ភាសន៍ជាមួយនឹង Amazon Prime ទាក់ទងនឹងអនាគតរបស់ខ្លួននៅរដូវកាលខាងមុខ ក្រោយក្លឹប Paris Saint Germain ប្រកួតឈ្នះនឹងក្លឹប Lorient នូវលទ្ធផល ៥-១ នៅក្នុងថ្ងៃនេះ (ម៉ោងកម្ពុជា)។ Mbappe បាននិយាយថា៖” មកទល់នឹងពេលនេះខ្ញុំមិនទាន់សម្រេចចិត្តពីអនាគតរបស់ខ្ញុំនៅឡើយទេ ដូចអ្នកទាំងអស់គ្នាដឹងអញ្ចឹង។ ខ្ញុំនៅតែកំពុងគិតរឿងនេះជាមួយគ្រួសារខ្ញុំ។ និយាយទៅខ្ញុំកំពុងតែគិតព្រោះមានរឿងរ៉ាវថ្មីៗកើតឡើង។ ពេលណាដែលខ្ញុំសម្រេចច្បាស់លាស់នោះ ខ្ញុំនឹងប្រកាសហើយ ព្រោះតែខ្ញុំមិនចង់សម្រេចចិត្តខុសទាក់ទងនឹងអនាគតនេះនោះទេ “។ យ៉ាងណាខ្សែប្រយុទ្ធរូបនេះក៏ឆ្លើយតបថា លទ្ធភាពនៅបន្តជាមួយ PSG នៅតែមាន នៅពេលសួរថាគេតើអាចនឹងបន្តជាមួយ PSG ឬក៏យ៉ាងណា។ សូមរំលឹកផងដែរថា កាលពីរដូវកាលមុន Mbappe ធ្លាប់បញ្ជាក់ច្បាស់ៗថា គេចង់ផ្លាស់ទៅ Real Madrid តែត្រូវខកខានដោយសារ PSG បដិសេធ យ៉ាងណាសម្រាប់រដូវកាលខាងមុខ អនាគតរបស់គេនៅតែមិនទាន់សម្រេចច្បាស់លាស់ ខណៈនឹងចប់កុងត្រាជាមួយ PSG នៅរដូវកាលនេះ៕
05 Apr 2022
32 views
Football News
ប្រធានសហព័ន្ធបាល់ទាត់បារាំងថា Mbappe មានឱកាសឈ្នះ Ballon d’or បើបន្តនៅ PSG
លោក Noel Le Graet ប្រធានសហព័ន្ធបាល់ទាត់បារាំង បាននិយាយទៅកាន់សារព័ត៌មាន Ouest-France នៅក្នុងថ្ងៃនេះថា នៅបន្តជាមួយក្លឹប Paris Saint Germain ខ្សែប្រយុទ្ធ Kylian Mbappe មានឱកាសច្រើនក្នុងការឈ្នះពាន Ballon d’Or ។ លោក Le Graet បាននិយាយថា៖” ខ្ញុំចង់ឲ្យ Kylian បន្តនៅ Paris ។ សម្រាប់បាល់ទាត់នៅបារាំងនេះ យើងគួរតែមានកីឡាករមួយរូប ដែលស្ថិតក្នុងចំណោមកីឡាករឆ្នើមបំផុតលើលោកទើបល្អ។ បើមិនបានអញ្ចឹងទេ ក៏បាននៅក្នុងលីគកំពូលនៅនេះដែរ “។ លោកបានបន្តថា៖” ខ្ញុំគិតថា Mbappe មានឱកាសច្រើនក្នុងការឈ្នះពាន Ballon d’Or ជាមួយ PSG ជាជាងជាមួយក្លឹបដទៃទៀត។ ព្រោះតែកាលណាយើងប្ដូរក្លឹប យើងត្រូវតែផ្សាំជាមួយនឹងបរិយាកាសថ្មីនៅទីនោះហើយ”។ នៅរដូវកាលនេះ Mbappe ចូលលេងឲ្យ PSG បាន ៣៧ប្រកួតហើយ និងស៊ុតចូលបាន ២៦គ្រាប់។ ខ្សែប្រយុទ្ធនេះនឹងដាច់កុងត្រាជាមួយក្លឹបបារាំងនេះរដូវកាលនេះហើយ បើមិនបន្តកុងត្រាកុងត្រាថ្មី៕
24 Mar 2022
35 views
Football News
Mbappe បង្ហោះសារយ៉ាងរំជួលចិត្តក្រោយ PSG ធ្លាក់ចេញពីពាន UCL
ខ្សែប្រយុទ្ធក្លិប Paris Saint Germain កីឡាករ Kylian Mbappe បានបង្ហោះសារយ៉ាងរំជួលចិត្តក្រោយមិនអាចជួយក្រុមឲ្យឡើងទៅកាន់វគ្គបន្តនៃពានរង្វាន់ Champions League បាន។ ជាការពិតណាស់ កាលពីរាត្រីថ្ងៃពុធកន្លងទៅនេះ Mbappe និង PSG បានធ្លាក់ចេញពីការប្រជែងយកពានរង្វាន់ Champions League យ៉ាងភ្ញាក់ផ្អើលក្រោមថ្វីជើង Real Madrid ក្នុងលទ្ធផល ៣ទល់នឹង១ ដែលសរុបទាំងពីរជើង ៣ទល់នឹង២។ Mbappe បាននិយាយថា៖ “វាជាពេលវេលាដ៏លំបាក។ Champions League គឺ ជាគោលដៅដ៏ធំមួយសម្រាប់យើង ប៉ុន្តែយើងបានទទួលបរាជ័យ។ រដូវកាលនេះមិនទាន់ចប់ទេ ហើយ អ្វីក៏ដោយដែលកើតឡើងចំពោះពួកយើងយើងនឹងរក្សាការរួបរួមនិងប្តេជ្ញាចិត្តរហូតដល់ការប្រកួតចុងក្រោយនៃរដូវកាលនេះ។ អរគុណអ្នកគាំទ្រដែលបានគាំទ្រពួកយើង និង បានធ្វើដំណើរទៅគាំទ្រផ្ទាល់”៕
12 Mar 2022
51 views
Football News
Neville ថាសមត្ថភាព Mbappe ដល់កម្រិត Messi និង Ronaldo ហើយ
លោក Gary Neville អ្នកជំនាញនិងវិភាគបាល់ទាត់ដ៏ល្បីមួយរូបបានលើកឡើងនៅក្នុងថ្ងៃនេះថា សមត្ថភាពរបស់ខ្សែប្រយុទ្ធ Kylian Mbappe គឺដល់កម្រិតរបស់ ខ្សែប្រយុទ្ធ Lionel Messi និងខ្សែប្រយុទ្ធ Cristiano Ronaldo ហើយ។ លោក Nevilla បានលើកឡើងថា៖” យើងឃើញស្រាប់ហើយ Ronaldo និង Messi គឺជិតមកដល់ទីបញ្ចប់នៃអាជីពរបស់ពួកគេហើយ។ និយាយអញ្ចឹងមិនមែនចង់មានន័យថា ពួកគេនឹងចូលនិវត្តន៍នៅក្នុងចុងរដូវកាលនេះទេ។ ច្បាស់ណាស់ ពួកគេនឹងនៅលេងបាន ៣-៤ឆ្នាំអីទៀតណោះ បើមើលតាមកាយសម្បទារបស់ពួកគេ។ តែច្បាស់ណាស់កម្លាំងពួកគេចាប់ផ្ដើមអន់ថយហើយ “។ លោកបានបន្តថា៖” នៅខណៈនេះបើយើងសួរកីឡាករមួយណាចង់ទិញយកបំផុត ច្បាស់ជាគ្មាននរណាឆ្លើយចង់យក Messi ឬ Ronaldo អីនោះទេ ពួកគេច្បាស់ជាឆ្លើយថា Mbappe, Haaland, Salah, Lewandowski អីហើយ។ និយាយទៅ ពួកគេទាំងពីរនោះនៅតែលេងបាននៅកម្រិតខ្ពស់អញ្ចឹង គ្រាន់តែកម្រិតទាំងនោះវាមិនដូចពីមុន អញ្ចឹងពួកគេលែងជាកីឡាករល្អជាងគេទៀត “។ យ៉ាងណា លោក Neville បានលើកឡើងថាឥឡូវនេះមាន Mbappe ដែលមានសមត្ថភាព
10 Mar 2022
60 views
Football News
Higuain ចុចឈ្មោះ Haaland និង Mbappe ជាអ្នកជំនួស Ronaldo និង Messi នៅពេលខាងមុខ
ខ្សែប្រយុទ្ធក្លិប Inter Miami កីឡាករ Gonzalo Higuain បានចុចឈ្មោះ Erling Haaland និង Kylian Mbappe ជា កីឡាករដែលអាចស្នងតំណែងរបស់ Cristiano Ronaldo និង Lionel Messi បាននាពេលអនាគត។ ជាការពិតណាស់ Ronaldo និង Messi តែងតែត្រូវបានគេចាត់ទុកជាកីឡាករដែលល្អជាងគេពីររូបនៅលើលោក បន្ទាប់ពីអ្នកទាំងពីរធ្លាប់បានឈ្នះពានរង្វាន់ជាច្រើននៅក្នុងអាជីពជាពិសេសពានរង្វាន់ Ballon d’Or ដែលបូកសរុបចូលគ្នាមានចំនួន១២សម័យ។ យ៉ាងណាក៏ដោយ គិតមកទល់ពេលនេះ អ្នកទាំងពីរចាប់ផ្តើមមានវ័យកាន់តែច្រើន ហើយ ទម្រង់លេងក៏ចាប់ផ្តើមធ្លាក់ចុះបន្តិចម្តងៗដែលធ្វើឲ្យ Higuain គិតថា Haaland និង Mbappe អាចស្នងតំណែងពួកគេបាននាពេលអនាគត។ Higuain បាននិយាយថា៖ “Mbappe មានលក្ខណៈគ្រប់បែបយ៉ាង។ ខ្ញុំជឿជាក់ថា Ronaldo និង Messi នឹងឈប់លេងបាល់នៅថ្ងៃណាមួយពីព្រោះជីវិត គឺ វាបែបនេះ ហើយ Haaland និង Mbappe
09 Mar 2022
47 views
Football News
Mbappe អាចនឹងអវត្តមានមិនអាចលេងតទល់នឹងក្រុម Real Madrid នូវជើងទី២នេះទេ
ខ្សែប្រយុទ្ធ Kylian Mbappe ត្រូវបានគេរាយការណ៍ថាអាចនឹងខកខានចូលរួមប្រកួតទល់នឹងក្លិប Real Madrid នាពានរង្វាន់ Champions League វគ្គ១៦ក្រុមជើងទី២ ដោយសារគេមានអាការៈឈឺចាប់ត្រង់ប្រអប់ជើង។ ការសែត L’Equipe បានចុះផ្សាយថារបួសនោះអាចនឹងការប្រេះឆ្អឹងប្រអប់ជើង ហើយពេលនេះ Mbappe នឹងត្រូវពិនិត្យរបួសលំអិតដោយការស្កេន។ PSG ពុំទាន់បានបង្ហោះសារណាមួយទាក់ទងនឹងស្ថានភាពរបស់កីឡាករសញ្ជាតិបារាំងរូបនេះទេ ខណៈដែលមានតែ Mbappe ប៉ុណ្ណោះដែលបានស៊ុតបញ្ចូលទី១គ្រាប់ជួយឲ្យ PSG លេងស្មើ Real Madrid កាលការប្រកួតជើងទី១។ គួរបញ្ជាក់ផងដែរថា ការប្រកួតជើងទី២រវាង Real Madrid និង PSG នឹងត្រូវធ្វើឡើងនាថ្ងៃទី១០ខែមីនា វេលាម៉ោង៣ទាបភ្លឺខាងមុខ៕
09 Mar 2022
76 views
Football News
លោក Leonardo នូវតែជឿជាក់ថា Mbappe ព្រមបន្តកុងត្រាថ្មីជាមួយ PSG បន្ត
លោក Leonardo Araujo នាយកកីឡាបាល់ទាត់របស់ក្លឹប Paris Saint Germain បាននិយាយទៅកាន់សារព័ត៌មាន L’Equipe នៅក្នុងថ្ងៃនេះថា លោកនៅតែជឿជាក់ក្លឹបលោកអាចនៅឱកាស បន្តកុងត្រាថ្មីជាមួយ ខ្សែប្រយុទ្ធ Kylian Mbappe ។ លោក Leonardo បាននិយាយថា៖” តើមានឱកាសប៉ុន្មានក្នុងការបន្តកុងត្រាថ្មីជាមួយនឹង Mbappe ? ខ្ញុំមិនអាចនិយាយឲ្យបានច្បាស់លាស់ទេ តែយ៉ាងណាយើងនៅតែមានឱកាសអាចធ្វើបាន “។ លោកបានបន្តថា៖” ដរាបណាមិនចុះកុងត្រាជាមួយក្លឹបផ្សេង យើងនឹងព្យាយាមគ្រប់បែបយ៉ាងទាំងអស់ ក្លឹបយើងនឹងធ្វើគ្រប់យ៉ាងដើម្បីឲ្យ Mbappe ព្រមនៅបន្តជាមួយយើងទៀត។ បើតាមសារព័ត៌មានចុះផ្សាយជាច្រើនបានឲ្យដឹងថា Mbappe តែងបដិសេធរាល់សំណើក្នុងការបន្តកុងត្រាថ្មីជាមួយ PSG ដោយកាលពេលថ្មីៗ ក្លឹបនឹងផ្ដល់ប្រាក់លើកចិត្តជាង ១១០លានដុល្លារឲ្យតែព្រមបន្តកុងត្រាថ្មី ជាមួយនឹងប្រាក់ពលកម្មក្បែរ១លានដុល្លារក្នុងមួយសប្ដាហ៍ យ៉ាងខាងខ្សែប្រយុទ្ធនេះមិនទាន់ឆ្លើយយ៉ាងណានោះទេ។ Mbappe នឹងអស់កុងត្រានឹង PSG នៅចុងរដូវកាលនេះ។ កីឡាករនេះត្រូវបានគេដឹងថាចង់ផ្លាស់កាន់ Real Madrid ហើយក្លឹប Real Madrid ក៏បានត្រៀមខ្លួនរួចរាល់ផងដែរក្នុងការទទួលយកគេសម្រាប់រដូវកាលក្ដៅខាងមុខ៕
04 Mar 2022
67 views
Football News
Messi អាចនឹងចេញពី PSG ប្រសិនលោក Zidane កកាន់តំណែងនឹងនាំយក Ronaldo មករួមក្រុម
តារាឆ្នើម Lionel Messi ត្រូវបានគេរាយការណ៍ថា នឹងចាកចេញពី Paris Saint Germain ប្រសិនបើលោក Zinedine Zidane ដែលជាបេក្ខភាពឈានមុខគេមកកាន់តំណែងក្រុមអ្នកមានបារាំងខាងលើព្យាយាមក្នុងការនាំយក Cristiano Ronaldo មករួមក្រុម។ ជាការពិតណាស់លោក Zidane គឺ ជាបេក្ខភាពឈានមុខគេក្នុងការមកជំនួសតំណែងរបស់លោក Mauricio Pochettino ក្រោយបញ្ចប់រដូវកាលនេះ ខណៈ ពេលដែលគ្រូបង្វឹកសញ្ជាតិអាហ្សង់ទីនខាងលើមានទំនាក់ទំនងក្នុងការផ្លាស់ទៅដឹកនាំ Manchester United។ បើយោងទៅតាមការចុះផ្សាយរបស់កាសែត El Nacional បានលើកឡើងថា PSG ចង់បាន Erling Haaland មកជំនួសកន្លែងរបស់ Kylian Mbappe ដែលលេចឮថានឹងផ្លាស់ទៅកាន់ Real Madrid ក្រោយបញ្ចប់រដូវកាលនេះ ប៉ុន្តែ គំនិតរបស់ Zidane គឺ លោកចង់បាន Ronaldo ប្រសិនបើក្រុមបរាជ័យក្នុងការចុះហត្ថលេខាលើកីឡាកររបស់ Borussia Dortmund រូបនេះ។ យ៉ាងណាក្តី របាយការណ៍នោះបានបន្តទៀតថា Messi មិនគាំទ្រគំនិតឲ្យ
27 Feb 2022
70 views
Football News
ចង់ចងជើង PSG ត្រៀមធ្វើឲ្យ Mbappe ក្លាយជាកីឡាករមានថ្លៃពលកម្មខ្ពស់ជាងគេលើលោក
ក្លឹបអ្នកមាន Paris Saint-Germain បានដាក់សំណើមួយលើកុងត្រារបស់ Kylian Mbappe គឺនឹងធ្វើឲ្យគេក្លាយជាកីឡាករបាល់ទាត់មានថ្លៃពលកម្មខ្ពស់ជាងគេលើលោក។ កីឡាករវ័យ២៣ឆ្នាំនៅសល់កុងត្រាតែរយៈពេល៤ខែទៀតប៉ុណ្ណោះជាមួយ PSG ហើយបច្ចុប្បន្នគេកំពុងមានសិទ្ធិចរចាជាមួយក្លឹបផ្សេងៗនៅតំបន់អឺរ៉ុប លើការផ្ទេរដោយគ្មានតម្លៃខ្លួន។ ខ្សែប្រយុទ្ធរូបនេះគឺជាគោលដៅរបស់ក្លឹប Real Madrid ដែលធ្លាប់បានដាក់សំណើទិញលើកីឡាករសញ្ជាតិបារាំង២ដងរួចទៅកាលកាលពីរដូវក្ដៅមុន។ យ៉ាងណាមិញ សំណើទាំងពីរលើករបស់ Real Madrid ត្រូវបានបដិសេធពីម្ចាស់ក្លឹប PSG។ យោងតាម Independent ក្លឹបយក្សក្នុង Ligue 1 បានត្រៀមរួចរាល់នឹងធ្វើឲ្យ Mbappe ក្លាយជាកីឡាករមានថ្លៃពលកម្មខ្ពស់ជាងគេក្នុងពិភពលោក។ ពួកគេបានដាក់សំណើលើកុងត្រាថ្មី ដោយកីឡាអាចទទួលបានថ្លៃនឿយហត់ក្បែរ១លានផោនក្នុងមួយសប្ដាហ៍។ ការធ្វើបែបនេះដោយសារតែ PSG ចង់បិទផ្លូវកុំឲ្យ Real Madrid អាចចរចាជាមួយ Mbappe បាន៕
19 Feb 2022
89 views
Football News
Kylian Mbappe ចង់ឈ្នះ Real Madrid ក្នុងវគ្គ ១៦ក្រុមចុងក្រោយក្របខ័ណ្ឌ UCL
តាមរយៈជ័យជម្នះ Paris Saint-Germain ៥ ទល់នឹង ១ លើ Lille កាលពីយប់មិញ ខ្សែបម្រើប្រយុទ្ធ Kylian Mbappe បាននិយាយពីគោលដៅ និងអនាគតរបស់ខ្លួន។ Mbappe ត្រូវបានចោទសួរអំពីការប្រកួតនៅពេលខាងមុខក្នុងពានរង្វាន់ Champions League វគ្គ១៦ក្រុមចុងក្រោយទល់នឹង Real Madrid ដែលជាក្រុមចង់បានរូបគេ។ “ខ្ញុំកំពុងផ្ដោតលើការយកឈ្នះ Real Madrid ហើយបន្ទាប់ពួកយើងនឹងឃើញថាមានអ្វីកើតឡើយ”។ សម្ដី Mbappe។ កីឡាករវ័យ ២៣ឆ្នាំបានបន្ថែមទៀតថា គេមិនទាន់សម្រេចចិត្តត្រូវផ្លាស់ទៅក្លឹបណានោះនៅឡើយទេ។ ទោះបីលទ្ធផលទល់នឹង Madrid ទៅជាយ៉ាងណាក៏ដោយ គេនៅតែរក្សាតម្លៃនឹងមិននិយាយជាមួយ Real នៅពេលនេះឡើយ។ Paris Saint-Germain នឹងត្រូវលេងជាមួយ Real Madrid នៅថ្ងៃទី ១៦ ខែ កុម្ភៈខាងមុខ ជើងទីមួយវគ្គ១៦ក្រុមចុងក្រោយ ពាន UCL៕
08 Feb 2022
68 views
Football News
លោក Allegri បានប្រៀបធៀប Vlahovic នឹង Haaland និង Kylian Mbappe
គ្រូបង្គោលរបស់ក្រុម Juventus លោក Massimiliano Allegri បានបៀបធៀបកូនក្រុមរបស់ខ្លួនកីឡាករ Dusan Vlahovic ជាមួយខ្សែប្រយុទ្ធ Erling Haaland របស់ Borussia Dortmund និង Kylian Mbappe របស់ Paris Saint-Germain។ ជាការពិតណាស់ នៅរដូវកាលនេះ Vlahovic ហាក់ត្រូវបានក្លិបធំៗនៅតំបន់ អឺរ៉ុប ចាប់អារម្មណ៍ខ្លាំងមែនទែន ក្នុងនោះមានទាំង Arsenal ផងដែរ ប៉ុន្តែចុងក្រោយរូបគេបានសម្រេចចិត្តផ្លាស់មកចូលរួមជាមួយក្លិបយក្សនៃប្រទេស អ៊ីតាលី វិញដោយ Juventus យកបានខ្សែប្រយុទ្ធ ស៊ែប៊ី រូបនេះពីក្រុម Fiorentina ក្នុងតម្លៃ ៩០ លានដុល្លាអាមេរិក។ លោក Allegri បានមានប្រសាសន៍លើកឡើងពី Vlahovic យ៉ាងដូច្នេះថា៖ “Vlahovic ជាកីឡាករម្នាក់ដែលពូកែរកគ្រាប់បាល់ ហើយគាត់មានលក្ខណៈមួយដែលពួកយើងកំពុងត្រូវការបំផុត។ ក្លិបបានដំណើការលើរឿងនេះបានយ៉ាងល្អ ព្រោះខ្ញុំជឿថា គាត់ជាមួយ Haaland ឬក៏ Mbappe បច្ចុប្បន្នសុទ្ធតែជាកីឡាករល្អដាច់គេ”៕
07 Feb 2022
103 views