Tag: La Gazzetta dello Sport
Football News
ក្រុម Juventus បដិសេធ Griezmann ក្នុងកិច្ចព្រមព្រៀងដោះដូរ Dybala
ក្រុម Juventus គ្មានចេតនាអនុញ្ញាតឱ្យខ្សែប្រយុទ្ធរបស់ខ្លួន Paulo Dybala ទៅណាឡើយ។ ក្លឹបអ៊ីតាលីមួយនេះមិនចង់ប្តូរកីឡាក Dybala ជាមួយនឹង Antoine Griezmann ទេទោះបី Barcelona ព្យាយាមបើកការជជែកលើបញ្ហានេះក៏ដោយ។ Juve លែងពិចារណាពីការចាកចេញរបស់ Dybala ទៀតហើយ។ ក្លឹបនឹងចរចាកុងត្រាថ្មីជាមួយរូបគេឆាប់ៗនេះ។ មុនពេលមានជំងឺ Covid 19 ខ្សែប្រយុទ្ធ Paulo Dybala ត្រូវបានគេផ្តល់កិច្ចព្រមព្រៀងជាមួយនឹងប្រាក់ខែ ១០ លានផោនក្នុងមួយឆ្នាំប៉ុន្តែកីឡាករបានបដិសេធជម្រើសនោះ។ ឥឡូវនេះគាត់នឹងត្រូវបានផ្តល់ជូននូវចំនួនទឹកប្រាក់ទាបប៉ុន្តែដោយសារតែប្រាក់រង្វាន់ប្រាក់ចំណូលរបស់កីឡាករអាចឈានដល់ 10 លានអឺរ៉ូក្នុងមួយឆ្នាំ។ ទំនាក់ទំនងរវាងការគ្រប់គ្រងរបស់ Juventus និងភាគីកីឡាករបានផ្លាស់ប្តូរ។ ឥលូវនេះពួកគេជឿជាក់លើគ្នាហើយកំពុងសំឡឹងមើលការចរចារកិច្ចសន្យានាពេលខាងមុខនេះបើយោងតាមសារពត៍មាន La Gazzetta dello Sport ៕
22 Jul 2021
162 views
Football News
ក្លឹបយក្សរបស់អុីតាលី Juventus បានយក Ramsey ទៅប្ដូរ Pjanic របស់ក្លឹបអ្នកមានបុណ្យ Barcelona
Juventus មិនចុះចាញ់នឹងការព្យាយាមចុះហត្ថលេខាលើខ្សែបម្រើ Miralem Pjanic របស់ក្រុម Barcelona ឡើយ។ ក្លឹបយក្សរបស់អុីតាលីមួយនេះត្រូវការខ្សែបម្រើម្នាក់យ៉ាងខ្លាំងដោយសារបញ្ហារបួសរបស់ខ្សែបម្រើ Arthur Melo ដែលត្រូវបានអវត្តមានអស់រយៈពេលប្រមាណ ៣ ខែ។ ក្លឹបសេះបង្កង់ Juventus ដែលមានមូលដ្ធានក្នុងទីក្រុងទូរីនបានផ្តល់ជូនក្លឹប Barcelona ដោយកីឡាករ Aaron Ramsey ដើម្បីប្តូរជំនួស Pjanic ពត៍មាននេះបានអះអាងដោយ La Gazzetta dello Sport ។ ឧបសគ្គចំពោះការវិលត្រឡប់របស់កីឡាករសញ្ជាតិបូស្នៀដែលអាចទៅលេងនៅ Juventus អាចជាប្រាក់ខែរបស់គាត់។
17 Jul 2021
132 views
Football News
ក្រុមសេះបង្កង់ Juventus អាចយក Ronaldo ធ្វើការផ្លាស់ប្តូរជាមួយ Icardi ឬ Pogba
យោងតាមកាសែត La Gazzetta dello Sport បានអោយដឹងថាខ្សែប្រយុទ្ធ Cristiano Ronaldo អាចនឹងចូលរួមជាមួយ PSG ដើម្បីជំនួស Kylian Mbappé ខណៈដែលក្រុម Juventus ក៏កំពុងតែគិតអំពីការដោះដូរជាមួយ Paul Pogba ផងដែរ។ បើទោះបីជាកុងត្រារបស់ C.Ronaldo ជាមួយក្លឹប Juventus ផុតកំណត់នៅឆ្នាំ ២០២២ ក៏ដោយក៏តារាឆ្នើមព័រទុយហ្កាល់រូបនេះអាចនឹងចាកចេញពីកីឡដ្ឋាន Allianz ដោយនៅសល់មួយឆ្នាំទៀតលើកិច្ចសន្យារបស់គាត់។ បណ្តាញសារព័ត៌មាននូវអ៊ីតាលីជាច្រើនបានអះអាងថា CR7 មិនសប្បាយចិត្តជាមួយក្រុម សេះបង្គង់ Juventus ទេហើយការវិលត្រឡប់របស់អតឺតគ្រូបង្វឹកលោក Massimiliano Allegri ។ យោងទៅតាមសារព័ត៌មាន La Gazzetta dello Sport បានអោយដឹងថា Ronaldo គឺជាអ្នកនាំមុខគេដើម្បីជោគជ័យឲ្យ Kylian Mbappé នៅក្រុម PSG
29 May 2021
224 views
Football News
លោកព្រះ Zlatan Ibrahimovic បានរងរបួសមិនអាចលេងការប្រកួតនៅសល់ក្នុងរដូវកាលនេះឲ្យ AC Milan បានទេ
ខ្សែប្រយុទ្ធ Zlatan Ibrahimovic របស់ក្លិប AC Milan នឹងខកខានការប្រកួតនៅ Serie A ដែលនៅសល់ទាំងអស់របស់ក្រុមក្នុងរដូវកាល ។ ខ្សែប្រយុទ្ធវ័យ ៣៩ ឆ្នាំរូបនេះបានរងរបួសជង្គង់នៅពេលក្រុម AC Milan យកឈ្នះលើក្រុម Juventus ក្នុងលិទ្ធផល ៣ ទល់នឹង ០ កាលពីថ្ងៃទី ៩ ខែឧសភាសប្ដាហ៍មុន ។ ដែលបង្ខំចិត្តអោយគាត់ផ្លាស់ប្ដូរចេញនៅពាក់កណ្តាលតង់ទីពីរ ។ លោក Stefano Pioli អ្នកចាត់ការរបស់ក្រុម AC Milan និយាយក្រោយការប្រកួតថាលោករំពឹងថាខ្សែប្រយុទ្ធសញ្ជាតិស៊ុយអែតរូបនេះនឹងត្រូវជាសះស្បើយសារជាថ្មីម្តងទៀតនៅពេលការប្រកួតចុងក្រោយរវាងក្រុម Juventus នឹងប៉ះគ្នាជាមួយក្រុម Atalanta ក្នុងការដណ្តើមពានរង្វាន់ Coppa Italia វគ្គផ្ដាច់ព្រ័ត្រនៅថ្ងៃទី ២០ ខែឧសភា ឆ្នាំ ២០២១ ខាងមុខនេះ ។ ទោះបីជាយ៉ាងណាក៏ដោយយោងទៅតាមគេហះទំព័រ La Gazzetta dello Sport ការជាសះស្បើយរបស់ Ibrahimovic
12 May 2021
215 views
Football News
ម្ចាស់ក្លិប Inter Milan គ្មានបំណាងផ្លាស់ប្ដូរអ្នកចាត់ការលោក Conte ចេញនោះទេ
នាយកប្រតិបត្តិក្លិប លោក Beppe Marotta បានសម្តែងក្តីសង្ឃឹមថាគ្រូបង្វឹកសញ្ជាតិអ៊ីតាលីលោក Antonio Conte នឹងបន្តដឹកនាំក្រុមបន្ទាប់ពីឈ្នះជើងឯក Seria A មុនរដូវកាល ២០២០/២១ បានបញ្ចប់ (សល់ ៤ ប្រកួត) ។ លោក Marotta ប្រាប់ទៅកាន់សារពត៍មាន La Gazzetta dello Sport ថា “យើងមិនមានផែនការ B ទេមានតែផែនការ A ពីព្រោះខ្ញុំពិតជាសង្ឃឹមថាវត្តមានរបស់ Conte នៅ Inter នឹងបន្តទៅមុខទៀត” ។ គាត់មានទំនាក់ទំនងល្អជាមួយក្រុមរបស់គាត់នឹងថ្នាក់ដឹកនាំក្លឹបអ្វីដែរពិសេសនោះគឺអ្នកគាំទ្រ ទាំងអស់នេះសំខាន់ណាស់សំរាប់វឌ្ឍនភាព” ។ យើងបានធ្វើឱ្យប្រសើរឡើងជាបន្តបន្ទាប់ចាប់តាំងពីដើមរដូវកាលមុនមានតែមួយពិន្ទុតាមពីក្រោយក្រុម Juventus ក្នុងក្របខ័ណ្ឌ Serie A និងឈានដល់វគ្គផ្តាច់ព្រ័ត្រ Europa League ។ រីឯឆ្នាំនេះ Conte បានសម្រេចគោលដៅរបស់ក្លិប នឹង ក្រុម បានជោគជ័យ ដោយនាំក្រុមឈ្នះជើងឯក Seria
03 May 2021
241 views