Tag: La Liga
Football News
Pep ថា លេង១១នាក់ស្មើគ្នានិងបាល់មួយលើទីលាន គ្មានអ្វីត្រូវខ្លាច Real Madrid ទេ
លោក Pep Guardiola បាននិយាយថា Manchester City ត្រូវលេង២ប្រកួតដ៏មានសារសំខាន់ដើម្បីយកឈ្នះ Real Madrid ឈានទៅកាន់វគ្គផ្ដាច់ព្រ័ត្រ Champions League។ Man City ក្រុមកំពូលតារាង Premier League ត្រូវស្វាគមន៍ Real Madrid ក្រុមកំពូលតារាង La Liga នៅរាត្រីនេះជើងទីមួយក្នុងផ្ទះខ្លួនឯងនៃពានរង្វាន់ UCL។ Real Madrid គឺជាក្រុមជោគជ័យបំផុតនៅ Champions League ធ្លាប់ឈ្នះ១៣ដង ខណៈក្រុមលោក Guardiola បានឡើងមកវគ្គផ្ដាច់ព្រ័ត្រក្នុងពានរង្វាន់នេះបានតែម្ដងគត់កាលពីរដូវកាលមុនចាញ់ Chelsea ១-០។ លោក Pep Guardiola បាននិយាយថា៖“វាមិនសំខាន់អ្វីទេក្នុងការនិយាយតើ Real Madrid ល្អបែបណា។ ប្រសិនបើពួកយើងត្រូវប្រកួតជាមួយប្រវត្តិសាស្ត្ររបស់ពួកគេ ពួកយើងមិនមានឱកាសនោះទេ។ ប្រវត្តិសាស្ត្រគឺនៅទីនេះ ពួកយើងមិនអាចប្ដូរវាបានទេ។ ប៉ុន្តែវាគឺជាការលេង១១ទល់នឹង១១ ជាមួយបាល់មួយបម្លាស់ទី។ ពួកយើងនឹងព្យាយាមធ្វើជាខ្លួនយើង លេងឲ្យល្អ។ ពួកយើងត្រូវលេង២ប្រកួតដ៏សំខាន់ដើម្បីឈានទៅវគ្គផ្ដាច់ព្រ័ត្រ”៕
27 Apr 2022
40 views
Football News
Cristiano Ronaldo បំបែកកំណត់ត្រាស៊ុត ១០០គ្រាប់ទាំងក្របខណ្ឌ La Liga និង Premier League
ក្រោយរកបាន ១ គ្រាប់នៅក្នុងជំនួបរវាង Arsenal ទល់នឹង Manchester United យប់មិញ, ខ្សែប្រយុទ្ធ Cristiano Ronaldo បានក្លាយជាកីឡាករដំបូងគេដែលរកគ្រាប់បាល់បានលើស ១០០ គ្រាប់ទាំងនៅក្របខណ្ឌ La Liga និង Premier League។ ជាការពិតណាស់ នាជំនួបសប្តាហ៍ទី ៣៤ នៃក្របខណ្ឌ Premier League យប់មិញ Man UTD បានរងបរាជ័យក្រោមថ្វីជើងក្រុម Arsenal នៅទឹកដី Emirates Stadium ក្នុងលទ្ធផល ៣-១។ ក្នុងនោះ ៣ គ្រាប់របស់ក្រុមកាំភ្លើងធំគឺរកបានដោយ Nuno Tavares, Bukayo Saka និង Granit Xhaka ម្នាក់មួយគ្រាប់ដោយឡែកមួយគ្រាប់របស់ក្រុមបិសាចក្រហមគឺរកបានដោយ Ronaldo។ យ៉ាងណាមិញ តាមរយៈគ្រាប់បាល់មួយគ្រាប់នេះបានធ្វើឱ្យ Ronaldo ក្លាយជាកីឡាករដំបូងគេនៅក្នុងប្រវត្តិសាស្ត្របាល់ទាត់ ដែលរកគ្រាប់បាល់បានលើស ១០០ គ្រាប់ទាំងនៅ La
25 Apr 2022
55 views
Football News
Alves ថាក្រុម Real Madrid សំណាងហើយដែល Barca រកឃើញទម្រង់លេងល្អយឺតពេល
ខ្សែការពារ Dani Alves ថាក្រុម Real Madrid ពិតជាសំណាងហើយដែលរដូវកាលនេះ ក្រុម FC Barcelona រកឃើញទម្រង់លេងល្អយឺតពេលក្នុងការប្រជែងពានរង្វាន់។ ក្រោយពីក្រុម FC Barcelona យកឈ្នះលើក្រុម Real Sociedad បានក្នុងលទ្ធផល ១-០ នៅយប់មិញនេះ ខ្សែការពារ Alves បានបង្ហាញចំណាប់អារម្មណ៍ថាក្រុមរបស់ខ្លួនធ្វើបានល្អណាស់នៅចុងរដូវកាល។ ប្រសិនបើពួកគេមិនមានបញ្ហានៅដើមរដូវកាលនេះទេ នោះឱកាសប្រជែងពានរង្វាន់ច្បាស់ជាអាចមានមិនខាន ពោលគឺវាពិតជារឿងសោកស្ដាយដែលក្រុម Barcelona រកឃើញទម្រង់លេងល្អយឺតពេលនៅរដូវកាលនេះ ដែលឱ្យ Real Madrid ក្ដោបឱកាសបានមុន។ កីឡាករប្រេស៊ីលវ័យ៣៨ឆ្នាំដែលឈ្នះពានរង្វាន់ជាច្រើនខាងលើនិយាយថា៖ “Real Madrid ជាក្រុមមានសំណាងដែលយើងងើបយឺតពេល ហើយយើងមិនអាចប្រកួតប្រជែងពានរង្វាន់បាន។ នៅពេលនេះយើងត្រូវតែគិតពីគោលបំណងផ្សេងវិញ”។ រំលឹកថាក្រុម Barcelona ឆ្លងកាត់៣២ប្រកួតមកនេះ ឈរនៅលេខ២ក្នុងតារាង La Liga មាន៦៣ពិន្ទុ។ ស្របពេលក្រុមលេខ១ Real Madrid វិញលេង៣៣ប្រកួត មានដល់៧៨ពិន្ទុឯណោះ ដោយលើសក្រុម Barcelona ដល់១៥ពិន្ទុ។ ក្រុមរបស់លោក
23 Apr 2022
71 views
Football News
Ancelotti ជឿជាក់ថា Real Madrid បានឈ្នះពាន La Liga ក្នុងរដូវកាលនេះរួចបាត់ទៅហើយ
លោក Carlo Ancelotti គ្រូបង្គោលក្លឹប Real Madrid បាននិយាយមុនប្រកួតតទល់នឹង Osasuna នៅយប់នេះថា លោកជឿជាក់ក្លឹបលោកបានឈ្នះពាន La Liga ក្នុងរដូវកាលនេះរួចបាត់ទៅហើយ។ លោក Ancelotti បាននិយាយថា៖” ខ្ញុំមានបទពិសោធន៍គ្រប់គ្រាន់នឹងជឿជាក់ថា យើងបានឈ្នះពាន La Liga រួចបាត់ទៅហើយ។ យើងជិតឈ្នះវាមែនទែនហើយ។ យើងកំពុងធ្វើបានល្អណាស់រាល់ថ្ងៃនេះ ហើយយើងនឹងបន្តអញ្ចឹងទៀត។ ឈ្នះការប្រកួតជាបន្តទៀត គឺផ្ដល់ឱកាសឲ្យយើងកាន់តែកៀកបំផុតនឹងយកពានមួយនេះ “។ នៅក្នុងពេលនេះ Real Madrid កំពុងនាំមុខក្នុងតារាងប្រកួត La Liga ដោយមាន ៧៥ពិន្ទុ រីឯ Barca, Sevilla និង Atletico ជាអ្នកនាំមុខជាបន្តបន្ទាប់ក្នុងតារាងមាន៦០ពិន្ទុប៉ុណ្ណោះ ខណៈការប្រកួតនៅលីគកំពូលនេះសល់ ៦ប្រកួតទៀតប៉ុណ្ណោះ ដូច្នេះក្នុងរដូវកាលនេះ Real Madrid មានឱកាសច្រើនខ្លាំងនឹងឈ្នះពានមួយនេះ៕
22 Apr 2022
40 views
Football News
Mourinho បានលើកសរសើរ Ozil ថាបើដាក់ឲ្យលេងក្រុមណា គឺដឹងតែល្អក្រុមហ្នឹង
លោក Jose Mourinho បានលើកសរសើរ អតីតកូនក្រុមលោក កីឡាករ Mesut Ozil ថា បើដាក់ឲ្យលេងក្រុមណា គឺដឹងតែល្អក្រុមហ្នឹង។ ជាការពិតណាស់ Ozil បានលេងក្រោមការដឹកនាំរបស់លោក Mourinho ចំនួនបីរដូវកាល នៅ Real Madrid ដោយពេលនោះពួកគេទាំងពីរបានជួយឲ្យ Real Madrid លើកពាន La Liga នៅក្នុងឆ្នាំ ២០១១/១២ មុនពេលពួកគេទាំងពីរ ចែកផ្លូវគ្នាពី Real Madrid ដោយ Ozil បានទៅចូលរួមជាមួយ Arsenal និង លោក Mourinho បានទៅដឹកនាំ ក្លិប Chelsea។ លោក Mourinho បាននិយាយថា៖ “Ozil គឺជា កីឡាករមួយដ៏ល្អប្លែកគេ ហើយគ្មានអ្នកណាចម្លងគេបានទេ មិនថា ចម្លងកន្លែងល្អ ឬ អាក្រក់ទេ គឺមិនបានទាំងអស់។ Ozil គេល្អខ្លាំងណាស់
04 Apr 2022
80 views
Football News
Carlo Ancelotti គ្រូបង្គោល Real Madrid ឆ្លងជំងឺកូវីដ-១៩
លោក Carlo Ancelotti គ្រូបង្គោលក្លឹប Real Madrid បានតេស្តឃើញវិជ្ជមានកូវីដ-១៩ នៅក្នុងថ្ងៃនេះ។ បើយោងតាមការចុះផ្សាយរបស់ក្លឹបអេស្ប៉ាញនេះផ្ទាល់។ យ៉ាងណាខាងក្លឹបមិនបានបញ្ជាក់ថា លោកមានអាការៈបែបណានោះទេ បន្ទាប់ពីឆ្លងជំងឺកូវីដ-១៩។ នៅក្នុងសប្ដាហ៍នេះ Real Madrid ត្រូវប្រកួតជាមួយក្លឹប Celta Vigo ក្របខ័ណ្ឌ La Liga នៅថ្ងៃទី០២ ខែមេសា ឆ្នាំ២០២២ខាងមុខ រីឯសប្ដាហ៍ក្រោយមានប្រកួតដែលសំខាន់បំផុតនោះគឺ ត្រូវប្រកួតតទល់នឹងក្លឹប Chelsea ក្របខ័ណ្ឌ UEFA Champions League វគ្គ៨ក្រុមចុងក្រោយ ជើងទី១ នៅថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២២ (ម៉ោងកម្ពុជា)។ ដូច្នេះបើ លោក Ancelotti មិនមានលទ្ធផលតេស្តអវិជ្ជមានមុនថ្ងៃប្រកួតខាងមុខនេះ លោកនឹងមិនអាចទៅចូលរួមដឹកនាំការប្រកួតទាំងនេះឡើយ៕
31 Mar 2022
47 views
Football News
Laporta ថា Barca មិនគិតគូរនាំយក Messi មកវិញនោះទេ
លោក Joan Laporta ប្រធានក្លឹប Barcelona បាននិយាយទៅកាន់សារព័ត៌មាន RAC1 នៅក្នុងថ្ងៃនេះថា នៅខណៈនេះក្លឹបលោកមិនគិតគូរនាំយកខ្សែប្រយុទ្ធ Lionel Messi ត្រលប់មកវិញនោះទេ។ លោក Laporta បាននិយាយថា៖” រហូតមកទល់នឹងពេលនេះខ្ញុំអត់ទទួលបានដំណឹងពី Messi ក៏ដូចជាខាងក្លឹបគេនិយាយរឿងពាក់ព័ន្ធនឹងការត្រលប់មក Barca វិញនៅឡើយទេ។ ខ្ញុំមិនដែលបានទាក់ទងនិយាយជាមួយគេឲ្យបានជាក់លាក់នោះទេចាប់តាំងពីគេចាកចេញពីក្លឹបយើងទៅ។ និយាយទៅការចាកចេញរបស់គេនេះធ្វើឲ្យខ្ញុំអារម្មណ៍មិនល្អសោះ “។ លោកបានបន្តថា៖” យ៉ាងណាក្នុងពេលនេះយើងមិនគិតគូរនាំយក Messi មកវិញនោះទេ។ ឥឡូវនេះយើងកំពុងតែកសាងក្រុមថ្មីរបស់យើងដែលលាយបញ្ចូលនឹងកីឡាករវ័យក្មេង និងកីឡាករមានបទពិសោធន៍ ដើម្បីលេងឲ្យមានភាពស៊ីសង្វាក់គ្នាល្អ។ តែ Messi នៅតែ Messi អញ្ចឹងគេនឹងតែងតែល្អជានិច្ច។ សម្រាប់ខ្ញុំការចាកចេញរបស់គេមិនមែនជារឿងល្អទេ តែធ្វើម៉េចក្លឹបមានវិបត្តិហិរញ្ញវត្ថុ យើងមិនអាចប្រហែសបាននោះទេ យើងធ្វើអ្វី ដែលយើងអាចធ្វើបាន “។ នៅក្នុងរដូវកាលនេះ Messi ផ្លាស់ទៅលេងឲ្យ PSG ចូលរួមលេងបាន ២៦ប្រកួត និងរកបាន៧គ្រាប់ហើយ។ PSG ស្ថិតក្នុងចំណាត់ថ្នាក់ទី១ក្នុងការប្រកួត Ligue 1 ដោយមាន ៦៥ពិន្ទុ រីឯ
30 Mar 2022
73 views
Football News
Xavi មិនរំពឹង Barca ខ្លាំងដល់ថ្នាក់យកឈ្នះ ៤-០ ក្នុងប្រកួត El Clasico នោះទេ
លោក Xavi គ្រូបង្គោលក្លឹប Barcelona បាននិយាយនៅក្នុងកិច្ចសម្ភាសន៍ក្រោយឈ្នះក្លឹប Real Madrid នៅទីលាន Santiago Bernabeu យប់មិញនេះថា លោកមិនរំពឹងក្រុមរបស់លោកធ្វើបានល្អខ្លាំង រហូតដល់ថ្នាក់យកឈ្នះក្នុងលទ្ធផល ៤ ទល់នឹង ០ បែបនេះនោះទេ។ លោក Xavi បាននិយាយថា៖” យើងខិតខំខ្លាំងណាស់ រហូតដល់ក្រុមរបស់យើងទទួលបានលទ្ធផលបែបនេះ។ ប៉ុន្តែយើងមិនរំពឹងថាយើងធ្វើបានល្អខ្លាំងរហូតទទួលបានលទ្ធផលបែបនេះក្នុងទីលានរបស់ពួកគេនោះទេ “។ លោកបានបន្តថា៖” យ៉ាងណាយើងរំពឹងនឹងជួបការប្រកួតប្រជែងបែបតឹងតែងខ្លាំងទៀត។ ខ្ញុំសប្បាយចិត្តមែនទែននឹងលទ្ធផល និងការប្រកួតអស់ទាំងនេះ “។ នៅក្នុងរដូវកាលនេះ Barca បានប៉ះនឹង Real Madrid ចំនួន ៣ដងហើយ ដោយចាញ់២ដង និងឈ្នះ១ដងក្នុងយប់មិញនេះ។ នៅក្នុងពេលថ្មីៗនេះ Barca ត្រូវបានសង្កេតឃើញថាឡើងទម្រង់លេងខ្លាំង ដោយនៅខណៈនេះកំពុងស្ថិតក្នុងចំណាត់ថ្នាក់ទី៣ មាន ៥៤ពិន្ទុ ក្នុងការប្រកួត La Liga រីឯ Real Madrid ជាក្រុមនាំមុខមាន ៦៦ពិន្ទុ៕
22 Mar 2022
67 views
Football News
អ្នកចាត់ការ Carlo Ancelotti ថាការចាញ់ Barcelona គឺជាកំហុសរបស់ខ្លួន
អ្នកចាត់ការ Carlo Ancelotti បានទទួលស្គាល់ថា លោកបានសាងកំហុសដែលធ្វើឲ្យ Real Madrid ចាញ់ Barcelona ដល់ទៅ ៤ ទល់នឹង ០ ក្នុងជំនួប El Clasico ក្នុងទឹកដីរបស់ខ្លួនឯង។ ត្បិតតែបរាជ័យបែបនេះក្ដី Real Madrid នៅតែបន្តគម្លាត ១២ពិន្ទុពី Barca ប៉ុន្តែអ្នកចាត់ការសញ្ជាតិអ៊ីតាលី Ancelotti បានយល់ច្បាស់អំពីការខកចិត្តជាមួយការលេងនៃក្រុមរបស់លោក។ នៅក្នុងកិច្ចសម្ភាសន៍ក្រោយចប់ការប្រកួត Carlo បានប្រាប់កីឡាករ Real Madrid ទាំងអស់ថា កំហុសបរាជ័យគឺមកពីលោក។ នៅក្នុងការប្រកួតក៏មានសកម្មភាពចម្រូងចម្រាសមួយចំនួន ប៉ុន្តែ Ancelotti មិនបានលើករឿងនោះមកនិយាយដើម្បីជាលេសសម្រាប់ការចាញ់ឡើយ។ ដោយទទួលស្គាល់ថា ក្រុមពិតជាលេងមិនបានល្អមែនៗ។ Real Madrid បច្ចុប្បន្ននៅតែបន្តឈរកំពូលតារាង La Liga ដាច់ពីក្រុមលេខពីរ Sevilla ចំនួន ៩ពិន្ទុ។ Barcelona ពេលនេះកំពុងកើនទម្រង់លេងមែនទែនក្រោមការដឹកនាំរបស់លោក Xavi ដោយ ១២ប្រកួតចុងក្រោយមិនទាន់ចាញ់សោះ៕
22 Mar 2022
67 views
Football News
Karim Benzema នឹងអវត្តមានពេលក្រុមប៉ះ Barcelona សប្ដាហ៍នេះ
ខ្សែប្រយុទ្ធក្លិប Real Madrid កីឡាករ Karim Benzema មានភាគរយខ្ពស់ក្នុងការអវត្តមានជួយក្រុមទល់នឹង Barcelona នៅចុងសប្តាហ៍នេះ។ ជាការពិតណាស់ នៅថ្ងៃអាទិត្យនេះ Real Madrid នឹងត្រូវបើកទ្វារកីឡដ្ឋាន Santiago Bernabeu របស់ខ្លួនស្វាគមន៍ Barcelona នៃការប្រកួតក្របខណ្ឌ La Liga ខណៈ កាលពីប្រកួតជើងទី១ ក្រុមអធិរាជសទទួលបានជ័យជម្នះក្នុងលទ្ធផល ២ទល់នឹង១។ យ៉ាងណាក៏ដោយ សម្រាប់ជំនួបដ៏សំខាន់នេះ Real Madrid មានភាគរយខ្ពស់ណាស់ដែលត្រូវលេងដោយគ្មានវត្តមានរបស់ Benzema បន្ទាប់ពីរូបគេមានបញ្ហារបួស។ ខណៈ លោក Carlo Ancelotti ទំនងជានឹងមិនបង្ខំឲ្យគេចូលលេងឡើយ ដោយសារ ក្រុមត្រូវមានភារកិច្ចសំខាន់ទល់នឹង Chelsea នៃក្របខណ្ឌ Champions League នៅខែមេសាខាងមុខ៕
20 Mar 2022
51 views
Football News
Real Madrid បរិច្ចាគប្រាក់ ១លានអឺរ៉ូ ជួយជនភៀសខ្លួនអ៊ុយក្រែន
Real Madrid បានបរិច្ចាគទឹកប្រាក់ ១លានអឺរ៉ូ (១.១លានដុល្លារ) ទៅកាន់យុទ្ធនាការ Everyone with Ukraine ដែលបង្កើតឡើងដោយមូលនិធិរបស់ក្លឹបនេះផ្ទាល់ នៅក្នុងថ្ងៃនេះ។ នេះបើយោងតាមការចុះផ្សាយរបស់ក្លឹបនេះផ្ទាល់។ មូលនិធិខាងលើនឹងធ្វើការជាមួយ កាកបាទអន្តរជាតិ ក៏ដូចជាឧត្តមស្នងការដ្ឋានអង្គការសហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួន UNHCR និងដៃគូពាក់ព័ន្ធផ្សេងៗ ដើម្បីជួយជាជំនួយមនុស្សធម៌ដល់ជនភៀសខ្លួនអ៊ុយក្រែន នៅប្រទេសអ៊ុយក្រែន និងប្រទេសជាប់របងប្រទេសនេះ ក៏ដូចជាជនភៀសខ្លួនអ៊ុយក្រែន នៅអេស្ប៉ាញផ្ទាល់។ នៅខណៈនេះ Real Madrid ក៏បានបរិច្ចាគ សំលៀកបំពាក់ និងសម្ភារៈកីឡានានាចំនួន ១៣,០០០ កំប្លេទៅកាន់ ជនភៀសខ្លួនអ៊ុយក្រែនដែលបានមកដល់ទីក្រុង Madrid ប្រទេសអេស្ប៉ាញផងដែរ។ ក្លឹបមួយនេះ ស្វាគមន៍ និងបន្តជួយជាជំនួយមនុស្សធម៌ជាសំលៀកបំពាក់ ចំណីអាហារផ្សេងៗដល់ជនភៀសខ្លួនអ៊ុយក្រែនផ្សេងទៀតនៅកន្លែងដែលពាក់ព័ន្ធ៕
17 Mar 2022
85 views
Football News
Barcelona ឡើងមកកាន់លេខ ៣ក្នុងតារាងពិន្ទុ La Liga ហើយ
ខ្សែប្រយុទ្ធ Ferran Torres រកបាន២គ្រាប់ម្នាក់ឯងជួយ Barcelona បន្តកំណត់ត្រាល្អក្នុងលីគយកឈ្នះ Osasuna លិទ្ធផល ៤ ទល់នឹង ០ និងឡើងមកកាន់លេខ៣ក្នុងតារាងពិន្ទុ La Liga។ Torres អតីតកីឡាកររបស់ Manchester City រកបានគ្រាប់នាំមុខតាំងតែនាទីទី ១៤ដោយបាល់ប៉េណាល់ទី មុនពេលរកបានគ្រាប់ទីពីរនៅនាទី២១។ Aubameyang ជាអ្នកបន្ថែមគ្រាប់ទី៣ និងជាគ្រាប់ទី៥របស់គេនៅ La Liga ចាប់តាំងផ្ទេរពីក្លឹប Arsenal។ គ្រាប់ទី ៤របស់ Barca ធ្វើបានដោយខ្សែបម្រើវ័យក្មេង Riqui Puig។ នេះគឺជាការឈ្នះ ៤ប្រកួតជាប់គ្នាសម្រាប់ក្រុមលោក Xavi នៅក្នុង La Liga។ ហើយបច្ចុប្បន្នពួកគេបានឡើងមកកាន់លេខ៣មាន ៥១ពិន្ទុ គម្លាតពីក្រុមកំពូលតារាង Real Madrid ចំនួន ១២ពិន្ទុ៕
15 Mar 2022
133 views
Football News
Barcelona ដែលមិនទាន់ស្គាល់ពាក្យចាញ់សោះក្នុងលីគតាំងពីខែធ្នូ
ក្លឹប Barcelona បានហក់ឡើងមកកាន់លេងលេខ៤ក្នុងតារាងពិន្ទុ La Liga ហើយ ក្រោយយកឈ្នះលើ Athletic Bilbao ក្នុងលិទ្ធផល ៤ ទល់នឹង ០ កាលពីយប់មិញ។ ខ្សែប្រយុទ្ធចំណូលថ្មី Pierre-Emerick Aubameyang រកបានគ្រាប់ទី៥របស់ខ្លួន ក្នុងការបង្ហាញខ្លួន ៣ប្រកួតចុងក្រោយឲ្យ Barca។ Ousmane Dembele, Depay និង De Jong ជាអ្នករកគ្រាប់បន្ថែម ជួយ Barca ឈ្នះ Bilbao លិទ្ធផល ៤ ទល់នឹង ០។ Barcelona ដែលមិនទាន់ស្គាល់ពាក្យចាញ់សោះក្នុងលីគតាំងពីខែធ្នូ ពេលនេះបានឡើងមកកាន់លេខ ៤ក្នុងតារាងពិន្ទុ La Liga ហើយ ឈរលើជើងឯកឆ្នាំចាស់ AT Madrid៕
01 Mar 2022
125 views
Football News
Bale នឹងចេញពី Real Madrid ពេលចប់រដូវកាលនេះ
ខ្សែបម្រើប្រយុទ្ធ Gareth Bale នឹងចាកចេញពី Real Madrid ពេលដែលកុងត្រារបស់គេអស់នៅរដូវក្ដៅនេះ។ កីឡាករវ័យ៣២ឆ្នាំធ្លាប់ឈ្នះពាន La Liga ចំនួន ២ដង Copa del Rey ម្ដង និង Champions League ចំនួន ៤ដង ក្នុងរយៈពេល៩ឆ្នាំនៅកីឡដ្ឋាន Bernabeu។ ប៉ុន្តែអ្នកចាត់ការរបស់ Real Madrid លោក Carlo Ancelotti បានបញ្ជាក់ថា Bale នឹងចាកចេញពីក្លឹប ពេលដែលកុងត្រារបស់គេអស់។ នៅរយៈកាលចុងក្រោយ Bale បានញាំញីដោយសាររបួស ទើបធ្វើឲ្យទម្រង់លេងធ្លាក់ចុះ និងមិនសូវបានលេង។ Bale បានផ្ទេរមកកាន់ Real Madrid កាលពីឆ្នាំ២០១៣ ជាមួយតម្លៃខ្លួនដ៏ខ្ពស់។ ខណះដែលក្រុម Spurs គឺជាក្រុមដែលកំពុងចាប់អារម្មណ៍ចង់នាំ Bale ត្រលប់ទៅវិញ ខណៈរដូវកាលមុនគេបានខ្ចីជើងទៅទីនោះម្ដងហើយ៕
16 Feb 2022
94 views
Football News
ក្រុម Barca ឡើងមកកាន់ Top 4 ហើយបន្ទាប់ពីស្មើកាលពីយប់មិញ
ខ្សែប្រយុទ្ធ Luuk de Jong បានតែតបញ្ចូលទីចុងម៉ោងជួយ Barcelona តាមស្មើ Espanyol ក្នុងលិទ្ធផល ២ ទល់នឹង ២ ក្នុងក្របខណ្ឌ La Liga កាលពីយប់មិញ។ កីឡាករវ័យក្មេង Pedri ជាអ្នករកគ្រាប់ដំបូងឲ្យ Barca មុនពេល Sergi Darder ជាអ្នករកគ្រាប់តាមស្មើវិញឲ្យ Espanyol។ Raul de Tomas បានព្យាយាមរកបានគ្រាប់ទីពីរឲ្យ Espanyol ជួយក្រុមនាំមុខ ២-១ វិញម្ដង។ យ៉ាងណាមិញ ការប្រកួតឈានដល់នាទី៩០+៦ទៅហើយ Luuk de Jong បានតែតមួយគ្រាប់យ៉ាងស្អាត នាំ Barca តាមស្មើ ២-២។ លទ្ធផលនេះក្រុមលោក Xavi បានរំកិលមកកាន់លេខ៤ក្នុងតារាងពិន្ទុ La Liga មាន៣៩ពិន្ទុ គម្លាតពីក្រុមកំពូលតារាង Real Madrid ដល់ទៅ១៥ពិន្ទុ៕
15 Feb 2022
110 views
Football News
សេណេហ្គាល់ឈ្នះពានរង្វាន់ Africa Cup of Nations ជាលើកដំបូងរយះពេល ៦០ឆ្នាំចុងក្រោយ
ក្រុមជម្រើសជាតិសេណេហ្គាល់បានឈ្នះពានរង្វាន់ Africa Cup of Nations ជាលើកដំបូង ក្រោយឈ្នះបាល់ប៉េណាល់ទីកាត់សេចក្ដី ៤ ទល់នឹង ២ លើអេហ្ស៊ីបកាលពីយប់មិញ។ ការប្រកួតដែលរៀបចំឡើងក្នុងប្រទេសកាមេរ៉ូន ក្រុមជម្រើសជាតិសេណេហ្គាល់និងអេហ្ស៊ីបបានបញ្ចប់ត្រឹមលទ្ធផល ០ ទល់នឹង ០ ប៉ុណ្ណោះក្រោយលេងអស់ ១២០នាទី។ ដូច្នេះពួកគេត្រូវទាត់ប៉េណាល់ទីកាត់សេចក្ដី ជាលទ្ធផលសេណេហ្គាល់បានយកឈ្នះ ៤ ទល់នឹង ២ លើអេហ្ស៊ីប។ លោក Aliou Cisse គ្រូរបស់ក្រុមជម្រើសជាតិសេណេហ្គាល់បាននិយាយថា វាបានបង្ហាញថា ប្រសិនបើអ្នកខិតខំ តស៊ូ អ្នកនឹងទទួលបានផលនូវអ្វីដែលអ្នកចង់បាន។ លោកពិតជាមានអារម្មណ៍រំជួលចិត្ត ព្រោះតែប្រជាជនសេណេហ្គាល់ចង់ឈ្នះពាននេះអស់រយៈពេល ៦០ឆ្នាំមកហើយ។ ម្ចាស់ផ្ទះកាមេរ៉ូនបានត្រឹមចំណាត់ថ្នាក់លេខ៣ប៉ុណ្ណោះ ក្រោយឈ្នះបាល់ប៉េណាល់ទីកាត់សេចក្ដីលើប៊ូគីណាហ្វាសូ ៥ ទល់នឹង ៣៕
08 Feb 2022
67 views
Football News
Xavi លើកសរសើរ Adama Traore ក្នុងថ្ងៃបង្ហាញខ្លួនជាលើកដំបូង
ខ្សែប្រយុទ្ធមាឌធំ Adama Traore បានបង្ហាញខ្លួនជាលើកដំបូងហើយឱ្យក្រុម FC Barcelona ក្នុងការប្រកួតដែលពួកគេយកឈ្នះក្រុម Atletico Madrid ក្នុងលទ្ធផល ៤ ទល់នឹង ២ ក្របខណ្ឌ La Liga ។ ក្នុងការប្រកួតនេះដែរ លោក Xavi បានចាប់អារម្មណ៍ខ្លាំងទៅលើកីឡាករចំណូលថ្មី ជាពិសេស Traore តែម្ដង។ អតីតកីឡាករ Wolves រូបនេះ បញ្ជូនបាល់ឱ្យមិត្តរួមក្រុមបាន១គ្រាប់ និងមិនងាយដៃគូប្រជែងបាល់បានទេ ដែលធ្វើឱ្យអ្នកគាំទ្រក្រុមអ្នកមានបុណ្យសប្បាយចិត្តជាមួយវត្តមានរបស់គេខ្លាំងណាស់។ ដោយសូម្បីលោក Xavi ក៏លាន់មាត់សរសើរផងដែរ។ ក្រោយចប់ការប្រកួត Xavi ដែលជាអ្នកចាត់ការក្រុមបាននិយាយថា៖ “Traore មានភាពចាស់ទុំច្រើន។ រាងកាយរបស់គាត់គឺជាបិសាច។ គាត់ជាស្ដង់ដារមួយសម្រាប់ខ្សែប្រយុទ្ធស្លាប ហើយនឹងជួយក្រុមបានច្រើននាពេលខាងមុខ។ គាត់បានបង្ហាញខ្លួនល្អ គាត់ដឹងពីរបៀបបង្កើតឱ្យមានភាពខុសគ្នា ជាមួយកម្លាំងរបស់គាត់ ញាក់ និងចុះមកជួយការពារ។ មិនអាចយកឈ្នះគាត់បានទេ ប្រសិនបើមួយទល់នឹងមួយ”៕
08 Feb 2022
123 views
Football News
Anthony Martial នឹងត្រូវផ្ទែទៅក្លឹប Sevilla ក្នុងលក្ខខណ្ឌខ្ចីដល់ចប់រដូវកាល
ក្លឹប Sevilla កំពុងព្យាយាមបញ្ចប់លក្ខខណ្ឌជាមួយ Manchester United លើការខ្ចីជើងខ្សែបម្រើ ប្រយុទ្ធ Anthony Martial បន្ទាប់ពីបាននិយាយគ្នាកាលពីថ្ងៃច័ន្ទ។ Sevilla ត្រូវបានគេដឹងថាបានស្នើផ្ដល់ទឹកប្រាក់ចំនួន៥លានផោនសម្រាប់ការខ្ចីជើង ខណៈ Martial ក៏ត្រូវថ្លៃពលកម្មដូចគ្នាដើម្បីបានផ្លាស់ទៅក្លឹបថ្មី។ កីឡាករសញ្ជាតិបារាំងត្រូវបានគេរំពឹងនឹងហោះទៅកាន់ទីក្រុង Sevilla នៅថ្ងៃអង្គារនេះ ដើម្បីធ្វើតេស្ដពិនិត្យសុខភាព។ យ៉ាងណាក្ដី Sevilla គ្មានលក្ខខណ្ឌក្នុងគម្រោងទិញ Martial ផ្ដាច់ឡើយ។ កីឡាករវ័យ២៦ឆ្នាំបានប្រាប់ United ថា គេចង់ចាកចេញដើម្បីទៅលេងនៅ Sevilla។ មានក្លឹបមួយចំនួននៅអង់គ្លេសដូចជា Newcastle និង Spurs បានចាប់អារម្មណ៍ដូចគ្នា ប៉ុន្តែ Martial ចង់ទៅលេងនៅបរទេសជាង។ Sevilla កំពុងប្រជែងជាមួយ Real Madrid ក្នុងពានរង្វាន់ La Liga ដែលនៅសល់ ១៦ប្រកួតទៀត។ ក្លឹបអធិរាជស Real Madrid បច្ចុប្បន្នកំពុងមាន ៥០ពិន្ទុ ដាច់ក្រុម Sevilla ចំនួន ៤ពិន្ទុ៕
26 Jan 2022
87 views