Tag: La Liga
Football News
លោក Xavi បើកភ្លើងខៀវទទួល Luis Suarez វិលមកកាន់Barcelona វិញ
តារាឆ្នើមរបស់ Atletico Madrid កីឡាករ Luis Suarez អាចនឹងវិលត្រលប់មកកាន់ Barcelona វិញ បន្ទាប់ពីគ្រូបង្វឹកលោក Xavi បានបើកភ្លើងខៀវព្រមទទួលយកកីឡាករសញ្ជាតិអ៊ុយរ៉ាហ្កាយខាងលើមកកាន់កីឡដ្ឋាន Camp Nou វិញ។ ជាការពិតណាស់ កាលពីឆ្នាំ២០២០កន្លងទៅ Suarez មានការខកចិត្តយ៉ាងខ្លាំងបន្ទាប់ពីរូបគេបានសម្រេចចិត្តចាកចេញពី Barcelona ទាំងបង្ខំ ដោយសាររូបគេមិនស្ថិតនៅក្នុងផែនការរបស់អតីតគ្រូបង្វឹក Ronald Koeman។ រូបនេះក៏បានធ្វើឲ្យលោក Koeman សោកស្តាយតាមរយៈការផ្ទេរទៅកាន់ Atletico Madrid និង បានជួយក្រុមឲ្យឈ្នះពានរង្វាន់ La Liga ផងដែរ។ យ៉ាងណាក្តី បច្ចុប្បន្ននេះ កីឡាករដែលមានវ័យ៣៤ឆ្នាំខាងលើ នៅសេសល់កុងត្រាជាមួយ Atletico Madrid តែចំនួន៦ខែទៀតប៉ុណ្ណោះ ខណៈ ទំនាក់ទំនងរវាងគេជាមួយនឹងក្លិប កំពុងឃ្លាតឆ្ងាយគ្នាបណ្តើរៗហើយ។ បើយោងទៅតាមការចុះផ្សាយរបស់កាសែត Fichajes របស់អេស្ប៉ាញបានលើកឡើងថា Barcelona ជាជម្រើសមួយសម្រាប់ Suarez នារដូវកាលក្រោយ ខណៈ លោក Xavi ក៏ចង់ឃើញវត្តមានរបស់គេមកកាន់កីឡដ្ឋាន
09 Jan 2022
187 views
Football News
ក្លឹប Man City ចង់បានកីឡាករ Pablo Gavi របស់ក្រុម Barca
ក្លិប Manchester City ត្រូវបានគេរាយការណ៍ថាចង់ទិញយកខ្សែបម្រើវ័យក្មេង Pablo Gavi ដែលប្រៀបដូចជាគ្រាប់ពេជ្ររបស់ក្រុម Barcelona ។ កីឡាករវ័យត្រឹមតែ ១៧ឆ្នាំរូបនេះបានក្លាយជាតារាឆ្នើមជួរមុខម្នាក់របស់ភាគីលោក Xavi Hernandez បន្ទាប់ពីត្រូវកោះហៅឲ្យចូលលេងនៅឈុតធំកាលឆ្នាំ២០២១ ហើយមិនត្រឹមតែប៉ុណ្ណោះ Gavi ក៏ត្រូវក្រុមគោជល់អេស្ប៉ាញកោះហៅទៀតផង។ សារព័ត៌មាន El Nacional បានចុះផ្សាយថា ភាគីលោក Pep Guardiola ពិតជាស្រឡាញ់និងចង់បាន Gavi ណាស់ដោយហ៊ានឲ្យថ្លៃដល់ទៅជាង ៥០លានអឺរ៉ូ(ស្មើនឹងប្រមាណ ៥៦.៨លានដុល្លារ)ខណៈដែល Barcelona ចង់ស្វះស្វែងបន្តកុងត្រាថ្មីចងជើងកីឡាករឆ្នើមរូបនេះដោយគ្រោងនឹងដាក់តម្លៃផ្ដាច់កុងត្រាចំនួន១ពាន់លានដូច Ansu Fati និង Pedri Gonzalez ដែរ។ យ៉ាងណាមិញ Barca មិនទាន់អាចចុះឈ្មោះខ្សែប្រយុទ្ធ Ferran Torres ដែលទើបទិញពី Manchester City នោះឡើយដោយសារប្រាក់ខែកីឡាករបានខិតឡើងដល់ចំនួនអតិបរមាដែល La Liga បានកំណត់ដូច្នេះស្របពេលការចាកចេញរបស់ Philippe Coutinho ទៅខ្ចីជើងនៅ Aston Villa គឺ
09 Jan 2022
135 views
Football News
ប្រធានក្លឹប Joan Laporta វិជ្ជមានកូវីដ ក្រោយស្នឹទ្ធស្នាលជាមួយ Ferran Torres
ប្រធានក្លឹបរបស់ Barcelona លោក Joan Laporta បានធ្វើតេស្តឃើញវិជ្ជមានកូវីដ១៩ដែរ ក្រោយពេលរូបលោកចូលរួមការបង្ហាញខ្លួនរបស់កីឡាករថ្មី Ferran Torres កាលពីពេលថ្មីៗ។ ខ្សែប្រយុទ្ធសញ្ជាតិអេស្ប៉ាញ Ferran Torres បានបង្ហាញខ្លួននាមជាកីឡាករថ្មីបានតែប៉ុន្មានម៉ោងប៉ុណ្ណោះ ក៏ត្រូវបានគេផ្សាយថា បានធ្វើតេស្តឃើញវិជ្ជមានកូវីដ១៩។ ខណៈដែលក្នុងការបង្ហាញខ្លួននោះប្រធានក្លឹបខាងលើបានសម្ដែងការស្និទ្ធស្នាលជាមួយអតីតកីឡាកររបស់ Man City ផងដែរ។ តាមគម្រោងប្រធានក្លឹបខាងលើនឹងទៅជាមួយក្រុម ដើម្បីទស្សនាការប្រកួតនៅតំបន់ Andalusia ដែលជាទឹកដីក្រុម Linares Deportivo ក្នុងពាន Copa យប់នេះ និងមួយប្រកួតទៀតត្រូវទៅលេងនៅទឹកដី Granada ក្នុងពាន La Liga នាថ្ងៃទី៩ ខែមករា ឆ្នាំ២០២២។ ប៉ុន្តែដោយសារការធ្វើតេស្តឃើញវិជ្ជមានកូវីដ ១៩ ធ្វើឲ្យលោកមិនអាចទៅបាន។ ប្រធានក្លឹបខាងលើបច្ចុប្បន្នមានសុខភាពល្អធម្មតា ពោលគឺមិនមានរោគសញ្ញាអ្វីកើតឡើងទេ។ ខណៈដែលប្រធានក្លឹបរងលោក Rafael Yuste ដែលបានទៅចូលរួមការបង្ហាញខ្លួនរបស់ Torres ដែរនោះគឺធ្វើតេស្តអវិជ្ជមាន ប៉ុន្តែដើម្បីជាការការពារលោកក៏ត្រូវដាក់ខ្លួនឲ្យដាច់ដោយឡែកដែរ៕
06 Jan 2022
150 views
Football News
Rafinha ត្រៀមចាកចេញពី PSG ទៅប្រកបអាជីពនៅអេស្ប៉ាញ
យោងតាមរបាយការណ៍របស់ Mundo Deportivo បានឲ្យដឹងថា Rafinha ជិតចាកចេញពីក្លិប Paris Saint-Germain ទៅចូលរួមជាមួយក្លិប Real Sociedad របស់អេស្ប៉ាញ។ កីឡាករសញ្ជាតិប្រេស៊ីលរូបនេះ បានលាមិត្ដរួមក្រុមរួចហើយ ហើយគ្រោងចាកចេញនាខែមករាខាងមុខនេះតែម្ដង។ របាយការណ៍បញ្ជាក់ថា កិច្ចព្រមព្រៀងក្នុងការផ្ទេរ Rafinha ត្រូវបានគេរំពឹងថា នឹងធ្វើឡើងជាផ្លូវការ មុនបុណ្យណូអែល ដើម្បីធានាថា កីឡាកររូបនេះ នឹងអាចចូលរួមការហ្វឹកហាត់ជាមួយក្រុម Real Sociedad នៅសប្ដាហ៍ក្រោយ ហើយអាចបង្ហាញខ្លួននៅថ្ងៃទី០២ ខែមករា ក្នុងការប្រកួតទល់នឹងក្រុម Alaves ។ សូមបញ្ជាក់ថា កីឡាករវ័យ ២៨ឆ្នាំរូបនេះ ទៅចូលរួមជាមួយក្រុម Real Sociedad នៅក្នុងក្របខណ្ឌ La Liga ក្នុងលក្ខខណ្ឌខ្ចីជើង រហូតដល់ចប់រដូវកាល ហើយពុំមានរួមបញ្ចូលលក្ខខណ្ឌទិញផ្ដាច់ឡើយ៕
24 Dec 2021
89 views
Football News
ទីបំផុតក្លឹប Barcelona ទិញបានខ្សែប្រយុទ្ធ Ferran Torres ពី Man City ហើយ
ក្លឹប Manchester City បានយល់ព្រមកិច្ចព្រមព្រៀងលក់ខ្សែប្រយុទ្ធ Ferran Torres ទៅឲ្យក្លឹបយក្សរបស់អេស្ប៉ាញ Barcelona ហើយ។ គេបានដឹងថា Barca បានយល់ព្រមចំណាយដល់ទៅ៥៥លានផោន ជាមួយប្រាក់បន្ថែមលើកទឹកចិត្តផ្សេងៗ១០លានផោនទៀតសម្រាប់កីឡាករវ័យ២១ឆ្នាំ។ Barca អាចឈានដល់កិច្ចព្រមព្រៀង ត្បិតកំពុងមានបញ្ហាហិរញ្ញវត្ថុ ដោយសារតែបានកម្ចីប្រាក់ពីធនាគារ។ យ៉ាងណាក្ដី ពួកគេមិនអាចបន្ថែម Torres ក្នុងជួរកីឡាកររបស់ពួកគេបានឡើយ លុះត្រាតែលក់កីឡាករមួយចំនួនចេញសិន ដើម្បីអនុលោមតាមបទប្បញ្ញត្តិ Financial Fair Play របស់ La Liga។ Torres សញ្ជាតិអេស្ប៉ាញធ្លាប់បង្ហាញខ្លួនបាន៤៣ប្រកួត និងរកបាន១៦គ្រាប់ឲ្យ Man City ចាប់តាំងពីផ្ទេរពី Valencia កាលពីខែសីហា ឆ្នាំ ២០២០៕
24 Dec 2021
116 views
Football News
Xavi ថា Barca គម្លាតពី Real Madrid ជាគម្លាតដ៏អាក្រក់បំផុត
បន្ទាប់ពីលើកពេលប្រកួតកាលពីថ្ងៃទី ១២ ខែ កញ្ញាកន្លងទៅ ជំនួបរវាង Sevilla និង Barcelona នឹងត្រូវលេងនៅរាត្រីនេះនៃក្របខណ្ឌ La Liga។ ក្រុម Real Madrid បច្ចុប្បន្ននេះកំពុងតែស្ថិតនៅកំពូលតារាង La Liga គម្លាតដល់ទៅ ១៦ ពិន្ទុពីក្លឹប Barcelona។ ត្រង់ចំណុចនេះ Xavi ដែលអ្នកចាត់ការរបស់ Barcelona បាននិយាយថា វាជាគម្លាតដ៏អាក្រក់ជាមួយក្រុមអធិរាជស Real Madrid ប៉ុន្តែនៅសល់ច្រើនរដូវកាលទៅមុខទៀត ហើយក៏មិនអាចបដិសេធអ្វីបានកើតឡើងដែរ។ លោក Xavi ក៏បានបន្ថែមទៀតថា អ្វីដែល Barca ត្រូវធ្វើពេលនេះត្រូវហ៊ានលេងជាមួយ Sevilla ដែលជាក្រុមកំពុងឈរលេខ ២ ក្នុងតារាងពិន្ទុ។ Sevilla បច្ចុប្បន្នជាក្រុមខ្លាំងមួយ ក្រោមការដឹកនាំរបស់លោក Julen Lopetegui។ Barcelona ពេលនេះកំពុងស្ថិតនៅលេខ ៨ ក្នុងតារាងពិន្ទុ La Liga ទើបតែមាន ២៧ ពិន្ទុប៉ុណ្ណោះ។
22 Dec 2021
152 views
Football News
Real Madrid បានត្រឹមស្មើជាមួយនឹង Cadiz នៅកីឡដ្ឋាន Bernabeu
Real Madrid មិនអាចរកជ័យជម្នះ៨ប្រកួតជាប់គ្នាក្នុងលីគបានឡើយ បន្ទាប់ពីលេងស្មើគ្នា ០-០ ជាមួយក្រុមក្បែរបាតតារាង Cadiz ក្នុងកីឡដ្ឋាន Bernabeu។ លទ្ធផលស្មើគ្នានេះ ធ្វើឲ្យ Real ដាច់ត្រឹម៦ពិន្ទុប៉ុណ្ណោះឈរលើកំពូលតារាង La Liga និងលេងលើសមួយប្រកួតមុនក្រុម Sevilla ដែលស្ថិតលេខ ២ ។ ក្នុងការប្រកួតកាលពីយប់មិញ ក្រុមម្ចាស់ផ្ទះគ្រប់គ្រងបាល់ស្ទើរតែទាំងស្រុង ពោល ៨២% ទល់នឹង ១៨%។ ងាកមកមើលស្ថិតិទាត់វិញ Madrid មានដល់ទៅ៣៦ជើង និងចំគោលដៅ៩ជើង ខណៈ Cadiz ទាត់មិនចំគោលដៅសូម្បីមួយជើង។ យ៉ាងណា ក្រោយបញ្ចប់៩០នាទីក្រុមទាំងពីរសុទ្ធតែមិនអាចរកគ្រាប់បានដូចគ្នា បានត្រឹម ០ ទល់នឹង ០ ប៉ុណ្ណោះ៕
21 Dec 2021
100 views
Football News
លោក Ancelotti បាននិយាយថាក្រុម Barca របស់លោក Xavi មិនមែនជាគូប្រជែងឡើយ
អ្នកចាត់ការរបស់ក្រុម Real Madrid លោក Carlo Ancelotti បានមានប្រសាសន៍ដោយបើកចំហថា ការប្រកួតនៅក្នុងក្របខណ្ឌ La Liga សម្រាប់រដូវកាល ២០២១-២០២២ នេះ, លោកមិនបានចាត់ទុក Barcelona ជាក្រុមគូប្រជែងឡើយ។ ជាការពិតណាស់ នៅរដូវកាលនេះ Barca ហាក់ធ្លាក់ទម្រង់លេងខ្លាំងមែនទែន, ជាពិសេសក្រោយពេល Lionel Messi និងកីឡាករឆ្នើមៗមួយចំនួនទៀតចាកចេញ, ខណៈបច្ចុប្បន្នពួកគេឈរនៅលេខរៀងទី ៧ នៃក្របខណ្ឌ La Liga ដោយឆ្លងកាត់ ១៧ ប្រកួត, ឈ្នះ ៧ ស្មើ ៦ និង ចាញ់ ៤ មាន ២៧ ពិន្ទុ, ហើយថ្មីៗនេះពួកគេក៏ទើបតែធ្លាក់ចេញពី Champions League ផងដែរ។ រម្លឹក មុនប្រកួតជាមួយក្រុម Elche យប់មិញលោក Xavi បានមានប្រសាសន៍ថា លោកនឹងខិតខំប្រឹងជួយឱ្យ Barca ឈរនៅចំណាត់ថ្នាក់ក្រុមកំំពូលទាំង
20 Dec 2021
142 views
Football News
Kane លែងចង់ចូលរួមជាមួយ Man City ហើយតែចង់ទៅទឹកដីអេស្ប៉ាញវិញ
កាលពីរដូវក្ដៅឆ្នាំមុន ខ្សែប្រយុទ្ធ Harry Kane នៃក្លិប Tottenham Hotspur ប៊ិះនឹងចាកចេញពីទ្រនំចាស់ផ្លាស់ទៅក្លិបមេឃខៀវ Manchester City ទៅហើយប៉ុន្តែដោយសារការចរចាមិនត្រូវតម្លៃគ្នា។ ទើបភាគីលោក Pep Guardiola បានងាកមកទិញយក ខ្សែបម្រើ Jack Grealish ជាអតីតប្រធានក្រុមរបស់ Aston Villa ក្នុងតម្លៃជាង ១៣៤លានដុល្លារវិញ។ ដូច្នេះហើយ Manchester City គ្មានគម្រោងចង់ទិញយកប្រធានក្រុមជម្រើសជាតិអង់គ្លេសរូបនេះឡើយ។ ឥលូវនេះយោងតាមសារព័ត៌មាន El Nacional គឺ Kane ចង់ផ្លាស់ទៅក្រៅលីគអង់គ្លេសវិញគឺទៅក្លិប Real Madrid ស្ថិតនៅក្របខណ្ឌ La Liga ប្រទេសអេស្ប៉ាញ។ លោក Antonio Conte បានបើកភ្លើងខៀវឲ្យ កីឡាករវ័យ២៨ឆ្នាំរូបនេះចាកចេញ ប៉ុន្តែគេមិនដឹងទេថា Real Madrid ព្រមទិញយកគេឬអត់ព្រោះក្លិបកំពុងតាមទិញយក Kylian Mbappe និង Erling Haaland ៕
19 Dec 2021
98 views
Football News
Real Madrid បំបាក់ AT Madrid បន្តរសជាតិឈ្នះ១០ប្រកួតជាប់គ្នា
ក្រុម Real Madrid បានឈ្នះ ១០ប្រកួតជាប់គ្នា បន្ទាប់ពីបំបាក់ Atletico Madrid ក្នុងលិទ្ធផល ២ ទល់នឹង ០ កាលពីយប់មិញ និងធ្វើឲ្យពួកគេគម្លាត ៨ពិន្ទុពីក្រុមលេខពីរ Sevilla បន្តឈរកំពូលតារាង។ ម្ចាស់ Top Scorer បច្ចុប្បន្ននៅ La Liga កីឡាករ Karim Benzema បានទាត់ Volley មួយជើងយ៉ាងស្អាត ជួយឲ្យ Real នាំមុខ ១-០។ ខ្សែបម្រើប្រយុទ្ធ Marco Asensio ជាអ្នកបន្ថែមគ្រាប់ទីពីរ ក្រោយមានការបញ្ជូនពីមិត្តរួមក្រុម Vinicius Jr ។ Real បានចាញ់តែ២ប្រកួតប៉ុណ្ណោះក្នុងចំណោម២៣ប្រកួតចុងក្រោយរបស់ពួកគេ និងមិនចាញ់សោះចាប់តាំងពីថ្ងៃទី ៣ ខែ តុលា។ Real ពេលនេះកំពុងនៅកំពូលតារាង La Liga មាន៤២ពិន្ទុ ខណៈ AT Madrid
13 Dec 2021
128 views
Football News
តើ Xavi និយាយអ្វីខ្លះពី Barcelona? បន្ទាប់ពីរបូត៣ពិន្ទុចុងម៉ោង
ក្រុម Barcelona បានប្រកួតស្មើគ្នាជាមួយ Osasuna ក្នុងលិទ្ធផល ២ ទល់នឹង ២ កាលពីយប់មិញ ក្រោយពួកគេភ្លាត់ធ្វើឲ្យរបូតគ្រាប់បាល់ចុងម៉ោង។ កីឡាករក្មេងៗនៅតែបន្តមានឱកាសលេងក្រោមការដឹកនាំរបស់ Xavi។ ក្នុងការប្រកួត Barca កំពុងតែនាំមុខ ២-១ ទៅហើយនោះ នៅនាទី៨៦ Ezequiel Avila បានទាត់បញ្ចូលទីមួយគ្រាប់ ជួយឲ្យ Osasuna តាមស្មើ ២-២។ ក្រោយការប្រកួត Xavi បានសរសើរពីការលេងរបស់កីឡាករក្មេងៗដូចជា Gavi, Nico និង Abde ប៉ុន្តែពួកគេស្ថិតនៅក្នុងពេលក្រុមកំពុងធ្លាក់ចុះ។ ” Gavi, Nico និង Abde ពិតជាគួរឲ្យភ្ញាក់ផ្អើល ពួកគេកំពុងជួយស្រោចស្រង់ក្នុងពេលវេលាលំបាក។ កីឡាករក្មេងៗកំពុងធ្វើឲ្យមានការផ្លាស់ប្ដូរ។ វាគឺមានចំណុចវិជ្ជមាននិងអវិជ្ជមាន ព្រោះពួកគេមិនអាចលេងល្អគ្រប់ពេលទេ ព្រោះពួកគេនៅក្មេង។ Barcelona ពេលនេះកំពុងនៅលេខ៨ក្នុងតារាងពិន្ទុ La Liga គម្លាតពីក្រុមកំពូលតារាង Real Madrid ដល់ទៅ១៨ពិន្ទុឯណោះ។ ហើយថ្មីៗនេះពួកគេទើបតែធ្លាក់ចេញពីពាន Champions League
13 Dec 2021
131 views
Football News
Pique ថាក្រុមអាល្លឺម៉ង់ដឹងតែចង់ឈ្នះ មិនខ្វល់បានឡើងវគ្គ១៦ហើយឬអត់ទេ
ខ្សែការពារ Gerard Pique ថារូបគេស្គាល់ក្រុមអាល្លឺម៉ង់ច្បាស់ ដូច្នេះប្រកួតនៅយប់នេះ Bayern Munich មិនបន្ធូរជើងអ្វីនោះទេ ពោលគឺពួកគេនៅតែចង់ឈ្នះដដែល។ ក្រុម Barcelona នឹងត្រូវតតាំងជាមួយក្រុម Bayern Munich ដើម្បីដណ្ដើមយក៣ពិន្ទុឱ្យបាន ដើម្បីឡើងទៅវគ្គ១៦ក្រុមចុងក្រោយ។ ប្រកួតនេះ នឹងធ្វើឡើងនៅទឹកដីអាល្លឺម៉ង់ ហើយលេងបិទទ្វាមិនមានអ្នកគាំទ្រចូលទស្សនានោះទេ ដោយសារតែខ្លាចផ្ទុះឡើងវិញនៃមេរោគកូវីដ១៩។ មួយវិញទៀត Bayern Munich ប្រកួតនេះ មិនសំខាន់អ្វីទេ ព្រោះពួកគេបានកក់កៅអីលេខ១ក្នុងពូលរួចទៅហើយ។ តែបើតាមការយល់ឃើញរបស់ Pique វិញ គឺមិនដូច្នេះឡើយ។ ខ្សែការពារសំបូរបទពិសោធខាងលើថាខ្លួនស្គាល់ក្រុមអាល្លឺម៉ង់ច្បាស់ ពួកគេមិនដែលខ្វល់ថាបានឡើងវគ្គបន្ដរូចហើយ ឬលេងដោយគ្មានអ្នកគាំទ្រមើលនោះទេ។ អ្វីដែលពួកគេតែងតែចង់បាននោះ គឺប្រឹងប្រែងអស់ពីសមត្ថភាពនិងយកឈ្នះដៃគូឱ្យបាន។ Barcelona ទាមទារទម្រង់លេងល្អបំផុត និងប្រឹងខ្លាំងបំផុតដើម្បីយកឈ្នះលើពួកគេឱ្យបាន៕
08 Dec 2021
139 views
Football News
Ancelotti ថាឆ្នាំនេះ Real Madrid អាចប្រជែងពាន UCL បាន
ក្រុម Real Madrid បានប្រកួតបិទពូលនៅយប់មិញនេះហើយ ដោយយកឈ្នះលើក្រុម Inter Milan បានក្នុងលទ្ធផល ២-០ ឈរនៅកំពូលតារាង។ ក្រោយពីចប់ការប្រកួតនេះទៅ លោក Carlo Ancelotti អ្នកចាត់ការក្រុម Real Madrid បាននិយាយថា៖ “យើងមានសមត្ថភាពក្នុងការឈ្នះ La Liga ហើយនិងអាចប្រជែងពានរង្វាន់ Champions League បាន។ មិនមានក្រុមណាដឹងច្បាស់ថាមានសមត្ថភាពអាចឈ្នះ Champions League បានទេនៅត្រឹមនេះ ប៉ុន្តែបើនិយាយពីសមត្ថភាពអាចប្រជែងគឺបាន។ មានក្រុមជាច្រើនទៀតសុទ្ធតែរៀបចំបានល្អដែរ ពួកគេក៏មានសមត្ថភាពដូចគ្នា”។ នាពេលបច្ចុប្បន្ននេះក្រុមអធិរាជសឃើញថារៀបចំក្រុមបានល្អជាពិសេសនៅតំបន់ការពារដែលអាចរក្សា Clean-sheet បាន។ មួយវិញទៀតសមាជិកសំខាន់ៗក្នុងក្រុមនៅពេលនេះ ក៏មិនមានបញ្ហារបួសទៀត ដូច្នេះហើយទើបធ្វើឱ្យលោក Ancelotti មិនពិបាកក្នុងការរៀបទម្រង់លេងនោះទេ៕
08 Dec 2021
112 views
Football News
Carlo Ancelotti ថាមិនពេញចិត្តនឹងទម្រង់លេងកាលពីយប់នោះទេ
ក្រុមម្ចាស់ផ្ទះ Real Madrid បានយកឈ្នះទៅលើក្រុម Athletic Bilbao ១-០ សម្រាប់ការប្រកួត La Liga សប្ដាហ៍ទី១៥ នៅទឹកដី Bernabeu របស់ Real Madrid កាលពីយប់មិញ។ ក្នុងជ័យជម្នះនេះអ្នកចាត់ការ Carlo Ancelotti និយាយពីភាពមិនពេញចិត្តទម្រង់លេងក្រុមរបស់ខ្លួនពីរចំណុច។ អ្នកចាត់ការសញ្ជាតិអ៊ីតាលីមានភាពសប្បាយចិត្តជាខ្លាំងជាមួយ ៣ ពិន្ទុដែលទទួលបានពីយប់មិញនេះ ប៉ុន្តែលោកយល់ថា ចំណុចទី១ Real លេងនៅវគ្គទី១ ហាក់ដូចជាដាវដែលមិនបានសំលៀង។ ការនិយាយនេះក្នុងន័យថា ក្រុមរបស់ខ្លួនហាក់មិនមានភាពមុតស្រួចក្នុងការប្រយុទ្ធទៅលើក្រុមភ្ញៀវ។ ចំណែកចំណុចទី២ ដែលលោកមិនពេញចិត្តគឺការមិនអាចរកបានគ្រាប់បាល់ទី២ ដោយលោកបានលើកឡើងថា បើសិនមិនអាចបង្កើតការនាំមុខឲ្យបានមួយគ្រាប់ទៀត ហេតុការណ៍អ្វីក៏អាចកើតឡើងបានដែរ។ យ៉ាងណាលោកក៏បានពេញចិត្តចំពោះទម្រង់លេងរបស់ Real Madrid នៅវគ្គទី២កាលពីយប់មិញនេះដែរ។ ក្រោយការប្រកួតយប់មិញអ្នកចាត់ការសញ្ជាតិអ៊ីតាលីមើលឃើញថា កីឡាកររបស់ខ្លួនហាក់មានភាពហត់នឿយក្រោយពេលមានការប្រកួតញឹកញាប់៕
02 Dec 2021
94 views
Football News
Bayern នឹងប្រកួតទល់ Barcelona ដោយគ្មានអ្នកគាំទ្រ
ក្រុម Bayern Munich នឹងត្រូវប្រកួតទល់ក្រុម Barcelona នៅប្រកួតចុងក្រោយក្នុងពូល ដោយគ្មានអ្នកគាំទ្រចូលរួមទស្សនានោះទេ ដោយសារតែអត្រាឆ្លងកូវីដ១៩បានកើនឡើង។ Barcelona ទាមទារឈ្នះដាច់ខាតលើក្រុម Bayern ដើម្បីទទួលបានឱកាសឡើងទៅលេងវគ្គ១៦ក្រុមចុងក្រោយ។ តែយ៉ាងណាការទៅលេងនៅទឹកដីអាល្លឺម៉ង់នឹងមិនងាយស្រួលសម្រាប់ក្រុមរបស់លោក Xavi ឡើយ ព្រោះកាលពីជើងទី១កន្លងទៅដីអេស្ប៉ាញ បានបរាជ័យក្នុងលទ្ធផល ៣-០ ទៅហើយ។ ដូច្នេះការប្រកួតជើងទី២ត្រូវបានគេដឹងថានឹងតឹងតែងជាក់ជាមិនខាន។ យ៉ាងណាសម្ពាធនឹងថយចុះវិញច្រើន នៅពេលដែលអាល្លឺម៉ង់បានបញ្ជាក់ថាការប្រកួតរវាងក្រុមទាំងពីរខាងលើនឹងត្រូវលេងដោយបិទទ្វានោះ។ រដ្ឋបាលក្រុងបានសម្រេចការប្រកួតមួយនេះ ដោយលេងបិទទ្វារតែម្ដង បើទោះជារដ្ឋាភិលបាលនៅមិនទាន់ចេញសេចក្ដីសម្រេចមិនឱ្យអ្នកគាំទ្រប្រមូលផ្ដុំគ្នាច្រើនក៏ដោយ។ វិធានការបិទមិនឱ្យអ្នកគាំទ្រចូលនេះ គឺធ្វើឡើងដោយរដ្ឋបាលក្រុងផ្ទាល់ ដើម្បីធានាសុវត្ថិភាពដល់ប្រជាជន៕
01 Dec 2021
117 views
Football News
Gareth Bale នឹងត្រូវអវត្តមានពីពីរទៅបីសប្តាហ៍ដោយសាររបួស
ខ្សែបម្រើ Gareth Bale របស់ក្លឹប Real Madrid នឹងមិនមានវត្តមានសម្រាប់ក្រុមរបស់លោក Carlo Ancelotti ទេនាពេលខាងមុខនេះទេ។ យោងទៅតាមសារពត័មាន Cope បញ្ជាក់ថាកីឡាករវ័យ 32 ឆ្នាំរូបនេះបានរងរបួសសាច់ដុំកំភួនជើងមួយទៀតខណៈពេលដែលកំពុងបំពេញកាតព្វកិច្ចជួយជម្រើសជាតិ Wales ។ មានសេចក្ដីរាយការណ៍ថាកីឡាករសញ្ជាតិវេលស៍រូបនេះត្រូវបានដកឈ្មោះចេញពីក្រុមជម្រើសជាតិសម្រាប់ការប្រកួតជាមួយបែលហ្ស៊ិកដោយសារប្រយ័ត្នខ្លាចមានរបួសធ្ងន់ជាងនេះ។ ខ្សែបម្រើរូបនេះបានរងរបួសសាច់ដុំអំឡុងពេលប្រកួត ជាមួយជម្រើសជាតិបេឡារុស្សដោយកាលនោះយកឈ្នះក្នុងលិទ្ធ 5 ទល់នឹង 1 កាលពីដើមសប្តាហ៍នេះ ហើយការជាសះស្បើយនឹងចំណាយពេលពីពីរទៅបីសប្តាហ៍។ សរុបមក Bale បានបង្ហាញខ្លួនបានតែ 3 ប្រកួតប៉ុណ្ណោះសម្រាប់ក្លឹបនៅរដូវកាលនេះ ស៊ុតបញ្ចូលទីបានមួយគ្រាប់ ៕
18 Nov 2021
91 views
Football News
Georgina មានផ្ទៃពោះកូនភ្លោះជាមួយ Ronaldo ជាលើកទី ២
Cristiano Ronaldo និងដៃគូរបស់គាត់អ្នកនាង Georgina Rodriguez កំពុងរំពឹងថានឹងមានកូនភ្លោះជាលើកទី ២ ។ ខ្សែប្រយុទ្ធវ័យ ៣៦ឆ្នាំរូបនេះបានបង្ហោះព័ត៌មាននៅលើ Instagram របស់ខ្លួនជាមួយនឹងរូបថតរបស់ពួកគេទាំងពីរកាន់រូបភាពពិនិត្យផ្ទៃពោះ។ Ronaldo បានសរសេរថា៖ «យើងរីករាយជាខ្លាំងណាស់នឹងសូមប្រកាសថាយើងកំពុងមានកូនភ្លោះម្ដងទៀត។ បេះដូងរបស់យើងពោរពេញដោយក្តីស្រឡាញ់ ហើយយើងមិនអាចនឹងរង់ចាំដើម្បីបានជួបអ្នកបានទេ»។ ត្រឹមតែ ១០នាទីប៉ុណ្ណោះ រូបភាពនេះត្រូវបានមនុស្សជិត ៣លាននាក់ចុច Like នឹងមានការអបអរសាទររាប់ពាន់នាក់ពីអ្នកគាំទ្រផងដែរ៕
29 Oct 2021
161 views
Football News
Barça កំពុងចាប់អារម្មណ៍លើខ្សែការពារ Caio Henrique របស់ក្លឹប AS Monaco
ខ្សែការពារ Caio Henrique របស់ក្លឹប AS Monaco ត្រូវបានក្លឹបអ្នកមានបុណ្យ Barcelona កំពុងចាប់អារម្មណ៍។ យោងតាមសារព័ត៌មាន AS បានឱ្យដឹងថា Barcelona ចាប់អារម្មណ៍ក្នុងការចុះហត្ថលេខាលើកីឡាករវ័យ 24 ឆ្នាំរូបនេះហើយអ្នកតំណាងរបស់ក្លឹបអ្នកមានបុណ្យ Barcelona បានទាក់ទងជាមួយភ្នាក់ងាររបស់កីឡាកររួចហើយ។ ប្រភពបានអះអាងថាកីឡាករសញ្ជាតិប្រេស៊ីលរូបនេះធ្លាប់លេងឱ្យក្រុម Atletico Madrid ចន្លោះឆ្នាំ 2016 ដល់ឆ្នាំ 2018 នឹងមានបំណងចង់លេងនៅ La Liga ម្តងទៀត។ តម្លៃផ្ទេរសម្រាប់ខ្សែការពារខាងលើរូបនេះត្រូវបានគេប៉ាន់ស្មានថាមានប្រហែល ៣០ លានអឺរ៉ូ។ Caio Henrique បានបញ្ជូនបាល់ឲ្យមិត្តរួមក្រុមចំនួន 7 ដងក្នុងការបង្ហាញខ្លួន 17 ប្រកួតសម្រាប់ក្លឹបក្នុងរដូវកាលនេះ៕
29 Oct 2021
126 views